Kun Khmer

៣​ចំណុច​ ដែល​​អែម សុវណ្ណារី​ រៀន​​សូត្រ​ពី​ ONE Championship​

កីឡាការិនី​គុន​ចម្រុះ​​កូន​ខ្មែរ​នៅ​អាមេរិក​ អែម ​សុវណ្ណារី បាន​ចុះ​​កិច្ច​សន្យា​ប្រកួត​​នៅ​ស្ថាប័ន​​រៀប​ចំ​ព្រឹត្តិការណ៍កីឡា​ធំ​បំផុត​​ក្នុង​ប្រវត្តិសាស្ត្រ​អាស៊ី​​តាំងពីឆ្នាំ២០១៨ មក។​ ​កីឡាការិនី​សម្បុរ​ស្រអែម​បាន​រៀន​សូត្រ​ច្រើន​ទាំង​​ភាព​ជោគជ័យ​ និង ភាព​ជូរចត់​​នៅ​សង្វៀន ONE Championship  ចំនួន ៣​ ចំណុចសំខាន់ៗ។

១- ​ផ្សារភ្ជាប់​មកកាន់ប្រទេស​​កម្ពុជា ​

​​ដ្បិត​មាន​ដូន​តា​ជា​ជនជាតិ​ខ្មែរ​ បន្ទាប់​ពីជីដូចជីតានិងម្ដាយ​ភៀស​ខ្លួន​ទៅរស់នៅសហរដ្ឋ​អាមេរិក​កាល​ទសវត្សរ៍​ឆ្នាំ​១៩៨០ ​​កីឡាការិនី​រហស្សនាម​​​ “The Sweet Savage”​ ​នឹង​មិន​អាច​មាន​ទំនាក់ទំនង​មក​កាន់​ប្រទេស​ដូនតា​ដូច​សព្វថ្ងៃ​ទេ​​បើ​សិន​​មិន​​​បាន​ចុះ​កិច្ច​សន្យាប្រកួត​ឲ្យ​សង្វៀន​ ONE។ ​ហើយ​​ សុវណ្ណារី ក៏​មិន​អាចទទួល​បាន​ប្រជាប្រិយភាព​​ដូច​សព្វថ្ងៃ​នេះ​ដែរ។ ​ONE Championship បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​​​រវាង​ សុវណ្ណារី និង​ អ្នក​គាំទ្រ​កាន់​តែ​កៀក​កិត ជា​ពិសេស​ រូប​គេ​បាន​ចូល​រៀន​​ថ្នាក់​​ភាសាខ្មែរ​​តាម​អនឡាញ​តាំង​ពី​ខែ​ ​មករា​ ​នាដើម​ឆ្នាំ​នេះ​ក្នុង​បំណង​ឈ្វេង​​យល់​​​វប្បធម៌​​ដ៏​រុងរឿង​របស់​កម្ពុជាឲ្យ​កាន់​តែ​ខ្លាំង​ឡើង។ ​ កីឡាការិនី​រូប​នេះ​បាន​យល់​​កាន់​តែ​ច្បាស់​អំពី​​សែស្រឡាយ​ដែល​​បាន​ផ្ដល់​កំណើត​ឲ្យ​រូប​គេនាពេលនេះ។ ​ ​ពេល​ឡើង​សង្វៀន​​បន្ទាប់ ​សុវណ្ណារី​ សន្យាថា​នឹង​​និយាយ​ភាសា​ខ្មែរ​មក​កាន់​ប្រជាជន​កម្ពុជា។ ​

២- មោទនភាព​ក្នុង​ជ័យជម្នះ​

​សុវណ្ណារី ​យល់​ឃើញ​ថា​​វា​ជា​​ជ័យជម្នះ​ដំបូង​ដ៏​ល្អ​​ឥតខ្ចោះ​ក្នុង​ការ​​បង្ហាញ​ខ្លួន​នៅ​សង្វៀន​លំដាប់​ពិភព​​លោក​។​ ​​កីឡាការិនី​​មក​ពី​ក្លិប​​ Modern Martial Arts and Fitness ​ស្ថិត​នៅ​ក្រុង​ Pasadena ​រដ្ឋ​​កាលីហ្វ័រញ៉ា​​បាន​យក​​​ឈ្នះ​កីឡាការិនី​អ៊ុយក្រែន ​ Iryna Kyselova ​ដោយ​​​ផ្ដួល​​ឲ្យ​​​សន្លប់​ត្រឹម​​​ទឹក​ទី​១​កាល​ខែ​ ​ធ្នូ ​ឆ្នាំ​ ២០១៨ ពោល​ប្រើ​ពេល​ត្រឹម​ ៨១ វិនាទី​ប៉ុណ្ណោះ​ក្នុង​កម្មវិធី​ ​ ONE: DESTINY OF CHAMPIONS

