News

បន្ទាប់​ពី​សង្គ្រាម​ពាក្យ​សម្ដី​ Lito Adiwang ​សម្ដែង​ភាព​រំភើប​ចិត្ត​​ពេល​ប្រកួត​នឹង​ Jarred Brooks

ពេល Lito “Thunder Kid” Adiwang  ទទួល​បាន​ព័ត៌មាន ​ទីបំផុត​គេ​​ជួប​ Jarred “The Monkey God” Brooks។ កីឡាករ​ហ្វីលីពីន​មាន​ភាព​រំភើប​​ខុស​ប្លែក​គ្នា។

​កីឡាករ​ទម្ងន់​ strawweight ​លំដាប់​ទី​៥ ​រង់​ចាំ​ជួប Brooks ​ជា​យូរ​មក​ហើយ​មុន​​ត្រូវ​បាន​ផ្គូផ្គង​ឲ្យ​ឡើង​សង្វៀន​ ONE: NEXTGEN III ​នា​ថ្ងៃ​សុក្រ​ទី ២៦ ខែ ​វិច្ឆិកា​នេះ។

Adiwang បាន​ថ្លែង​ថា ៖«​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​មែន​ទែន ​ទោះ​ជា​ការ​ប្រកួត​​ត្រូវ​បាន​​លុប​ចោល​កាល​ពីរ​ខែ មុន​ក្ដី។ ​តែ​ពេល​នេះ វា​កំពុង​កើត​ឡើង​ហើយ។ ខ្ញុំ​ចង់​តេស្ត​ជំនាញ​របស់​​ខ្ញុំ​ទល់​នឹង​កីឡាករ​ល្អ​ក្នុង​លោក។ ខ្ញុំ​គិត​ថា Jarred ​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ទម្ងន់​នេះ។ ដូច្នេះ ​ខ្ញុំ​ចង់​តេស្ត​ជំនាញ​របស់​ខ្ញុំ»។

​កីឡាករ​ទាំង​ពីរ​​ត្រូវ​បាន​គេ​រៀប​ចំ​ឲ្យ​ជួប​គ្នា​នៅ​សង្វៀន​ “ONE on TNT II”  កាល​ខែ មេសា តែ​​ត្រូវ​ពន្យារ​ពេល​​ដោយ​សារ Adiwang ឆ្លង​កូវីដ-១៩។ នា​ខែ​នេះ ការ​បង្ហាញ​ខ្លួន​ដំបូង​របស់ Brooks គឺចង់​ក្លាយ​ជា​កីឡាករ​លំដាប់​កំពូល​មួយ​ក្នុង​ទម្ងន់ strawweight

ក្នុង​ការ​ឆ្លើយ​តប​នេះ Adiwang បាន​ផ្ដល់​​បទ​សម្ភាសន៍​ជា​ច្រើនដល់​សារព័ត៌មាន​​របស់​ហ្វីលីពន ​ថា​គេ​នៅ​តែ​ដាក់​ខ្លួន​ ​ហើយ​​ជំនួប​នេះ គឺ ​ច្បាស់​លំបាក​ពេល​ជួប​តារា​ជំនាញ​ចំបាប់​រូប​នេះ។



តើ “Thunder Kid” ​ចូល​រួម​បង្កើត​សង្គ្រាម​ពាក្យ​សម្ដី ឬ យ៉ាង​ណា?

Adiwang គូស​បញ្ជាក់​ថា ៖«ខ្ញុំ​បាន​ឃើញ​ខមមិន​របស់​គេ​នៅ​​លើ​ [Instagram] ​​របស់​ខ្ញុំ​មុន។ ដូច្នេះ​មាន​ការ​ជួប​គ្នា​ទើប​ដឹង​អំពី​សមត្ថភាព​ពិត។ ​សូម​ប្រកួត​គ្នា​សិន កុំ​បាន​តែ​សម្ដី»។

តារា​ហ្វីលីពីន វ័យ ២៨ ឆ្នាំ​​បាន​គូស​បញ្ជាក់​ថា ៖« សូម​ផ្លាស់​ប្ដូរ​ពាក្យ​ថា​អន្ទះ​សារ​ចេញ​ហើ​យ​ជំនួយ​ដោយ​ពាក្យ​ថា រំភើប​ជំនួស​មក​វិញ។ ​ខ្ញុំ​ពិត​ជា​រំភើប ​រំភើប​អំពី​ការ​ប្រកួត​នេះ ព្រោះ​គេ​និយាយ​ថា គេ​ល្អ​លំដាប់​ពិភព​លោក។ ​នេះ​ជា​រឿង​សម្រាប់​ខ្ញុំ។ ​ខ្ញុំ​ចង់​តេស្ត​​ជំនាញ​របស់​ខ្ញុំ​ទល់​នឹង​​ជើង​ខ្លាំង​ល្អ​បំផុត។ ដូច្នេះ ​ខ្ញុំ​កំពុង​រង់​ចាំ​ឱកាស​នេះ»។

