News

ហេតុ​ផល​៧​យ៉ាង​ដែល​​អ្នក​ទស្សនា​​ជក់ចិត្ត​​ចំពោះ​ការ​ប្រកួត​របស់​ Sagetdao Petpayathai

តាំង​ពី​​ចូល​និវត្តន៍​​​​​​កាល​ឆ្នាំ​​២០១៤​  Sagetdao “Deadly Star” Petpayathai ​បាន​ចំណាយ​ពេល​វេលា​របស់​ខ្លួន​​បង្ហាត់​កូន​សិស្ស​​​​មួយ​ថៃ​​ដើម្បី​បន្ត​​វេន​ដល់​អ្នក​ជំនាន់​ក្រោយ​​នៅ​ក្លិប​ Evolve។ ​
​វា​ជា​រយៈ​​​ពេល​ ៦ ​ឆ្នាំ​ដែល​ Sagetdao ​​ឃ្លាត​ឆ្ងាយ​ពី​សង្វៀន​​​មុន​នឹង​​ត្រលប់​មក​ជួប​ “Bamboo Sword” Zhang Chunyu​ នៅ​ព្រឹត្តិការណ៍​ ONE: REIGN OF DYNASTIES II។​ ​ព្រឹត្តិការណ៍​នេះ​នឹង​ផ្សាយ​ពី​សិង្ហបុរី​​​​នៅ​ថ្ងៃ​សុក្រ​ស្អែក​ទី​ ១៦ ​តុលា​ ​ស្អែក​​នេះ​ចាប់​ពី​វេលា​ម៉ោង​ ៧:៣០ ​តទៅ។ ​​

អ្នក​គាំទ្រ​ ONE Championship ​នឹង​បាន​ឃើញ​ក្បាច់​គុន​រស់រវើក​​​ជា​ថ្មី​របស់​ “Deadly Star” ​ ដែល​​​​​មាន​ស្នាដៃ​ល្អ​ក្នុង​ប្រវត្តិសាស្ត្រ​មួយ​ថៃ​កន្លង​មក។ ​​មុន​ពេល​​ឡើង​សង្វៀន​នា​យប់​ថ្ងៃ​ស្អែក​ ​សូម​តាន​ដាន​​រឿង​ ៧ ​​យ៉ាង​​​ដែល​វីរបុរស​ថៃ​​​រូប​នេះ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ពេញ​ចិត្ត។ ​

#1 ​​​​ជ័យជម្នះ​រហូត​ដល់​ ​១៦២​​ លើក

Muay Thai legend Sagetdao Petpayathai gets the knockout win in mixed martial arts competition

Sagetdao ​ចំណាយ​ពេល​​ក្នុង​អាជីព​​ជាង​ពីរ​ទសវត្ស​​ដែល​ទទួល​​បាន​កំណត់​ត្រា​ជ័យជម្នះ​រហូត​ដល់​ ១៦២​ ​លើក​ ​​​ចាញ់​​ ៦២​​លើក​ និង​ ស្មើ​ ១ ​លើក។
ជ័យជម្នះ​នេះ​​បាន​ធ្វើ​ឲ្យ​មហាជន​​ចាប់​អារម្មណ៍​ និង​ជា​ពិសេស​ឈ្នះ​លើ​កីឡាករ​​​​​មាន​ឈ្មោះ​បោះ​សំឡេង​ជា​ច្រើន។ ​គេ​ធ្លាប់​ជួប​តារា​​ជួរ​មុខ​ជា​ច្រើន​ដូច​ជា​ Nong-O Gaiyanghadao ម្ចាស់​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក​ ONE Bantamweight , Petchboonchu FA Group, Liam “Hitman” Harrison, ​និង​វីរបុរស​ Saenchai PK.Saenchai Muaythaigym ​ជា​ដើម។
​តាម​រយៈ​កំណត់​ត្រា​នេះ​​ ​​គេ​មិន​​​សង្ស័យ​ទៀត​ឡើយ​​ដែល​ Sagetdao ​អាច​ឡើង​ដល់​កម្រិត​កំពូល​វិញ​​​​នៅ​ពេល​ត្រលប់​មក​វិញ។

