Mixed Martial Arts

​បំភ្លេច​ចោល​រឿង​​ចាញ់​លើក​ដំបូង ខ្លាញីឥណ្ឌា Phogat ត្រៀម​ក្បាច់​ថ្មី​បញ្ចប់​ Lin Heqin ឲ្យ​បានលឿន

បន្ទាប់​ពី​បរាជ័យ​លើក​ដំបូង ខ្លាញី​ឥណ្ឌា  Ritu “The Indian Tigress” Phogat ប្តេជ្ញា​សាងកេរ្តិ៍​ឈ្មោះ​ឡើង​វិញពី​ព្រឹត្តិការណ៍​ប្រកួតផ្សាយ​ផ្ទាល់ ONE: BATTLEGROUND នៅ​ពេល​ជួប​កីឡាការិនី​ចិន“MMA Sister” Lin Heqin នៅ​ថ្ងៃ​សុក្រ ទី​៣០ ខែកក្កដា​នេះ បន្ទាប់​ពី​ចាញ់ Bi “Killer Bee” Nguyen

Phogat បាន​ប្រកួត​ចម្រុះ​​​​អាជីព​ឈ្នះ​៤​​លើក​ជាប់​គ្នា​មុន​ពេល​ចាញ់ “Killer Bee”។ នាង​បាន​និយាយ​ថា ៖«ខ្ញុំ​បំភ្លេច​រឿង​បរាជ័យ​លើក​ដំបូង​នោះ ហើយ​ឥឡូវ​ផ្តោត​លើ​ការ​ប្រកួត​ចំពោះ​មុខ។ ខ្ញុំ​រក្សា​គំនិត​វិជ្ជមាន និង​ត្រូវ​រក​ជ័យជម្នះ​មក​វិញ។ បន្ទាប់​ពី​ឈ្នះ Lin ខ្ញុំ​នឹង​បញ្ជាក់​ឲ្យ​ច្បាស់​ថា ខ្ញុំ​ស័ក្តិសម​ជា​បេក្ខនារី​នៅ​ពាន​រង្វាន់ Grand Prix។ ខ្ញុំត្រៀម​ខ្លួន​រួច​រាល់​ហើយ​ដើម្បី​យក​ជ័យជម្នះ»។

កីឡាការិនី​ឥណ្ឌា​រហស្សនាម​ខ្លាញី​បន្ត​ថា ៖«ប៉ា​របស់​ខ្ញុំ​ជំរុញ​ខ្ញុំ​ខ្លាំង​ណាស់។ រាល់​ពេល​ខ្ញុំ​ពិបាក​ចិត្ត​ និយាយ​ជា​មួយ​ខ្ញុំ​រហូត។ គាត់​ប្រាប់​ខ្ញុំ​ថា ជីវិត​គឺ​ជា​ការ​ប្រយុទ្ធ។ មាន​ពេល​ឈ្នះ និង​មាន​ពេល​ចាញ់។ គាត់​ប្រាប់​ថា ភ្លេច​រឿង​ចាញ់​នោះ​ទេ ហើយ​ផ្តោត​លើ​ការ​ប្រកួត​ខាង​មុខ។ ត្រូវ​តាំង​ស្មារតី​មុត​មាំ ហើយ​លទ្ធផល​នឹង​ទទួល​បាន»។

Scenes from the atomweight bout between MMA stars Ritu Phogat and Bi Nguyen at ONE: DANGAL on 15 May

ទោះ​ជា​យ៉ាង​ណា Phogat ជួប​ដៃ​គូ​លើក​នេះ​ក៏​មិន​ស្រួល​ដែរ។ នារី​គុន​ចម្រុះ​ចិន Lin ធ្លាប់​ប្រកួត​បាន​១៦​ដងគឺ​ឈ្នះ​១៤ និង​ចាញ់​២។ ជា​ពិសេស​នាង​បាន​ប្រកួត​ឈ្នះ​១១​លើក​ជាប់​គ្នា​ចុង​ក្រោយ​នេះ​ដោយ​មិន​ទាន់​ស្គាល់​បរាជ័យ​សោះ ខណៈ​ខ្លាញី​ឥណ្ឌា​ប្រកួត​៥​ដងគឺ​ឈ្នះ​៤ និង​ចាញ់១។

