Kun Khmer

ពេល​ជួប​គ្នា​ អែម សុវណ្ណារី ​​ និយាយ​អ្វី​ខ្លះ​ចំពោះ​ ​ចាន់ រតនា!

អែម សុវណ្ណារី ​​ និង​​ ​ចាន់ រតនា​ ​សុទ្ធ​តែ​​ជា​អ្នក​ប្រកួត​គុន​ចម្រុះ​តំណាង​ឲ្យ​កម្ពុជា​នៅ​សង្វៀន​ ONE Championship។ ​ប៉ុន្តែ ​សុវណ្ណារី ​​មាន​មូលដ្ឋាន​ហ្វឹកហាត់​នៅ​​​កុង​ឡុងប៊ិច​ រដ្ឋ​កាលីហ្វ័រញ៉ា​ ​សហរដ្ឋ​អាមេរិក ខណៈ​​ ​រតនា​ ​មាន​​មូលដ្ឋាន​ហ្វឹកហាត់​នៅ​រាជធានី​ភ្នំពេញ​​នៃ​ប្រទេស​កម្ពុជា។​ ​

ចុចអាន ចាន់ ​រតនា ​​ប៉ង​ជួប​​​​ Yuya Wakamatsu​ ​​ដើម្បី​​​បង្កើន​សមត្ថភាព​ដល់​​កម្រិត​ខ្ពស់

សុវណ្ណារី​ ​បាន​ជួប​ ចាន់ រតនា​ ម្ដង​​កាល​រូប​គេ​បង្ហាញ​ខ្លួន​​នៅ​សង្វៀន ONE ​លើក​ដំបូង​កាល​ខែ​ ធ្នូ ឆ្នាំ ២០១៨។ ​គ្រា​នោះ ​កីឡាការិនី​​​​រហស្សនាម​ “The Sweet Savage” ​ ​ផ្ដួល​កីឡាការិនី​អ៊ុយក្រែន​ Iryna Kyselova ​ឲ្យ​សន្លប់​ត្រឹម ៨១ វិនាទី​​ប៉ុណ្ណោះ​​ក្នុង​ទឹក​ទី១​ ​​ស្រប​ពេល​ដែល​ ​រតនា​ ​ឈ្នះ​ជើង​ខ្លាំង​ឥណ្ឌូណេស៊ី​ ​Abrou Fernandes ​ ត្រឹម​ទឹក​ទី២​ នៅ​កម្មវិធី​ ONE: Destiny of Champions ​ដូច​គ្នា​ឯ​ក្រុង​ គូឡាឡាំពួរ​ប្រទេស​ម៉ាឡេស៊ី។ ​

 


ពេល​ជួប​មុខ​​គ្នា​​ដោយ​ចៃដន្យ​មុន​ឡើង​សង្វៀន​រៀង​ៗ​ខ្លួន​​​ អែម សុវណ្ណារី ​​មិន​បាន​និយាយ​អ្វី​ច្រើន​ដាក់​គ្នា​ទេ​​ពោល​និយាយ​តិច​តួច​ ប៉ុន្តែ​ ​​រូប​គេ​ប្រើ​ភាសា​ញញឹម​​ច្រើន។ ​​សុវណ្ណារី​ បាន​ថ្លែង​​បែប​នេះ៖«​យើង​និយាយ​គ្នា​បាន​​តិច​ ប៉ុន្តែ​ ចាន់ រតនា​ ជា​មនុស្ស​ល្អ​​ម្នាក់​និង​អស្ចារ្យ​ម្នាក់។​ ​ខ្ញុំ​បាន​​ដើរ​តាម​គន្លង​របស់​ រតនា ​​ និង​ ​តាម​​ដាន​​សកម្មភាព​ហ្វឹកហាត់​ជា​​​ច្រើន​របស់​​​​​គាត់ ​នៅ​ស្រុក​ខ្មែរ»។

​ចុចអាន គុន​ខ្មែរ​គឺ​ជា​មោទនភាព​​ពី​​អតីត​កាល​ និង​ បច្ចុប្បន្ន​ ​របស់​កម្ពុជា​

សុវណ្ណារី​ បញ្ចេញ​ទស្សនៈ​ទៀត​​ថា​ ៖« រតនា ​មាន​គ្រួសារ​តូច​មួយ​​ដ៏​រីករាយ។​ ខ្ញុំ​ក៏​មាន​មោទកភាព​ដែល​បាន​បង្ហាញ​ខ្លួន​ដូច​ ​ចាន់ រតនា​ នៅ​សង្វៀន​ ONE ​តំណាង​ឲ្យ​​កម្ពុជា។ ខ្ញុំ​សង្ឃឹម​ថា​​​នឹង​ជួប​គ្នា​ជា​ថ្មី​ទៀត​ពេល​ឡើង​សង្វៀន​បន្តបន្ទាប់»។ ​

