Mixed Martial Arts
Christian Lee រំពឹងបន្តជោគជ័យដោយក្តីរំភើបសម្រាប់ឆ្នាំ២០២១
Christian “The Warrior” Lee បានចាក់ចេញពីឆ្នាំ២០២០ជាមួយនឹងជ័យជម្នះការពារខ្សែក្រវាត់ពិភពលោករបស់ខ្លួន ONE Lightweight World Title លើកដំបូងទល់នឹងកីឡាករ Iuri Lapicus នៅ ONE: INSIDE THE MATRIX ក្នុងខែតុលា។
បន្ទាប់ពីបញ្ជាក់ពីភាពខ្លាំងរបស់ខ្លួននៅលើកំពូលទម្ងន់ lightweight បុរសសង្ហាវ័យក្មេង Lee ឥឡូវនេះបានដាក់គោលដៅនៅឆ្នាំ២០២១ឲ្យលេចធ្លោថែមទៀត។ ជាអ្នកលេងប្រជែងថ្មីជាមួយនឹងអធិរាជសង្វៀន កីឡាករអាយុ២២ឆ្នាំអាចទទួលស្វាគមន៍គ្រប់ទាំងដែលចង់ឡើងទៅកាន់អធិរាជសង្វៀន។
ជាមួយគ្នានេះ ជីវិតក្រៅសង្វៀនរបស់កីឡាកររហស្សនាម “អ្នកចម្បាំង” និងភរិយារបស់ខ្លួនកំពុងរង់ចចាំសមាជិកថ្មីនៅដើមឆ្នាំ២០២១។ ឥឡូវនេះ កីឡាករសិង្ហបុរីដែលនៅទីក្រុងហាវៃ សហរដ្ឋអាមេរិកបានឆ្លុះបញ្ចាំងពីឆ្នាំ២០២០ និងបង្ហាញគោលដៅនៅឆ្នាំថ្មី។
ONE Championship: តើលោកយល់យ៉ាងណាចំពោះឆ្នាំ២០២០កន្លងទៅសម្រាប់អាជីពរបស់ខ្លួន?
Christian Lee: ខ្ញុំបានចាត់ទុកឆ្នាំ២០១៩ជាឆ្នាំដ៏អស្ចារ្យដែលបានឈ្នះជើងឯកពិភពលោកនិងឈ្នះជើងឯកពិភពលោក ONE Lightweight World Grand Prix។ ដូច្នេះ ខ្ញុំពិតជារីករាយពេលចូលឆ្នាំ២០២០ ហើយសង្ឃឹមបានប្រកួតការពារខ្សែក្រវាត់ហោចណាស់៣ទៅ៤ដង ប៉ុន្តែជំងឺចង្រៃខូវិត-១៩ បានផ្ទុះឡើង។
សំណាងដែរដែលខ្ញុំបានរៀបចំអាពាហ៍ពិពាហ៍រួចរាល់នៅខែកុម្ភៈមុនពេលប្រទេសទាំងមូលត្រូវធ្លាក់ចូលក្នុងបំរាម។ ចាប់ពីនោះមក ក្នុងខែមីនា យើងក៏បានបិទក្លឹប United MMA របស់យើងថែមទៀត។
អ្វីៗគ្រប់យ៉ាងបានប្រែប្រួល។ យើងទាំងអស់គ្នាពាក់ម៉ាស់រាល់ពេលចេញក្រៅ។ អ្នករាល់គ្នាក៏ពាក់ស្រោមដៃសម្រាប់ការលក់ដូរ និងប្រើប្រាស់អ្វីៗ។ វាជាពេលវេលាថ្មីសម្រាប់យើងទាំងអស់គ្នា។
