News

មើល​​កីឡាការិនី​​លំដាប់​ពិភព​​លោក​​​ទម្ងន់​ Atomweight ​​​ ខណៈ​​ ​នៅ ស្រីពៅ នៅ​មាន​​ឱកាស

កីឡាការិនី​​គុន​ចម្រុះ​​ប្រភេទ​ទម្ងន់​ atomweight ​បាន​បង្កើត​ភាព​ទាក់ទាញ​ខ្លាំង​នៅ​​សង្វៀន​ ONE Championship​ ​ហើយ​ពួក​គេ​មាន​ការ​ប្រកួត​ប្រជែង​ខ្ពស់​រហូត​ដល់​ចំណុច​កំពូល។ ​​ក្នុង​នោះ​ម្ចាស់​ខ្សែ​ក្រវាត់​​ពិត​ជា​ខ្លាំង​​ និង​​ ​​បន្ត​ការ​គំរាម​កំហែង​ខ្ពស់​ដល់​គូ​ប្រជែង​​ក្នុង​រយៈ​ពេល​​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

​តាម​រយៈ​កម្មវិធី​ ​ONE: A NEW BREED ​​វា​ជា​កញ្ចក់​ឆ្លុះ​មុខ​មួយ​ថា​កីឡាការិនី​រូប​ណា​​កំពុង​​​ឡើង​​កូដ​នៅ​​​ប្រភេទ​ទម្ងន់ atomweight។

ម្ចាស់​ខ្សែ​ក្រវាត់​ ONE Atomweight

នៅ​ពេល​​ឈ្នះ​ខ្សែ​ក្រវាត់​ atomweight  ​កីឡាការិនី​ “Unstoppable” Angela Lee ​បាន​ឆ្លាក់​ឈ្មោះ​របស់​ខ្លួន​ជា​​ប្រវត្តិសាស្ត្រ។ ​រហូត​​មក​ដល់​ពេល​នេះ​ ​​កីឡាការិនី​រូប​នេះ​មិន​ដែល​ចាញ់​ការ​ប្រកួត​ក្នុង​​ទម្ងន់​ខាង​លើ​​នោះ​ឡើយ។
ក្រោយ​ពី​ផ្ដួល​ Mei “V.V” Yamaguchi ​ដើម្បី​គ្រង​​ខ្សែ​ក្រវាត់​ពិភព​លោក​​​ ONE Women’s Atomweight World Championship ​លើក​ដំបូង​កាល​​ខែ​ឧសភា​ ឆ្នាំ ​២០១៦​ ​ កីឡាការិនី​កូន​កាត់​​​​​អាមេរិក​សិង្ហបុរី​​​ឡើង​ការពារ​ខ្សែ​ក្រវាត់​បាន​សម្រេច​ទល់​នឹង​​ Jenny “Lady GoGo” HuangIstela Nunes, Yamaguchi ​ពីរ​ដង, ​​និង​  “The Panda” Xiong Jing Nan ​ដែល​ជា​ជើង​ខ្លាំង​ទម្ងន់​ strawweight ​កាល​ខែ​ តុលា។

Lee ​មាន​ជំនាញ​ចាប់​យ៉ាង​ល្អ, ​​ក្បាច់​ចំបាប់​យ៉ាង​ជំនាញ​ និង​ ​​​​មាន​កម្រិត​ខ្សែ​ក្រវាត់​ខ្មៅ​ជឺជិតស៊ូ​​ទៀត​ផង​ ​ពេល​រូប​គេ​ប្រើ​​ក្បាច់​នេះ​ដើម្បី​បញ្ចប់​​កីឡាការិនី ​Nunes ​និង Xiong

​លើស​ពី​នេះ​ទៅ​ទៀត​ ​​គេ​ក៏​មាន​ជំនាញ​ប្រយុទ្ធ​មួយ​ថៃ​​ដែល​បាន​ហ្វឹកហាត់​​ជា​មួយ​​គ្រូ​លំដាប់​ពិភព​លោក​​នៅ​ក្លិប​​ Evolve ​ឯ​ប្រទេស​សិង្ហបុរី។ ​​ភស្តុតាង​ទាំង​នេះ​​ត្រូវ​បាន​បង្ហាញ​ពេល​​រូប​គេ​​យក​ឈ្នះ​ Huang។​

