Kickboxing

Capitan មិន​ខ្លាច​ Zatout​ ទេ៖«​ខ្ញុំ​មិន​​គិត​ថា​គេ​​គ្រោះ​ថ្នាក់​ខ្លាំង​ឡើយ»

Capitan Petchyindee Academy  រីក​រាយ​ចំពោះ​កំណត់​ត្រា​របស់​ខ្លួន​នៅ​ឆ្នាំ ២០២១  ពេល​រូប​គេ​ផ្ដួល​ Alaverdi “Babyface Killer” Ramazanov  ដើម្បី​​គ្រង​ខ្សែ​ក្រវាត់ពិភព​លោក ONE Bantamweight Kickboxing World Title។

ប៉ុន្តែ​ដើម្បី​រក្សា​ខ្សែ​ក្រវាត់  Capitan  ត្រូវ​ផ្ដួល​​អ្នក​នាំ​ផ្លូវ និង ជា​គ្រូ​​របស់​ Ramazanov  មួយ​ទៀត​សិន។

Capitan Petchyindee Academy enters the arena

​នៅ​ថ្ងៃ​សុក្រ​ទី ២៤ ​កញ្ញា​ ​នេះ​ ​កីឡាករ​​ថៃ​វ័យ​ ២៨ ឆ្នាំ ​នឹង​ឡើង​ការពារ​ខ្សែ​ក្រវាត់​ពិភព​លោក​លើក​ទី១ របស់​ខ្លួន​ទល់​នឹង​​កីឡាករ​អាល់ហ្សេរី-បារាំង Mehdi “Diamond Heart” Zatout ​នៅ​​ព្រឹត្តិការណ៍​ ONE: REVOLUTION ឯប្រទេស​សិង្ហបុរី។

Zatout គឺ​ជា​អតីត​ម្ចាស់​ខ្សែ​ក្រវាត់ WBC Muay Thai World Champion  ដែល​ជា​ម្ចាស់​ក្លិប​ Venum Training Camp ​នា​​ក្រុង​ផាត់​តាយ៉ា​ប្រទេស​ថៃ។ គេ​​ឈ្នះ ៧៧ លើក​ក្នុង​អាជីព​ និង​ឈ្នះ​ពីរ​លើក​ជាប់​គ្នា​ហើយ​មាន​ឱកាស​ឡើង​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​​កម្រិត​ពិភព​លោក។

ប៉ុន្តែ​​កីឡាករ​វ័យ ៣៧ ឆ្នាំ​មាន​បទ​ពិសោធន៍​​​ច្រើន​ដែល​ Capitan ​មិន​ទាន់​បាន​ជួប។ គេ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ឡើង​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់។

​ចំណែក​ម្ចាស់​ខ្សែ​ក្រវាត់​ក៏​មិន​ណយ​ដែរ ពោល​ប្រកួត​​ទាំង​ពីរ​ដង​នៅ​ ONE Super Series  ​គេ​បានផ្ដួល Petchtanong Petchfergus ឲ្យសន្លប់​ត្រឹម​តែ​ ៦ វិនាទី​ប៉ុណ្ណោះនាខែ កញ្ញា ឆ្នាំ ២០២០  និង ដណ្ដើមបានខ្សែក្រវាត់ពី Ramazanov នា​ខែ កញ្ញា​នេះ។

មុនពេលឡើងសង្វៀន​នៅ​សិង្ហបុរី  ដើម្បី​​ការពារ​ខ្សែ​ក្រវាត់​ World Championship ​លើក​ដំបូង  Capitan បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​ onefc.com ​អំពី​ការ​ត្រៀម​ខ្លួន​​ប្រកួត​ជា​មួយ​ Zatout, ​ការ​ចង់​ប៉ះ​ម្ចាស់​ខ្សែ​ក្រវាត​មួយ​ថៃ​ទម្ងន់​ bantamweight ​កីឡាករ Nong-O Gaiyanghadao និង​ច្រើន​ទៀត។

ONE Championship:  តើ Capitan ស្គាល់ Mehdi Zatout ​តាម​វិធី​ណា?

Capitan Petchyindee Academy:  ខ្ញុំ​បាន​មើល​វីដេអូ​របស់​គេ​យ៉ាង​ច្រើន​។  ​ខ្ញុំ​គិត​ថា គេ​ជា​កីឡាករ​ដ៏​លំ​បាក​ម្នាក់​​ក្នុង​ការ​ដោះ​ស្រាយ ព្រោះ​​គេ​មាន​​បទ​ពិសោធន៍​[ច្រើន] ​ក្នុង​មួយ​ថៃ ​និង​ ​មាន​បច្ចេកទេស​វ៉ៃ​ល្អ​ណាស់។

ONE: Mehdi  បង្វឹក Alaverdi Ramazanov  ​ដែល​ទើ​ប​​របូត​ខ្សែ ក្រវាត់​ bantamweight​ ​ទៅ​លើ​អ្នក​។ ​តើ​​គិត​ថា ​ការ​ប្រកួត​​របស់​គេ​ស្រដៀង​គ្នា​ទេ?

