News

គូ​​ប្រកួត​ពេញ​ទាំ​ង​អស់​នៅ​កម្មវិធី​ ONE: ONLY THE BRAVE នា​ថ្ងៃ​ទី ២៨ ខែ មករា

តារា​គុនចម្រុះមិនដែលចាញ់ពីររូបសម្រាប់គូដណ្ដើមខ្សែក្រវាត់ ONE Interim Heavyweight World Title គឺជាគូឯកនៃ​កម្មវិធីទី២ឆ្នាំ ២០២២។

ប៉ុន្តែ មុន​ការ​ប្រកួត​​នៅសង្វៀន ONE: ONLY THE BRAVE ឯប្រទេស​សិង្ហបុរី​នា​ថ្ងៃ​ទី ២៨ ខែ មករា ​​កើត​ឡើង​អ្នក​គាំទ្រ​ជុំ​វិញ​ពិភព​លោក​នឹង​បាន​ទស្សនា​ការ​ប្រកួត ១១ គូ​ពេញ​​​ដែល​គេ​ធានា​ថា​នឹង​ល្អ​មើល​ជាក់​ជា​មិន​ខាន។

MMA Fight: Tang Kai fights Ryogo Takahashi at ONE: FISTS OF FURY II

ក្នុង​នោះ​គូ​​ឯក​រង​តារា​លំដាប់លេខ​១​ទម្ងន់ featherweight កីឡាករ “The Fighting God” Kim Jae Woong នឹង​ត្រូវ​ជួប​កីឡាករ​លំដាប់​លេខ​៤  Tang Kai

Kim ​ធ្វើ​បាន​ល្អ​ក្នុង​ពីរ​លើក​​កន្លង​ទៅ​​ដោយ​ផ្ដួល​​កីឡាករ​ជើង​ចាស់​ជប៉ុន​ Tetsuya “MMA Fantasista” Yamada  ត្រឹម​ទឹក​ទី២ និង​ ​​ផ្ដួល​អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Featherweight World Champion កីឡាករ Martin “The Situ-Asian” Nguyen ​ត្រឹម​ទឹក​ទី១។

ជ័យជម្នះ​នេះ​នាំ​ឲ្យ​​តារា​កូរ៉េ​អាច​មាន​ឱកាស​ឡើង​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់ ONE Featherweight World Championship ពី​ Thanh Le

មុន​ជំនួប​ដណ្ដើម​ខ្សែ​ក្រវាត់ Kim បន្ត​មាន​សកម្មភាព​ប្រកួត ​ដើម្បី​ទទួល​បាន​ឱកាស​កើន​ចំណាត់​ថ្នាក់​របស់​ខ្លួន។

Tang ក៏​មិន​ណយ​ដែរ​នៅ​ក្នុង​អាជីព​របស់​ខ្លួន​ដោយ​ឈ្នះ ៨ លើក​ជាប់​គ្នា ក្នុង​នោះ​​ឈ្នះ​កីឡាករ​មាន​ទេព​កោសល្យ  “The Big Heart” Yoon Chang Min, កីឡាករ​ជើង​ចាស់ Ryogo Takahashi, និង Keanu Subba

បើ​សិន​ Kim ផ្ដួល​ Tang គេ​កាន់​តែ​កើន​ចំណាត់​ថ្នាក់ និង កាន់​តែ​រឹង​មាំ​ក្នុ​ង​ការ​ប្រកួត។ ផ្ទុយទៅ​វិញ ​កីឡាករ​ចិន​ក៏​​អាច​មានឱកាស​​ឡើង​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ដែរ​​បើ​សិន​ឈ្នះ។

Marat Grigorian scores with an uppercut at ONE: FIRST STRIKE.

