News

អធិរាជ​ពីរ​ស្ថាប័ន De Ridder សម្លឹង​ឃើញ​​ជើង​ខ្លាំង​ Abbasov និង Bhullar ជា​ដៃ​គូ

Reinier “The Dutch Knight” de Ridder ចង់​ប្រឈមក្នុង​ការ​ដណ្តើម​យក​ខ្សែ​ក្រវាត់​ពិភព​លោក​ថ្មី​មួយ​ទៀត​គឺ ONE Middleweight ឬ ONE Light Heavyweight ដើម្បី​ក្លាយ​ជា​ជើង​ឯក​ពិភព​លោក​៣​ប្រភេទ​ទម្ងន់​ផ្សេង​គ្នា។

កីឡាករ​ហុល្លង់​អាយុ​៣១​ឆ្នាំ​ប្រកួត​ចុង​ក្រោយ​​នៅ​ព្រឹត្តិការណ៍ “ONE on TNT IV” កាល​ពី​ខែ​មេសា​កន្លង​ទៅ​នេះ​ដែល​បាន​យក​ឈ្នះ​កីឡាករ Aung La “The Burmese Python” N Sang ដើម្បី​ទទួល​បាន​ខ្សែ​ក្រវាត់​ពិភព​លោក​ទី​២ បន្ទាប់ពីឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក​ទម្ងន់​ធ្ងន់​១​ហើយ​លើ​កីឡាករ​ភូមា​នេះ​ដដែល។

ឥឡូវ​នេះ ជើង​ខ្លាំង​ហុល្លង់​នេះ​បាន​ដាក់​គោល​ដៅ​ស្វែង​រក​ខ្សែ​ក្រវាត់​ពិភព​លោក​១​គ្រឿង​ទៀត ឬ​ការពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន។ កីឡាករ​និយាយ​ថា ៖«ខ្ញុំ​​នឹង​​ការពារ​ខ្សែ​ក្រវាត់​ណា​មួយ ជា​មួយ​នរណា​ក៏​ដោយ ឬ​ក៏​ដណ្តើម​ខ្សែ​ក្រវាត់​មួយ​គ្រឿង​ទៀត។ កាន់​តែ​លឿន កាន់​តែ​ល្អ ជា​មួយ​នរណា​ក៏​បានក្នុង​ពិភព​លោក​នេះ។ វ៉ៃ​ទម្ងន់​  middleweight, light heavyweight, ឬ​ទម្ងន់ heavyweight»

ប៉ុន្តែ​កីឡាករ​រហស្សនាម “The Dutch Knight” បាន​សម្លឹង​ឃើញ​ជើង​ខ្លាំង​ពីរ​នាក់ដែល​អាច​ជា​ដៃ​គូស័ក្តិសម​សម្រាប់​ខ្លួន។

Pictures from the fight between Aung La N Sang and Reinier De Ridder at "ONE on TNT IV"

De Ridder បាន​និយាយ​ថា ៖«Kiamrian Abbasov ពិត​ជា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់។ គាត់​ខ្លាំង​ណាស់​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ។ បើ​បាន​ជួប​គាត់ ​ពិត​ជា​ល្អ»។

មែន​ហើយ Abbasov ជា​ជ់ើង​ឯក​ពិភព​លោក ONE Welterweight និង​មាន​មាន​ចំណាប់​អារម្មណ៍​ដំឡើង​ទម្ងន់ ប៉ុន្តែ​អធិរាជ​ទម្ងន់ middleweight និង​ light heavyweight ​ជឿ​ថា ជំនួប​នេះ​នឹង​មិន​លំបាក​​សម្រាប់​គាត់​ទេ។

«ខ្ញុំ​គិត​ថា ខ្ញុំ​នឹង​គ្រប​ដណ្តប់​ខ្លាំង​បើ​វ៉ៃ​ជា​មួយ Abbasov។ ពី​ព្រោះ​ខ្ញុំ​ធ្វើ​បាន​ល្អ​គ្រប់​ទី​កន្លែង»។ De Ridder បាន​និយាយ និង​បញ្ជាក់​ថា ៖«ខ្ញុំ​ខ្ពស់​ជាង ខ្ញុំ​ខ្លាំង​ជាង ខ្ញុំ​រឹង​មាំ​ជាង ខ្ញុំ​ធ្ងន់​ជាង។ ដូច្នេះ​គាត់​នឹង​ត្រូវ​​បាន​ខ្ញុំ​ចាប់​ផ្តួល។ ខ្ញុំ​មើល​ឃើញ​ខ្លួន​ឯង​ថា ខ្ញុំ​នឹង​បញ្ឈប់​ការ​ប្រកួត​បាន​លឿន​បំផុត»។