ពេល​ជំនួប​​ទល់​នឹង​កីឡាករ​អាមេរិក​ត្រូវ​បាន​ពន្យា​ពេល Adiwang បាន​​យក​ឈ្នះ​​ “Wolf of the Grasslands” Hexigetu ដោយ​ពិន្ទុ​​ជា​ឯក​ច្ឆន្ទ​ក្នុង​ការ​គ្រប់គ្រង​ការ​ប្រកួត​បាន​ល្អ​បំផុត​នៅ​​សង្វៀន​ ONE: REVOLUTION  កាល​ខែ ​កញ្ញា​នេះ។

​គេ​កើន​កំណត់​ត្រា​ឈ្នះ ១៣ ដង និង​ចាញ់ ៣ ដង ហើយ​ធ្វើ​​រូប​គេ​ឈ្នះ​ពីរ​លើក​ជាប់​គ្នា និង​អាច​ឈាន​ទៅ​រក​ចំណាត់​ថ្នាក់​លំដាប់​កំពូល​ទាំង ៥ ​​ទៀត​ផង។

ពេល​នេះ​គេ​ផ្ដោត​លើ​ការ​ប្រកួត​ទល់​នឹង Brooks ក្រោយ​​ធ្វើ​បាន​ល្អ​ទល់​នឹង​ Hexigetu ។

«​យើង​ដឹង​ថា ផែន​ការ​របស់​ [Hexigetu] ចង់​ផ្ដួល​ខ្ញុំ និង គ្រប់​គ្រង​លើ​​ខ្ញុំ។ ​​ការ​ប្រើ​​កណ្ដាប់​ដៃ​សំពង​ពី​លើ​ធ្វើ​​ឲ្យ​ខ្ញុំ​ឈ្នះ​ដោយ​ពិន្ទុ។ តែ ខ្ញុំ​មិន​អាច​បញ្ឈប់​ការ​ប្រកួតនេះ​បាន។ យ៉ាង​ណា​ក្ដី ​វា​ជា​ការ​ប្រកួត​កម្ដៅ​សាច់​ដុំ​យ៉ាង​ល្អ»។

The main event performers of ONE: NEXTGEN III

វា​ពិត​ជា​ច្បាស់​ណាស់​ថា Adiwang ​ជឿជាក់​​ល្អ​ជាង​ Brooks នា​ពេល​នេះ​​ដូច​អ្វី​​ដែល​គេ​យក​ឈ្នះ​កីឡាករ​ចំបាប់​មក​ពី​ចិន​ Hexigetu អីចឹង​ដែរ។​

កីឡាករ​ហ្វីលីពីន​ត្រៀម​រួច​ជា​ស្រេច និង​សង្ឃឹម​ថា “The Monkey God” មាន​អារម្មណ៍​ស្រដៀង​គ្នា។

Adiwang សង្កត់​ធ្ងន់​ថា ៖«​ខ្ញុំ​ពិត​ជា​រំភើប​ណាស់។ ខ្ញុំ​សង្ឃឹម​ថា​គេ​ក៏​​រំភើប​ដូច​គ្នា ​ព្រោះ​​ខ្ញុំ​បាន​នឹង​កំពុង​រៀប​ចំ​ដើម្បី​ជួប​គេ​ហើយ។ ខ្ញុំ​មិន​គិត​ថា គេ​មាន​ពាក្យ​ដោះសារ​ទៀត​​នោះ​ឡើយ ព្រោះ​ការ​ពន្យា​ពេល​បាន​ផ្ដល់​ឲ្យ​យើង​នូវ​ការ​រៀប​ចំ​រយៈ​ពេល​យូរ។ ខ្ញុំ​មិន​ចង់​និយាយ​អ្វី​ទេ។ ​សូម​​ត្រៀម​ទាំង​អស់​គ្នា។ ​សូម​​រៀប​ចំ​ឲ្យ​បាន​ល្អ»។

ចុចអាន : Full Card Confirmed For ONE: NEXTGEN III On 26 November

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។