News

Bhullar ប្រតិកម្ម​ទៅ​កាន់​គូ​ប្រជែង​ដំបូង Malykhin: «គេ​នឹង​ត្រូវ​បញ្ចប់»

តាំង​ពី​រូប​គេ ដណ្ដើមបាន​ខ្សែ​ក្រវាត់ ONE Heavyweight World Championship កាល​ខែ ឧសភា កីឡាករ Arjan “Singh” Bhullar ​កំពុង​រង់​ចាំ​គូ​ប្រជែង​លើក​ដំបូង ឬ​អ្នក​​ឡើង​មក​ដណ្ដើម​ខ្សែ​ក្រវាត់។

ឥឡូវ​នេះ​ការ​ទន្ទឹង​រង់​ចាំ​បាន​មក​​ដល់​ហើយ !

កាល​ថ្ងៃ​សុក្រ​ទី ២៤ ​ខែ​កញ្ញា ​កីឡាករ​មិន​ទាន់​ចាញ់​មក​ពី​រុស្សី Anatoly “Sladkiy” Malykhin ​បាន​ផ្ដួល​កីឡាករ​អ៊ីរ៉ង់ Amir Aliakbari ឲ្យ​សន្លប់​នៅទឹក​ទី​១ នៅ​សង្វៀន ONE: REVOLUTION ដើម្បី​កក់​កៅ​អី​ទៅ​​ដណ្ដើម​ខ្សែ​ក្រវាត់ heavyweight ។

Bhullar ដែល​ជា​កីឡាករ​​ឥណ្ឌា​ដំបូង​ដែល​ឈ្នះ​ជើង​ឯក​ពិភព​លោក បាន​ទស្សនា​ការ​ប្រកួត​ខាង​លើ​ពី​គេហដ្ឋាន​របស់​ខ្លួន​តាំង​ពី​ដើម​រហូត​ដល់​ចប់។ បែប​ណា​ក្ដី គេ​បាន​សិក្សា​លើ​​ស្ទិល​ប្រកួត​របស់ Malykhin និង​ជឿ​ថា ​​គេ​បាន​រក​ឃើញ​ចំណុច​ខ្សោយ​ជា​ច្រើន។

ក្នុង​បទ​សម្ភាសន៍​ផ្ដាច់​មុខ “Singh” ​បាន​​មើល​ឃើញ​អំពី​ការ​វ៉ៃ​របស់​ Aliakbari , ​ចែក​រំលែក​ទស្សនៈ​ទៅ​លើ “Sladkiy” ​​ក្នុង​នាម​ជា​​គូ​ប្រកួត, និង ផ្ញើ​សារ​ទៅ​កាន់​គូ​ប្រជែង​នា​ពេល​ខាង​មុខ​​មួយ​ចំនួន។

ONE Championship: តើ​អ្នក​គិត​យ៉ាង​ណា​ចំពោះ​ការ​ប្រកួត​រវាង Anatoly Malykhin និង Amir Aliakbari នា​ពេល​ថ្មីៗ​នេះ? 

Arjan Bhullar: ខ្ញុំ​គិត​ថា វា​ជា​ការ​ប្រកួត​ដ៏​ល្អ។ វា​ពិត​ជា​ការ​ប្រកួត​រីករាយ​ខ្លាំង​ណាស់។ [​វា​រំភើប] ​មែន​ទែន ​ទោះ​ជា​ការ​ប្រកួត​មាន​ប្រៀប​តែ​ម្ខា​ង​ក្ដី។  ​វា​ពិត​ជា​ល្អ​មើល​សម្រាប់​អ្នក​គាំទ្រ។ Aliakbari ​ជា​មនុស្ស​ចូល​ចិត្ត​និយាយ​ច្រើន។  Anatoly ​អត់​ធ្មត់, ​និង ភាព​​រួសរាយ​ផង​ដែរ។ ​ខ្ញុំ​ពិត​ជា​​​​រីករាយ​ចំពោះ​ការ​ប្រកួត​របស់​អ្នក​ទាំង​ពីរ។

ONE: Anatoly អាច​​​ឡើង​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ World Title ​ពី​អ្នក​។ ​មុន​ជជែក​រឿង​នេះ ​​តើ​​មាន​អ្វី​និយាយ​ទៅ​កាន់​ការ​ប្រកួត​របស់​គេ?