#2 ជា​ម្ចាស់​ជើង​ឯក​​មួយ​ថៃ​ពិភព​លោក​៧ដង

“Deadly Star” ​បាន​ឈ្នះ​ជើង​ឯក​មួយ​ថៃ​ពិភព​លោក​រហូត​ដល់ ​៧ ​ដង​។ ​គេ​គ្រង​​ជើង​ឯក​​​ពិភពលោក​លើក​ដំបូង​​​ប្រចាំ​សង្វៀន​ Lumpinee Stadium ​ទម្ងន់​ Featherweight ​និង​សង្វៀន​ Rajadamnern Stadium ​ទម្ងន់​ Featherweight ​នៅ​ឆ្នាំ​២០០៧។​
​ក្រោយ​មក​ទៀត​ គេ​​ឈ្នះ​ខ្សែ​ក្រវាត់​​ពិភព​លោក​ប្រចាំ​សង្វៀន​ Lumpinee Stadium ​ចំនួន​ ៣​លើក, ​ជើង​ឯក​មួយ​ថៃ​ពិភព​លោក​​ MAX Muay ​​២​ដង, ​ជើង​ឯក​មួយ​ថៃ​ពិភព​លោក​ WBC Muay ​ម្ដង, ​និង​ ​ជើង​ឯក​មួយ​ថៃ​​ពិភព​លោក​ WPMF ​ម្ដង។ ​
​យ៉ាង​ណា​គេ​​មិន​ទាន់​ឈ្នះ​ខ្សែ​ពិភព​លោក​ ONE Super Series ​នោះ​ទេ​ប៉ុន្តែ​ ​ការ​ត្រលប់​មក​វិញ​នេះ ​គឺ​ ​​​​​​ដាក់​​​គោល​ដៅ​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ពិភព​លោក។

#3 ពេល​វេលា​ដ៏​ស័ក្ដិសម​​​លើក​ដំបូង​ក្នុង​រយៈ​ពេល​​៦​ឆ្នាំ

Muay Thai fighter Sagetdao Petpayathai walks down the ramp

Sagetdao ​​ចូល​និវត្តន៍​កាល​ឆ្នាំ​ ២០១៤​ និង​ផ្លាស់​ទៅ​សិង្ហបុរី​ដើម្បី​បង្ហាត់​ក្បាច់​​គុន​ពេញ​ម៉ោង​នៅ​ក្លិប​ Evolve។​ ​តារា​ថៃ​រូប​នេះ​​​ត្រលប់​មក​ប្រកួត​នៅ​ឆ្នាំ​ ២០១៧​ ប៉ុន្តែ​ ​ប្រកួត​ក្បាច់​គុន​ចម្រុះ ​​ជា​ទី​​ដែល​​​រូប​គេ​​​ផ្ដួល​គូ​ប្រកួត​​​​ឲ្យ​សន្លប់​ ៣​ លើក​ជាប់​គ្នា ​និង​ ជា​ឆ្នាំ​ដំបូង​ដែល​ប្ដូរ​ប្រភេទ​កីឡា។ ​Sagetdao ​​​ដាក់​ផែន​ការ​​គ្រប់គ្រង​សង្វៀន​​ឲ្យ​ល្អ​បំផុត​​នៅ​​សុក្រ​នេះ​បន្ទាប់​ពី​អវត្តមាន​​រយៈ​ពេល​ ៦ ​ឆ្នាំ។



#4 ​​ការ​បង្ហាញ​ខ្លួន​ដំបូង​នៅ​ ONE Super Series

A close-up of Sagetdao Petpayathai before his fight

នេះ​ជា​ការ​បង្ហាញ​ខ្លួន​ដំបូង​​របស់​ Sagetdao​ ក្នុង​ការ​ប្រកួត​មួយ​ថៃ​​នៅ​​កម្មវិធី​ ONE Super Series។ ​“Deadly Star” ​​មិន​ដែល​ប្រកួត​​ក្នុង​ក្បាច់​ប្រយុទ្ធ​របស់​សង្វៀន​លំដាប់​ពិភព​​ដែល​មាន​​អ្នក​គាំទ្រ​រាប់​​​​លាន​​​នោះ​ទេ។
យ៉ាង​ណា​ក្ដី​អ្នក​គាំទ្រ​របស់​ ONE ​ច្បាស់​ជា​ចូល​ចិត្ត​ក្បាច់​ប្រយុទ្ធ​​ដ៏​គឃ្លើន​​​​ដើរ​ចូល​ និង​ ​ក្បាច់​ជង្គង់​ដ៏​គ្រោះ​ថ្នាក់​របស់​វីរបុរស​ថៃ។ ​​គេ​រំពឹង​ថា​ ​ការ​​ត្រឡប់​មក​វិញ​​​របស់​វីរបុរស​​នេះ​នឹង​​គំរាមកំហែង​​ដល់​កីឡាករ​ក្នុង​ប្រភេទ​​ទម្ងន់​ដូច​គ្នា​។

#5 ចូល​រួម​​ប្រកួត​​ទម្ងន់​ Featherweight ​កម្រិត​ A

Muay Thai legend Sagetdao Petpayathai runs around the Circle after earning a knockout victory