នៅពេលវេលាឆ្នាំនោះប្រព្រឹត្តទៅ ខ្ញុំពិតជាខ្លោចចិត្ត ពីព្រោះខ្ញុំដឹងថា មនុស្សម្នាច្រើនណាស់ដែលជួបទុក្ខ និងពិបាកចេញក្រៅដោយសារបំរាមខូវិត។ សម្រាប់ខ្ញុំពិតជាអស្ចារ្យដែរ ដោយសារខ្ញុំបានឡើងប្រកួតទទួលបានជោគជ័យ មានពេលវេលានៅជាមួយគ្រួសារច្រើន ហើយអាចចាត់ទុកជាពេលវេលាដ៏មានន័យបំផុត។
មុនពេលដាក់បំរាម ខ្ញុំបានចំណាយពេល១២ម៉ោងនៅកន្លែងហ្វឹកហាត់។ យើងចេញពីកន្លែងហ្វឹកហាត់ច្រើនដើម្បីរីករាយជាមនុស្សជាទីស្រឡាញ់របស់យើង។ ឆ្នាំ២០២០គឺជាឆ្នាំអស្ចារ្យមួយសម្រាប់។
ខ្ញុំចង់និយាយថា ខ្ញុំពិតជាសំណាងដែលគ្មាននរណាម្នាក់ក្នុងគ្រួសារយើងឆ្លងជំងឺខូវិត។ យើងបានព្យាយាមនៅសុវត្ថិភាព និងធ្វើរឿងចាំបាច់។
ឆ្ពោះទៅឆ្នាំ២០២១ ខ្ញុំពិតជារំពឹងដោយក្តីរីករាយសម្រាប់ការឡើងសង្វៀនការពារខ្សែក្រវាត់របស់ខ្ញុំទៀត។ ពិតណាស់ ទារកស្រីក្នុងផ្ទៃភរិយាខ្ញុំនឹងសម្រាលនាខែមេសា។ ដូច្នេះមានរឿងអសស្ចារ្យច្រើនណាស់រង់ចាំខាងមុខ។
ONE: តើបញ្ហាខូវិត-១៩បានប៉ះពាល់ដល់ការហ្វឹកហាត់យ៉ាងណា? ចុះមានអ្វីជាវិជ្ជមាន ឬខកចិត្តទេ?
CL: ខ្ញុំស្ថិតនៅក្នុងភាពវិជ្ជមាន។ ជាកីឡាករម្នាក់ អ្នកកីឡាម្នាក់ ខ្ញុំមិនដែលឈប់ហាត់ទេ។ ខ្ញុំតែងតែនៅក្លឹប។
ការប្រកួតបានជំរុញវិលត្រឡប់មកវិញពីខែឧសភា ទៅខែមិថុនា ដល់ខែកក្កដា ហើយទីបំផុតបានប្រកួតនៅខែតុលា។ វាគ្មានអ្វីខុសប្លែកទេ។ ខ្ញុំនៅតែបានហាត់ពេញមួយឆ្នាំ ហើយនៅតែបន្តហាត់ធម្មតា។ ខ្ញុំដឹងថា យើងនឹងមានការប្រកួតជានិច្ច ដូច្នេះត្រូវតែហាត់ទោះក្នុងកាលៈទេសៈណាក៏ដោយ។
នៅពេលយើងចុះកុងត្រា នៅពេលយើងកំណត់កាលបរិច្ឆេទ នោះហើយជាការប្រកួតពិតប្រាកដ។ នោះជាពេលដែលយើងចាប់ផ្តើមពីរទៅ៣ពេលក្នុងមួយថៃ និងហាត់ឈានដល់កម្រិត។ ប៉ុន្តែវាតែងតែវិជ្ជមាននៅពេលមានពេលវេលាហាត់ច្រើន។
ONE: នៅព្រឹត្តិការណ៍ ONE: INSIDE THE MATRIX លោកការពារខ្សែក្រវាត់បានជោគជ័យជាលើកដំបូង។ តើមានអារម្មណ៍យ៉ាងណាចំពោះដៃគូ Iuri Lapicus ដែលលោកបានយកឈ្នះយ៉ាងលឿនបែបនេះ?
