Kickboxing

តារា​ប្រដាល់​ចិន​​​៣នាក់ចុះកុងត្រាចូលប្រឡូកសង្វៀន ONE

ស្ថាប័ន​ប្រដាល់​ធំ​លំដាប់​ពិភព​លោក ONE Championship បាន​ប្រកាស​ចុះ​កុងត្រា​នាំ​ចូល​កីឡាករ​ប្រដាល់​ថ្មី​៣​នាក់​ដើម្បី​ឲ្យ​ប្រឡូក​​ក្នុង​ការ​ប្រកួត​កម្រិត​ពិភព​លោក​ដើម្បី​ទៅ​រក​គោល​ដៅ​ក្លាយ​ជា​ជើង​ឯក​ពិភព​លោកគឺ​កីឡាករ Qiu Jianliang, “The Prince” Banma Duoji និង “The Warrior” Zhang Lipeng។

Chinese kickboxing superstar Qiu Jianliang

កីឡាករប្រដាល់​ឃីក​បុក​សីង​​ជាន​មុខ​គេ​នៅ​ប្រទេស​ចិន Qiu Jianliang។ កីឡាករ​រូប​នេះ​​បាន​កក្លាយ​ជា​អ្នក​ប្រដាល់​ល្បី​ល្បាញ​ក្នុង​ប្រទេស​ចិន​មុន​ពេល​បោះ​ជំហាន​ចូល​សង្វៀន​ពិភព​លោក ONE បន្ទាប់​ពី​​ប្រកួត​ឈ្នះ​១៧​លើក​ជាប់​គ្នា។

Qui ​បាន​ឈ្នះ​ជើង​ឯក​ឃីក​បុក​សីង​ពិភពលោក​ជា​ច្រើន​គ្រឿង និង​ឈរ​នៅ​ក្នុង​ចំណាត់​ថ្នាក់​លេខ​១​នៃ​ប្រភេទ​ទម្ងន់​៦៨​គីឡូក្រាម​ដោយ Combat Press។ ក្រៅ​ពី​ការ​ប្រកួត​ឈ្នះ​១៧​លើក​ជាប់​គ្នា រូប​គេ​បាន​បន្ត​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ទី​ផ្សារ​កីឡា​នៅ​សកល​វិទ្យាល័យ Loughborough ក្នុង​ទី​ក្រុង​ឡុដ៍ ប្រទេស​អង់គ្លេស។ ដូច្នេះ​ច្បាស់​ណាស់ គាត់​ជា​តារា​គ្រោះ​កាច​ម្នាក់​នៅ​ ONE Super Series។

កីឡាករ Qiu Jianliang និយាយ​ថា ៖«ខ្ញុំ​ពិត​ជា​មាន​កិត្តិយស​ដែល​បាន​ចូល​រួម​ ONE Championship ដែល​ជា​ស្ថាប័ន​ប្រដាល់​ធំ​បំផុត​ក្នុង​ពិភព​លោក។ ខ្ញុំ​រីក​រាយ​ដែល​មាន​ឱកាស​បង្ហាញ​អាជីព​ប្រដាល់​ឈាន​ទៅ​មួយ​កម្រិត​ទៀត។ ឥឡូវ​នេះ Xiong Jing Nan ជាកីឡាការិនី​ចិន​តែ​ម្នាក់​គត់​ដែល​បាន​ឈ្នះ​​ជើង​ឯក​ពិភព​លោក​នៅ ONE ប៉ុន្តែ​គិត​ថា នឹង​ប្រែ​ប្រួល​ឆាប់ៗ។ ខ្ញុំ​ចង់​បង្កើត​ប្រវត្តិ​សាស្ត្រ​ជា​កីឡាករ​ចិន​ដំបូង​ក្លាយ​ជា​ជើង​ឯក​ពិភព​លោក​នៅ ONR»។

ព្រម​ជា​មួយ​គ្នា​នៅ កីឡាករចិន “The Prince” Banma Duoji និង​ “The Warrior” Zhang Lipeng ក៏​ចុះ​កុងត្រា​ចូល ONE ដែរ។

កីឡាករ Banma បាន​អាយុ​២៣​ឆ្នាំ​​បាន​សម្តែង​ជា«ក្លាឃ្មុំ​​»​នៅ​ក្នុង​ខ្សែ​ភាពយន្ត​កាល​ពី​ឆ្នាំ​២០១៨​រឿង “Golden Belt”។ រូប​គេ​បាន​ចាប់​ផ្តើម​អាជីព​ប្រដាល់​ដោយ​ឈ្នះ​១២​លើក​ជាប់​គ្នា​មុន​ពេល​បរាជ័យ​តែ​ម្តង​គត់​​កាល​ពី​ឆ្នាំ​២០១៩។

ចំណែក​ Zhang ជា​ខ្លា​ចាស់​ល្បី​ល្បាញ​ម្នាក់​ដែល​បាន​ចាប់​ប្រដាល់​លក្ខណៈ​អាជីពតាំង​ពី​ឆ្នាំ​២០០៨។ គាត់​បានឈ្នះ​ពានរង្វាន់ “The Ultimate Fighter: China” ​កាល​ពី​ឆ្នាំ​២០១៤ និង​​បាន​ឆ្លង​កាត់​សង្វៀន​ធំ​ៗ​ជា​ច្រើន​ដូច​ជា UFC, Road FC និង KLF ជា​ដើម៕

Read more: ONE’s 5 Most Shocking Moments From April-June 2021

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។