News

វ៉ៃ​ខ្សែ​ក្រវាត់​ Grand Prix, Phogat ចង់​ឲ្យ​ពិភព​លោក​ដឹង​ថា ខ្លាញីឥណ្ឌា​ខ្លាំង​យ៉ាងណា

ឥឡីវ​នេះ ខ្លា​ញី​ឥណ្ឌា Ritu  Phogat ទទួល​បាន​ឱកាស​វិល​ចូល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក ONE Women’s Atomweight World Grand Prix វិញ​ហើយ បន្ទាប់​ត្រូវ​បាន​ដក​ចេញ​ដោយ​លទ្ធផល​មិន​សូវ​ល្អ​ប្រសើរ ប៉ុន្តែ​ប្រកួតចុង​ក្រោយ​កន្លង​មក​ផ្តល់​ឲ្យ​នាង​ទទួល​បានឱកាស​​សា​ថ្មី។

នៅ​ថ្ងៃសុក្រ ទី​៣ ខែ​កញ្ញា ខាង​មុខ​នេះ កីឡាការិនី​ចំបាប់​អាជីព​ឥណ្ឌា​ត្រូវ​ប្រកួត​​មួយ​កីឡាការិនី​ចិន Meng Bo ក្នុង​វគ្គ​១/៤ ឬ​វគ្គ​៨​នាក់​ដំបូង​នៅ​ព្រឹត្តិការណ៍ ONE: EMPOWER ដែល​មួយ​រាត្រី​ប្រជុំ​ដោយ​នារី​សុទ្ធ។

Pictures from the bout between Ritu Phogat and Lin Heqin at ONE: BATTLEGROUND

កីឡាការិនី​ឥណ្ឌាបាន​ចាញ់​ពិន្ទុ Bi “Killer Bee” Nguyen កាល​ពី​ខែ​ឧសភា ដូច្នេះ​នាង​ត្រូវ​បាត់​ឱកាស​ពី​ពាន​រង្វាន់ Grand Prix នេះ​ ប៉ុន្តែ​ការ​ប្រកួត​ចុង​ក្រោយ​នាង​បាន​យក​ឈ្នះ “MMA Sister” Lin Heqin កាល​ពី​ខែ​មុន​នេះ​ដើម្បី​មាន​ឈ្មោះ​ក្នុង​ចំណោម​បេក្ខនារី​៨​នាក់​នៃ​ខ្សែ​ក្រវាត់ Grand Prix។

Pictures from the bout between Ritu Phogat and Lin Heqin at ONE: BATTLEGROUND

ONE Championship: កញ្ញា​បាន​ចាញ់ Bi Nguyen កាល​ពី​ខែ​ឧសភា ហើយ​ត្រូវ​បាន​ដក​ចេញ​ពី Grand Prix។ ពេល​នោះ​យ៉ាង​ម៉េច​ដែរ?

RP: តាម​ពិត​ការ​ប្រកួត​នោះ ខ្ញុំ​ជឿ​ថា ខ្ញុំ​ឈ្នះ ប៉ុន្តែ​អាជ្ញា​កណ្តាល​លើក​ដៃ Nguyen។ ខ្ញុំ​ពិត​ជា​ភ្ញាក់​ផ្អើល​ណាស់​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ចៅ​ក្រម។ ក្រោយ​មក ខ្ញុំ​ខក​ចិត្ត​ដែល​គេ​ដក​ចេញ។ ខ្ញុំ​ល្អ ហើយ​សម​ប្រកួត ONE Women’s Atomweight World Grand Prix។ ក្នុង​អាជីព​ប្រដាល់​របស់​ខ្ញុំ​ព្រឹត្តិការណ៍​នេះ​គឺ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​បាន។

ONE: អារម្មណ៍​យ៉ាង​ណា បន្ទាប់​ពី​ចាញ់​លើក​ដំបូង ហើយ​ក៏​បាន​យក​ឈ្នះ​ Lin Heqin?

RP: Lin មាន​បទ​ពិសោធ​ច្រើន​ជាង​ខ្ញុំ។ គាត់​ឈ្នះ​១១​លើក​ជាប់​គ្នា ហើយ​ជំនាញ​វ៉ៃឈរ​ក៏​ល្អ។ បន្ទាប់​ឈ្នះ​នោះ ខ្ញុំ​ទទួល​បាន​ទំនុក​ចិត្ត​ច្រើន​ណាស់ ហើយ​សំខាន់​ខ្លាំង​ជួយ​ខ្ញុំ​ក្នុង​ការ​ប្រកួត Grand Prix។  

ONE:  កីឡាការិនី Lin មាន​ជំនាញសាន់ដា ហើយដៃ​គូ​បន្ទាប់​ពី​កញ្ញា​ក៏​ជា​ចិន​ដែល​មាន​ជំនាញ​សាន់ដា​ដែរ។ តើ​ក្នុង​ចិត្ត​កញ្ញា​យ៉ាង​ណា?