CL: ចាប់ផ្តើមការប្រកួត ខ្ញុំពិតជារីករាយណាស់។
ខ្ញុំបានតាំងចិត្តចូលសង្វៀនដោយត្រូវធ្វើការឲ្យបានលឿនបំផុត ទទួលបានប្រាក់តម្លៃខ្លួន និងវិលទៅផ្ទះវិញ។ នោះហើយដែលពិតជាអ្វីដែលខ្ញុំធ្វើបានសម្រេច។ ខ្ញុំបាននាំការប្រកួតទៅរកគាត់។ យើងបានប្តូរកណ្តាប់ដៃគ្នា។ ក្បាលរបស់គាត់នៅជាប់ផ្នែកម្ខាង។ កណ្តាប់ដៃរបស់គាត់ចេញច្រើន តែគ្មានបញ្ហាទេ។ បន្ទាប់មក ខ្ញុំចាប់ផ្តើមស្រែកតែម្តង។
ខ្ញុំអាចរក្សាការដាក់គំនាប ស្រែករកជ័យជម្នះ ហើយនោះជាអ្វីដែលខ្ញុំតាំងចិត្តធ្វើដើម្បីបញ្ចប់ដៃគូ។ សម្រាប់ជ័យជម្នះនោះពិតជារំភើបខ្លាំងណាស់។ ខ្ញុំបានហ្វឹកហាត់ខ្លាំងបំផុត។
ទោះជាឆ្នាំ២០២០ជាឆ្នាំដែលត្រូវបានជាប់បំរាម ក៏ខ្ញុំបន្តនៅក្លឹបហាត់ជារៀងរាល់ថ្ងៃ។ វាទទួលបានផលតបវិញចំពោះអ្វីដែលខ្ញុំបានលះបង់ ហើយអរគុណដែលខ្ញុំប្រើពេលមិនដល់២នាទីផង។
ការការពារខ្សែក្រវាត់ពិភពលោកទី១ចប់ហើយ។ ខ្ញុំបានយកឈ្នះអតីតជើងឯកពិភពលោក ចំណាត់ថ្នាក់លេខ១ “Dagi,” ហើយបន្ទាប់មកបន្តឈ្នះ Iuri Lapicus។ ខ្ញុំបានឈ្នះជើងខ្លាំងលំដាប់កំពូល៣នាក់រួចហើយនៅក្នុងទម្ងន់ lightweights ហើយខ្ញុំសម្លឹងឆ្ពោះទៅការផ្តួលដៃគូបន្តទៀត។
ខ្ញុំដឹងថា មានជើងខ្លាំងស្រេកឃ្លានខ្សែក្រវាត់ពិភពលោកច្រើនណាស់។ ខ្ញុំចង់ឲ្យពួកគេរកឱកាសឡើងមកកាន់តំបន់ប្រកួតខ្សែក្រវាត់ ពីព្រោះខ្ញុំពិតជាចង់ និងរីករាយការពារខ្សែក្រវាត់របស់ខ្ញុំបន្តទៀតនៅឆ្នាំ២០២១។
ONE: តើអ្វីជាសារៈសំខាន់នៃការប្រកួតការពារខ្សែក្រវាត់របស់លោក?
CL: ការប្រកួតនោះពិតជាសំខាន់បំផុតក្នុងជីវិតរបស់ខ្ញុំ។ ហេតុផលគឺថា រាល់ពេលយើងឡើងសង្វៀន យើងត្រូវដាក់ចិត្ត១០០%។ ការងាររបស់ខ្ញុំគឺជាអ្នកប្រដាល់ ជាជើងឯក ដែលទាមទារឈានទៅកាន់ទីចំណុចកំពូលនៃអាជីពប្រដាល់។
ប្រដាល់គុនចម្រុះគឺមិនលើកលែងឲ្យនរណាម្នាក់ទេ។ យើងអាចឈានទៅកាន់ចំណុចកំពូល ហើយក៏បរាជ័យដែរ។ មនុស្សភ្លេចឈ្មោះរបស់យើង ហើយយើងលែងទទួលបានអ្វីទៀតដែរ។ ការប្រកួតមានន័យគ្រប់យ៉ាងសម្រាប់ខ្ញុំ។ វាផ្តល់ឲ្យខ្ញុំទទួលបានចំណូល។ វាអាចធ្វើឲ្យយើងមានជីវិតកាន់តែប្រសើរសម្រាប់គ្រួសារ។
ONE: ឥឡវយើងចូលឆ្នាំ២០២១ហើយ តើលោកយល់ឃើញយ៉ាងចំពោះប្រភេទទម្ងន់ lightweight ហើយនរណាអាចជាដៃគូបន្ទាប់របស់លោក?
