Mixed Martial Arts

៤​គូ​ដណ្ដើម​ខ្សែ​​​ក្រវាត់​ពិភព​លោក​​​នៅ​ ONE: INSIDE THE MATRIX ​​​នា​ថ្ងៃ​ទី ៣០ តុលា

នេះ​ជា​​ព្រឹត្តិការណ៍​ធំ​បំផុត​ប្រចាំ​​​ឆ្នាំ​ដែល​​ត្រូវ​បាន​លាត​​ត្រដាង​គូ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​​ពិភព​​លោក​​​​ជា​ផ្លូវ​ការ​រហូត​ដល់​ ៤ គូ​​។ ​​ ​នា​ថ្ងៃ​ចន្ទ​​កន្លង​ទៅ​នេះ​ ​លោក​ ​Chatri Sityodtong ​ដែល​ជា​ប្រធាន​ និង​ជា​នាយក​​ប្រតិបត្តិ​ ONE Championship ​បាន​ប្រកាស​​គូ​ប្រកួត​​៤​គូ​ដែល​សុទ្ធ​សឹង​តែ​ជា​​ម្ចាស់​ខ្សែ​ក្រវាត់​​ពិភព​លោក​​នៅ​​​​ក្នុង​ព្រឹត្តិការណ៍​​ ONE: INSIDE THE MATRIX ​នា​​ថ្ងៃ​ ៣០​ ខែ​ តុលា ខាង​មុខ។

BREAKING NEWS: I am super pumped to announce that ONE: Inside The Matrix will feature 4 world championship title bouts…

Posted by Chatri Sityodtong on Monday, October 5, 2020

​គូ​ឯក​ ​​Aung La “The Burmese Python” N Sang ​​ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ ONE World Champion ​ពីរ​ស្ថាប័ន​​នឹង​ឡើង​ការពារ​ខ្សែ​ក្រវាត់​​​​ពិភព​លោក​ ONE Middleweight ​របស់​ខ្លួន​​ទល់​នឹង​​ជើង​ខ្លាំង​ហូឡង់​​ Reinier “The Dutch Knight” De Ridder។ ​

Aung La N Sang ​ឡើង​ប្រកួត​ចុង​ក្រោយ​​នៅ​សង្វៀន​ ONE: CENTURY PART II ​កាល​ខែ​តុលា​ ឆ្នាំ ២០១៩​ ​ជា​ទី​ដែល​រូប​​គេ​បាន​ផ្ដួល​ម្ចាស់​ខ្សែ​ក្រវាត់​​ទម្ងន់​ធ្ងន់​ heavyweight ​កីឡាករ​ Brandon “The Truth” Vera ​​ឲ្យ​សន្លប់​ត្រឹម​​ទឹក​ទី​២ ​​ដើម្បី​​រក្សា​ខ្សែ​ក្រវាត់​​ពិភព​លោក​ ONE Light Heavyweight ​របស់​ខ្លួន។​

Two-division ONE World Champion Aung La N Sang gets ready for battle in Japan

បន្ទាប់​ពី​នោះ​មក​ “The Burmese Python” ​បាន​​​​សម្លឹង​មើល​គូ​ប្រកួត​កំពូល​ជា​ច្រើន​​រួម​បញ្ចូល​ទាំង​ De Ridder ផង​ដែរ។ ​
De Ridder ​ដែល​​មាន​កម្រិត​ខ្សែ​ក្រវាត់​ខ្មៅ​​យូដូ​​អម​ដោយ​ជំនាញ​ប្រយុទ្ធ​នោះ​ ​កាន់​កំណត់​ត្រា​ល្អ​ឥត​ខ្ចោះ​ដោយ​ឈ្នះ ​១២​ ​លើក​ជាប់​គ្នា​មិន​ដែល​ចាញ់។ ​​ថ្មីៗ​នេះ​ គេ​​បាន​​​​យក​ឈ្នះ​​​ម្ចាស់​ជើង​ឯក​ជឺជិតស៊ូ​ពិភព​លោក​​៥​ដង​  Leandro “Wolf” Ataides ​​កាល​ខែ​​កុម្ភៈ​ ដើម្បី​ទទួល​បាន​ឱកាស​ទៅ​ជួប​វីរបុរស​របស់​មីយ៉ាន់ម៉ា។

ព្រឹត្តិការណ៍​ ONE: INSIDE THE MATRIX ​ក៏​នឹង​បង្ហាញ​​​ការ​ត្រឡប់​មក​វិញ​យ៉ាង​ក្លៀវក្លា​​របស់​​ម្ចាស់​ខ្សែ​ក្រវាត់​​​ពិភព​លោក​ ONE Lightweight ​កីឡាករ​ Christian “The Warrior” Lee។ ​