មិន​ថា​​​មួយ​ថៃ​ ឬ ​ឃីកបុកសីង​ នោះ​ទេ​ Sagetdao ​​អាច​នឹង​ឈាន​​​ឡើង​​ចំណាត់​ថ្នាក់​​​​កំពូល​ទម្ងន់​ featherweight ​ជា​មិន​ខាន។ ​​ ​​​គូ​ប្រកួត featherweight​ ​​​អាច​​​​នឹង​​​​​ពិបាក​តតាំង​​​​ “Deadly Star”។ ​
គេ​​អាច​ស្រមៃ​បាន​​​អំពី​​​ជំនួប​រវាង​ Sagetdao ​និង​​វីរបុរស​​​លំដាប់​លេខ​ ៥ ​ “The Boxing Computer” Yodsanklai IWE Fairtex ។ ​ឬ​​ ​អាច​ស្រមៃ​ថា Yodsanklai ​ជួប​នឹង​ស្ដេច​ជង្គង់​Sagetdao។ ​
Sagetdao ​ច្បាស់​ជា​ត្រលប់​​មក​កាន់​កម្រិត​កំពូល​វិញ​​ និង​ ​ជា​តម្រុយ​ឆ្ពោះ​ទៅ​​ដណ្ដើម​ខ្សែ​ក្រវាត់​​មួយ​ថៃ​ពិភព​លោក​ ONE Featherweight​ ពី​ Petchmorakot Petchyindee Academy​ ​​​ជា​មិនខាន​។ ​

#6 ​ការ​ប្រើ​ជង្គង់​​គឺ​ជា​កម្រិត​មួយ​ទៀត

Muay Thai legend sagetdao Petpayathai throws a knee to his opponent's stomach

“Deadly Star” ​ត្រូវ​បាន​គេ​ស្គាល់​​​​ថា​ជា​អ្នក​ជំនាញ​ជង្គង់​ដ៏​ល្អ​បំផុត​ និង ​ចូល​ចិត្ត​សម្រុក​​លើ​គូ​ប្រជែង​ដើម្បី​វ៉ៃ​ជង្គង់​​។ ​គេ​នឹង​បង្ហាញ​ឲ្យ​ដឹង​ថា​ ​​តើ​ជើង​ឯក​មួយ​ថៃ​ពិភព​លោក​​៩​ដង​​ ​ប្រើ​ស្ទិល​​ប្រយុទ្ធ​ដោយ​របៀប​ណា។ ​​​ ជា​ទូទៅ​​ ​ការ​​​វ៉ៃ​កែង​​ក៏​ផ្ដល់​ឲ្យ​អ្នក​គាំទ្រ​ជក់ចិត្ត​មិន​​ស្ទើរ​ដែរ។ ​Sagetdao ​ដាក់​ចិត្ត​ថា​​​​វា​ជា​ការ​ប្រកួត​ដ៏​​រំភើប​មួយ។​

#7 ​ការ​ប្រឈម​នឹង​​ជើង​ឯក​មួយ​ថៃ​ពិភព​លោក

នៅ​ព្រឹត្តិការណ៍​ ONE: REIGN OF DYNASTIES II ​នា​ថ្ងៃ​សុក្រ​​​ស្អែក​នេះ​ Sagetdao ​​​​ត្រូវ​ប្រឈម​​មុខ​នឹង​​ជើង​​​ឯក​​ពិភព​លោក​ម្នាក់។ ​​Zhang ​​គឺ​ជា​ជើង​ឯក​ WPMF World Champion ​ដែល​មាន​កំណត់​ត្រា​​​ឈ្នះ​ ៤២​ ​ចាញ់​ ១៣ ​ដង​ និង​ ​ស្មើ​ ៣ ​ដង​ក្នុង​អាជីព​របស់​ខ្លួន។​ ​​តារា​ថៃ​តែង​តែ​​​ជំរុញ​​ខ្លួន​ជួប​គូ​ប្រជែង​ខ្លាំង​​ៗ​តាម​រយៈ​​កណ្ដាប់​ដៃ​ និង​​ស្នៀត​ទាត់​​ដ៏​មាន​ប្រសិទ្ធភាព។ ​
Sagetdao ​ដាក់​គោល​ដៅ​ប្រើ​ជង្គង់​​ឲ្យ​ល្អ​បំផុត​ពេល​ប៉ះ​បុរស​មក​ពី​ចិន ​និង​​ប្រកួត​ប្រកប​ដោយ​ទំនុក​ចិត្ត​ខ្ពស់។ ​​​បើ​សិន​ “Deadly Star” ​អាច​ផ្ដួល​​ជើង​ខ្លាំង​មួយ​ថៃ​ពិភព​លោក​មក​ពី​ចិន​​ គេ​​នៅ​តែ​ជា​​កីឡាករ​ដ៏​គ្រោះ​ថ្នាក់​ម្នាក់​នៅ​​ចំពោះ​​គូ​ប្រជែង​គ្រប់រូប។ ​

ចុចអាន: Zhang Chunyu To Sagetdao: ‘Let Us Put On The Most Exciting Fight’