ម្ចាស់​ក្លិប​សិល្បៈ​​រូប​នេះ​ទទួល​ជោគជ័យ​ជា​បន្ត​បន្ទាប់​នៅ​សង្វៀន​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាស៊ី​ ជា​ពិសេស​ជ័យជម្នះ​មិន​អាច​បំភ្លេច​​បាន​ចំនួន​៣​លើក​ជាប់​គ្នា​មួយ​រយៈ​​ចុង​ក្រោយ​នេះ។ ​​​​​​ កីឡាករ​វ័យ​៣៤​ ឆ្នាំ​អាច​នឹង​ជួប​ជើង​ខ្លាំង​​មក​ពី​ជប៉ុន​​ Yuya Wakamatsu ឬ រហស្ស​នាម​ថា​ “Little Piranha”​ នៅ​ថ្ងៃ​​អនាគត​ដ៏​ខ្លី​ខាង​មុខ។ ​ ​កីឡាករ​ជប៉ុន​រូប​នេះ​បង្ហាញ​ការ​​ប្រកួត​ដ៏​អស្ចារ្យ​​ និង​ជា​បេក្ខភាព​ដណ្ដើម​ខ្សែ​ក្រវាត់​ទៀត​ផង​នៅ​ឆ្នាំ​២០១៩។

«​​ខ្ញុំ​សូម​​ជូន​ពរ​ឲ្យ​ ​​បង​ ចាន់​ រតនា ​បន្ត​​ទទួល​ជ័យជម្នះ​ទៀត​នៅ​ថ្ងៃ​អនាគត។ ​​វា​ពិត​ជា​​មាន​មោទកភាព​ដែល​គាត់​បង្ហាញ​ក្បាច់​​គុន​ខ្មែរ​ទៅ​​កាន់​ពិភព​លោក​ និង​​​​ ​បាន​ឃើញ​គាត់​​ទទួល​ជោគជ័យ​លើ​ឆាក​អន្តរជាតិ​ដ៏​ធំធេង​​​តំណាង​ឲ្យ​ខ្មែរ»។ ​នេះ​ជា​ការ​សង្កត់​ធ្ងន់​របស់ ​កូន​ខ្មែរ​សម្បុរ​ស្រអែម​ ដែល​កំពុង​រស់​នៅ​សហរដ្ឋ​អាមេរិក។ ​

ONE Championship ​​​​​គ្រោង​ដំណើរ​ការ​កម្មវិធី​ប្រកួត​របស់​ខ្លួន​ដំបូង​​នា​​ថ្ងៃ​ទី​ ៣១​ ខែ​ ​កក្កដា ​​ចុង​ខែ​នេះ​​នៅ​រាជធានី​ បាងកក​ប្រទេស​ថៃ​​​ ដែល​គេ​ដាក់​ឈ្មោះ​ថា ​ ONE: NO SURRENDER។ ​នេះ​ជា​កម្មវិធី​ដំបូង​​​គិត​ចាប់​តាំង​វិបត្តិ​ COVID-19 ​ វាយ​លុក​ខ្លាំងក្លា​តាំង​ពី​ខែ​ ​​​មីនា​ មក។ ​បច្ចុប្បន្ន​ ​កីឡាករ​​ និង​កីឡាការិនី​ជាប់​កិច្ច​សន្យា​​នៅ​សង្វៀន​​ពិភព​លោក​​មួយ​នេះ​​​មាន​ដូច​ជា​​​ ​​ចាន់ រតនា,​ ខុន ស៊ីចាន់ ​និង ​​អែម សុវណ្ណារី ​​​ជា​ដើម។ ​ចំណែក​កីឡាករ​ផ្សេង​ៗ​ ​កំពុង​តែ​ឃ្លាំ​មើល​ជា​បន្ត​បន្ទាប់៕

ចុចអាន មិន​ធម្មតា ស៊ឹម ប៊ុនស៊្រន់ រកស៊ីដំបូងមានទុន១ពាន់ដុល្លារ តែឥឡូវកើនដល់៧ម៉ឺនដុល្លារ

ចុចអាន ចាន់ សំអាត មាន ឬក្រ ក៏មិនបន្ទោសគុនខ្មែរ

​ព័ត៌មាន​ផ្សេងៗ​​​អំពី​ ONE Championship​ សូម​ចូល​ទៅ​កាន់​ www.onefc.com/about-us, ​follow ​លើ​ Twitter​ និង​ Instagram @ONEChampionship ​និង​ ​​ហ្វេសប៊ុក​ONEChampionship

មើល​​បន្ថែម

Stay in the know

Take ONE Championship wherever you go! Sign up now to gain access to latest news, unlock special offers and get first access to the best seats to our live events.
By submitting this form, you are agreeing to our collection, use and disclosure of your information under our Privacy Policy. You may unsubscribe from these communications at any time.