Mixed Martial Arts

Aung La N Sang ផ្ដួល​ Leandro Ataides ឲ្យ​សន្លប់​ទឹក​ទី​១

បន្ទាប់​ពី​របូត​ខ្សែ​ក្រវាត់​ពិភព​លោក​ពីរ​​គ្រឿង​ Aung La “The Burmese Python” N Sang  ​នៅ​តែ​ដុត​ដៃ​​ដុត​ជើង​ដើម្បី​ត្រលប់​មក​រក​ភាព​ខ្លាំង​វិញ​ក្នុង​គុន​ចម្រុះ។ 

អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ ONE World Champion  ពីរ​ខ្សែ​​ត្រលប់​​មក​វិញ​ដោយ​ផ្ដួល Leandro “Wolf” Ataides ​ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី១​ក្នុង​នាម​ជា​គូ​ឯក​រង​​នៃ​ព្រឹត្តិការណ៍​ ONE: BATTLEGROUND ​កាល​យប់​ថ្ងៃ​សុក្រ​ទី ៣០ ​​កក្កដា ​​នៅ​កីឡដ្ឋាន​ Singapore Indoor Stadium។ 

ក្នុង​ជំនួប​ប្រកួត​ទម្ងន់ catchweight ៩៥,៨ គីឡូក្រាម  “The Burmese Python” ​បានបើក​ការ​ប្រកួត​ដោយ​ប្រើ​ការ​ទាត់​ខ្ពស់ និង ​ដើ​រ​សំដៅ​​គូ​ប្រកួត​​រហូត​ជា​មួយ​កណ្ដាប់​ដៃ​ធ្ងន់​ៗ។  យ៉ាង​ណា​ក្ដី Ataides  វាយ​បក​វិញ​ដោយ​ប្រើ​ដៃ  ខណៈ​ដែល Aung La N Sang ​ប្រើ​ជើង​ដើម្បី​ទាត់។  

ដោយ​ប្រើ​ជំនាញ​ប្រយុទ្ធ​ពី​​គ្រូ​បង្វឹក​ល្បី​ Henri Hooft  ​កីឡាករ​រហស្សនាម “The Burmese Python” បន្ត​​ធ្វើ​ឲ្យ​ដៃ​គូ​​ក្ដៅ​ស្លឹក​ត្រចៀក, ​ការ​វ៉ៃ​​ញាប់​ៗ​មួយ​ពីរ​លឿន​ៗ​  ​ពេល​ “Wolf” ​​ទៅ​ក្បែរ​រេញ។  

Ataides បាន​ឆ្លើយ​តប​ដោយ​ធ្វើ​​ឲ្យ​កីឡាករ​មីយ៉ាន់ម៉ា​ដួល ហើយ​ គេ​បាន​​​ទៅ​នៅ​ពី​ក្រោយ​ខ្នង​របស់​ Aung La N Sang ​ដើម្បី​​​ប្រើ​ស្នៀត​ឃ្លេ​ដូច​ដែល​ Reinier “The Dutch Knight” de Ridder  ធ្លាប់​ធ្វើ​បាន​ល្អ​និង​ឈ្នះ​លើ​ “The Burmese Python” ​​ក្នុង​ការ​ប្រកួត​ខ្សែ​ក្រវាត់​អីចឹង។ 

យ៉ាង​ណា​ក្ដី Aung La N Sang ​ត្រូវ​បាន​រៀប​ចំ​ល្អ​នា​​ពេល​នេះ។ អ្នក​ទាំង​ពីរ​ផ្អិប​ទៅ​​ក្បែរ​រេញ មុ​ន​ពេល​ចាប់​ផ្ដើម​ការ​ប្រកួត​ជា​ថ្មី។ 

ពេល​នោះ ជា​ឱកាស​របស់​ Aung La N Sang។ 

រំពេច​នោះ​មាន​ការ​ប្ដូរ​ស្នៀត​គ្នា​យ៉ាង​សាហាវ ហើយ ​តារា​មីយ៉ាន់ម៉ា​បាន​ធ្វើ​ឲ្យ​ Ataides ​ទៅ​ក្បែរ​រេញ​ដោយ​ការ​ទាត់​ក្បាល និង ​ការ​វ៉ៃ​ដង​ខ្លួន។  មួយ​ដៃ​ឆ្វេង​ថែម​ទៀត ​ធ្វើ​ឲ្យ Ataides ​ទៅ​កៀន​រេញ ហើយ​ព្យាយាម​អុក​ជង្គង់​ទៀត​ផង។  

