News

Eersel សង្ឃឹម​កាន់​តែ​ល្បី​សម្រាប់​​​ការពារ​ខ្សែ​ក្រវាត់លើក​ទី៣

ជើង​ឯកឃីក​បុក​សីង​ពិភព​លោក ONE Lightweight កីឡាករ Regian “The Immortal” Eersel មាន​អារម្មណ៍​ថា ខ្លួន​ឯង​មិន​ទាន់​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​មហា​ជន​តាម​អ្វី​ដែល​ខ្លួន​ចង់​បាន​ទេ ដូច្នេះ​រូប​គេ​រំពឹង​ការ​ឡើង​ការពារ​ខ្សែ​ក្រវាត់​នា​ពេល​ខាង​នឹង​ក្លាយ​ជា​ឱកាស​ឲ្យ​អ្នក​គាំទ្រ​ទូទាំង​ពិភព​លោក​ចាប់​អារម្មណ៍។

កីឡាករ​ហុល្លង់-សូរីណាម​នឹង​ការពារ​ខ្សែ​ក្រវាត់​ពិភព​លោក​របស់​ខ្លួន​ទល់​នឹង​កីឡាករ Islam Murtazaev ក្នុង​តំណែង​គូ​ឯក​នៅ​ព្រឹត្តិការណ៍ ONE: WINTER WARRIORS នា​ថ្ងៃ​សុក្រ ទី​៣ ខែ​ធ្នូ ហើយ​រូប​នឹង​ប្រឹង​វ៉ៃ​ឲ្យ​ល្អ​បំផុត។

Eersel និយាយ​មុន​ការ​ប្រកួត​នៅ​ប្រទេស​សិង្ហបុរី​មក​ដល់​ថា ៖«ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំមិន​ទាន់​ទទួល​បាន​ការ​គាំទ្រតាម​អ្វី​ដែល​ខ្ញុំ​គួរ​ទទួល​បាន​ទេ។ ប៉ុន្តែ​នៅ​ពេល​ខាង​មុខ វា​នឹង​ជា​ឱកាស​ធំ​មួយ​ទៀត។ នៅ​ពេល​នេះ អ្នក​គាំទ្រ​នឹង​មើល​ខ្ញុំ​វ៉ៃ ដោយ​ចំហ​មាត់​ធំ ហើយ​ពួក​គេនឹង​ចាប់​អារម្មណ៍​ខ្លាំង ពី​ព្រោះ​វា​សម​ហើយ។ ខ្ញុំ​នឹង​ធ្វើ​សកម្មភាព​លើ​សង្វៀន​បើក​ចំហ​មាត់​អ្នក​គាំទ្រ»។

Eersel ធ្វើ​បាន​ល្អ​ឥត​ខ្ចោះ​ក្នុង​ការ​ឡើង​សង្វៀន ONE Super Series រហូត​ដល់​ពេល​នេះ​ដោយ​ប្រកួត​៥លើក​គឺ​ឈ្នះ​ទាំង​អស់ និង​ការ​ខ្សែ​ក្រវាត់​បាន​ជោគជ័យ​ពីរ​ដង​ហើយ។ ខាង​មុខ​នេះ​គឺ​ជា​ការ​ឡើង​ការពារ​លើក​ទី​៣។ នៅ​ក្នុង​ការ​ឡើង​ការពារ​ខ្សែ​ក្រវាត់​ពីរ​លើក​កន្លង​មក រូប​គេ​បាន​យក​ឈ្នះ Nieky “The Natural” Holzken និង​បន្ទាប់​មក​ឈ្នះ​ Mustapha “Dynamite” Haida

Regian Eersel fights Mustapha Haida at ONE: FISTS OF FURY III

សម្រាប់​ការ​ជួប Murtazaev ដែល​ជា​ចំណូល​ថ្មី​នៅ ONE Championship ប៉ុន្តែ​មាន​ប្រវត្តិ​ប្រកួត​២៤​ដង ក្នុង​នោះ​ឈ្នះ​២០​ដង។ កីឡាករ​រហស្សនាម“The Immortal”យល់​ថា ការការពារ​ខ្សែ​ក្រវាត់​បាន​យូរ​នៅ​ក្នុង​ទម្ងន់​នេះ​មាន​ន័យ​ថា រូប​គេ​ជា​ជើង​ខ្លាំង​លេច​ធ្លោ​ជាង​គេ ហើយ​នឹង​មិន​បណ្តោយ​ឲ្យ​កីឡាករ​រុស្ស៊ី​យក​ខ្សែ​ក្រវាត់​បាន​ដាច់​ខាត។