Lee ​ពិត​ជា​អស្ចារ្យ​ណាស់​នៅ​ឆ្នាំ ​២០១៩ ​ពេល​រូប​គេ​​ផ្ដួល​ជើង​ខ្លាំង​​​ជប៉ុន​ Shinya “Tobikan Judan” Aoki ​ឲ្យ​សន្លប់​ដើម្បី​គ្រង​ខ្សែ​ក្រវាត់​​ពិភព​លោក​ ONE Lightweight ​មុន​ពេល​ផ្ដួល​​ជើង​ខ្លាំង​ទួកគី ​ Saygid “Dagi” Guseyn Arslanaliev ​ដើម្បី​គ្រង​ខ្សែ​ក្រវាត់​ ONE Lightweight World Grand Prix Championship។

Christian Lee takes Saygid Guseyn Arslanaliev down at ONE CENTURY

​ឥឡូវ​​នេះ​ ម្ចាស់​ខ្សែ​ក្រវាត់​​​កូន​កាត់​សិង្ហបុរី​-អាមេរិក​ដល់​​ដល់​ពេល​​ឡើង​ការពារ​ខ្សែ​ក្រវាត់​​ពិភព​លោក​ ONE Lightweight ​លើក​ដំបូង​ ​ហើយ​ត្រូវ​ប្រឈម​នឹង​កីឡាករ​​កំពូល​ម្នាក់​​ក្នុង​ប្រភេទ​ទម្ងន់​នេះ​គឺ​ Iuri Lapicus

Lapicus ដែល​ហ្វឹកហាត់​ជា​មួយ​ម្ចាស់​ខ្សែ​ក្រវាត់ ​ONE Featherweight Kickboxing World Grand Prix Champion ​កីឡាករ​ Giorgio “The Doctor” Petrosyan ​នៅ​ក្លិប​ Team Petrosyan ​នា​ក្រុង​​មីឡាន​​ប្រទេស​អ៊ីតាលី​ គឺ​មិន​ទាន់​​ស្គាល់​រសជាតិ​ចាញ់​ទាល់​តែ​សោះ​​តាំង​ពី​ចុះ​ឈ្មោះ​ចូល​ប្រកួត​នៅ​សង្វៀន​ The Home Of Martial Arts។

កាល​ខែ​ ឧសភា​ ឆ្នាំ ​២០១៩​ ​​កីឡាករ​សញ្ជាតិ​ម៉ុលដូវ៉ា​​គ្រប់គ្រង​ការ​ប្រកួត​បាន​​បាន​ល្អ​​លើ​ Shannon “OneShin” Wiratchai ​​មុន​ពេល​ពេល​​ផ្ដួល​គូ​ប្រជែង​ឲ្យ​សន្លប់​នៅ​ទឹក​ទី។ ​​រូប​​គេ​​ក៏​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល​ បន្ទាប់​ពី​​បញ្ចប់​​អតីត​​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​ ONE Featherweight ​​កីឡាករ​

​ត្រឹម​តែ​ ៦៧ ​វិនាទី​ប៉ុណ្ណោះ​​កាល​ខែ​ ​កុម្ភៈ​ កន្លង​ទៅ។

ជ័យជម្នះ​ទាំង​នោះ​បាន​នាំ​ឲ្យ​ Lapicus កើន​កំណត់​ត្រា​ល្អ​ឯក​​​​ឈ្នះ​ ១៤ ​ដង​មិន​ដែល​ចាញ់​មុន​ពេល​​ប្រឈម​មុន​នឹង​​ម្ចាស់​ខ្សែ​ក្រវាត់​ ONE World Title។ ​

គូ​ប្រកួត​ទី​៣​ Martin “The Situ-Asian” Nguyen ​ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Featherweight World Champion  ​នឹង​ឡើង​ការពារ​ខ្សែ​ក្រវាត់​ទល់​គូ​ប្រជែង​ចំណាត់​ថ្នាក់​លេខ​ ៣​​ក្នុង​ប្រភេទ​ទម្ងន់​នេះ​គឺ  Thanh Le។ ​
Nguyen ​មិន​ទាន់​ចាញ់​ទាល់​តែ​សោះ​តាំង​ពី​​​​​ដណ្ដើម​ខ្សែ​ក្រវាត់​ពី​ Gafurov ​កាល​ខែ​សីហា ឆ្នាំ ២០១៧។

Martin Nguyen celebrates his victory at ONE: DAWN OF HEROES.