កីឡាការិនី​វ័យ​ ២៤ ឆ្នាំ​​​ក៏​មាន​​ភាព​អំណត់​ និង​ កម្លាំង​ខ្លាំងក្លា​ ​ដែល​អាច​ឈរ​ជើង​កាន់​ខ្សែ​ក្រវាត់​​ជិត​ ៥​ ​ឆ្នាំ​មក​ហើយ​ក្នុង​អាជីព​របស់​ខ្លួន។​ ​ពេល​នេះ​មិន​ទាន់​មាន​នរណា​អាច​ផ្ដួល​​ម្ចាស់​ខ្សែ​ក្រវាត់​ atomweight ​បាន​​ឡើយ​ ប៉ុន្តែ​ ​​គេ​កំពុង​រង់​ចាំ​គូ​ប្រជែង​​ជា​​ច្រើន​ទៀត​ដើម្បី​ភ្លក់​រសជាតិ​ក្បាច់​គុន​​របស់​គេ។

គូ​ប្រជែង​ខ្លាំង​មួយ​រូប

 

Denice “The Menace” Zamboanga ​​​​ទទួល​សិទ្ធ​ទៅ​ប្រកួត​ប្រជែង​ខ្សែ​ក្រវាត់​​តតាំង​នឹង​​ Lee ​ ហើយ​គេ​អាច​​កីឡាការិនី​ម្នាក់​ដែល​​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ដណ្ដើម​ខ្សែ​ក្រវាត់​បាន។ ​​ពិត​ជា​វៃឆ្លាត!​ “The Menace” ​អាច​ស្វែង​រក​ចន្លោះ​ប្រហោង​គ្រប់​ការ​ប្រកួត​ដើម្បី​​បញ្ចប់​គូបដិបក្ខ​ជា​ហូរហែ។​
​ក្នុង​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​​នា​ខែ​​​ធ្នូ​ ​ឆ្នាំ​មុន ​ ​​កីឡាការិនី​មិន​ដែល​ចាញ់​សញ្ជាតិ​ហ្វីលីពីន​​បាន​ប្រើ​ជំនាញ​ចាប់​ និង​ ការ​ប្រយុទ្ធ​នៅ​​លើ​ក្ដារ​រេញ​បាន​ល្អ​​​ដើម្បី​​​យក​ឈ្នះ​​​ម្ចាស់​​ជើង​ឯក​វូស៊ូ​ពិភព​លោក​ Jihin “Shadow Cat” Radzuan ​ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ។​

នា​ខែ​​ កុម្ភៈ​ នេះ​ “The Menace” ​បាន​​បញ្ចប់​ Yamaguchi ​ដោយ​​ក្បាច់​​ជឺជិតស៊ូ​ ​រួម​ទាំង​កណ្ដាប់​ដៃ​​នៅ​ពី​លើ​ផង​​ដើម្បី​​ឈ្នះ​ពិន្ទុ​​ជា​ឯកច្ឆន្ទ។ ​ក្រោយ​ពី​ឈ្នះ​ជើង​ខ្លាំង​ពីរ​រូប​​​លំដាប់​ពិភព​លោ​ “The Menace” ​​ក្លាយ​ជា​​​គូ​ប្រជែង​លំដាប់​លេខ​​១​ដើម្បី​ដណ្ដើម​ខ្សែ​ក្រវាត់។

បែប​ណា​ក្ដី​ Zamboanga ​ចង់​​​ឡើង​ប្រកួត​មួយ​លើក​ទៀត​​មុន​ឈាន​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់។​ ​កាល​​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ ​“The Menace”​ ​បាន​ផ្ដួល​ Watsapinya “Dream Girl” Kaewkhong ​ត្រឹម​ ៨៨​ ​វិនាទី​​ប៉ុណ្ណោះ​​នៅ​​កម្មវិធី​ ONE: A NEW BREED ​កាល​ថ្ងៃ​សុក្រ​​​កន្លង​ទៅ។