AB: Anatoly ប្រកួត​ឈរ​បាន​ល្អ។   មាន​ចំណុច​ខ្វះ​ខាត​សម្រាប់​ Aliakbari ក្នុង​ការ​ប្រកួត​ឈរ, ហើយ ​នោះ​ជា​ផ្លូវ​ទៅ​រក​ជ័យជម្នះ។ វា​ជា​ការ​ប្រកួត​ឈរ​​យ៉ាង​ល្អ​គួរ​ឲ្យ​ចង់​ទស្សនា។

ជា​ទូទៅ គេ​ប្រញាប់​ចូល​ផ្ដួល​គូ​ប្រកួត និង ​ឆ្ពោះ​ទៅ​រក​ជ័យជម្នះ។ ទី​បំផុត​ គេ​ទទួល​បាន​​ជ័យជម្នះ ។ ​នោះ​ទើប​ជា​រឿង​សំខាន់។ ប៉ុន្តែ ​អ្នក​ជួប​​បន្ទាប់ គឺ​ជា​ខ្ញុំ ​ហើយ​ខ្ញុំ​មិន​មែន​ជា​ Aliakbari ​នោះ​ទេ ហើយ​យើង​​ស្វែង​រក​​ចន្លោះ​ប្រហោង​ដូច​ដែល​បាន​ឃើញ​ក្នុង​ការ​ប្រកួត​នេះ។ ​ខ្ញុំ​​សប្បាយ​ចិត្ត​ដែល​បាន​ជួប​រូប​គេ និង​ក្លាយ​ជា​ការ​ប្រកួត​ល្អ​មើល។

Scenes from the ONE Heavyweight World Title fight between Arjan Bhullar and Brandon Vera at ONE: DANGAL on 15 May

ONE: Anatoly ​​មិន​ទាន់​ចាញ់​ទេ ​ឈ្នះ ១០ដង ។ ​តើ​រឿង​នេះ​​​អាច​នាំ​ឲ្យ​គេ​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ជួប​គ្នា​ទេ?

AB: Anatoly មាន​កំណត់​ត្រា ១០-០  ដូច​​នឹង​កំណត់​ត្រា​របស់​ខ្ញុំ​ (១១-១)។ ​ខ្ញុំ​អត់​ចាញ់​សោះ​ក្នុង​ពីរ​បី​ឆ្នាំ​កន្លង​ទៅ ​ហើយ​ខ្ញុំ​យល់​ពី​អារម្មណ៍​នេះ។   ទោះ​ខ្ញុំ​ប្រកួត​ចាញ់​ដោយ​​ឃ្លេ​គេ ​ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​ថា​ឈ្នះ​ការ​ប្រកួត​នោះ។

គេ​​ខ្វល់​អំពី​ខ្លួន​ឯង ប៉ុន្តែ ​ខ្ញុំ​ខ្វល់​អំពី​ខ្លួន​ខ្ញុំ ព្រោះ ​ខ្ញុំ​​ក៏​ចាញ់​មិន​ច្រើន​ដែរ។

ខ្ញុំ​​អាច​បំពេញ​ចំណុច​ខ្វះ​ខាត​លើ​ការ​ប្រកួត​របស់​​ខ្ញុំ។ ​​ខ្ញុំ​មិន​គិត​ថា​គេ​មាន​នោះ​ទេ ។ អ្នក​គ្រាន់​តែ​ដឹង​ថា អ្វីៗ​ល្អ​​សម្រាប់​រូប​គេ។ ប៉ុន្តែ ខ្ញុំ​មិន​គិត​ថា គេ​ជា​ដៃ​គូ​ដែល​មាន​សមត្ថភាព​នោះ​ឡើយ ។ ​ខ្ញុំ​រំភើប​ចំពោះ​ការ​ប្រជែង​របស់​គេ។

ONE: តើ​អ្នក​រៀប​ចំ​បែប​ណា​សម្រាប់​ការ​ប្រកួត​នេះ?