Eersel និយាយ​ថា ៖«ខ្ញុំ​គិតថា កីឡាករ​ផ្សេង​នឹង​ចាប់​អារម្មណ៍។ ខ្ញុំ​បានយក​ឈ្នះ​កីឡាករលំដាប់​កំពូល​៣​នាក់ហើយ ដូច្នេះ​វា​ពិសេស​ណាស់​ដែល​ពួក​គេតាម​ដាន»។

«តើ​គាត់​សម​ប្រកួត​ជា​មួយ​ខ្ញុំ​ទេ? ខ្ញុំ​មាន​អារម្មណ៍​ច្របូក​ច្របល់ តែ​ខ្ញុំ​យក់​ស្ថានភាព​នេះ​ហើយ​ខ្ញុំ​រីក​រាយ​ដែល​គាត់​អាច​ប្រកួត​បាន។ ខ្ញុំ​គិត​ថា គាត់​កម្រិត​ខ្ញុំ។ បើ​ពុំនោះ​ទេ ONE Championship មិនផ្គូផ្គងឲ្យ​ជួប​ខ្ញុំ​ទេ។ គាត់​ទទួល​យក​ការ​ប្រកួត​ជា​មួយ​ខ្ញុំ ហើយពិត​ណាស់ រាល់​ការ​ប្រកួត​សំខាន់ ពី​ព្រោះអ្នក​ប្រជែង​ម្នាក់ៗ​សុទ្ធ​តែ​ចង់​បាន​ខ្សែ​ក្រវាត់។ ខ្ញុំ​ចង់​ដឹង​តើ​ដៃ​គូ​នេះ​ខ្លាំង​កម្រិត​ណា»។



សម្រាប់ការ​យល់​ឃើញ​ផ្ទាល់​ខ្លួន Murtazaev នឹង​ក្លាយ​ជា​ការ​គំរាម​​ដ៏​អាក្រក់ ប៉ុន្តែ​រូប​គេ​សង្ឃឹម​ថា អាច​ទប់​ទល់​ជំនាញ​របស់​ដៃ​គូ​ម្នាក់​នេះ។ មែន​ហើយ កីឡាកររុស្ស៊ី​ម្នាក់​នេះបាន​អះអាង​ថា ខ្លួន​មាន​ជំនាញ​មួយ​កំភ្លេ​ដើម្បី​​បង្ក​គ្រោះ​ថ្នាក់​ដល់​ម្ចាស់​ខ្សែ​ក្រវាត់។

Eersel បាន​និយាយ​ថា ៖«ដៃគូ​ម្នាក់​នេះ​ខ្ញុំ​ពិនិត្យ​ឃើញ​ថា​ គាត់​វ៉ៃ​ដាក់​សម្ពាធ​ខ្លាំង ហើយ​រឹងមាំ​ណាស់​ពី​ព្រោះ​គាត់​នៅ​ក្មេង និង​កម្លាំង​ស៊ុហ្វ​ល្អ។ គាត់​មាន​របៀប​វ៉ាំដាក់​សម្ពាធ និង​ចូល​ចិត្ត​ឆ្ពោះ​ទៅ​មុខ​ជា​និច្ច។ ខ្ញុំ​គិត​ថា គាត់​ល្អ និង​មិន​អាច​មើល​ស្រាល​បាន​ទេ។ យ៉ាង​ណា ខ្ញុំ​ចូល​ចិត្ត​របៀប​វ៉ៃ​របស់​គាត់​ដែល​នឹង​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​ផ្អើល។ ពិត​ណាស់ ការ​ប្រកួត​នេះ​នឹង​កក្រើក»។

«ខ្ញុំ​គិត​ថា អាវុធ​គ្រោះ​ថ្នាក់​បំផុត​របស់​គាត់​គឺ​ទាត់។ គាត់​នឹង​ប្រើ​ទម្ងន់​ជើង​មក​លើ​ខ្ញុំ និង​ដាក់​សម្ពាធ​ខ្ញុំ​មិន​ខាន»។