តាម​រយៈ​ការ​បំបាក់​គូ​ប្រជែង​ជា​ច្រើន​ “The Menace” ​បាន​ត្រៀម​រួចរាល់​​ដើម្បី​ប្រជែង​នឹង​ Lee ​​​ក្នុង​​ការ​ផ្លាស់​ប្ដូរ​ម្ចាស់​ខ្សែ​​ក្រវាត់​​​ពិភព​លោក​ ONE Women’s Atomweight។



កីឡាការិនី​ចិន​​ដ៏​ស្វិតស្វាញ

កីឡាការិនិ​ចិន​មួយ​គូ​នេះ​ពិត​ជា​បង្ក​​ភាព​ការ​លំបាក​ដល់​គូ​ប្រកួត​កម្រិត​កំពូល​ជា​ច្រើន​ក្នុង​ទម្ងន់​ atomweight។
Meng Bo ​​ជា​កីឡាការិនី​ប្រកួត​ប្រជែង​ខ្លាំង​​ចំណាត់​ថ្នាក់​លេខ​២​នៃ​ការ​ប្រជែង​ទម្ងន់ ​atomweight ​ ក្នុង​​ពិភព​​គុន​ចម្រុះ​​ និង​​ ជំនាញ​ប្រកួត​នៅ​លើ​ក្ដារ​រេញ​ទៀត​ផង។ ​​ Meng Bo​ មាន​កំណត់​ត្រា​ ឈ្នះ​ ១៤​ លើក និង ចាញ់ ​៥ ​លើក​ក្នុង​អាជីព​របស់​គេ​ បន្ទាប់​ពី​​ឈ្នះ​​លើ​ Weili Zhang ​និង​ផ្ដួល​ Laura “La Gladiadora” Balin ​ឲ្យ​សន្លប់​យ៉ាង​លឿន​​ក្នុង​ការ​បង្ហាញ​ខ្លួន​​លើក​ដំបូង​ល្អ​​បំផុត​នៅ​សង្វៀន​ ONE។ ​​​

បច្ចុប្បន្ន​​នេះ​ កីឡាការិនី​មក​ពី​ ​Changsha ​បាន​បង្ហាញ​ដល់​អ្នក​គាំទ្រ​ជុំ​វិញ​ពិភព​លោក​អំពី​ជំនាញ​របស់​ខ្លួន​ ​ហើយ​បច្ចេកទេស​របស់​គេ​ក៏​មើល​ទៅ​​គួរ​​ឲ្យ​ចង់​ទស្សនា​ និង​ ​ល្អ​​ខាង​​វ៉ៃ​សកល​ទៀត​ផង។

Chinese star "MMA Sister" Lin Heqin knees Jomary Torres against the cage

បន្ទាប់​ពី​ Meng ​មិត្ត​រួម​ជាតិ​ “MMA Sister” Lin Heqin គឺ​ជា​កីឡាការិនី​​គូ​ប្រជែង​ស្ថិត​នៅ​​លំដាប់​​លេខ​៣។ ​ ​Lin ​មាន​ជំនាញ​ក្បាច់​គុន​សាន់ដា​ ​ដែល​កាន់​​​កំណត់​​ត្រា​​ឈ្នះ​១៧​ ​ចាញ់ ​២ ​និង​ស្មើ​ ១ ដង។ Lin​ បាន​បង្ហាញ​បច្ចេកទេស​យ៉ាង​ល្អ​កាល​ខែ​ មីនា​ ឆ្នាំ ២០១៩​ ​​​​​នៅ​ពេល​ក្លាយ​ជា​កីឡាការិនី​ដំបូង​​បញ្ចប់​ Jomary “The Zamboanginian Fighter” Torres ​តាម​រយៈ​ក្បាច់​​​ដ៏​ល្អ​នៅ​ទឹក​ទី១។ ​

​កីឡាការិនី​ទាំង​ពីរ​នេះ​សុទ្ធ​​តែ​​អាច​ប្រជែង​ខ្សែ​ក្រវាត់​នៅ​ថ្ងៃ​មុខ ​និង​ ​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​​ទី២​ បន្ទាប់​ពី​​ម្ចាស់​ខ្សែ​ក្រវាត់​ ONE World Champion ​មក​ពី​ចិន​កីឡាការិនី​ Xiong Jing Nan