AB: ​​ខ្ញុំ​រៀប​ចំ​ការ​ប្រកួត​នេះ​ ដូច​អ្វី​ដែល​ខ្ញុំ​​ធ្លាប់​មាន។  ​​ខ្ញុំ​មាន​​ក្រុម​ការងារ​ដដែល​​ជុំ​វិញ​ខ្ញុំ។  យើង​មាន​ដៃ​គូ​ហ្វឹកហាត់​ល្អ ហើយ Anatoly ​ស្រដៀង​នឹង​គូ​ប្រកួត​ [របស់​ខ្ញុំ​] ​ពី​មុន។  

ការងារ​បាន​ចាប់​ផ្ដើម​ហើយ ហើយ ​ចាប់​ផ្ដើម​តាម​ពី​ខ្ញុំ​​ចុះ​កុង​ត្រា​ប្រកួត​ឲ្យ [ONE] ។ ​ខ្ញុំ​ដឹង​ថា យើង​បា​ន​ដឹង​ពី​គ្នា​ទៅ​វិញ ​ដូច្នេះ ​​ខ្ញុំ​ពិត​ជា​រំភើប​ចំពោះ​ការ​ឡើង​ការពារ​​ខ្សែ​ក្រវាត់​ ​ដែល​បាន​ប្រកាស​ឡើង។

ONE: មាន​សារ​អ្វី​ចង់​​ចែក​រំលែក​ទៅ​កាន់​ Anatoly?

AB: ​ខ្ញុំ​ដឹង​ថា គេ​ធ្វើ​ការងារ​បាន​ល្អ​ណាស់។ គេ​រំពឹង​ថា​ធ្វើ​បាន​ល្អ​ដូច​អ្វី​គេ​ធ្វើ​ទល់​នឹង Amir Aliakbari។  

ម្នាក់​នោះ​អត់​មាន​ជំនាញ​ទេ។ គេ​អត់​មាន​​ស្មារតី​ខាង​ក្នុង [ហើយ] ​អត់​មាន​ការ​តាំង​ចិត្ត​ដូច​អ្វី​ដែល​ខ្ញុំ​មាន​ទេ។  

ខ្ញុំ​មាន​កម្លាំង​ចិត្ត ​ហើយ​ខ្ញុំ​មិន​​ដូច​រូប​គេ​ទេ។  ​ខ្ញុំ​មាន​បម្លាស់​ទី​ល្អ។ វា​នឹង​ខុស​គ្នាច្រើន​ណាស់​ពេល​ជួប [Anatoly]។ ​ខ្ញុំ​រីករាយ​ទទួល​​ការ​ប្រកួត​នេះ។

ONE: ចុងក្រោយ តើ​អ្នក​អាច​ទស្សន៍ទាយ​បាន​​ទេ​សម្រាប់​ការ​ប្រកួត​ World Title ​នេះ?

AB: ​មាន​ចំណុច​ច្រើន​ក្នុង​ការប្រកួត។ ប៉ុន្តែ ខ្ញុំ​​គិត​ថា​ការ​ប្រកួត​នេះ​ចូល​វ៉ៃ​កៀក​គ្នា។ ​ខ្ញុំ​នឹង​ឈ្នះ​ការ​ប្រកួត​នេះ ហើយ​គេ​នឹង​ត្រូវ​បញ្ចប់។

ចុចអាន: Meet The 2021 ONE Featherweight Kickboxing World GP Contenders

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។