News

Aung La N Sang ថា អ្នក​មិន​ដែល​ចាញ់ De Ridder នឹង​ស្គាល់់​រស់ជាតិ​

ជើង​ឯក​ពិភព​លោក​ពីរ​ប្រភេទ​ទម្ងន់ ONE World Champion កីឡាករ Aung La “The Burmese Python” N Sang បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ដើម្បី​​ស្តារ​ពេល​វេលា​ដែល​បាត់​បង់​មក​វិញ។

រយៈពេល​​មួយ​ឆ្នាំ​ហើយ​ចាប់​តាំង​ពី​តារា​​ប្រដាល់​ឆ្នើម​មីយ៉ាន់ម៉ា​​បាន​ឡើង​សង្វៀន​ចុង​ក្រោយ ប៉ុន្តែ​ការ​វិល​ត្រឡប់​មក​កាន់​សង្វៀន​​នៅ​ប្រទេស​សិង្ហបុរី​ចុង​ខែ​នេះ​គឺ​ជា​ពេល​វេលា​រង់​ចាំ​មាន​តម្លៃ​បំផុត។

ថ្ងៃ​សុក្រ ទី​៣០ ខែ​តុលា​នេះ  Aung La N Sang ត្រូវ​ឡើង​ការពារ​ខ្សែ​ក្រវាត់​ពិភព​លោក​របស់​ខ្លួន​ ONE Middleweight World ទល់​នឹង​ជើង​ខ្លាំង​មិន​ដែល​ចាញ់​ Reinier “The Dutch Knight” de Ridder ស្ថិត​​ក្នុង​តំណែង​គូ​ឯក​នៃ​ព្រឹត្តិការណ៍​ ONE: INSIDE THE MATRIX

ទោះ​ជា​កីឡាករ​រហស្សនាម«ពស់ថ្លាន់មីយ៉ាន់ម៉ា»មិន​មែន​ជាហោរាសាស្ត្រ​ ប៉ុន្តែ​រូប​គេរំពឹង​ថា ការ​ប្រកួត​នេះ​នឹង​ក្លាយ​ជា​គូ​ដ៏​អស្ចារ្យ​បំផុត។ កីឡាករ​អាយុ​៣៣​​ឆ្នាំ​បាន​និយាយ​ថា ៖«ខ្ញុំយល់​ឃើញ​ថា ការ​ប្រកួត​​នេះ​នឹង​បញ្ចប់​ទៅ​ដោយ​ក្តី​រំភើប​បំផុត»។

Aung La N Sang ជា​កីឡាករ​ល្បី​ល្បាញ​ខាង​យក​ឈ្នះ​ដៃ​គូ​​ដោយ​បច្ចេកទេស។ គាត់​មាន​កំណត់​ត្រា​បញ្ចប់​ដៃ​គូ​​៩២​%​ ក្នុង​នោះ​ប្រើ​ជំនាញ​ឃ្លេ​ឲ្យ​ដៃ​គូ​គោះដៃ​ចុះ​ចាញ់​១២​ដង​ និង​​១២​ដង​​​ទៀត​ឈ្នះ​ដោយ​​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់។

ចាប់់​តាំង​ពី​​រូប​គេ​បាន​ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក​ទម្ងន់​ធ្ងន់​មធ្យម​ ONE Middleweight World Championship ពី​កីឡាករ​ Vitaly Bigdash កាល​ពី​​ខែ​មិថុនា ឆ្នាំ​២០១៧ ដែល​ការ​ប្រកួត​​នោះ​​​ក្លាយ​ជា​«ការប្រកួត​ល្អ​បំផុត​ប្រចាំ​ឆ្នា” តារា​ឆ្នើម​មីយ៉ាន់ម៉ា​បាន​បន្ត​ឈ្នះ​៦​លើក​ទៀត​ដោយ​​អាជ្ញា​កណ្តាល​បញ្ឈប់​ការ​ប្រកួត។

លទ្ធផល​ដ៏​ល្អ​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​ឈ្នះ​លើ​កីឡាករ Alain “The Panther” Ngalani, Alexandre “Bebezao” Machado, Ken Hasegawa និង Mohammad “O Lutador” Karaki

ប៉ុន្តែ​ជ័យជម្នះ​ដ៏​ធំ​បំផុត​របស់​គាត់​បាន​កើត​ឡើង​កាល​ពី​ខែ​តុលា ឆ្នាំ​២០១៩​ នៅ​ពេល​«​ពស់​ថ្លាន់មីយ៉ាន់ម៉ា»​បាន​ការពារ​ខ្សែ​ក្រវាត់​ពិភព​លោក​ ONE Light Heavyweight World Title របស់​ខ្លួន​​ជោគជ័យ​ជា​មួយ​​នឹង​​អធិរាជ​ទម្ងន់​យក្ស Brandon “The Truth” Vera ដែល​មើល​ទៅ​ Aung La N Sang ពិត​ជា​ពោរពេញ​ដោយជំនាញ​គុន​ចម្រុះ​មែន​ៗ



