Mixed Martial Arts

លោក Chatri បញ្ជាក់​ពីកាល​បរិច្ឆេទ​ព្រឹត្តិការណ៍​ធំ ONE: BAD BLOOD, ONE X គូខ្សែ​ក្រវាត់​ជា​ច្រើន

ព្រឹត្តិការណ៍​ប្រកួតធំ​ៗ​មួយ​ចំនួន​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​ហើយ​សម្រាប់​ការផ្សាយ​ផ្ទាល់​របស់​ស្ថាប័ន​ ONE Championship។

កាល​ពី​ថ្ងៃ​ពុធ អគ្គនាយក និង​នា​យក​ប្រតិបត្តិ​របស់​ ONE Championship លោក Chatri Sityodtong បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ពិសេស​មួយ​គឺ​ “The MMA Hour with Ariel Helwani” ​ដោយ​បាន​ប្រកាស​ពី​កាល​បរិច្ឆេទ​នៃ​ព្រឹត្តិការណ៍​ប្រកួត​ធំ និង​គូប្រកួត​ដ៏​អស្ចារ្យ​សម្រាប់​ ONE: BAD BLOOD និង ONE X។

ព្រឹត្តិការណ៍​ប្រកូត ONE: BAD BLOOD ​នឹង​ផ្សាយ​ផ្ទាល់​នា​ថ្ងៃ​សុក្រ ទី​១១ ខែ​កុម្ភៈ ខណៈ​ព្រឹត្តិការណ៍​ខួប​១០​ឆ្នាំ​របស់ ONE គឺ​ ONE X នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​សៅរ៍ ទី​២៦ ខែ​មីនា។

Bibiano Fernandes celebrates his defeat of Kevin Belingon at ONE: CENTURY

គូ​ប្រកួត​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ អ្នក​គាំទ្រ​ទូទាំង​ពិភព​លោក​​នឹង​បាន​ឃើញ​ជើង​ឯក​ពិភព​លោក​ដែល​លោក​ទន្ទឹង​រង់​ចាំ​យូរ​គឺ​ម្ចាស់​ខ្សែ​ក្រវាត់ ONE Bantamweight កីឡាករ​ប្រេស៊ីល Bibiano “The Flash” Fernandes ត្រូវ​ឡើង​ការពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​ទល់​នឹង​ជើង​ខ្លាំង​លំដាប់​លេខ​១ John “Hands of Stone” Lineker

អ្នក​លេង​គុន​ចម្រុះ​ប្រេស៊ីល Fernandes បាន​គ្រប់​គ្រង​ក្រប​ខណ្ឌ​ទម្ងន់ bantamweight ជា​យូរ​មក​ហើយ ចាប់​តាំង​ពី​រូប​គេ​ចូល​ស្ថាប័ន ONE កាល​ពី​ឆ្នាំ​២០១៣។ រូប​គេ​បាន​ប្រើ​កណ្តាប់​ដៃ​ថ្ម និង​ជំនាញ​ជឺជីតស៊ូ​ដើម្បី​ទទួល​បាន​ជ័យជម្នះ​១១​លើក​ក្នុង​ការ​ប្រកួត​ខ្សែ​ក្រវាត់​ពិភព​លោក និង​បាន​ក្លាយ​ជា​ជើង​ឯក​ពិភព​លោក​លេច​ធ្លោ​ជាង​គេ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់ ONE។

ទោះ​បី​ជា​យ៉ាង​ណា Fernandes នឹង​ជួប​ដៃ​គូ​ខ្លាំង​បំផុត​នៅ​ពេល​រូប​គេ​តទល់​នឹង Lineker ដែល​កំពុង​បង្ក​ព្យុះ​ភ្លៀង​ខ្លាំង​។ កីឡាករ​រហស្សនាម​«កណ្តាប់​ដៃ​ថ្ម»​បាន​ប្រកួត​ឈ្នះ​៣​លើក​ជាប់​គ្នា នៅ​ពេល​រូប​គេ​បាន​យក​ឈ្នះ​ Muin “Tajik” Gafurov ដោយ​ពិន្ទុ បញ្ឈប់​អតីត​ជើង​ឯក​ពិភព​លោក​ Kevin “The Silencer” Belingon និង​បន្ត​ផ្តួល Troy “Pretty Boy” Worthen ឲ្យ​សន្លប់។

