Kun Khmer

អែម ​សុវណ្ណារី​ ​ចូល​ចិត្ត​ខ្សែ​ភាព​យន្ត​​​ប្រភេទ​ណា

អ្នក​គាំទ្រ​នៅ​កម្ពុជា​​តែង​តែ​​តាម​​ដាន​ការប្រកួត​របស់​ ​អែម ​សុវណ្ណារី​ ​នៅ​សង្វៀន​ ONE Championship ​​​ប៉ុន្តែ​​​​​ចំណែក​នៃ​ការ​រស់​​នៅ​​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​​មិន​ត្រូវ​បាន​លាត​ត្រដាង​​នោះ​ទេ។ ​ពេល​​នេះ​ ​​អ្នក​លេង​​គុន​ចម្រុះ​កូន​ខ្មែរ​នៅ​​អាមេរិក​ ​ត្រូវ​​បាន​ជជីក​សួរ​អំពី​ខ្សែ​ភាព​យន្ត​ប្រភេទ​ណា​ដែល​​រូប​គេ​ចូល​ចិត្ត​​ទស្សនា? ​​

កីឡាការិនី​មក​​ពី​រដ្ឋ​កាលីហ្វ័រញ៉ា​​បាន​បង្ហើប​ថា​៖«​ជា​​ទូទៅ​ខ្ញុំ​ចូល​ចិត្ត​ខ្សែ​ភាព​យន្ត​បែប​កំប្លែង​បំផុត​ ព្រោះ​ខ្ញុំ​ចូល​ចិត្ត​អ្វី​ដែល​ធ្វើ​​ឲ្យ​​ខ្ញុំ​សើច​​​ និង​​​​បញ្ចេញ​ស្នាម​ញញឹម។ ​​រឿង​​ដែល​ខ្ញុំ​ចូល​ចិត្ត​បំផុត​គិត​ត្រឹម​ពេល​នេះ​គឺ​រឿង​ភាគ​​ “The Lord of the Rings” និង​ “The Hobbit” »។

 

“The Lord of the Rings” និពន្ធ​ដោយ​​អ្នក​និពន្ធ​​សញ្ជាតិ​អង់គ្លេស​ J. R. R. Tolkien ​និង​​យក​មក​ថត​ជា​ខ្សែ​ភាព​យន្ត​ដែល​ដឹក​នាំ​សម្ដែង​ដោយ​​ផលិតករ​សញ្ជាតិ​នូវែលហ្សេឡង់​ Peter Jackson ​​​មុន​ពេល​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​​ ២០០១។ ​វា​​ជា​ខ្សែ​ភាព​យន្ត​​នេះ​​​រក​ចំណូល​បាន​​​​រាប់​លាន​​ដុល្លារ​ជុំ​វិញ​ពិភព​លោក។

ចុចអាន  មកស្គាល់​បុរស​​​ដែល​ជួយ​ Rodtang ធ្វើ​ឲ្យ​ទី​ក្រុង​បាងកករំជើប​រំជួល​ចំពោះ​គេ

ចុចអាន Sitthichai​ ត្រៀម​​រួច​​រាល់​​ដើម្បី​​សម្លាប់​​​គូបដិបក្ខ​ពេល​បង្ហាញ​ខ្លួន​​ដំបូង​