​កីឡាការិនី​ដដែល​​​​បាន​ថ្លែង​ថា ៖«ខ្ញុំ​ពិត​ជា​រំភើប​ចិត្ត​ខ្លាំង​មែន​ទែន។ ​យើង​បាន​ធ្វើ​ការងារ​ខ្លាំងក្លា​មុន​ពេល​ការ​ប្រកួត​មួយនេះ​ហើយ​ខ្ញុំ​ក៏​រៀប​ចំ​បាន​ល្អ​ និង​ អត់​មាន​ភ័យ​ព្រួយ​​អ្វី​ទេ​ពេល​ចូល​សង្វៀន។ វា​ជា​ពេលដ៏​រីករាយបំផុត»។ ​ ការ​បង្ហាញ​ខ្លួន​​ដំបូង​​នៅ​ The Home Of Martial Arts(ONE) ​បាន​ធ្វើ​ឲ្យ​ សុវណ្ណារី ក្លាយ​ជា​កីឡាការិនី​​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​ក្នុង​រយៈ​ពេល​លឿន​មួយ។

«វា​ជា​បទ​ពិសោធន៍​​ដ៏​អស្ចារ្យ​សម្រាប់ការ​រៀន​សូត្រ។ ​​ការ​​វាយ​តម្លៃ​ជា​ទូទៅ​​នា​ប្រកួត​ដំបូង​គឺ​ពិត​ជា​ល្អ​មែន​ទែន។ ​ការ​​ឡើង​​សង្វៀនប្រជុំដោយ​មនុស្ស​កុះករ​ ​នាំ​ឲ្យ​ខ្ញុំ​បាត់​​អៀន, លែង​ភ័យ និង​កាន់​តែ​មាន​អារម្មណ៍​ល្អ​និងទំនុកចិត្តទៅវិញ»។

កូន​សិស្ស​របស់លោក​ Justen Hamilton ​ ​បាន​​សង្កត់​ធ្ងន់​ថា ៖«​ខ្ញុំ​មិននឹក​ស្មាន​ថា​​នេះ​ជា​ការ​ប្រកួត​ដំបូង​នៅ​ទី​នេះ។ ​ហើយ​ខ្ញុំ​មិន​​មាន​ក្ដី​រំពឹង​ថា​ទទួល​បាន​​ការ​គាំទ្រ​ច្រើន​ពី​​ប្រទេស​កម្ពុជា​ដែរ ។ ខ្ញុំ​សូម​អរគុណ​ដល់​ក្ដី​ស្រលាញ់ និង​ការ​គាំទ្រនេះ»។

ឆ្នាំ​២០១៨ ​​ជា​​ឆ្នាំ​ដ៏​ចង​ចាំ​ក្នុង​ការ​បង្ហាញ​ខ្លួន​ដំបូង​​​ប្រកប​ដោយ​​​ជំនឿ​ចិត្ត​ សម្រាប់​ សុវណ្ណារី

ចុចអាន ចាន់ រតនា​ និងតារា​គុន​ចម្រុះ​មីយ៉ាន់ម៉ា​​ Phoe Thaw​ ជា​ទំនាក់ទំនង​មិន​


៣-ភាពខកចិត្តដំបូង

ជា​លើក​​ទី​១​កាល​​​ឆ្នាំ​២០១៩ ​អែម សុវណ្ណារី ​ដែល​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​​ចាញ់​កីឡាការិនី​​សញ្ជាតិ​ប្រេស៊ីល​ Rayane Bastos ​ត្រឹម​ទឹក​ទី១​ ដោយ​សារ​ក្បាច់​​ឃ្លេ​​ក​ក្នុង​កម្មវិធី​ ​ ONE: MARK OF GREATNESS ​​កាល​ថ្ងៃ​ទី​ ៦​ ខែ​ ធ្នូ​ ​នៅ​ក្រុង​គូឡាឡាំពួរ​​នៃ​​ប្រទេស​ម៉ាឡេស៊ី។

​អែម សុវណ្ណារី​ ​​បាន​ថ្លែង​ថា​ ៖«​នេះ​ជា​បរាជ័យ​ដំបូង​ក្នុង​អាជីព​កម្រិត​ខ្ពស់​​របស់​ខ្ញុំ។​ ខ្ញុំ​សូម​សរសើរ​ដល់​ Rayane ​គេ​ពិត​ជា​ខ្លាំង​មែន​​ គេ​ធ្វើ​បាន​ល្អ​ណាស់​។ ​ប៉ុន្តែ​ខ្ញុំ​បាន​រៀន​សូត្រ​ច្រើន​អំពី​ការ​ប្រកួត​នេះ​​ និង ​យក​ទៅ​អភិវឌ្ឍ​ខ្លួន​ឲ្យ​ល្អ​​ប្រសើរ​ដើម្បី​ប្រកួត​​បន្តបន្ទាប់»។

ចុចអាន ពេល​ជួប​គ្នា​ អែម សុវណ្ណារី ​​ និយាយ​អ្វី​ខ្លះ​ចំពោះ​ ​ចាន់ រតនា!

