News

វីរបុរសភូមា Aung La N Sang គិត​ថា Yuya Wakamatsu មាន​សក្តានុពល​ជា​​ជើង​ឯកពិភព​លោក

វីរបុរស​មីយ៉ាន់ម៉ា Aung La “The Burmese Python” N Sang បាន​យល់​ឃើញ​ថា កីឡាករ​ជប៉ុន​ Yuya “Little Piranha” Wakamatsuមាន​សក្តានុពល​ខ្លាំង​ដែល​សក្តិសម​ប្រកួត​ជើង​ឯង​ពិភព​លោក​ហើយ។

ជើង​ខ្លាំង​មីយ៉ាន់ម៉ា​បាន​ស្គាល់​ Wakamatsu ច្បាស់​នៅ​ពេល​ពួក​គេ​បាន​ហ្វឹក​ហាត់​ជា​មួយ​គ្នា​នៅ​ក្លឹប​ Sanford MMA ក្នុង​រដ្ឋ​ហ្លរីដា សហរដ្ឋ​អាមេរិក កាល​ពីខែ​មិថុនា។

អតីត​ជើង​ឯក​ពិភព​លោក​ទម្ងន់​របស់​ភូមា​បាន​ចាប់​អារម្មណ៍​ខ្លាំង​លើ​អ្នក​លេង​គុន​ចម្រុះ​ជប៉ុនដែល​នឹង​ត្រូវ​ប្រកួត​ជា​មួយ “Wolf Warrior” Hu Yong នៅ​ព្រឹត្តិការណ៍ ONE: WINTER WARRIORS នា​ថ្ងៃ​សុក្រ ទី​៣ ខែ​ធ្នូ ខាង​មុខ​នេះ។

Aung La N Sang បាន​និយាយថា ៖«គាត់​លឿន​ណាស់។ គាត់​មាន​បច្ចេកទេស​ល្អ ស្រេក​ឃ្លាន​ជ័យជម្នះ ហើយ​ចង់រៀន​អ្វី​ដែល​ថ្មី​ៗ​នៅ​ក្លឹប Sanford»។ កីឡាករ​ជប៉ុន​វ័យ​២៦​ឆ្នាំ​បាន​ធ្វើ​ឲ្យ​អតីត​ជើង​ឯក​ទម្ងន់​ធ្ងន់​ពិភព​លោក​ពីរ​ប្រភេទ​ទម្ងន់​ចាប់​អារម្មណ៍ និង​កោត​សរសើរ​រូប​គេ​ទាំង​សមត្ថភាព​​ហាត់​នៅ​ក្លឹប និង​ខាង​ក្រៅ។

កីឡាករ​រហស្សនាម​«ពស់​ថ្លាន​ភូមា»​និយាយ​ថា ៖«គាត់​ល្អ។ គាត់​គឺ​ជា​ដៃ​គូ​ហាត់​ដ៏​ល្អ។ គាត់​ជា​មិត្ត​ភក្តិ​ដ៏​អស្ចារ្យ​សម្រាប់​អ្នក​រាល់​គ្នា។ ហើយ​គាត់​មាន​ថាមពល​ណាស់។ ខ្ញុំ​រីក​រាយ​​ពេល​នៅ​ជា​មួយ​គាត់»។ 

«គាត់​ពូកែ​កំប្លែង​ឲ្យ​សើច។ គាត់​ជា​មនុស្ស​មិន​ចេះ​កើត​ទុក្ខ។ ខ្ញុំ​​បាន​ចេញ​ក្រៅ​ជាមួយ​មិត្ត​ហាត់​ជា​មួយ​គ្នា ហើយ​គាត់​ចេញ​កក​ដោយ​​អត់​ពាក់​អាវ​សោះ។ នោះ​គឺ​ជា​អត្តចរឹត​របស់គាត់»។