​កីឡាការិនី​វ័យ​ ២៨​ឆ្នាំ​បាន​បាន​រៀបរាប់​ថា៖«​ខ្ញុំ​​ស្រលាញ់​​​ខ្លាំង​ជាង​គេ​ត្រង់​ឈុត​ប្រមូល​ផ្ដុំ​​​គ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បិសាច​​កំណាច។​ ​​រឿង​​ល្អ​មើល​​មួយ​ទៀត​​ គឺ​ “The Hobbit” ​ដែល​​តួ​ឯក​មិន​មាន​​កាយសម្បទា​រឹងមាំ, ​អត់​ជំនាញ​វ៉ៃ​ ​ហើយ​គេ​ចូល​រួម​ជា​​ក្រុម​ជា​មួយ​​តួ​អង្គ​​ Dwarves, Humans, Elf​ និង​ Wizard ​​ដែល​ពេល​នោះ​​គេ​ក្លាយ​ជា​មនុស្ស​មិន​អាច​ខ្វះ​បាន។ ​​ខ្ញុំ​ស្រលាញ់​តួឯក​ក្នុង​រឿង ​The Hobbit ​ព្រោះ​រូប​គេ​​ស្រលាញ់​ការ​​ស្នាក់​នៅ​ផ្ទះ,​ ការ​ប្រមូល​ផល​​ពី​សួន​ច្បារ, ​ចម្អិន​អាហារ, និង ​ការ​រស់នៅ​​ក្នុង​សន្តិភាព​នៃ​ជីវិត​មួយ។ ​​ហើយ​ខ្ញុំ​ស្រលាញ់​​ការ​ច្បាំង​គ្នា​​​ដែល​មើល​ទៅ​គួរ​ឲ្យ​ខ្លាច ​​ និង​​ ​ឈុត​​បន្ត​ស្វែង​​រក​ក្ដី​សុខ»។

ផ្ទុយ​ទៅ​វិញ​ ​សុវណ្ណារី ​សង្កត់​ធ្ងន់​ថា​ ៖«​​ខ្សែ​ភាព​យន្ត​ដែល​ខ្ញុំ​​​​ស្អប់​​បំផុត​​​​គឺ​​ពេល​​បង​​​ស្រី​របស់​ខ្ញុំ​ឲ្យ​ខ្ញុំ​មើល​​រឿង​ខ្មោច»។

អែម ​សុវណ្ណារី ​ជា​កីឡាការិនី​​ជាប់​​​កិច្ច​សន្យា​​នៅ​សង្វៀន​ពិភព​លោក​ ONE Championship ​បន្ទាប់​ពី​រូប​គេ​​ចុះ​​កុង​ត្រា​​​ប្រកួត​ឲ្យ​សង្វៀន​នេះ​តាំង​​​ពី​​ឆ្នាំ​​២០១៨​ មក។​ ​​ក្នុង​ការ​បង្ហាញ​ខ្លួន​​លើក​​ទី​​២​ ​​នា​ចុង​ឆ្នាំ​ ២០១៩ ​អែម សុវណ្ណារី ​​ចាញ់​កីឡាការិនី​​សញ្ជាតិ​ប្រេស៊ីល​ Rayane Bastos ​ត្រឹម​ទឹក​ទី១​​ ដោយ​សារ​ក្បាច់​​ឃ្លេ​​ក​ក្នុង​កម្មវិធី​ ​ ONE: MARK OF GREATNESS ​​កាល​ថ្ងៃ​ទី​ ៦​ ខែ​ ធ្នូ​ ​នៅ​ក្រុង​គូឡាឡាំពួរ​​នៃ​​ប្រទេស​ម៉ាឡេស៊ី។ ​កាល​ប្រកួត​លើក​ដំបូង​​​ ​សុវណ្ណារី ​​បាន​ប្រើ​ថិរវេលា​ត្រឹម​ ៨១ ​វិនាទី​ប៉ុណ្ណោះ​​ដើម្បី​ផ្ដួល​​កីឡាការិនី​អ៊ុយ​ក្រែន​ Iryna Kyselova ​ឲ្យ​សន្លប់​ក្នុង​កម្មវិធី​ ​ONE: Destiny of Champions។ ​

ចុច​​អាន Mike Tyson ​ស្ថិត​ជា​​និមិត្តរូប​របស់​​ ​អែម សុវណ្ណារី ​​មួយ​ក្នុង​ចំណោម​ពីរ​នាក់​

ចុច​អាន ខ្សែ​ជីវិត​របស់​កូន​ខ្មែរ​នៅ​អាមេរិក​​ អែម សុវណ្ណារី​ ឆ្លង​កាត់​រឿងរ៉ាវ​ជូរចត់​ក្នុង​ពិភព​