Mixed Martial Arts

ញាក់​សាច់ DJ ប៉ះ Rodtang, គូ​ខ្សែ​ក្រវាត់​ពីរ​ទៀត​ក្នុង​ព្រឹត្តិការណ៍ ONE X

កំពូលអ្នកប្រដាល់មួយថៃរហស្សនាម«មនុស្សដែក» Rodtang Jitmuangnon ត្រូវបានផ្គូផ្គងឲ្យជួបជើងខ្លាំងគុនចម្រុះគ្រប់សម័យកាលអាមេរិក Demetrious Johnson សម្រាប់ការប្រកួតលក្ខណៈមួយថៃលាយកូនកាត់គុនចម្រុះដែលត្រូវប្រើពេល៤ទឹក។

ដំណឹងជំនួបដ៏ភ្ញាក់ផ្អើលនេះបានលេចឡើងកាលពីយប់ថ្ងៃពុធ ទី១៥ ខែកញ្ញានេះ នៅពេលលោក Chatri Sityodtong នាយកប្រតិបត្តិ និងជាអគ្គនាយកស្ថាប័ន ONE Championship បានប្រកាសពីព្រឹត្តិការណ៍ប្រកួតធំមិនធ្លាប់មានគឺ ONE X ដើម្បីអបអរសាទរខួប១០ឆ្នាំនៃការបង្កើត ONE Championship។

ក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យ ONE X នេះនឹងប្រព្រឹត្តទៅនាថ្ងៃអាទិត្យ ទី៥ ខែធ្នូ ប៉ុន្តែមិនទាន់ប្រកាសពីទីកន្លែងឡើយ។ សម្រាប់វត្តមានកីឡាករដែលត្រូវប្រកួតក្នុងរាត្រីដ៏អស្ចារ្យនេះ ជើងខ្លាំងប្រេស៊ីល Bibiano Fernandes ត្រូវការពារខ្សែក្រវាត់ពិភពលោក ONE Bantamweight របស់ខ្លួនទល់នឹងជើងខ្លាំង John Lineker

ជាមួយគ្នា ជើងខ្លាំង Thanh Le ត្រូវមានភារកិច្ចការពារខ្សែក្រវាត់ពិភពលោក ONE Featherweight របស់ខ្លួនជាលើកដំបូងហើយ បន្ទាប់ពីផ្តួលជើងខ្លាំង Martin Nguyen ដណ្តើមយកខ្សែក្រវាត់សម្រេច។ ការប្រកួតខ្សែក្រវាត់លើកដំបូងនេះ Thanh Le ត្រូវប៉ះអ្នកលេងគុនចម្រុះ Garry Tonon

និយាយ​ពី Rodtang វិញ​បាន​ចូល​ប្រឡូក​ក្នុង​ឆាក​ប្រដាល់​ពិភព​លោក ONE កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៨។ រូប​គេ​បាន​ឈ្នះ​ការ​ប្រកួត​១០​លើក​ជាប់​គ្នា និង​មិន​ស្គាល់​បរាជ័យ​ម្តង​ណា​សោះ។ បន្ទាប់​មក​បាន​ឈ្នះ​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក ONE Flyweight ហើយ​បានពង្រីក​ជំនាញ​ប្រកួត​ឃីក​បុក​សីង​ថែម​ទៀត។

មហិច្ឆតា​របស់​ជើង​ខ្លាំង​ថៃ​រូប​នេះ​ចង់​ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក ONE World Champion បី​ប្រភេទ​កីឡា​ផ្សេង​គ្នា​គឺ មួយ​ថៃ ឃីក​បុក​សីង និង​គុន​ចម្រុះ។

Bibiano Fernandes celebrates his defeat of Kevin Belingon at ONE: CENTURY

ចំណែក​ខ្លា​ចាស់​ងាមេរិក Johnson ជា​ជើង​ខ្លាំង​គុន​ចម្រុះ​គ្រប់​សម័យ​កាល (GOAT)​ដែល​ជោកជាំ​នៅសង្វៀន UFC និង​ធ្លាប់​ឈ្នះ​ជើង​ឯក​គុន​ចម្រុះ​ពិភព​លោក​១២​ដង មុន​ពេល​បោះ​ជំហាន​ចូលស្ថាប័ន ONE នៅ​ខែ​តុលា ឆ្នាំ​២០១៨។

នៅ​ស្ថាប័ន ONE ជើង​ខ្លាំង​គ្រប់​សម័យ​កាល Johnson បាន​ឈ្នះ​ខ្សែ​ក្រវាត់ពិភព​លោក ONE Flyweight World Grand Prix នៅ​ឆ្នាំ​២០១៩ ប៉ុន្តែ​កាល​ពី​ខែ​មេសា​កន្លង​ទៅ​នេះ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ចាញ់អធិរាជ​សង្វៀន Adriano Moraes

Thanh Le fights Martin Nguyen at ONE: INSIDE THE MATRIX on Friday, 30 October

បន្ទាប់មក ខ្លាកំណាចអាមេរិករូបនេះបានបង្ហាញចំណាប់អារម្មណ៍ចង់វ៉ៃលក្ខណៈមួយថៃ។ ទីបំផុតបំណងប្រាថ្នារបស់ Johnson បានសម្រេចហើយដោយត្រូវប៉ះមនុស្សរឹងដូចដែកRodtang ទាំងក្បាច់វ៉ៃមួយថៃលាយក្បាច់គុនចម្រុះ៕

សូម​បន្ត​តាម​ដាន ONEFC.com ដើម្បី​ព័ត៌មាន​ថ្មី​ៗ​។

Read more: Pacio Talks Trilogy Bout With Saruta, Team Lakay Dreams, And More

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។