Kun Khmer

​សំណួរ​ចម្លើយ​ជា​មួយ​​ ​ចាន់ រតនា ​ជុំ​វិញ​​​ការងារ​​ទូត​សុច្ឆន្ទៈ​នៃ​ក្រុម​ហ៊ុន​សែលកាត​ និង​ ​​​ការងារ​​ផ្សេងៗ

​អ្នក​លេង​​គុន​ចម្រុះ​ ចាន់ រតនា​ ​ជា​កីឡាករ​កំពូល​ម្នាក់​​ប្រចាំ​កម្ពុជា​​ដែល​​​​បាន​​​​​ក្លាយ​ជា​ទូត​សុច្ឆន្ទៈ​ ​នៃ​ក្រុមហ៊ុន​​​ហ៊ុន​សែលកាត​​​នា​ពេល​ថ្មី​ៗ​​​នេះ​ក្នុង​កិច្ច​សន្យា​ពីរ​ឆ្នាំ​។ ​តើ​​កីឡាករ​ជាប់​កិច្ច​សន្យា​នៅ​សង្វៀន ONE Championship ​កំពុង​ធ្វើ​អ្វី​ខ្លះ? ​​តើ​កិច្ច​ការ​ទាក់ទង​នឹង​ក្បាច់​គុន​យ៉ាង​ណា​ដែរ? ​សូម​តាម​ដាន​បទ​សម្ភាសន៍​​រវាង​ ចាន់ រតនា​ និង​អ្នក​យក​ព័ត៌មាន​ ONE ​ដូច​ខាង​ក្រោម​៖​

ONE Championship ៖ ​តើ​ រតនា​ មាន​ការ​ងារ​អ្វី​ខ្លះ​ហើយ​បន្ទាប់​​ពី​ត្រូវ​បាន​តែង​​តាំង​​​ជា​ទូត​សុច្ឆន្ទៈ ​ ​របស់​ក្រុមហ៊ុន​​​​សែលកាត?
ចាន់ រតនា​៖​ ​​​ក្រោយ​ចុះ​កិច្ច​សន្យា​​ជា​ទូត​សុច្ឆន្ទៈ​ ​​​​ខ្ញុំ​​បាន​​ថត​ ​ផ្សព្វផ្សាយ​អំពី​ App ​របស់​សែលកាត​​ដែល​ចាប់​ដៃ​គូ​ជា​មួយ​​ ONE Championship,​ ​ថត​អំពី​ក្រុម​ហ៊ុន​​សែល​កាត,​ និង​ ​​ថត​ផ្សព្វផ្សាយ​ផ្សារភ្ជាប់​នឹង​ក្បាច់​គុន​ជា​ដើម។ ​

ONE : ​តើ​ខាង​ក្រុម​ហ៊ុន​​​សែល​កាត​មាន​រៀប​ចំ​ផែន​ការ​សម្រាប់​​​ រតនា​ ​ត្រូវ​​ធ្វើ​អ្វី​ជា​​បន្ត​ទៀត​​ទេ?​
រតនា​៖​​ ​ឥឡូវ​​នេះ​ ​ខ្ញុំ​អត់​ទាន់​ទទួល​បាន​ព័ត៌មាន​​​អ្វី​ដែល​ត្រូវ​ធ្វើ​បន្ត​ទេ។​ ​ប៉ុន្តែ​ខ្ញុំ​រង់ចាំ​ជា​និច្ច​ពេល​ក្រុម​​ហៅ​ទៅ​ធ្វើ​ ឬ ​ការងារ​​ផ្សព្វផ្សាយ​ក្បាច់​គុន​​​នានា។​ ​​ខ្ញុំ​ក៏​សប្បាយ​ចិត្ត​​ដែល​បាន​​រួម​ចំណែក​ក្នុង​ការងារ​នេះ។​