គ្រា​នោះ​សុវណ្ណារី ​បាន​ដឹង​រួច​ហើយ​ថា ​​គូ​ប្រជែង​​ RAYANE ​មាន​កម្លាំង​ខ្លាំង ​និង ​ពូកែ​ខាង​ចំបាប់​​រួម​ទាំង​​ឃ្លេទៀតផង។ ​សុវណ្ណារី​ ​​បាន​ខំ​ប្រឹងប្រែង​ខ្លាំង​ដើម្បី​រើ​បម្រាស់​ ​ប៉ុន្តែ​បែរ​ជា​ត្រូវ​ចូល​​ក្បាច់​គាប​ដើម​ដៃ​របស់​ Rayane ​ទៅ​វិញ​​។ ​​ការ​ប្រកួត​​នៅ​ទឹក​ដំបូង​នេះ ​អែម សុវណ្ណារី ​បាន​ព្យាយាម​​ប្រើ​កណ្ដាប់​ដៃ​ ​និង​ ទាត់​ជើង​ដើម្បី​​ការពារ​ក្បាច់​ចាប់​​របស់​ Rayane។

ប៉ុន្តែ​​​ពេល​ដែល​ សុវណ្ណារី ​​ដើរ​ចូល​ចាប់​ជើង​បាន​សម្រេច​ក្នុង​គោល​ដៅ​​ដើម្បី​ផ្ដួល​​ ​កីឡាការិនី​​ប្រេស៊ីលបាន​ប្រើ​​ក្បាច់​ដៃ​ឃ្លេ​ក​​កីឡាការិនីមកពីអាមេរិក​ជាប់​មិន​ឲ្យ​រើ​រហូត​​​​ដួល​ទៅ​នឹង​ក្ដារ​រេញ។ ​ទោះ​ខំ​រើ​យ៉ាង​ណា​​ ក៏ សុវណ្ណារី ​មិន​អាច​គេច​ផុត​ពី​ក្រញាំ​ដៃ​របស់ ​កីឡាការិនី​វ័យ​ ២១ ​ឆ្នាំ​មក​ពី​ប្រេស៊ីល​ដែរ។ ទីបំផុត​ អែម សុវណ្ណារី ​ទះ​ដៃប្រាប់ដល់​គូ​ប្រជែង​ដើម្បី​សុំ​ចុះ​ចាញ់​ដោយ​សារ​តែ​ទ្រាំ​លែង​បាន​ត្រឹម​រយៈ​ពេល​ ២ ​នាទី​ និង ៤០ វិនាទី។ ​ Rayane ​ជា​ជើង​ខ្លាំង​មួយ​​ពោល​ជា​​​ម្ចាស់​ជើង​ឯក​​​៥​សម័យ​កាល​​ក្នុង​​កា​រ​ប្រកួត​ជើង​ឯក​​ជឺជិតស៊ូ​​នៅ​ស្រុក​កំណើត​​ និង​ មិន​ដែល​ស្គាល់​ពាក្យ​​ចាញ់​ក្នុង​ការ​ប្រកួត​អាជីព​ (ឈ្នះ ៤ និង​ ​​ស្មើ​១​ដង)។

សុវណ្ណារី​ សង្កត់​ធ្ងន់​ថា៖«​ខ្ញុំ​បាន​​​មើល​​វីដេអូ​លម្អិត​ ​និង​ វិភាគ​​សម្រាប់​បរាជ័យ​របស់​ខ្ញុំ​លើក​នេះ។ ​ខ្ញុំ​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត​ដើម្បី​រៀន​សូត្រ​អំពី​​ការ​ប្រកួត​វាយ​ដាក់​ទ្រុង​បន្ត។ ​គម្រោង​របស់​​ខ្ញុំ​ គឺ​ចង់​បាន​ការ​ប្រកួត​ច្រើន​ទៀត​នៅ​ឆ្នាំ ​២០២០។ ​​ប៉ុន្តែ​ពេលនេះ ​​​ខ្ញុំ​ផ្ដោត​លើ​ការ​ហ្វឹកហាត់​ជាមុនសិន​ដោយ​សារ​ Covid-19 ​មិន​ទាន់​ចេញ​ទៅ​ប្រកួត​បានទេ»។​

ចុចអាន ខ្សែ​ជីវិត​របស់​កូន​ខ្មែរ​នៅ​អាមេរិក​​ អែម សុវណ្ណារី​ ឆ្លង​កាត់​រឿងរ៉ាវ​ជូរចត់​ក្នុង​ពិភព​ក្បាច់គុន

​ព័ត៌មាន​ផ្សេងៗ​​​អំពី​ ONE Championship​ សូម​ចូល​ទៅ​កាន់​ www.onefc.com/about-us, ​follow ​លើ​ Twitter​  ONEChampionship និង​ Instagram @ONEChampionship ​និង​ ​​ហ្វេសប៊ុក​ONEChampionship