Phogat ដែល​កំពុង​ហាត់​នៅ​ក្លឹប Evolve MMA ប្រទេស​សិង្ហបុរីបាន​និយាយ​ថា ៖«Lin ជា​កីឡាការិនី​ល្អ​ម្នាក់។ គាត់​មាន​បទ​ពិសោធ​ច្រើន​ជាង​ខ្ញុំ។ ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួច​រាល់​ដើម្បី​ប្រកួត​ជា​មួយ​គាត់។ ខ្ញុំ​អត់​ដាក់​សម្ពាធ​ខ្លាំង​លើ​ខ្លួន​ឯង​ទេ។ ខ្ញុំ​មាន​ទំនុក​ចិត្ត​ពេញ និង​ដាក់​ចិត្ត​លើ​ការ​ហ្វឹក​ហាត់ និង​គោរព​តាម​លោក​គ្រូ»។



និយាយ​ពី​ការ​ប្រកួត​នៅ​ចំពោះ​មុខ អ្នក​លេង​គុន​ចម្រុះ​ឥណ្ឌា​បាន​ទទួច​ថា នាង​មិន​គិត​ច្រើន​អំពី​បច្ចេកទេស​របស់ Lin ទេ។ ផ្ទុយ​ទៅ​វិញ នាងបាន​បង្កើត​កម្លាំង​ស៊ុហ្វ​ដើម្បី​គ្រប់​គ្រង​លើ​ការ​ប្រកួត​មួយ​នេះ។

Phogat និយាយ​ថា ៖«គ្រប់​អត្តពលិក​មាន​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​រៀង​ៗ​ខ្លួន។ ខ្ញុំ​ក៏​មិន​ខុស​គេ​ដែរ។ នៅ​ពេល​ខ្ញុំ​ដើរ​ចូល​សង្វៀន ខ្ញុំអត់​ខ្វល់​ពី​បទ​ពិសោធ​របស់​ដៃ​គូ​ទេ ថា​តើ​ខ្លាំង​កម្រិត​ណា ឬ​ជើង​ឯក​ពិភពលោក។ ខ្ញុំ​គិត​តែ​ផ្តោត​លើ​ការ​វ៉ៃ​របស់​ខ្លួន​ឯង»។

Ritu Phogat fights Nou Srey Pov in a mixed martial arts battle at ONE: INSIDE THE MATRIX on Friday, 30 October

កីឡាការិនី​ឥណ្ឌា​រូវ​នេះ​បាន​សន្យា​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត​សម្រាប់​រាត្រី​ថ្ងៃ​សុក្រ​នេះ។ ជា​ពិសេស​មាន​កម្លាំង​ពី​អ្នក​គាំទ្រ​ និង​ចាប់​ផ្តើម​បើក​ទំព័រ​ថ្មី​មុន​ពេលឆ្ពោះ​ទៅ​ប្រកួត​ខ្សែ​ក្រវាត់​ពិភព​លោក ONE Women’s Atomweight។

Phogat និយាយ​ថា ៖«ខ្ញុំ​ចង់​ប្រាប់​អ្នក​គាំទ្រ​ថា ខ្ញុំ​គ្មាន​អ្វី​ក្រៅ​ពី​អ្នក​ទេ។ សូម​បន្ត​បង្ហាញក្តី​ស្រឡាញ់ និង​គាំទ្រ​របស់​អ្នក​ទៀត។ ថ្ងៃ​ណា​មួយ ខ្ញុំ​នឹង​បញ្ជាក់​ថា ខ្ញុំ​ជា​កីឡាការិនី​ឆ្នើម​ក្នុង​លោក»។

«អ្នក​បាន​ដឹង​ពី​ទម្លាប់​វ៉ៃ​របស់​ខ្ញុំ​ពី​មុន​ហើយ​ ដូច្នេះ​ការ​ប្រកួត​នេះ មិន​ខុស​ពី​មុន​ៗ​ទេ។ ផែន​ការ​របស់​ខ្ញុំ​គឺ​បញ្ឈប់​ដៃ​គូ​ឲ្យ​បាន​លឿន​បំផុត។ ខ្ញុំ​ចង់​បង្ហាញបច្ចេកទេស​ថ្មី និង​របៀប​បញ្ចប់​ដៃ​គូ​ពិសេស​ឲ្យ​បាន​លឿន»៕

Read more: 5 Reasons To Watch ONE: BATTLEGROUND On 30 July

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។