CPA:  ពួក​គេ​មាន​ស្ទិល​ប្រកួត​​ស្រដៀង​គ្នា  ប៉ុន្តែ  ​ខ្ញុំ​គិត​ថា  Mehdi  មានបទ​ពិសោធន៍ និង​ ជំនាញ​ល្អ​ជាង។ ​បច្ចេកទេស​របស់​ Mehdi, តាក់ទិក, និង ​ស្នៀត​ទៀត​សោត​ល្អ​ជាង​ Alaverdi។

ONE: Mehdi និង Alaverdi ទំនង​ជា​ពិភាក្សា​លើ​ចំណុច​ខ្សោយ​របស់​អ្នក។ តើ​អ្នក​គិត​ថា  នេះ​ជា​រឿង​ចាញ់​ប្រៀប​ដែរ​ឬ​ទេ?

CPA: ពិតណាស់  ពួក​គេ​​នឹង​ព្យាយាម​​ទប់​​ការ​ទាត់​របស់​ខ្ញុំ ​ដែល​ធ្វើ​ឲ្យ Alaverdi របួស​កាល​លើក​មុន។  Mehdi អាច​នឹង​ប្រើ​កណ្ដាប់​ដៃ​​ដាក់​ខ្ញុំ​វិញ។  ប៉ុន្តែ ​ខ្ញុំ​មិន​គិត​ផល​លំបាក​សម្រាប់​ខ្ញុំ​ទេ។  ​ខ្ញុំ​ស្គាល់​ចំណុច​ខ្សោយ​របស់​ខ្ញុំ ​តាំង​ពី​ប្រកួត​លើក​មុន ហើយ ខ្ញុំ​ដឹង​អំពី​វិធី​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង ​ដូច្នេះ វា​មិន​​បញ្ហា​ទេ។

ONE:  តើ​​គិត​ថា Mehdi  មាន​ចំណុច​ខ្លាំង និង​ខ្សោយ​ត្រង់​ណា?  គិត​ថា​ចំណុច​ណា​ដែល​អ្នក​មាន​ប្រៀប?

CPA: ចំណុច​ខ្លាំង​​របស់​គេ​ គឺ​បទ​ពិសោធន៍។  ​ខ្ញុំ​ត្រូវ​ប្រយ័ត្ន​ខ្ពស់ ​និង​តាម​ដាន​ការ​វ៉ៃ​កណ្ដាប់​ដៃ​របស់​គេ​ផង​ដែរ។  គេ​មាន​កណ្ដាប់​ដៃ​ខ្លាំង និងមុត​ស្រួច។  ​បើ​សិន​មិន​​ប្រយ័ត្ន​ទេ  ​ខ្ញុំ​អាច​នឹង​ត្រូវ​សន្លប់​មិន​ខាន។

តែ​គេ​មាន​ចំណុចខ្សោយ​ដែរ។  ខ្ញុំ​បាន​មើល​ការប្រកួត​មុនៗ​របស់​គេ  និង​ឆាប់​អស់​កម្លាំង​លឿន។  គេ​ប្រឹង​ខ្លាំង​នៅ​ចុ​ង​ទឹក​នៃ​ការ​ប្រកួត។ ​គេ​មិន​អាចប្រកួត​បាន​យូរ​ទេ។ វា​អាច​ថា​មក​ពី​អាយុ ដូច្នេះ ខ្ញុំ​នឹង​ប្រើផល​ចំណេញ​នេះ។ ​ខ្ញុំ​មាន​វ័យ​ក្មេង​ជាង​រូប​គេ និង​ មាន​ចំណុច​ខ្លាំង​ដើម្បី​ផ្ដួល​គេ​បាន។

ONE: ដោយ​សារ​គេ​ធ្លាប់​ប្រកួត​ទល់​នឹង​វីរបុរស Saenchai, Tukkatatong Petpayathai, និង ម្ចាស់​ខ្សែ​ក្រវាត់​ ONE Bantamweight Muay Thai World Champion Nong-O Gaiyanghadao តើ​អ្នក​គិត​ថា Mehdi  គឺ​ជា​ដៃ​គូ​ដ៏​គ្រោះ​ថ្នាក់​ទេ?

CPA: ខ្ញុំ​មិន​បាន​គិត​ថា​គេ​គ្រោះ​ថ្នាក់​ទេ​ ប៉ុន្តែ  ខ្ញុំ​ក៏​មិន​មើល​ស្រាល​​បទ​ពិសោធន៍​របស់​គេ​ដែរ។   ដើម្បី​ប្រកួ​ត​ជា​មួយ​គេ​   ខ្ញុំ​ត្រូវ​ការ​ប្រើបញ្ញា​​ច្រើន​ជាង​ការ​បំបោល​ចូល។  ​ខ្ញុំ​ត្រូវ​តែ​​ផ្ដោត​លើ​ផែន​ការ និង​ ​វាយ​បក​ឲ្យ​បាន​លឿន​ដើម្បី​កុំ​ឲ្យ​​ចូល​ក្នុង​អន្ទាក់​របស់​គេ។

 

ONE: តើ​គ្រូ​របស់​អ្នក​មាន​កម្មវិធី​ហ្វឹកហាត់​​បែប​ណា​មុន​ជួប​ Mehdi ទេ?