ព្រឹត្តិការណ៍​ធំ​ដើម្បី​ខួប​១០​ឆ្នាំ ONE X ​ដើម​ឡើយ​ត្រូវ​រៀប​ចំ​នា​ខែធ្នូ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​ ប៉ុន្តែ​ដោយ​សារ​វិបត្តិ​កូវីដត្រូវ​បាន​ពន្យារ​ពេល​ចូល​ឆ្នាំ​២០២២​វិញ។ 

Demetrious Johnson meets Rodtang at ONE X

ចំពោះ​សមាសភាព​គូ​ប្រកួត​ថ្ងៃ​ទី​២៦ ខែ​មីនា សម្រាប់​ខួប​ ONE X លោក Sityodtong បាន​បញ្ជាក់​ពី​គូ​ប្រកួត​៣​គូ​សំខាន់​ដែល​អ្នក​គាំទ្រ​ពិត​ជា​ចង់​ឃើញ​បំផុត។

ដូចកាល​ការ​ប្រកាស​ពី​ដំបូងអីចឹង ព្រឹត្តិការណ៍​ប្រកួត​សំខាន់​​ប្រចាំ​១០​ឆ្នាំ​នឹងមាន​វត្តមាន​ជើង​ខ្លាំង​គុន​ចម្រុះ​អាមេរិក Demetrious “Mighty Mouse” Johnson ប្រកួត​ជា​មួយ​ជើង​ឯក​មួយ​ថៃ​ពិភព​លោក ONE Flyweight មនុស្ស​ដែក​ Rodtang “The Iron Man” Jitmuangnon សម្រាប់​ការ​ប្រកួត​គុន​ចម្រុះ​លាយ​មួយ​ថៃ។ 

គូ​សំខាន់​នេះ អ្នក​គាំទ្រ​នឹង​ឃើញ​តារា​ប្រដាល់​ឆ្នើម​ទាំង​ពីរ​ប្រកួត​៤​ទឹក​ដែលល​មួយ​ទឹក​មាន​៣​នាទី ហើយ​២​ទឹក​ប្រកួត​គុន​ចម្រុះ និង​២​ទឹក​ប្រកួត​មួយ​ថៃ។

Angela Lee celebrates her win against Xiong Jing Nan at ONE CENTURY

បន្ថែម​លើ​នេះ ព្រឹត្តិការណ៍ ONE X នឹង​ឃើញ​ការ​វិល​ត្រឡប់​មក​វិញ​របស់​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក ONE Women’s Atomweight កីឡាការិនី​ទើប​សម្រាល​កូន “Unstoppable” Angela Lee ដែល​ត្រូវ​ឡើង​ការពារ​ខ្សែ​ក្រវាត់​ទល់​នឹង​ជើងឯក ONE Women’s Atomweight World Grand Prix កីឡាការិនី​ថៃ Stamp Fairtex

រយៈ​ពេលជិត​២​ឆ្នាំ​ហើយ បន្ទាប់​ពី​បាន​យក​ឈ្នះ​រាជនី​ទម្ងន់ strawweight កីឡាការិនី​ចិន “The Panda” Xiong Jing Nan កាល​ពី​ខែតុលា ឆ្នាំ​២០១៩​មក Lee បាន​ប្រកាស​មាន​ផ្ទៃពោះ និង​សម្រាល​កូន​លើក​ដំបូង​ដែល​ធ្វើ​ឲ្យ​នាង​ផ្អាក​ពី​ការ​ឡើង​សង្វៀន។ ដូច្នេះ​ការ​វិល​មក​កាន់​សង្វៀន​ជា​ថ្មី​នេះ ម្តាយ​កូន​មួយ​នឹង​ត្រូវ​ធ្វើ​ការងារ​ធ្ងន់​ជា​មួយ​ម្ចាស់​ខ្សែ​ក្រវាត់ Grand Prix។