កីឡាករ​​​កូនកាត់​វៀតណាម-​​អូស្ត្រាលី​​ការពារ​ខ្សែ​ក្រវាត់​បាន​សម្រេច​ទល់​នឹង​ Lee ​កាល​ខែ​ ឧសភា ឆ្នាំ ២០១៨ និង​​ ​ផ្ដួល​​អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ Narantungalag “Tungaa” Jadambaa ​និង​ ឈ្នះ​​កីឡាករ​លំដាប់​លេខ​២​  Koyomi “Moushigo” Matsushima​កាល​ឆ្នាំ​មុន។​

​ពេល​នេះ​ Nguyen នឹង​ជួប​​គូ​បដិបក្ខ​ដែល​ជំនាញ​ផ្ដួល​គូ​ប្រកួត​​ឲ្យ​សន្លប់​ គឺ កូន​កាត់​វៀតណាម​-អាមេរិក Le។ Le ​ធ្វើ​ឲ្យ​​គេ​ភ្ញាក់​ពេញ​ពិភព​លោក​​​ពេល​​ធ្វើ​បាន​ល្អ​បំផុត​ក្នុង​ការ​បង្ហាញ​ខ្លួន​ដំបូង​​នៅ​សង្វៀន​ ONE Championship ​កាល​ខែ ឧសភា ឆ្នាំ ២០១៩។
​​នា​ពេល​នោះ​ Le ​ ​បាន​បញ្ចប់​ភាព​មិន​ដែល​ចាញ់​របស់​ Yusup “Maestro” Saadulaev , ឈ្នះ​​អតីត​ម្ចាស់​ខ្សែ​ក្រវាត់ ONE Lightweight ​​កីឡាករ​ ​Kotetsu “No Face” Boku, ​និង​ Ryogo Takahashi

គូ​ចុង​ក្រោយ​ “The Panda” Xiong Jing Nan ​នឹង​ឡើង​ការពារ​ខ្សែ​ក្រវាត់​​​ពិភព​លោក​ ONE Women’s Strawweight ​ទល់​នឹង​​គូ​ប្រជែង​កីឡាការិនិ​ចំណាត់​ថ្នាក់​លេខ​១​ Tiffany “No Chill” Teo។​ ​នេះ​ជា​​ជំនួប​លើក​ទី២ ​រវាង​កីឡាការិនិ​ខ្លាំង​ៗ​ទាំង​ពីរ។ ​
កាល​ខែ​មករា ​ឆ្នាំ​២០១៨​ Xiong ​បាន​ផ្ដួល​ Teo ​នៅ​ព្រឹត្តិការណ៍​ ONE: KINGS OF COURAGE ​នៅ​ទឹក​ទី​៤ ​ដើម្បី​គ្រង​ខ្សែ​ក្រវាត់​​។ ​ក្រោយ​មក​ទៀត​ ​កីឡាការិនី​រូប​នេះ​​ការពារ​ខ្សែ​ក្រវាត់​បាន​សម្រេច​ទល់​នឹង​ Laura “La Gladiadora” Balin, Samara “Marituba” Santos, ​និង​ ​ឈ្នះ​​ “Unstoppable” Angela Lee ​ដែល​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Women’s Atomweight World Champion ​បច្ចុប្បន្ន​។

បន្ត​បន្ទាប់​ Teo ​ធ្វើ​ការងារ​យ៉ាង​ខ្លាំង​ដើម្បី​ឈ្នះ​​គូ​ប្រជែង​​លំដាប់​លេខ​​២​​ទម្ងន់​ women’s strawweight ​កីឡាករ​ Michelle Nicolini ​និង​​​ គូ​ប្រជែង​លំដាប់​លេខ​៤ ​ Ayaka Miura។​

Xiong Jing Nan proudly raises the ONE Women's Strawweight World Championship belt

ការ​ប្រកួត​ចុង​ក្រោយ​ Xiong ​​ប្រកួត​ទម្ងន់​​ strawweight ​ទល់​នឹង​​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Women’s Atomweight World Champion ​កីឡាការនី​​ “Unstoppable” Angela Lee ​នៅ​កម្មវិធី​ ONE: A NEW ERA ជា​ទី​ដែល​រូប​គេ​​ផ្ដួល​ Lee ឲ្យ​សន្លប់​ត្រឹម​ទឹក​ទី ៥​។

សូម​រង់​ចាំ​តាន​ដាន​អំពី​គូ​ប្រកួត​ផ្សេង​ៗ​ទៀត​ ​មុន​ឈាន​ដល់​ព្រឹត្តិការណ៍​ធំ​ប្រចាំ​ឆ្នាំ​ ONE: INSIDE THE MATRIX ​នា​ថ្ងៃ​ទី ​៣០ តុលា ខាង​មុខ។

ចុច​អាន: Chatri Sityodtong Announces ONE Atomweight World Grand Prix

 

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។