ONE៖ ​ក្រៅ​ពី​​ទទួល​កិច្ច​ការងារ​ថ្មី​ជា​បន្តបន្ទាប់ ​តើ​ រតនា​ ​លៃ​លក​យ៉ាង​ណា​ចំពោះ​ការ​ហ្វឹកហាត់​របស់​ខ្លួន?
រតនា៖​ ​​​ខ្ញុំ​នៅ​តែ​លៃ​លក​ពេល​វេលា​ហ្វឹកហាត់​ជា​ធម្មតា​​ដើម្បី​រក្សា​កម្លាំង​ទោះ​មិន​ទាន់​មាន​ការ​ប្រកួត។ ​ព្រោះ​ការ​ត្រៀម​ខ្លួន​​ទុក​ជា​មុន​វា​សំខាន់​ណាស់។​ ​​​ខ្ញុំ​ហ្វឹកហាត់​​ប្រដាល់​សកល​ជា​មួយ​​គ្រូ​ជម្រើស​ជាតិ Rolando Castellano Rodriguez ​ ​និង​ ​ហាត់​កម្លាំង​​ជា​មួយ​គ្រូ​សញ្ជាតិ​អ៊ីតាលី​ Lorenzo។​ ​​ប៉ុន្តែ​ថ្មីៗ​ ​លោក​គ្រូ​​ Lorenzo​ ​កាត់​បន្ថយ​ពេល​វេលា​ខ្លះ​ ពោល​ ​គាត់​បង្ហាត់​ខ្ញុំ​ត្រឹម​ ២​ ទៅ ​៣​ដង​ក្នុង​មួយ​សប្ដាហ៍​ ​ព្រោះ​លោក​ជាប់​បើក​ក្លិប​ថ្មី​របស់​លោក​ដែរ។ ​​​

ONE៖ ​​ចុះ​បើ​​ងាក​មក​កាន់​ការ​បង្ហាត់​​វិញ​ ​រតនា​ បាន​​​រៀប​ចំ​ពេល​វេលា​យ៉ាង​ណា​ដែរ? ​
រតនា៖​ បាទ​បង!​ ​តាម​ពិត​ទៅ ​ពេល​ក្លិប «​សិល្បៈ​»​ របស់​ខ្ញុំ​ត្រលប់​មក​វិញ​ ​វា​មិន​មាន​កូន​សិស្ស​ច្រើន​ប៉ុន្មាន​ទេ ​ព្រោះ​​ខ្ញុំ​បង្ហាត់​តែ​​កូន​សិស្ស​នៅ​ក្នុង​ស្រុក​ដើម្បី​ចូល​រួម​ទប់​ស្កាត់​កូវីដ​១៩។​ ​​ជា​ប្រចាំ​ ខ្ញុំ​បង្ហាត់​នៅ​ពេល​ល្ងាច​ ប៉ុន្តែ​ ​​ពេល​ខ្លះ​មាន​​ពេល​ព្រឹក​មួយ​ម៉ោង​ៗ​​ដែរ។​

​​​ONE៖ ​តើ​ រតនា​ ​មាន​ការ​តាំង​ចិត្ត​បែប​ណា​ដែរ​ ​ក្រោយ​ខកខាន​ឡើង​សង្វៀន​ ONE Championship ​ប្រមាណ​រយៈ​ពេល​ ១​ ​ឆ្នាំ​មក​នេះ?
រតនា ​៖​ ​អ្វី​ដែល​​ជា​រឿង​អន្ទះសា​​​បំផុត​ គឺ​ ចង់​ឡើង​ប្រកួត​សាជាថ្មី​​ដើម្បី​តំណាង​ឲ្យ​​​​​ព្រះ​រាជាណា​​ចក្រ​កម្ពុជា ​និង​​​ដើម្បី​អ្នក​គាំទ្រ​របស់​ខ្ញុំ។​ ​ ​​​​​​ONE ​គេ​រៀប​ចំ​ប្រកួត​នៅ​​ថៃ​តាំង​ចុង​ខែ​ ​កក្កដា​ មក​នេះ​ ​ហើយ​ខ្ញុំ​សង្ឃឹម​​​ថា​​ ​​ខ្ញុំ​អាច​បង្ហាញ​​​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​ក្នុង​ឆ្នាំ​នេះ។​ ​​មួយ​ទៀត​​​រឿង​ដែល​​សំខាន់​សម្រាប់​ខ្ញុំ​ គឺ ​​​ការ​ខំ​ប្រឹង​ហ្វឹកហាត់​ជា​ប្រចាំ​ និង ​មិន​ភ្លេច​ខ្លួន​ឡើយ។ ​​

​ចុចអាន សមាស​ភាព​គូ​ប្រកួត​ ONE: A NEW BREED II ប្រកាស​ផ្លូវ​ការ​ហើយ​

ទស្សនា​​ការ​ផ្សាយ​ផ្ទាល់​​ពី​​ព្រឹត្តិការណ៍​ ឬ ​ព័ត៌មាន​ជា​ភាសា​ខ្មែរ​សូម​ចូល​ទៅ​កាន់ ​https://www.onefc.com/kh/ ​ ​ឬ​ ​https://www.cellcard.com.kh/kh/។​ ​

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។