ការ​ប្រកួត​នោះ វីរបុរស​មីយ៉ាន់ម៉ា​បាន​ឈរ​​ប្តូរ​អាវុធ​ជា​មួយ Vera ដែល​​ពិត​ជា​សមរភូមិ​​​ប្រយុទ្ធ​ដ៏​អស្ចារ្យ​បំផុត។

ចុង​ទឹក​ទី​២  Aung La N Sang បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ទូទាំង​ពិភព​លោក​រំភើប​រីក​រាយ​ជា​ខ្លាំង​នៅ​ពេល​គាត់​ប្រើ​​ក្បាច់​​កែងបកទៅ​លើ​​​ជើង​ខ្លាំង​ហ្វីលីពីនកាត់​អាមេរិកយ៉ាង​សាហាវ។

ពេល​នោះ​ជើង​ខ្លាំង​ទម្ងន់​ធ្ងន់​ហ្វីលីពីន-អាមេរិកក៏​បាន​ប្រើ​កែង​បក​វិញ​ដែរ ប៉ុន្តែ​អត់​ត្រូវ​គោល​ដៅ។ ស្ថិត​នៅ​លើ​ផ្ទៃ​មុខ​ហូរ​ឈាម ​ជើង​ខ្លាំង​មីយ៉ាន់ម៉ា​បាន​ប្រើ​កណ្តាប់​ដៃ​​ស្តាប់​​វ៉ៃ​​ឲ្យ​​ដៃ​គូស្រុត​ចុះ និង​បាន​ចាប់​ក្បាល​ឡើង​ជង្គង់​ ព្រម​ទាំង​វ៉ៃ​កណ្តាប់​ដៃ​​ផ្ទួន​ៗ​​រហូត​ធ្វើ​ឲ្យ​លោក​អាជ្ញា​កណ្តាល​បញ្ឈប់​ការ​ប្រកួត​តែ​ម្តង

Aung La N Sang បាន​រំលឹក​នៅ​ក្នុង​បទ​សម្ភាសកន្លង​មក​ ថា ៖«ជ័យជម្នះ​នោះ​ពិត​ជា​ធំ​ធេង​បំផុត»។

«និយាយ​លក្ខណៈ​បុគ្គល ខ្ញុំ​ជា​អ្នក​គាំទ្រ Brandon Vera ម្នាក់។ ខ្ញុំ​បាន​​មើល​ការ​ឡើង​សង្វៀន​របស់​​គាត់​តាំង​ពី​ខ្ញុំ​​រៀន​នៅ​​មហា​វិទ្យាល័យ។ ពេល​នៅ​រៀន​នោះ ខ្ញុំ​បាន​មើល​គាត់​ផ្តួល​ Justin Eilers និង​ក្រោយ​មក​ខ្ញុំ​​មើល​គាត់​ស្រក់​ទឹក​ភ្នែក​​នៅ​ក្នុង​ប្រភេទ​ទម្ងន់​ធ្ងន់​នៅ​ពេល​គាត់​បាន​ចូល​ ONE Championship លើក​ដំបូង។

«ការ​ឡើង​វ៉ៃ​ជា​មួយ​កីឡាករ​ដែល​​ខ្ញុំ​ជា​អ្នក​គាំទ្រ វា​ហាក់​ដូច​ជា​ចម្លែក​ខ្លាំង។ ​ស្ថិត​​នៅ​ក្នុង​​ទម្ងន់​ជា​មួយ​គ្នា ឈរប្តូរ​ជា​មួយ​គាត់ ដូច​ជា​អ្វី​ម្យ៉ាង​ចម្លែក​ចិត្ត​ក្នុង​លក្ខណៈ​បុគ្គល។ សម្រាប់​អាជីព​ខ្ញុំ​ វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​កត់​សំគាល់កាន់​តែ​ខ្លាំង​នៅ​ពេល​វ៉ៃ​ជា​មួយ​ជើង​ឯក​ទម្ងន់​ធ្ងន់ ហើយ​​បើក​ទ្វារ​សម្រាប់​ខ្ញុំ»។

ចាប់​តាំង​ពី​រាត្រី​នៅ​ទី​ក្រុង​តូក្យូ ប្រទេស​ជប៉ុន​នោះ​មក  Aung La N Sang បាន​ទន្ទឹង​រង់​ចាំ​ការ​ប្រកួត​ជា​ច្រើន​ខែ​មក​ហើយ​ទើប​មាន​ដៃ​គូ​ប្រកួត​គឺ​​កីឡាករ de Ridder។ 