CPA: បាទ! ​គ្រូ​​របស់​ខ្ញុំ​​ផ្ដោត​លើ​ការ​ការពារ​កណ្ដាប់​ដៃ ព្រោះ​បើ​ខ្ញុំ​ប្រើ​​ជើង ​គេ​អាច​វាយ​បក​ដោយ​កណ្ដាប់​ដៃ​។ ​ខ្ញុំ​ត្រូវ​វាយ​ប្រហារ និង​ការពារ​ខ្លួន​​ក្នុង​ពេល​តែ​មួយ ដូច្នេះ​ក្រុម​ការងារ​គ្រូ​បង្វឹកបានផ្ដោត​លើ​ផែន​ការ​នេះ។

ONE: តើ​មាន​លក្ខណៈ​វិទ្យាសាស្ត្រ​កីឡា​យ៉ាង​ណា​ក្នុង​ការ​ហ្វឹកហាត់?

CPA: ​ខ្ញុំ​មាន​ការ​ហ្វឹកហាត់​ពិសេស​ដើម្បី​​ធ្វើ​ឲ្យ​ការ​ទាត់​របស់​​ខ្ញុំ​កាន់​តែ​ល្អ និង​ខ្លាំង។  យើង​ហ្វឹកហាត់​ដើម្បី​ដំឡើង​សាច់​ដុំសម្រាប់​ជើង​ទាំង​ពីរ ដែល​ធ្វើ​ឲ្យ​កាន់​តែ​ខ្លាំង​ឡើង។  ​យើង​មាន​ឧបករណ៍​ដើម្បី​វាស់​ការ​ទាត់ និង​កម្លាំង​ទាត់​របស់​ខ្ញុំ។  ​​ពេល​នេះ ​ខ្ញុំ​មើល​ឃើញ​ថា ​សាច់​ដុំ​កំភួន​ជើង​របស់​ខ្ញុំ​ធំ​ជាង​មុន​ ហើយ​អាច​ទាត់​ខ្លាំង​ជាង​មុន។     

 

ONE: ចុង​ក្រោយ  អ្នក​ធ្លាប់​និយាយ​ថា​ចង់​ត្រលប់​ទៅ​ប្រកួត​មួយ​ថៃ។ ប៉ុន្តែ  ​ក្លិប​ Petchyindee Academy និយាយ​ថា​ដោយ​សារ​តែ​មានទំនាក់​ទំនង​​នឹង​ Nong-O  ពួក​គេ​មិន​អនុញ្ញាត​ឲ្យ​ប្រកួត​នឹង Nong-O ទេ។ បើ​សិន​ក្លិប Petcyhindee ប្ដូរ​ចិត្ត តើ​អាច​ប្រកួត​ជា​មួយ​គេ​ទេ? 

CPA: បើ​សិន​ពួក​គេ​អនុញ្ញាត ខ្ញុំ​ចង់​ប្រកួត​ជា​មួយ​គេ។  ​ខ្ញុំ​ចង់​ប្រកួត​ជា​មួយ​យូរ​មក​ហើយ​ ព្រោះ​គេ​ជា​កីឡាករ​ល្អ​បំផុត​ម្នាក់​ក្នុង​ចំណោម​អ្នក​ល្អ​ទាំង​ឡាយ។ ​បើ​សិន​មាន​ឱកាស  ​ខ្ញុំ​ចង់​ប្រកួត​ជា​មួយ​គេ​បាន​ម្ដង​ដើម្បី​តេស្ត​សមត្ថភាព។

ការពិត  ​​ខ្ញុំមិន​​ដែល​ជួប​គាត់ ឬ ​ហាត់​ជា​​មួយ​ Nong-O ​ទេ​នៅ​ក្លិប  ព្រោះ​​​ខ្ញុំ​មក​ទី​នេះ​ពេល​គាត់​ចេញ​បាត់​ទៅ​ហើយ។ ដូច្នេះ ​ខ្ញុំ​មិន​មាន​ទំនាក់​សិស្ស​ច្បង​សិស្ស​ប្ដូន​អី​ទេ។  ​បើ​សិន​ក្លិប​​អនុញ្ញាត​ឲ្យ​ប្រកួត​ ​ខ្ញុំ​លើស​ពី​ការ​ត្រៀម​ខ្លួន។

ចុចអាន : Why Petchyindee Academy Is The Gym To Beat In The Striking Arts

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។