ជា​មួយ​គ្នា​នេះ​អ្នក​លេង​គុន​ចម្រុះ​ហុល្លង់​បាន​ផ្តល់​ជម្រើស​ផ្សេង​ទៀត។ ក្រៅ​ពី​កីឡាករ​ខាង​លើ រូប​គេ​សម្លឹង​ឃើញ​ម្ចាស់​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់​ពិភព​លោក Arjan “Singh” Bhullarរបស់​ប្រទេស​ឥណ្ឌា។ ការ​ផ្តល់​ជម្រើស​នេះ​ហាក់​ត្រូវ​រូវ​គ្នា​ច្រើន ពី​ព្រោះ​កីឡាករ​ឥណ្ឌា​ធ្លាប់​បាន​បោះ​សំដីចង់​ជួប​កីឡាករ​ហុល្លង់​នេះ​ដែរ ហើយ​បាន​កើត​ជា​សង្គ្រាម​ពាក្យ​សំដី។

De Ridder និយាយ​ថា ៖«ប្រកួត​ជា​មួយ Bhullar អាច​គួរ​ឲ្យ​ចាប់​អារម្មណ៍ និង​ភាគ​រយ​កើត​ឡើង​ច្រើន ពី​ព្រោះខ្ញុំលះ​បង់​ទម្ងន់​ច្រើន។ គាត់​ប្រហែល​ជា​ស្រាល​ជាង​ខ្ញុំ​២០​ផោន។ ដូច្នេះ​ខ្ញុំ​ជឿ​ថា កត្តា​នេះ​ក៏​ងាយ​ឲ្យ​ខ្ញុំ​បញ្ឈប់​គាត់​ដែរ។ ខ្ញុំ​ប្រហែល​ជា​ត្រូវ​ធ្វើ​ការ​បន្ថែម​ទៀត។ កៀប​សង្កត់​គាត់ វាយលើ​ដង​ខ្លួន​គាត់​ឲ្យ​បាន​ច្រើន​មុន​ពេល​បញ្ឈប់​គាត់»។

De Ridder ពិត​ជា​មាន​ទំនុក​ចិត្ត​ខ្លាំង​ណាស់ បន្ទាប់​ពី​ប្រកួត​១៤​ដង ឈ្នះ​ទាំង​អស់ និង​មិន​ទាន់​ស្គាល់​បរាជ័យ​ម្តង​ណា​ឡើយ ហើយ​គ្រង​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់​ពិភព​លោក​២​គ្រឿង។ គាត់​ដឹង​ថា Abbasov និង​ Bhullar ជា​កីឡាករ​លំដាប់​កំពូល​នា​ពេល​បច្ចុប្បន្ន ហើយ​អាច​ជា​ដៃ​គូ​តឹង​តែង​សម្រាប់​ខ្លួន​វិល​ត្រឡប់​មក​កាន់​សង្វៀន​វិញ។

De Ridder និយាយ​ថា ៖«កីឡាករ​ទាំង​ពីរ​ខ្លាំង​ដូច​គ្នា ហើយ​ខ្ញុំ​ចង់​ជួប​ពួក​គេ»។ សម្រាប់​ឥឡូវ​នេះ មិន​ទាន់​មាន​ការ​ផ្គូ​ផ្គង​ណា​មួយ​សម្រាប់  “The Dutch Knight”ឡើយ ប៉ុន្តែ​​អ្នក​គាំទ្រ​រំពឹង​ថា នឹង​បាន​ឃើញរូប​គេ​វិល​មក​​កាន់​សង្វៀន​ឆាប់​ជា​ពិសេស​នៅ​ឆ្នាំ​២០២២៕ 

Read more: Eersel Vs. Murtazaev, Stamp Vs. Phogat Top ONE: WINTER WARRIORS

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។