កីឡាករ​ហុល្លង់​អាយុ​៣០​ឆ្នាំ ដែល​មាន​ខ្សែ​ក្រវាត់​ជឺជិត​ស៊ូ​ និង​យូដូ​កម្រិត​ខ្មៅ ​បាន​ក្លាយ​ជា​កីឡាករ​មិន​ទាន់​ស្គាល់​ពាក្យ​បរាជ័យ​នៅ​ក្នុង​អាជីព​គុន​ចម្រុះ។

បន្ទាប់​ពី​​បាន​សាង​កំណត់​ត្រា​ជ័យជម្នះ​៩​លើក​ជាប់​គ្នា គាត់​បាន​សម្រេច​ចូល​ ONE និង​បន្ថែម​ជ័យជម្នះ​ដ៏​អស្ចារ្យ​ថែម​ទៀត។

De Ridder បានបញ្ឈប់​តារា​ឆ្នើមរបស់​ចិន​ “King Kong Warrior” Fan Rong ដោយ​ប្រើ​ពេល​តែ​៧៥​វិនាទី​ប៉ុណ្ណោះតាម​រយៈ​ក្បាច់​ឃ្លេ-ក។ ផ្តួល​ជើង​ខ្លាំង​ប្រេស៊ីល Gilberto “Giba” Galvao តាម​រយៈ​ជង្គង់​ និង​​បន្ត​ឈ្នះ​ជើង​ឯក​ជឺជីតស៊ូ​ពិភព​លោក​៥​សម័យ Leandro “Wolf” Ataides ដោយ​ពិន្ទុ

Aung La N Sang បាន​បន្ត​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពីកីឡាករ​ “The Dutch Knight”។ តាម​ពិត​ de Ridder ជា​​ជើង​ខ្លាំង​ម្នាក់​ក្នុង​ចំណោម​៣​នាក់ដែល​​អធិរាជ​សង្វៀន​របស់​​មីយ៉ាន់ម៉ា​សង្ឃឹម​ប៉ះ​គ្នា​លើ​សង្វៀន​នៅ​ឆ្នាំ​នេះ។

ម្ចាស់​ជើង​ឯក​ពិភព​លោក​ទម្ងន់​ធ្ងន់​មធ្យម​បាន​និយាយ​ថា ៖«Reinier ​មាន​ក្បាច់​ក្រោម​គ្រោះ​ថ្នាក់ណាស់។ គាត់ចង់លេងក្បាច់​ក្រោម ហើយ​គាត់ចង់​បញ្ឈប់​​ពាក់​កណ្តាល​ទី​»។

«នេះ​នឹង​ក្លាយ​ជា​ជំនួប​ក្បាច់​ចម្រុះ​គ្នា​ ប៉ុន្តែ​ខ្ញុំ​នឹង​មិន​និយាយ​ថា ជើង​ខ្លាំង​ជំនាញ​ឃ្លេ ប៉ះ​ជើង​ខ្លាំង​ជំនាញ​ឃ្លេ​ទេ ពី​ព្រោះ​ខ្ញុំ​អាច​ប្រើ​ជំនាញ​ឈរ​បាន​ដែរ។ ប៉ុន្តែ​​​ច្បាស់​ណាស់​ថា គាត់​នឹង​បោះ​ជំហាន​ទៅ​មុខ​ដោយ​ក្បាច់​ក្រោម​ ហើយ​​ខ្ញុំ​មិន​ស្ទាក់​ស្ទើរ​ក្នុង​ការ​ឆ្លើយ​តប់​ទេ»។

សម្រាប់ការ​ត្រៀម​ខ្លួន​ប្រកួត​នេះ​ Aung La N Sang បាន​ហ្វឹកហាត់​ជា​មួយ​​លោក​គ្រ Henri Hooft នៅ​ក្លឹប​ Sanford MMA នៅ​តំបន់​ Deerfield Beach រដ្ឋ​កាលីហ្វញ៉ា សហរដ្ឋ​អាមេរិក។

“ពស់​ថ្លាន់មីយ៉ាន់ម៉ា”ត្រូវ​បាន​គេ​មើល​ឃើញ​ថា អាវុធ​វ៉ៃឈរ​របស់​គាត់​ពិត​ជា​គ្រោះ​ថ្នាក់​​ដល់កំពូល​​ដោយ​សារ​ការ​ហ្វឹកហាត់​ជា​មួយ​លោកគ្រូ Hooft រយ់ៈ​ពេល​ជា​ច្រើន​ឆ្នាំ​ ប៉ុន្តែ​រូប​គេ​ក៏​បាន​កំពុង​អភិវឌ្ឍ​ជំនាញ​ចំបាប់​ និង​ក្បាច់​ក្រោម​ខ្លាំង​ដែរ។