CL: ខ្ញុំគិតថា ប្រភេទទម្ងន់ lightweight គឺតឹងតែងបំផុតក្នុងលោកនេះ។ ទម្ងន់នេះពោរពេញដោយកំពូលអ្នកប្រដាល់ខ្លាំងៗ។ យើងមានជើងខ្លាំង Shinya Aoki, ជើងខ្លាំង Timofey [Nastyukhin] ដែលជាកីឡាករគ្រោះថ្នាក់បំផុត។ យើងក៏មាន Eddie [Alvarez]មានជំនាញខ្ពស់ ហើយ Marat [Gafurov]ទើបឈ្នះលើកដំបូងក្នុងទម្ងន់នេះក៏ល្អ។ និយាយទៅ មានជើងខ្លាំងច្រើនណាស់ដែលស័ក្តិសមប្រកួតខ្សែក្រវាត់ពិភពលោក។
នោះវាពិតជាអស្ចារ្យសម្រាប់ខ្ញុំ ពីព្រោះមានន័យថា ខ្ញុំត្រូវតែស្ថិតនៅសកម្មជានិច្ច។ ខ្ញុំនឹងជួបដៃគូល្អៗដើម្បីជំរុញខ្លួនឯង និងអភិវឌ្ឍខ្លួនជាប្រចាំ។ ទម្ងន់នេះពោរពេញដោយកីឡាករល្អៗ ដូច្នេះក៏ជាផ្នែកមួយជួយដាស់សតិខ្ញុំឲ្យខិតខំប្រឹងប្រែងគ្មានទីបញ្ចប់។
ONE: ជើងឯកពិភពលោកថ្មី Thanh Le បាននិយាយថា គោលដៅឆ្នាំ២០២១របស់គាត់គឺឡើងទៅប្រកួតទម្ងន់ lightweight និងស្វែងរកខ្សែក្រវាត់។ តើលោកយល់យ៉ាងណាដែរ?
CL: ខ្ញុំគិតថា Thanh Le ជាកីឡាករល្អម្នាក់ ហើយគាត់ធ្វើបានល្អណាស់ពេលប្រកួតជាមួយ Martin [Nguyen]។ គាត់មានអាវុធគ្រោះថ្នាក់ និងជាកីឡាករសម្លាប់ដៃគូដ៏អស្ចារ្យ តែគាត់ឈ្នះខ្សែក្រវាត់ពិភពលោកទម្ងន់ featherweight គឺស្ថិតនៅក្រោមទម្ងន់ខ្ញុំ។
គាត់ត្រូវគិតឲ្យច្បាស់មុនពេលឡើងមកវ៉ៃទម្ងន់មួយកម្រិតទៀត។ ដូចគេនិយាយអីចឹង យើងនឹងមិនទាន់ជាជើងឯកពិតប្រាកដទេ បើមិនទាន់ការពារខ្សែក្រវាត់ជោគជ័យ។ ទាល់តែឃើញគាត់ការពារខ្សែក្រវាត់ពីរបីលើកសិនទើបយើងដឹង។
ប្រសិនបើគាត់ច្បាស់ គាត់ឡើងមកប្រកួតទម្ងន់ជាមួយខ្ញុំបាន។ ខ្ញុំស្វាគមន៍ ប៉ុន្តែសម្រាប់ខ្ញុំ មានជើងខ្លាំងច្រើនទៀតដែលស័ក្តិសមនឹងប្រកួតដណ្តើមខ្សែក្រវាត់ មុនគាត់ ដូច្នេះខ្ញុំរង់ចាំពួកគេជាមុនសិន។
ONE: តើអ្វីដែលចង់ទទួលបានជោគជ័យនៅឆ្នាំ២០២១?
