News

ជួប​គ្នា​ដំបូង​​៨​ឆ្នាំ​មុន លើកទី​២​នេះ Silva ច្បាស់​ថា នឹង​​ឃ្លេ Catalan ឲ្យ​លើក​ទង់​សទឹក​ទី​២

អតីត​ជើង​ឯក​ពិភព​លោក Alex “Little Rock” Silva នឹង​ឡើ់ង​សង្វៀន​នា​ថ្ងៃ​សុក្រ ទី​២៦ ខែ​វិច្ឆិកា​នេះ​ដោយ​សត្រូវ​ចាស់ បន្ទាប់​ជួប​គ្នា​លើក​ទី​១​កាល​ពី​៨​ឆ្នាំ​មុន។

Pictures from the match between Alex Silva and Miao Li Tao

នា​ថ្ងៃ​សុក្រ ទី​២៦ ខែ​វិច្ឆិកានេះ ខ្លា​ចាស់​ជឺជិត​ស៊ូមក​ពី​ប្រេស៊ីល​នឹង​ជួប​ខ្លា​ចាស់​វូសូរបស់​ហ្វីលីពីន Rene “The Challenger” Catalan នៅ​ព្រឹត្តិការណ៍​ប្រកួត​ ONE: NEXTGEN III ក្នុង​ប្រទេស​សិង្ហបុរី។​ នេះ​ជា​ជំនួប​លើក​ទី​២ បន្ទាប់​ពី​ពួក​គេ​ធ្លាប់​ប្រកួត​គ្នា​ម្តង​ហើយ​កាល​ពី​៨​ឆ្នាំ​មុន ហើយ​អាច​ចាត់​ទុក​ថា ខ្លា​កំណាច​ចាស់​វស្សា​ទាំង​ពីរ​ប្រចាំ​សង្វៀន ONE។

កីឡាករ​ប្រេស៊ីល​អាយុ​៣៩​ឆ្នាំ​បាន​និយាយ​ថា ៖«ពិត​ណាស់ យើង​ទាំង​ពីរ​មាន​លក្ខណៈ​ខុស​គ្នា​ឆ្ងាយ​ឥឡូវ​នេះ។ ក្នុង​ចិត្ត​ខ្ញុំ យើង​ទាំង​ពីរ​ដូច​ជា​ខ្សែ​ក្រវាត់​ស​នៅ​ក្នុង​ពិភពប្រដាល់​គុន​ចម្រុះ​នៅ​ពេល​យើង​ប្រកួត​គ្នា​លើក​ទី​១។ តែ​យើង​រីក​ចម្រើន​ច្រើន​ណាស់។ មែន​ហើយ ដៃ​គូម្នាក់​នេះ​រីក​ចម្រើន​ច្រ់ើន។ ជំនាញ​កក្រោម​ ចំបាប់ និង​ជំនាញ​វ៉ៃ​ឈរ​ល្អ​ច្រើន​ណាស់ តែ​ខ្ញុំ​ក៏​រីក​ចម្រើន​មិន​ខុស​ពី​គាត់​ដែរ»។

«បើ​និយាយ​ពី​ក្បាច់​ឃ្លេ​របស់​គាត់​វិញ ខ្ញុំ​មិន​គិត​ថា គាត់​លើខ្ញុំ​ទេ។ និយាយ​ទៅ​ខ្ញុំ​តាម​ដាន​គាត់​យូរ​ហើយ»។

គិត​ទៅ​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៣​នៅ​ព្រឹត្តិការណ៍​ប្រកួត ONE: KINGS & CHAMPIONS ជា​ពេល​អ្នក​ទាំង​ពីរ​ជួប​គ្នា។ ជើង​ឯក​ជឺជីតស៊ូ​ពិភព​លោក Silva បាន​ប្រកួត​លើក​ដំបូង​ចាញ់កីឡាករ Geje “Gravity” Eustaquio ខណៈ​ពេល​ជើងឯក​វូសូ​ពិភព​លោក Catalan ឡើង​ប្រកួត​លើក​ដំបូង​ទាំង​អារម្មណ៍​ប្រេះ​ទ្រូង ដោយ​សារ​មុន​ការ​ប្រកួត​ពីរ​សប្តាហ៍ ប្រពន្ធ​របស់​គាត់​បាន​លា​ចាក​លោក។

ការ​ប្រកួត​នោះ​បើ​ពេល​មិន​យូរ​ទេ បន្ទាប់​ស្នូរ​ជួរ​បន្លឺ​ឡើង ដោយ​កីឡាករ​ប្រេស៊ីលប្រើ​ពេល​ត្រឹម​តែ​២៦​វិនាទី​បាន​យក​ឈ្នះ​កីឡាករ​ហ្វីលីពីន និង​ជា​ជ័យជម្នះ​លើក​ដំបូង​នៅ​លើ​ឆាក​ប្រដាល់​អន្តរជាតិ​នេះ។ កីឡាករ​ Silva និយាយ​ថា ៖«ពេល​នោះ​ជា​ការ​ប្រកួត​ខ្លី​បំផុត ខ្ញុំ​បាន​បញ្ឈប់​ការ​ប្រកួត​ដើម​ទឹក​ទី​១»។