កម្មវិធី​ក៏​​​មាន​ការ​បង្ហាញ​ខ្លួន​ពី​គូ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​កម្មវិធី​ ONE Featherweight Kickboxing World Grand Prix ផង​ដែរ ហើយ​ការ​ប្រកួត​សុទ្ធ​តែ​ជួប​​គ្នា​លើក​ទី​៣។

កីឡាករ​ឃីកបុកសីង​ទម្ងន់ featherweight កីឡាករ Marat Grigorian នឹង​គ្រប់​គ្រង​ការ​ប្រកួត​​ទល់​​កីឡាករ​លំដាប់​លេខ​៤ Chingiz “Chinga” Allazov  នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ Grand Prix។ ចំណែក កីឡាករ​លំដាប់​លេខ​៣ Sitthichai “Killer Kid” Sitsongpeenong  មាន​ផែន​ការ​យក​ឈ្នះ​ Davit Kiria ជា​លើក​ទី​៣ ផង​ដែរ។ តើ​​ពីរ​រូប​ណា​​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ Grand Prix?

ក្នុង​ការ​ប្រកួត​ដ៏​រំភើប​នេះ ​ក៏​មាន​ការ​​ត្រលប់​មក​វិញ​របស់​តារា​ល្បីៗ​ប្រចាំ​សង្វៀន​ ONE Championship ដូច​ខាង​ក្រោម។

កីឡាករ​អាមេរិក Jarred “The Monkey God” Brooks, តារា​ទម្ងន់​ធ្ងន់​ heavyweight  Rade Opacic, អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ welterweight កីឡាករ Zebaztian “The Bandit” Kadestam, និង ​អ្នក​ជំនាញ​ប្រយុទ្ធ​​ទម្ងន់​ featherweight ដូច​ជា Smokin’ Jo Nattawut និង Dovydas “Rimkenzo” Rimkus ជា​ដើម ​ក៏​នឹង​បង្ហាញ​មុខ​ដែរ។

ខាង​ក្រោម​ជា​គូ​ប្រកួត​ទាំង​អស់​​សម្រាប់​សង្វៀន ONE: ONLY THE BRAVE !

Sitthichai scores with a left straight on Tayfun Ozcan at ONE: FIRST STRIKE.

គូសំខាន់ៗនៅសង្វៀន ONE: ONLY THE BRAVE

  • Anatoly Malykhin vs. Kirill Grishenko ( ដណ្ដើម​ខ្សែក្រវាត់ ONE Interim Heavyweight World Title)
  • Tang Kai vs. Kim Jae Woong (គុនចម្រុះ – ទម្ងន់ featherweight)
  • Marat Grigorian vs. Chingiz Allazov (វគ្គពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ Kickboxing World Grand Prix )
  • Sitthichai Sitsongpeenong vs. Davit Kiria (វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ Kickboxing World Grand Prix)
  • Ruslan Emilbek Uulu vs. Zhang Lipeng (គុនចម្រុះ – ទម្ងន់lightweight)
  • Rade Opacic vs. Françesko Xhaja (ឃីកបុកសីង – ទម្ងន់ heavyweight)

គូដំបូងៗនៅ ONE: ONLY THE BRAVE

  • Hiroba Minowa vs. Jarred Brooks (គុន​ចម្រុះ – ទម្ងន់ strawweight)
  • Smokin’ Jo Nattawut vs. Dovydas Rimkus (គូ​បម្រុង​​​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ Kickboxing World Grand Prix)
  • Tatsumitsu Wada vs. Wang Shuo (គុនចម្រុះ – ទម្ងន់ flyweight)
  • Hiroyuki Tetsuka vs. Zebaztian Kadestam (គុនចម្រុះ – ទម្ងន់ welterweight)
  • Anderson Silva vs. Paul Elliott (គុនចម្រុះ – ទម្ងន់ light heavyweight)
  • Georgina van der Linden vs. Smilla Sundell (មួយ​ថៃ –ទម្ងន់ catchweight of 58 kilograms)

Read more: Roman Kryklia Thinks He Can Dominate ‘Predictable’ Murat Aygun

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។