កីឡាការិនី​ជើង​ចាស់​ដ៏​មាន​បទ​ពិសោធន៍​

Japanese mixed martial artist Mei Yamaguchi drops her ground and pound

បន្ទាប់​ពី​​គូ​ប្រជែង​ខ្លាំងៗ​​​ទាំង​បី​ខាង​លើ​ Yamaguchi ​​ត្រូវ​ការ​ឈ្នះ​ពីរ​បី​លើក​ទៀត​ដើម្បី​តតាំង​នឹង​ Lee ​ជា​ថ្មី​ម្ដង​ទៀត។​

កីឡាការិនី​ជើង​ចាស់​សញ្ជាតិ​ជប៉ុន​ ​រង​បរាជ័យ​ដោយ​សារ​ “Unstoppable” ​ពីរ​លើក​មក​ហើយ ​ប៉ុន្តែ​ការ​ប្រកួត​តែង​តែ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រំជើបរំជួល។ ​
​​វា​ជា​ការ​ពិត​ Yamaguchi ​ពិត​ជា​ស្វិតស្វាញ​មែន​​ចូល​ដល់​ការ​ប្រកួត​ ៥ ​ទឹក​​ទោះ​ជា​ចាញ់​កីឡាការិនិ​​កូន​កាត់​​សិង្ហបុរី​​អាមេរិក​ក្ដី​ក្នុង​រយៈ​ពេល​ ៤ ឆ្នាំ​មក​នេះ​ក្ដី។

“V.V” ​មាន​កណ្ដាប់​​ដៃ​ធ្ងន់​, ​​ក្បាច់​ជឺជិតស៊ូ​​កម្រិត​ពិភព​លោក, ​​ដាក់​សម្ពាធ​គូ​ប្រកួត, ​​និង​ ​មាន​ភាព​អំណត់​ដែរ។ ​“V.V”​ អាច​នឹង​​មាន​​ឱកាស​លើក​ទី៣​​ដើម្បី​ប្រជែង​​ទល់​មុខ​​ Lee។

គូ​ប្រជែង​ទៅ​ថ្ងៃ​មុខ

Japanese judo specialist Itsuki Hirata celebrates her win against Nyrene Crowley

មាន​កីឡាការិនី​គូ​ប្រជែង​ច្រើន​ទៀត​សម្រាប់​ទម្ងន់​ atomweight ​នា​ថ្ងៃ​អនាគត។ ​កីឡាការិនី​ជំនាញ​យូដូ​ ​ Itsuki “Strong Heart Fighter” Hirata ​​ជា​កីឡាការិនី​ធ្វើ​បាន​ល្អ​បំផុត​មួយ​ក្នុង​ពិភព​​គុន​ចម្រុះ។ ​​​កីឡាការិនី​ទើប​រះ​រូប​នេះ​​​មិន​ទាន់​ចាញ់​សោះ​ដោយ​មាន​កំណត់​ត្រា​​ឈ្នះ​៦-០​និង​បញ្ចប់​គូ​ប្រកួត​ឲ្យ​ចុះ​ចាញ់​រហូត។

ក្នុង​នោះ​ក៏​មាន​កីឡាការិនី​ថៃ​​ Stamp Fairtex ​ដែល​ជា​អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ ONE World Champion ​​ពីរ​ខ្សែ​ដែរ។​ Stamp ​​មាន​ជំនាញ​មួយ​​ថៃ​ល្អ​​ឥត​ខ្ចោះ​ និង ឃីកបុកសីង​ ​ផង​ដែរ។​ ​គេ​ឈ្នះ ​៥ ​ លើក​ជាប់​គ្នា​ក្នុង​ការ​ប្រកួត​គុន​ចម្រុះ។ ​