«ខ្ញុំ​ចាប់​ផ្តើម​ប្រើ​ក្បាច់​ក្រោម​ភ្លាម ហើយ​ដាក់​សម្ពាធ​គាត់​យ៉ាង​ខ្លាំង​តែ​ម្តង។ ទី​បំផុត ខ្ញុំ​បាន​បោក​ផ្តួល និង​ឃ្លេពី​ក្រោយ ហើយ​កាច់​ដៃឲ្យ​គាត់​សុំ​ចុះ​ចាញ់​តែ​ម្តង»។

ពិត​ណាស តាំង​ពី​នោះ​មន ពួក​គេ​មាន​ការ​ផ្លាស់​ប្តូរ​ច្រើន​ណាស់។ Silva បាន​បន្ត​យក​ឈ្នះ​ប្អូន​ប្រុស​របស់ Catalan និង​ឈ្នះ Robin – មុន​ពេលបញ្ចប់​កំណត់​ត្រា​មិន​ដែល​ចាញ់​របស់ Yoshitaka “Nobita” Naito ដើម្បី​ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក ONE Strawweight World Title ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៧។



វិថី​ប្រដាល់របស់ Catalan ក៏រអាក់​រអួល និងជួប​ព្យុះ​ភ្លៀង​ខ្លាំង​ដែរ។ បន្ទាប់មក​រូប​គេ​បាន​ចាញ់​ខ្លា​ចាស់​ថៃ Dejdamrong Sor Amnuaysirichoke ប៉ុន្តែ​កីឡាករ​នៅ​ទី​ក្រុង​ម៉ានីល​ចាប់​ផ្តើម​បង្ក​ព្យុះ​ភ្លៀង​នៅ​ស្ថាប័ន ONE Championship។ រូប​គេ​បាន​ប្រកួតឈ្នះ​៦​លើក​ជាប់​គ្នា និង​បាន​ប្រកួត​ជា​មួយ​ជើង​ឯក​ពិភព​លោក Joshua “The Passion” Pacio ដើម្បី​ដណ្តើម​ខ្សែ​ក្រវាត់។

ទោះ​បី​ជា​យត៉ាង​ណា សម្រាប់​ការ​ប្រកួត​ដណ្តើម​ខ្សែ​កក្រវាត់​ពិភព​លោក​នោះ រូប​គេ​ធ្វើ​មិន​បាន​ជោគជ័យ​ទេ និង​ក្រោយ​មក​បាន​ចាញ់​កីឡាករ Bokang “Little Giant” Masunyane។ ក្នុង​រយៈ​ពេល​នេះ កីឡាករ​អាយុ​៤២​ឆ្នាំ​បាន​អភិវឌ្ឍ​ជំនាញ​ក្រោម​យ៉ាង​ល្អ។

Alex Silva and Rene Catalan gear up for ONE: NEXTGEN III

សរុប​ទៅ Silva ជឿ​ថា រូប​គេ​មាន​ប្រៀប​លើ​ខ្លា​ចាស់​ហ្វីលីពីន។ កីឡាករ​និយាយ​ថា ៖«ខ្ញុំ​មាន​ទំនុក​ចិត្ត​ខ្លាំង ជា​ពិសេស​លើ​ជំនាញក្រោម​របស់​ខ្ញុំ។ ដូច​ខ្ញុំ​និយាយ​អីចឹង នឹក​ដល់​ការ​ប្រកួតដែល​យើង​ជួប​គ្នា​លើក​ទី​១ ខ្ញុំ​អត់​ចេះ​ក្បាច់​វ៉ៃ​ឈរ​ទេ។ តែ​លើក​នេះ ខ្ញុំ​មិន​ហ៊ាន​ថា ខ្ញុំ​ល្អ​ក្បាច់​ឈរ​ទេ តែ​ក៏​មិន​មែន​ដូច​មុន​ដែរ។ បើ​និយាយ​ពី​ក្បាច់​ក្រោម​វិញ គឺ​ខ្ញុំ​ជឿ​ជាក់​១០០​%។ ឥឡូវ​នេះ ខ្ញុំផ្តោត​លើ​ជំនាញ​ក្រោម​ទាំង​ស្រុង»។

«ខ្ញុំ​គិត​ថា ព្រះ​ជា​ម្ចាស់​ដឹង​ពី​អ្វី​ដែល​កើត​ឡើង ប៉ុន្តែ​អាច​និយាយ​មុន​ថា ខ្ញុំ​នឹង​ប្រើ​ក្បាច់​ឃ្លេ​គាត់​ឲ្យ​ចុះ​ចាញ់​ក្នុង​ទឹក​ទី​២»៕

Read more: The Road That Led To Alex Silva vs. Rene Catalan II

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។