កូនសិស្ស​មក​ពី​ក្លិប​  Sanford MMA ​បាន​វ៉ៃ​ជង្គង់ និង ​ប្រើ​កណ្ដាប់​ដៃ​ញាប់​សន្ធាប់​រហូត​ដល់ ៨ ដៃ​លើ​គូ​ប្រកួត។  មួយ​ដៃ​ចុង​ក្រោយ គឺ ​វ៉ៃ​ថ្ពក់​​​ដៃ​ស្ដាំ​ចំ​គំថ្គាម​របស់​តារា​ប្រេស៊ីល “Wolf'”  និង ​​ធ្វើ​ឲ្យ​គេ​ដួល​​ជ្រប់​នាទី​ ៣:៤៥ នៃ​ទឹក​ទី១ រហូត​អាជ្ញា​កណ្ដាល​​ចូល​ឃាត់។   

ការ​ប្រកួត​ដ៏​ល្អ​នេះ  Aung La N Sang  បាន​រំលឹក​ទៅ​រាល់​គ្នា​ថា​​ រូប​គេ​នៅ​តែ​ខ្លាំង។ 

«ក្នុង​បទ​សម្ភាសន៍  [Ataides] និយាយ​ថា ខ្ញុំ​ខ្លាច​ប្រកួត​ជា​មួយ​គេ។ ​ខ្ញុំ​ចង់​បង្ហាញ​ថា ខ្ញុំ​មិន​ខ្លាច​នរណា​ទាំង​អស់។  ​ខ្ញុំ​មិន​ខ្លាច​ក្នុង​ទម្ងន់  middleweight ,  អ្នក​រាល់​គ្នា,  ​អាច​ប៉ះ​នរណា​ក៏​បាន, ​សូម​ចូល​មក»។ ​ កីឡាករ​មីយ៉ាន់ម៉ា បាន​ប្រាប់​ Mitch Chilson ​បន្ទាប់​ពី​ការ​ប្រកួត។

 

“The Burmese Python” ​បាន​​និយាយ​ពាក្យ​​ពេចន៍​មួយ​ចំនួន​ជា​មួយ​​ប្រធាន ONE Championship  និង​​​ជា​នាយក​ប្រតិបត្តិ​  លោក Chatri Sityodtong។ 

Aung La N Sang  បាន​និយាយ និង​សន្ទនា​ជា​មួយ​ប្រធាន​របស់ ONE ៖« ខ្ញុំ​នៅ​ទី​នេះ។  ពេល​ខ្ញុំ​​បាន​​គ្រង​ខ្សែ​ក្រវាត់​  ​មនុស្ស​ជា​ច្រើន​ចង់​ជួប​ខ្ញុំ។ សូម្បី​ម្ចាស់​ខ្សែ​ក្រវាត់ welterweight កីឡាករ [Kiamrian Abbasov] ក៏​ចង់​ជួប​ខ្ញុំ​ដែរ​ ហើយ​​ខ្ញុំ​និយាយ​ថា ខ្ញុំ​​រង់​ចាំ​អ្នក។ ខ្ញុំ​និយាយ​ថា ​សូម​ធ្វើ​ឲ្យ​រឿង​កើត​ឡើង»។ 

វា​មិន​ទាន់​បញ្ចប់​ទេ​ ​ហើយ​​ពេល​នេះ​​ វីរបុរស​មីយ៉ានម៉ាបាន​ចុច​ឈ្មោះ​ Vitaly Bigdash និង Yushin “Thunder” Okami ដើម្បី​ជួប​គ្នា មុន​ពេល​ឡើង​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ជា​ថ្មី។  

«​សូម្បី​វីរបុរស​ Yushin Okami ​ចង់​វ៉ៃ​ជា​មួយ​ខ្ញុំ​ដែរ។  Bigdash [​នឹង​ជួប​គ្នា​លើក​ទី៣]  ​យើង​មាន​ការ​ប្រកួត​ដ៏​រំភើប​ណាស់​កន្លង​ទៅ។ សូម​ធ្វើ​ឲ្យ​រឿង​កើត​ឡើង​ជា​ថ្មី»។

ចុចអាន: ONE: BATTLEGROUND – Full Results For Sam-A Vs. Prajanchai

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។