RP: ខ្ញុំ​ចង់​ជួប​ Meng សម្រាប់​ការ​ប្រឈម​ថ្មី ហើយ​ខ្ញុំ​ត្រៀម​ខ្លួន​រួច​រាល់​ហើយ។ ខ្ញុំ​ដាក់​ពិន្ទុ​លើ​ដៃ​គូ​របស់​ខ្ញុំ​ស្មើ​ៗ​គ្នា។ កីឡាការិនី​ចិន​ទាំង​ពីរ​នេះ​មាន​បទ​ពិសោធ​ច្រើន​ជាង​ខ្ញុំ​ដូច​គ្នា ដូច្នេះ​ខ្ញុំ​មិន​ចង់​ប្រៀប​ធៀប​អ្នក​ទាំង​ពីរ​ទេ។ Lin មាន​បទ​ពិសោធ​ច្រើនជាង​ខ្ញុំ ដូច្នេះ​នៅ​ពេល​ខ្ញុំ​ឈ្នះ​គាត់​គឺ​ខ្ញុំ​កាន់​តែ​មាន​ទំនុក​ចិត្ត។ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ទុក​ចិត្ត​ភ្លេច​ខ្លួន​ទេ។ ខ្ញុំនៅ​តែ​ផ្តោត​លើ​ការ​​ហ្វឹក​ហាត់។ ខ្ញុំ​កំពុង​ប្រឹង​ប្រែង​ខ្លាំង​ណាស់។

ONE: តាម​ពិត​ទៅ កញ្ញា​ធ្លាប់​បាន​ឈ្នះ​ដៃ​គូ​ចិន​២​នាក់​ ហើយ Meng Bo ជា​ដៃ​គូ​ចិន​ទី​៣។ មនុស្ស​ចំនួន​ហៅ​អ្នក​ថា ជា​អ្នក​ពិឃាត​ចិន។ តើ​គិត​យ៉ាង​ណា​នៅ​ពេល​គេ​និយាយ​បែប​នេះ?

RP: ខ្ញុំរីក​រាយ​ដែល​បាន​ឮ​បែប​នេះ តែ​ខ្ញុំ​មិនខ្វល់​ទេ ថា​តើ​ដៃ​គូ​ខ្ញុំ​ជា​ជន​ចិត្ត ឬ​ប្រទេស​ផ្សេង។ ដៃ​គូ​ខ្ញុំ​គ្រប់​រូប​គឺ​ជា​បញ្ហា​ប្រឈម​ធំ​នៅ​ចំពោះ​មុខ​។ កីឡាការិនី Meng ល្អ​ក្បាច់​វ៉ៃ​ឈរ​ណាស់ ហើយ​ឈ្នះ​ដោយ​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ក៏​ច្រើន អីចឹង​ខ្ញុំ​ត្រៀម​ខ្លួន​​ផ្នែក​នេះ​ឲ្យ​រួច​រាល់។

ONE: តើ​កញ្ញា​មាន​រក​ឃើញ​ពី​ចំណុច​ខ្សោយ​តបស់ Meng ខ្លះ​ទេ?

RP: គាត់​ជា​អ្នក​ប្រដាល់​ដ៏​ល្អ​ម្នាក់ ខ្ញុំ​កោត​សរសើរ​គាត់​ខ្លាំង​ណាស់។ ខ្ញុំ​មិន​ចង់​និយាយ​អ្វី​ជា​ចំណុច​ខ្សោយ​​របស់​គាត់​ទេ តែ​ខ្ញុំ​បាន​រៀប​ចំ​ផែន​ការ​រួច​រាល់​ហើយ​សម្រាប់​ប្រកួត​ជា​មួយ​គាត់។ ខ្ញុំ​ចង់​ឲ្យ​អ្នក​ក៏​ដូច​ជា​អ្នក​គាំទ្រ​ឃើញ​អ្វី​ជា​ចំណុច​ខ្សោយ​របស់​គាត់​ពេល​ជួប​ខ្ញុំ​នៅ​លើ​សង្វៀន។ និយាយ​រូម​ខ្ញុំ​ចង់​និយាយ​ថា ភាព​ខ្លាំង​បំផុត​របស់​ខ្ញុំគឺ​ជំនាញ​ចំបាប់​ ហើយ​ជំនាញ​នេះ​គឺ​ជា​ចំណុច​ខ្សោយ​បំផុត​របស់​នាង។

ONE: តើ​កញ្ញា​ចង់​ឈ្នះ​ការ​ប្រកួត​នេះ​ដោយ​របៀប​ណា?

RP: ខ្ញុំនិយាយ​ឲ្យ​ខ្លី​គឺ បញ្ឈប់​ការ​ប្រកួត​ឲ្យ​បាន​លឿន​បំផុត ហើយ​ខ្ញុំ​នឹង​ប្រើ​វិធី​ខុស​ប្លែក​មួយ។ ខ្ញុំ​ចង់​បញ្ឈប់​​នាង​ដើម្បី​ព្រមាន​ដៃ​បេក្ខនារី​ផ្សេង​ទៀត​នៅ​ពាន​រង្វាន់ Grand Prix។

ONE: ចុង​ក្រោយ តើ​អ្វីដែល​កញ្ញា​ចង់​បង្ហាញ​សម្រាប់​ការ​ប្រកួត ONE Women’s Atomweight World Grand Prix?

RP: ខ្ញុំ​ចង់​ឈ្នះ​គ្រប់​ការ​ប្រកួត​ទាំង​អស់​នៅ ONE Women’s Atomweight World Grand Prix និង​បង្ហាញ​ឲ្យ​ពិភព​លោកឃើញ​ថា​ អ្នក​ប្រដាល់​ឥណ្ឌា​ខ្លាំង​កម្រិត​ណា។ ជា​មួយ​គ្នា​នេះ ខ្ញុំ​ក៏​ចង់​បញ្ជាក់​ថា ខ្ញុំ​ជា​កីឡាការិនី​ឆ្នើម​ម្នាក់​ក្នុង​ទម្ងន់ atomweight។ ឥឡូវ​នេះ ការ​ផ្តោត​សំខាន់​របស់​ខ្ញុំ​គឺ Meng Bo។ ខ្ញុំ​ចង់​បើក​ទ្វារ​ឲ្យ​បាន​សម្រាប់​ប្រកួត​នេះ​ដើម្បី​ឱកាស​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រGrand Prix។

Read more: 5 Brilliant Finishes From The Female Stars Competing At ONE: EMPOWER

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។