Mixed Martial Arts

ម្ចាស់ខ្សែក្រវាត់ Christian Lee ព្យាករថា នឹងបញ្ចប់ Rae Yoon ទឹកទី១

ជើង​ឯក​វ័យ​ក្មេង Christian Lee មាន​កាតព្វ​កិច្ច​ឡើង​ការពារ​ខ្សែ​ក្រវាត់​គុន​ចម្រុះ​ពិភព​លោក ONE Lightweight របស់​ខ្លួន​ទល់​​នឹងអ្នក​លេង​គុន​ចម្រុះ​កូរ៉េ​ខាង​ត្បូង​ Ok Rae Yoon នៅ​ព្រឹត្តិការណ៍ REVOLUTION ថ្ងៃ​ទី​២៤ ខែ​កញ្ញា ខាង​មុខ​នេះ។

សម្រាប់​ការ​ប្រកួត​៦​លើក​ចុង​ក្រោយ Lee មិន​ដែលស្គាល់​បរាជ័យ​ឡើយ​ក្នុង​នោះ​ផ្តួល​ដៃ​គូក្នុង​ទឹក​ទី​១​បាន​៤​លើក ទឹក​ទី​២​​មួយ​លើក និង​ទឹក​ទី​៣​មួយ​លើក។ អ្វី​ដែល​ពិសេស​គឺ​ការ​ប្រកួត​ការពារ​ខ្សែ​ក្រវាត់​ពីរ​លើក​ចុង​ក្រោយ​បញ្ចប់​ដៃ​គូ​ក្នុង​ទឹក​ទី​១​យ៉ាង​ឆាប់​រហ័ស។

«ខ្ញុំ​មើល​ឃើញ​ការ​ប្រកួត​នេះ នឹង​បញ្ចប់​នៅ​ក្នុង​ទឹក​ទី​១។ ខ្ញុំ​គ្រោងវ៉ៃ​សន្ធាប់​ឲ្យ​​ Ok ទទួល​រង​ការ​​ឈឺ​ចាប់​ ​មុន​ពេល​​ចាប់​គាត់​បោក​ផ្តួល រួច​ឃ្លេ​គាត់​ឲ្យ​ចុះ​ចាញ់​នៅ​ទឹក​ទី​១​តែ​ម្តង»។ Christian Lee បាន​បញ្ជាក់។

Christian Lee fights Iuri Lapicus at ONE: INSIDE THE MATRIX on Friday, 30 October

ថ្វី​បើ​ជើង​ឯក​រូប​នេះ​មើល​ឃើញ​ពី​ការ​បញ្ចប់​ដៃ​គូ​ក្នុង​ទឹក​ទី​១​បែប​នេះ​ក្តី ក៏​អ្នក​លេង​គុន​ចម្រុះ​កូរ៉េ Ok Rae Yoon មិន​មែន​ជាបុរស​ដំឡូង​មូល​នោះ​ទេ។ មុន​ពេល​ទទួល​បាន​ឱកាស​ឡើង​វ៉ៃ​ដណ្តើម​ខ្សែ​ក្រវាត់​នេះ រូប​គេ​បាន​យកឈ្នះ​អតីត​ជើង​ឯក​ពិភព​លោក Marat Gafurov ដោយ​ពិន្ទុ និង​បន្ត​ឈ្នះ​ខ្លា​ចាស់​អាមេរិក​ដែល​អតីត​ជើង​ឯក UFC កីឡាករ Eddie Alvarez ដោយ​ពិន្ទុ​ទៀត។

Christian Lee បាន​និយាយ​ពីដៃគូ​ម្នាក់​នេះ​ថា ៖«ខ្ញុំ​បាន​មើល​ការ​ប្រកួត​ចុង​ក្រោយជាមួយ Eddie Alvarez ខ្ញុំ​ឃើញ​ថា គាត់​ធ្វើ​បាន​ល្អ។ អ្វី​ដែល​ជា​ចំណុច​ខ្លាំង​របស់​កីឡាករ​កូរ៉េ​នេះ​គឺ​កម្ពស់​ខ្ពស់ និង​វ៉ៃ​ចេញ​អាវុធ​បាន​ឆ្ងាយ»។



«ខ្ញុំ​គិត​ថា ហេតុ​ផល​ដែល​ធ្វើ​ឲ្យ​គាត់​ជោគជ័យ​ខ្លាំង​ឈាន​ឡើង​ដល់​វ៉ៃ​ខ្សែ​ក្រវាត់​គឺ ដោយ​សារ​គាត់​ខ្ពស់។ ប៉ុន្តែ ប្រសិន​បើ​ Ok ចង់​បញ្ឈប់​ការចាប់​បោក​ផ្តួល​របស់​ខ្ញុំ គាត់​នឹងទទួល​រង​ព្យុះ​ភ្លៀង​ពី​ជំនាញ​វ៉ៃឈរ​របស់​ខ្ញុំ។ ផ្ទុយ​ទៅ​វិញ បើ​គាត់​ចង់​លេង​ក្បាច់​វ៉ៃឈរ​ជា​មួយ​ខ្ញុំ អីចឹង​ខ្ញុំ​​នឹង​លេង​ក្បាច់​ក្រោម​​វិញ។ ខ្ញុំ​ច្បាស់​ក្នុង​ចិត្ត​ណាស់​ថា​ ខ្ញុំ​មាន​ចម្លើយ​គ្រប់​យ៉ាង​ដើម្បី​ឆ្លើយ​តប​នឹង​​អ្វី​ដែល​គាត់​មាន​»។

Christian Lee fights Iuri Lapicus at ONE: INSIDE THE MATRIX on Friday, 30 October

ភាព​ខ្លាំង​របស់ Lee វ៉ៃ​លឿន​រហ័ស និង​មិន​ទុក​ឱកាស​ឲ្យ​ដៃ​គូ​បាន​ដក​ដង្ហើម​រួច។ ជាក់​ស្តែង​ការ​​ផ្តួលដៃគូ​ខ្លាំង​ៗ​ដូច Iuri Lapicus និង​ Timofey Nastyukhin ពិត​ជា​លឿន​​ហួស​ពី​ការ​ស្មាន​របស់​ដៃគូ។

កីឡាករ​វ័យ​២៣​ឆ្នាំ​បាន​និយាយ​ថា ៖«ខ្ញុំ​ជឿ​ជាក់​ទាំង​ស្រុង​ថា ខ្ញុំ​ជា​កីឡាករ​ល្អ​បំផុត​នៅ ONE Championship និង​ក្នុង​ពោភព​លោក ហើយ​ខ្ញុំ​រឹត​តែ​សប្បាយ​ចិត្ត​ដែល​ប្រកួត​ជា​មួយ​ដៃ​គូ​មក​ពី​ទី​ណា​ក៏​ដោយ»៕

Read more: Petrosyan Vs. Superbon, Grand Prix Confirmed For ONE: FIRST STRIKE

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។