CL: គោលដៅចម្បងរបស់ខ្ញុំឆ្នាំ២០២១គឺបន្តការពារខ្សែក្រវាត់ជោគជ័យទៀត និងយកឈ្នះអ្នកខ្លាំងៗនៅក្នងទម្ងន់ជាមួយខ្ញុំ។
នៅចំពោះមុខដែលខ្ញុំមើលឃើញគឺមានកីឡាករសំខាន់ពីរបីនាក់ប៉ុណ្ណោះដែលមិនទាន់ជួបខ្ញុំ។ ខ្ញុំចង់ផ្តួលពួកគេដែលមាននៅក្នុងបញ្ជី។ ខ្ញុំឃើញ Timofey ជាជម្រើសទី១ ហើយគាត់ស័ក្តិសមប្រកួតខ្សែក្រវាត់។ គាត់បានឈ្នះ Eddie Alvarez និងឈ្នះ Pieter Buist។ ខ្ញុំមានអារម្មណ៍ថា គាត់ស្ថិតនៅជួរមុខក្នុងការមកប៉ះខ្ញុំ។ តែអ្វីៗអាស្រ័យលើ ONE Championship ជាអ្នករៀបចំ។
ខ្ញុំដឹងថា មានការប្រកួតសំខាន់ផ្សេងទៀតមុនពេលជួប Eddie Alvarez។ ប្រសិនបើគាត់ទទួលបានជោគជ័យ អីចឹងគាត់សមមកប៉ះខ្ញុំហើយដើម្បីខ្សែក្រវាត់។
ខ្ញុំឃើញកីឡាករទាំងពីរនេះសម្រាប់ឆ្នាំ២០២១ ហើយកីឡាករបន្ទាប់អាចប្រកួតធម្មតា។ ផែនការរបស់ខ្ញុំគឺផ្តួលដៃគូឲ្យបាន៣នាក់នៅឆ្នាំ២០២១ បន្តការពារខ្សែក្រវាត់ឲ្យជោគជ័យ និងស្វែងរកខ្សែក្រវាត់ទម្ងន់ welterweight ទៀត។ យើងទាំងអស់គ្នាចាំមើលឆ្នាំ២០២១នេះយ៉ាងណា។
ONE: លោក និងភរិយាកំពុងរង់ចាំស្វាគមន៍កូនស្រីនាពេលខាងមុខនេះ។ តើមានអារម្មណ៍យ៉ាងណាដែលបានក្លាយជាឪពុកកូនស្រី?
CL: ព្រះអើយ! ខ្ញុំពិតជារំភើបណាស់រកអ្វីនិយាយមិនបានទេ។ ប្រពន្ធ និងខ្ញុំតែងតែនិយាយគ្នាពីរឿងនេះ និងចង់បានកូនជានិច្ច។ វាពិតជាអស្ចារ្យណាស់ដែលយើងនឹងបានកូនស្រីនាខែមេសាខាងមុខនេះ។
ខ្ញុំមិនដឹងយ៉ាងណាទេ តែខ្ញុំដឹងថា កូនគឺជាវត្ថុបំណងល្អបំផុតកើតមានឡើងសម្រាប់ពួកយើង។ ខ្ញុំរំភើបរីករាយគ្រប់ពេលវេលាដើម្បីថ្ងៃនោះមកដល់។ កូនក្នុងផ្ទៃរាល់ថ្ងៃធាក់ពោះម៉ាក់គេកាន់តែខ្លាំង។ វាជាវត្ថុបំណងដ៏វិសេសវិសាលបំផុតសម្រាប់ខ្ញុំ និងភរិយា។ ខ្ញុំពិតជាអរគុណណាស់ដែលបានកូនស្រី៕
អានបន្ថែម: Nguyen ចង់ប្រកួតម្តងទៀតជាមួយ Le ដើម្បីយកខ្សែក្រវាត់មកវិញ