អតីត​​ជើង​ឯក​ឃីក​បុក​សីងនិង​មួយ​ថៃ​ពិភព​លោក​ ONE Atomweight របស់​ថៃ Stamp បាន​គ្រង​ខ្សែ​ក្រវាត់​ទី​៣​ បន្ទាប់​ពី​ឈ្នះ​​កីឡាការិនី Alyona Rassohyna ក្នុង​វគ្គ​៨​នាក់​ដំបូង ហើយ​បន្ត​ឈ្នះ​ Julie Mezabarba ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដើម្បី​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​បញ្ឈប់​ខ្លាញី​ឥណ្ឌា Ritu “The Indian Tigress” Phogat ដើម្បី​ឈ្នះ​ខ្សែ​ក្រវាត់​ប្រាក់ ហើយ​បន្ត​ភារកិច្ច​ស្វែង​រក​ខ្សែ​ក្រវាត់​មាសជា​មួយ​កីឡាការិនី​រហស្សនាម “Unstoppable”។

ប្រសិន​បើ​កីឡាការិនី​ថៃ​អាចយក​ឈ្នះ​ Lee ​ដើម្បី​គ្រង​ខ្សែ​ក្រវាត់​គុន​ចម្រុះ​ នោះ​ Stamp ​នឹង​ក្លាយ​ជា​​ជើង​ឯក​ពិភព​លោក​៣​ប្រភេទ​កីឡា​ផ្សេង​គ្នា​ទី​១​ក្នុង​ប្រវត្តិ​សាស្ត្រ ONE ។

ONE Flyweight World Champion Adriano Moraes with the belt

ជា​មួយ​គ្នា​នេះ Sityodtong ក៏​បាន​បញ្ជាក់​​ថា ជើង​​ឯក​ពិភព​លោក ONE Flyweight កីឡាករ​ប្រេស៊ីល Adriano “Mikinho” Moraes នឹង​ឡើង​ការពារ​ខ្សែ​ក្រវាត់​ពិភព​លោក​របស់​ខ្លួន​ទល់​នឹង​ជើង​ខ្លាំង​គុន​ចម្រុះ​ជប៉ុន​ Yuya “Little Piranha” Wakamatsu

Moraes ជា​អ្នក​លេង​គុន​ចម្រុះ​ដែល​ប្រកួត​នៅ​សង្វៀន ONE យូរ​​ជាង​គេ និង​ទើប​​តែ​ផ្តួល​ជើង​ខ្លាំង​អាមេរិក Johnson ឲ្យ​សន្លប់់កាល​ពី​ខែ​មេសា ឆ្នាំ​២០២១។

ឥឡូវ​នេះ រូប​គេ​ត្រូវ​ប្រឈម​នឹង​ Wakamatsu ដែល​បាន​ប្រកួត​ឈ្នះ​​៥​លើក​ជាប់​គ្នា។ ជ័យជម្នះ​របស់​កីឡាករ​ជប៉ុន​គួរ​ឲ្យ​កត់​សំគាល់​មាន​ដូច​ជា​ឈ្នះ​អតីត​ជើង​ឯក​ពិភព​លោក​ Geje “Gravity” Eustaquio និង​ឈ្នះ​ជើង​ខ្លាំង Reece “Lightning” McLarenជា​ដើម៕

សូម​បន្ត​តាម​ដាននៅ ONEFC.com សម្រាប់​ព័ត៌មាន​បន្ថែម​ទៀត​ជុំ​វិញ​ព្រឹត្តិការណ៍​ប្រកួត​ONE: BAD BLOOD និង ONE X។

Read more: How To Watch ONE: HEAVY HITTERS On 14 January

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។