Indian wrestling star Ritu Phogat gets the winner's medal

Ritu “The Indian Tigress” Phogat ​ឈ្នះ​ពីរ​លើក​ជាប់​គ្នា​មិន​ដែល​ចាញ់។ ​កីឡាការិនី​ជើង​​ឯក​​ចំបាប់​មក​ពី​​ឥណ្ឌានៅ​មាន​បទ​ពិសោធន៍​ស្ដួច​ស្ដើង​ ប៉ុន្តែ​ គេ​មាន​ជំនាញ​​​ចាប់​ដើម្បី​ផ្ដួល​គូ​ប្រកួត​​កម្រិត​កំពូល​មួយ។
ដូច្នេះ​គ្នា​នេះ​អ្នក​លេង​​ក្បាច់​វូស៊ូ​សញ្ជាតិ​ម៉ាឡេស៊ី​ Radzuan ​​មាន​ជំនាញ​ប្រកួត​លើ​​ក្ដារ​រេញ​​​ដ៏​ពូក​កែ ​គួបផ្សំ​​នឹង​ការ​ប្រើ​ស្នៀត​ល្អ​ទៀត​ផង។ ​គេ​​​ទើប​មាន​​កំណត់​ត្រា​ឈ្នះ​ ៥​ លើក​ ប៉ុន្តែ​វា​គ្រាន់​តែ​ការ​​ចាប់​ផ្ដើម​ប៉ុណ្ណោះ។ ​

ទន្ទឹម​គ្នា​​នេះ ​ ​Priscilla Hertati Lumban Gaol​ ​ជា​កីឡាការិនី​គួរ​​ជា​ទី​ចាប់​អារម្មណ៍​ដែរ។ ​ ​ម្ចាស់​មេដាយ​​​វូស៊ូ​ពិភព​លោក​​​របស់​ឥណ្ឌូណេស៊ី​ ​នៅ​តែ​បង្ហាញ​ថា​​ ​ខ្លួន​ជា​កីឡាការិនី​​ប្រកួត​ដ៏​ល្អ​មើល​បំផុត​ម្នាក់។ ​គេ​មាន​ជំនាញ​ចំបាប់​ និង​ ​ក្បាច់​ឃ្លេ​បញ្ចប់​គូ​ប្រកួត។​ ​​វីរកីឡា​ការិនី​​ឥណ្ឌូណេស៊ី​រូប​នេះ​​ទទួល​ជ័យជម្នះ​ ៧​ដង​ក្នុង​ការ​ប្រកួត​ ៩ លើក​កន្លង​មក។

​ដូច​ទៅ​ហ្នឹង​គូ​ប្រជែង​​ចាស់​ ​ “Shadow Cat” ​កីឡាការិនី​ Lumban Gaol ​​អាច​ក្លាយ​ជា​កីឡាការិនី​កំពូល​​មួយ​ក្នុង​ប្រភេទ​ទម្ងន់​នេះ។

ងាក​មក​ នៅ​ ស្រីពៅ ​ក៏​មិន​ទាន់​អស់​ឱកាស​ឈាន​ទៅ​កម្រិត​កំពូល​ដែរ​ដោយ​សារ​វ័យ​នៅ​ក្មេង។ ​​ដ្បិត​​ចាញ់​ ​Lumban Gaol ​ ក្នុង​ការ​ប្រកួត​លើក​ទី២​​ក្នុង​​រយៈ​ពេល​ ៥​ទឹក​​ដ៏​ជក់ចិត្ត​​ នៅ​សង្វៀន​ ONE ​​ប៉ុន្តែ​ ​កីឡាការិនី​ជំនាញ​គុន​ខ្មែរ​​និង​ប្រដាល់​សកល​រូប​នេះ​បាន​យក​ឈ្នះ​​តារា​មាន​បទ​ពិសោធន៍​ថៃ​ Rika Ishige ​ក្នុង​ការ​បង្ហាញ​ខ្លួន​នៅ​សង្វៀន​លំដាប់​ពិភព​លោក​លើក​ដំបូង​មុន​ជួប​វីរ​កីឡាការិនី​ឥណ្ឌូណេស៊ី។ ​ ​​អ្នក​គាំទ្រ​ជឿ​ថា ​ភាព​អត់ធ្មត់​ និង ការ​ព្យាយាម​​តស៊ូ​​ខ្លាំងក្លា​ ​នឹង​អាច​​នាំ​​ឲ្យ​ ​ស្រីពៅ​ ​ហក់​ទៅ​ជួប​គូបដិបក្ខ​ខ្លាំងៗ​​​ដើម្បី​ជា​ឈ្នាន់​ឆ្ពោះ​ទៅ​ប្រកួត​យក​ខ្សែ​ក្រវាត់​មិន​ខាន៕

Read more: ONE Championship’s Best Cosplays Of All Time

 

 

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។