ការ​ខិត​ខំ​ហ្វឹកហាត់​នោះ​​បាន​ធ្វើ​ឲ្យ​តារា​ឆ្នើម​មីយ៉ាន់ម៉៉​​រៀន​សូត្រ​ពី​របៀប​​រើ​បម្រះ​​ពី​ស្នៀត​គ្រោះ​ថ្នាក់​របស់​ដៃ​គូ និង​​រក​ស្នៀត​វាយ​តប​វិញ។ ការ​ហ្វឹកហាត់​ក្បាច់​ពិសេស​ៗ​ទាំង​នេះ​ធ្វើ​ឲ្យ Aung La N Sang មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​​ពេល​ជួប de Ridder។

Aung La N Sang និយាយ​ថា ៖«គាត់​ច្បាស់​ណាស់ នឹង​ព្យាយាម​បោក​ផ្តួល។ គោល​ដៅ​គាត់​ចង់​​បញ្ឈប់។ គាត់​នឹង​ប្រើ​ក្បាច់​ឃ្លេ ប៉ុន្តែ​ខ្ញុំ​មាន​ជំនាញ​មួយ​កំភ្លេ​ដែរ ព្រម​ទាំង​វ៉ៃ​ប្រយោលក៏​ល្អ។ ខ្ញុំ​​ដឹង​ពី ចំណុច​ដែល​ខ្ញុំ​មាន​ប្រៀប​គឺ​វ៉ៃ​ឈរ​ប្រយោល ដូច្នេះ​ការ​ប្រកួត​នេះ ខ្ញុំ​នឹង​ស្វែង​រក​ឱកាស​បញ្ឈប់​គាត់»។

«គាត់​មាន​ជំនាញ​​ល្អ​​ និងក្បាច់​ក្រោម​ក៏​​គ្រោះ​ថ្នាក់ តែ​ខ្ញុំ​មិន​គិត​ថា គាត់​ជា​កីឡាករ​ចំបាប់​កម្រិត​ខ្ពស់​​នោះ​ទេ។ ដូច្នេះ​ខ្ញុំ​គិត​ថា​​ គាត់​នឹង​​លំបាក​​​ក្នុង​ការ​​​បោក​ផ្តួល​ខ្ញុំ ហើយ​​ខ្ញុំ​មិន​ជឿ​ថា ក្បាច់​ក្រោម​របស់​គាត់​ល្អ​ជាង​ខ្ញុំ​ខ្លាំង​នោះ​ទេ។ បើ​លេង​ក្បាច់​ក្រោម អូខេ ខ្ញុំ​កំដ​បាន»។

«ជា​កីឡាករ​មិន​ដែល​ចាញ់ គាត់​​ហាក់​ដូច​ជា​ស្ថិត​នៅ​​ក្នុង​ដែន​កំណត់។ គាត់មិន​​ធ្លាប់​ត្រូវ​បាន​នរណា​ម្នាក់វ៉ៃ​លុក​នោះ​ទ ដូច្នេះ​ខ្ញុំ​នឹង​​ផ្តល់​មេរៀន​គាត់។ ចាំ​មើល​នរណា​ល្អ​ជាង​នរណា»។

ទោះ​ជា​ជើង​ខ្លាំង​មីយ៉ាន់ម៉ា​មិន​បាន​បញ្ចប់​នៅ​ក្នុង​មួយ​ឆ្នាំ​ អ្នក​គាំទ្រ​​លែង​ស្ទាក់​ស្ទើរ​ទៀត​ហើយ​នៅ​ពេល​គាត់​ឡើង​ទៅ​កាន់​​សង្វៀន​នា​ថ្ងៃ​ទី​៣០ ខែ​តុលា នេះ។

Aung La N Sang​ បាន​កំពុង​ហ្វឹកហាត់​យ៉ាង​ទៀង​ទាត់ និង​រក្សា​កាយ​សម្បទា​​ឥត​ខ្ចោះ​ ដើម្បី​រង់​ចាំ​ ONE Championship ផ្តល់​ឱកាស​ដល់គាត់​​ប្រកួត​ទៀត។

«ខ្ញុំ​​បាន​កំពុង​​ព្យាយាម​យ៉ាង​សកម្ម​ដើម្បី​​អភិវឌ្ឍ​ខ្លួន​ឯង​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង ដូច្នេះ​ការ​ឡើង​សង្វៀន​នេះ​មិន​ប្រញាប់​​នោះ​ទេ។ បើ​ចង់​ឃើញ​បែប​ណា​នោះ លោក​អ្នក​នឹង​​បាន​ឃើញ​ឆាប់​ៗ​នេះ​ហើយ»។។

Read more: The 5 Best Knockouts From The Stars Of ONE: INSIDE THE MATRIX

 

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។