Kun Khmer

កីឡា​ការិនី​ខ្មែរ-អាមេរិក​ សុវណ្ណារី ប៉ះ​នារី​កូរ៉េ​នៅសង្វៀនONEថ្ងៃសុក្រខាងមុខនេះ

23/01/2021

កីឡា​ការិនី​គុន​ចម្រុះ​ខ្មែរ-អាមេរិក​ អែម សុវណ្ណារី​ មាន​ឱកាស​វិល​មក​កាន់​សង្វៀន​ជា​ថ្មី​ហើយ បន្ទាប់​ពី​ខក​ខាន​ឡើង​សង្វៀន​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​កាល​ពី​ឆ្នាំ​២០២០​កន្លង​ទៅ។

ការ​វិល​មក​កាន់​សង្វៀន​លើក​នេះ  អែម សុវណ្ណារី ត្រូវ​តទល់​ជា​មួយ​នឹង​កីឡាការិនី​កូរ៉េ​ខាង​ត្បូង​ Choi Jeong Yun នៅ​ព្រឹត្តិការណ៍​ប្រកួត​ ONE: UNBREAKABLE II នា​រាត្រី​ថ្ងៃ​សុក្រ​ ទី​២៩ ខែ​មករា​ នៅ​កីឡដ្ឋាន​ Singapore Indoor Stadium ​ប្រទេស​សិង្ហបុរី។

អែម សុវណ្ណារី ទទួល​បាន​ជ័យជម្នះ​នៅ ONE

អ្នក​លេង​គុន​ចម្រុះ​កម្ពុជា​កាត់​អាមេរិក​​មាន​បទ​ពិសោធ​ឡើង​សង្វៀន​អន្តរជាតិ​លំដាប់​ពិភព​លោក​ ONE Championship ពីរ​ដង​ហើយ​ក្នុង​នោះ​ការ​ប្រកួត​លើក​ទី​១​ទទួល​បាន​ជ័យជ្នះ​លើ​កីឡា​ការិនី​អ៊ុយក្រែន​ Iryna Kyselova ក្នុង​ទឹក​ទី​១​នៅ​ ONE: Destiny of Champions នៅ​ឆ្នាំ​២០១៨​ ប៉ុន្តែ​ការ​ប្រកួត​លើក​ទី​ពីរ​ចាញ់​កីឡា​ការិនី​ប្រេស៊ីល​ Rayane Marques Bastos ក្នុង​ទឹក​ទី​១​នៅ​ ONE: Mark of Greatness​ ឆ្នាំ​២០១៩។​

យ៉ាង​ណា​មុន​មក​កាន់​សង្វៀន​ ONE អែម សុវណ្ណារី ធ្លាប់​ប្រកួត​បាន​ពីរ​ដង​នៅ​អាមេរិក​ ដោយ​ទទួល​បាន​ជ័យជម្នះ​ទាំង​ពីរ​ដង​ ដូច្នេះ​ស្ថិតិ​ការ​ប្រកួត​របស់​នាង​គឺ​៤​ដង​ដោយ​ទទួល​បាន​ជ័យជម្នះ​៣​ដង និង​ចាញ់​១​ដង។

ការ​វិល​មក​កាន់​សង្វៀន​ជា​ថ្មី​គឺ​មិន​មែន​ជា​ការ​ងាយ​ស្រួល​សម្រាប់​កីឡាការិនី​ខ្មែរ-អាមេរិក​នេះ​ឡើយ​នៅ​ពេល​នាង​ត្រូវ​ជួប​នឹង​កីឡា​ការិនី​កូរ៉េ​ខាង​ត្បូង​ដែល​ជា​ជើង​ខ្លាំង​ម្នាក់។

Choi Jeong Jun ចាញ់ Maira Mazar

អ្នក​លេង​គុន​ចម្រុះ​កូរ៉េ​ខាង​ត្បូង​ Choi​ Jeong​ Yun បាន​ប្រកួត​ឈ្នះ​២​លើក​ជាប់​គ្នា​នៅ​សង្វៀន​ក្នុង​ប្រទេស​កំណើត។ លើក​ទី​១​ នាង​បាន​ផ្តួល​មិត្ត​រួម​ជាតិ​ Jiyeon Lee ដោយ​កណ្តាប់​ដៃ​ក្នុង​ទឹក​ទី​១​​ និង​លើក​ទី​២​បាន​ប្រើ​ក្បាច់​ឃ្លេ​ឲ្យ​មិត្ត​រួម​ជាតិ​ Young Joo Lee ឲ្យ​ចុះ​ចាញ់​ក្នុង​ទឹក​ទី​១។

សម្រាប់​ការ​បង្ហាញ​ខ្លួន​នៅ​សង្វៀន​ ONE កីឡា​ការិនី​ Choi Jeong Yun ​បាន​បរាជ័យ​ក្រោម​កណ្តាប់​ដៃ​កីឡា​ការិនី​ប្រេស៊ីល​ Maira Mazar នៅ​ព្រឹត្តិការណ៍ ONE: INSIDE THE MATRIX IV ក្នុង​ទឹក​ទី​៣​កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា​ ឆ្នាំ​២០២០។

ចាំ​មើល​ថា​ កីឡា​ការិនី​កូរ៉េ​រូប​នេះ​អាច​បង្ក​ការ​ភ្ញាក់​ផ្អើល​ដើម្បី​សាង​កំណត់​ត្រា​ជ័យជម្នះ​នៅ​ ONE ឬ​កីឡាការិនី​ខ្មែរ-អាមេរិក​ជា​រក​បាន​ជ័យជម្នះ​លើក​ទី​ពីរ​នៅ​ស្ថាប័ន​អន្តរជាតិ​នេះ។

ចង់​ដឹង​ច្បាស់​ ចម្លើយ​មាន​នៅ​ព្រឹត្តិការណ៍​ ONE: UNBREAKABLE II នា​រាត្រី​ថ្ងៃ​សុក្រ​ ទី​២៩ ខែ​មករា​ នៅ​កីឡដ្ឋាន​ Singapore Indoor Stadium ​ប្រទេស​សិង្ហបុរី៕

អាន​បន្ថែមនេះ​គូ​ប្រកួត​ទាំង​អស់​នៅ ONE: UNBREAKABLE II មាន​ទាំង​កីឡាការិនី​ខ្មែរ-អាមេរិក

 

 

 

 

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។