Regian Eersel kicks Nieky Holzken at ONE DAWN OF VALOR

ពិត​ណាស់ អ្នក​រាល់​បាន​ដឹង​ថា កីឡាករ Eersel ក៏​មិន​មែន​ជា​ប្រភេទ​កីឡា​វ៉ៃ​ថយ​ក្រោយ​ទេ។ កីឡាករ​​អាយុ​២៨​ឆ្នាំ​ហាត់​នៅ​ក្លឹប Sityodtong Amsterdam ​គិត​ថា ការ​ប្រកួត​នេះ​នឹង​លំបាក​ខ្លាំង​សម្រាប់​រូប​គេ។ ម្ចាស់​ខ្សែ​ក្រវាត់​និយាយ​ថា ៖«វា​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​លំបាក និង​ជក់​ចិត្ត ពី​ព្រោះ​យើង​ទាំង​ពីរ​មាន​របៀប​វ៉ៃ​ដាក់​សម្ពាធ និង​គឃ្ល់ើន​ដូច​គ្នា»។

«ខ្ញុំ​គិត​ថា អ្នក​ឈ្នះ​ក្នុង​ការ​ប្រកួត​នេះ​នឹង​ក្លាយ​ជា​អ្នក​ដែល​មាន​ក្បាច់​វ៉ៃ​គឃ្លើន​ខ្លាំង»។ ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​២៦​ដង​ក្នុង​ចំណោម​ជ័យជម្នះ​៥៦​ដង Eersel កំពុង​រីក​រាយ​នឹង​អាជីព​ប្រដាល់​របស់​ខ្លួន។ រូប​គេ​ផ្តោយ​លើ​ការ​បញ្ឈប់​ Murtazaev ​ពាក់​កណ្តាល​ទី​។

Regian Eersel holds the ONE Lightweight Kickboxing World Title belt

ប្រសិន​បើ​រូប​គេ​អាច​ការពារ​ខ្សែ​ក្រវាត់​ឃីក​បុក​សីង​ពិភព​លោក ONE Lightweight បាន​ទៀត​នោះ រូប​នឹង​ក្លាយ​ជា​អ្នក​ការ​ពារ​ខ្សែ​ក្រវាត់​បាន​ជោគជ័យ​ខ្លាំង​ម្នាក់។

Eersel បញ្ជាក់​ថា ៖«រាល់​ការ​ប្រកួត​ ខ្ញុំ​ដាក់​គោល​ដៅ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់ ប៉ុន្តែ​ខ្ញុំ​ក៏​ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រកួត​៥​ទឹក​ដែរ។ ខ្ញុំ​ចង់​ផ្លាស់​ប្តូរ​ទម្ងន់​វ៉ៃ ឬ​ចង់​សាក​ល្បង​វ៉ៃ​មួយ​ថៃ ហើយ​ស្វែង​រក​ខ្សែ​ក្រវាត់​ទៀត។ ប៉ុន្តែ​ខ្ញុំ​មិន​មាន​អារម្មណ៍​ថា ខ្ញុំ​នឹង​បញ្ឈប់​ទម្ងន់​វ៉ៃ​បច្ចុប្បន្ន​ទេ។ ខ្ញុំ​បាន​ការពារ​ខ្សែ​ក្រវាត់​ទម្ងន់​នេះ​ជោគជ័យ​ពីរ​ដង​ហើយ ដូច្នេះ​នឹង​បន្ត​ការពារ​ឲ្យ​បាន​ច្រើន​ទៀត»។

«ប្រសិន​បើ​ខ្ញុំ​ឈ្នះ​ការ​ប្រកួត​នេះ​ វា​កាន់​តែ​មាន​ន័យ​បន្ថែម​ទៀត ខ្ញុំ​នឹង​កាន់​តែ​ឡើង​កូដ កាន់​តែ​ល្បី ហើយ​កាន់​តែ​គេ​ចាប់​អារម្មណ៍ និង​រឹត​តែ​ចង់​វ៉ៃ​ការពារ​ខ្សែ​ក្រវាត់​ទៀត។ និយាយ​ទៅ វា​សំខាន់​ណាស់​សម្រាប់​កេរ្តិ៍​ឈ្មោះ​របស់​ខ្ញុំ។ វា​នឹង​ក្លាយ​ជា​ប្រវត្តិ​មួយ​ទៀត»៕

Read more: How To Watch ONE: NEXTGEN III on 26 November

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។