ទៅ​ជា​មួយ​ Aung La N Sang , ក្លឹប Sanford MMA ​ជា​កន្លែង​ដែលប្រជុំ​ដោយ​ជើង​ខ្លាំង​គុន​ចម្រុះ​មក​ពី​ទូទាំង​ពិភព​លោក។ ក្នុង​នោះ។ ក្នុង​មាន​តារា​ប្រដាល់ Martin “The Situ-Asian” NguyenBrandon “The Truth” Vera, និង​ “The Dragon Leg” Tial Thang ដែលសុទ្ធ​តែ​ល្បី​ៗ​លើ​ឆាក​ប្រដាល់​ពិភព​លោក ហើយ​កីឡាករ​ភូមា​ជឿ​ជាក់​ថា​ Wakamatsu ទទួល​បាន​ផល​ល្អ​ពី​ការ​ហ្វឹក​ហាត់​នៅ​ទី​នោះ​ដែល​មាន​ជើង​ខ្លាំង​ច្រើន។

«ខ្ញុំ​គិត​ថា កន្លែង​នោះ​ធ្វើ​ឲ្យ​គាត់​មាន​ទំនុក​ចិត្ត ​ហ្វឹក​ហាត់​ជាមួយ​កីឡាករ​ល្អ​ទាំង​នោះ ជា​ពិសេស​ក្នុង​ទម្ងន់​ដូច​ខ្ញុំ»។ Aung La N Sang បាន​និយាយ និង​បន្ត​ថា ៖«ខ្ញុំ​ដឹង​ថា គាត់​ខំ​ប្រឹង​ហាត់​ខ្លាំង​ជា​ Darrion Caldwell។ អីចឹង​ទាំង​អស់​នោះ គាត់​មាន​ទំនុក​ចិត្ត​ខ្លាំង»។

ក្នង​ទម្ងន់ flyweight របស់​ស្ថាប័ន ONE ពិត​ជា​ប្រជុំ​ដោយ​ជើង​ខ្លាំង​មាន​ទេព​កោសល្យ ប៉ុន្តែ​កីឡាករ​ជប៉ុន​រហស្សនាម “Little Piranha” ពិត​ជា​សក្តិសម​ក្នុង​ចំណោម​តារា​ប្រដាល់​ខ្លាំង​ទាំង​នោះ​ណាស់។ កណ្តាប់​ដៃ​របស់​គាត់​ល្អ និង​ឈ្នះ​៤​លើក​ជាប់​គ្នា ហើយ បាន​ក្លាយ​ជា​បេក្ខភាព​ប្រកួត​ល្អ​បំផុត​ប្រចាំ​ឆ្នាំនៅ​ពេលគាត់​ប្រកួត​ជា​មួយ​ Reece McLaren កាល​ពី​ខែ​មេសា។

Aung La N Sang ​ដឹង​ថា ការ​ប្រកួត​ជើង​ឯក​ពិភព​លោក​ពិត​ជា​តឹង​តែង​ខ្លាំង ប៉ុន្តែ​លោក​ជឿ​ថា ជើង​មេឃ​មិន​មាន​ដែន​កំណត់​សម្រាប់ Wakamatsu ពី​ព្រោះ​រូប​គេ​មាន​ឆន្ទៈ​អភិវឌ្ឍ​ខ្លូន​រហូត​ទាំង​នៅ​ក្លឹប​Tribe Tokyo MMA នៅ​ជប៉ុន និហ​ក្លឹប​ Sanford MMA។

អ្នក​លេង​គុន​ចម្រុះ​មីយ៉ាន់ម៉ា បាន​និយាយ​ថា ៖«ខ្ញុំ​គិត​ថា គាត់​អាច​នឹង​ក្លាយ​ជា​ជើង​ឯក​ពិភព​លោក​ម្នាក់។ គាត់​នៅ​ក្មេង និង​អនាគត​វែង​ឆ្ងាយ។ វានឹង​ពិបាក​ដើម្បី​ប្រជែង​ជា​មួយ Adriano [Moraes ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ក្នុង​ទម្ងន់​នេះ​ ប៉ុន្តែខ្ញុំ​ជឿ​លើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​គាត់​»។

«វា​អាស្រ័យ​លើ​ការ​​ប្រកួត​បន្ទាប់​របស់​គាត់ ថា​តើ​លទ្ធផល​ទៅ​ជា​យ៉ាង​ណា? ប្រសិន​បើ​លទ្ធផល​រីក​រាយ​នោះ គាត់កាន់​តែ​ជិត​មាន​ឱកាស​មាស​ហើយ»៕ 

Read more: Who Is Kickboxing World Title Challenger Islam Murtazaev?

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។