Kun Khmer

ជើង​ខ្លាំង​គុន​ខ្មែរ​ សុខ ធី​ កំពុង​ប្រឹង​ហាត់​ត្រៀម​វ៉ៃ​​ចុង​ខែ​នេះ

14/07/2020

អ្នក​លេង​គុន​ខ្មែរ​ និង​អន្តរជាតិ​របស់​កម្ពុជា​ សុខ ធី​ បាន​កំពុង​ស្នាក់​នៅ​ប្រទេស​ថៃ​​​ក្នុង​អន្តរកាល​នៃ​ជំងឺ​ខូវិត-១៩ ដូច្នេះ​ហើយ​បាន​ជា​រូប​គេ​មិន​ទាន់​បាន​ឡើង​សង្វៀន​ឡើយ​ទាំង​នៅ​ប្រទេស​កម្ពុជា និង​ប្រទេស​កំណើត​គិត​ចាប់​ពី​គម្រោង​ជួប​ជា​មួយ​កីឡាករ​វៀតណាម​កាល​ពី​ខែ​មីនា ត្រូវ​បាន​លុប​ចោល។

សុខ ធី (ឆ្វេង)​ទាត់​លើ Lerdsila

ទោះ​បី​ជា​យ៉ាង​ណា សុខ ធី​ ដែល​ធ្លាប់​វ៉ៃ​នៅ ONE Championship ៣​ដង​ នៅ​តែ​បន្ត​ហ្វឹកហាត់​យ៉ាង​សកម្ម​ដើម្បី​រក្សា​​សមត្ថភាព និង​គុន​ភាព​អាវុធ​របស់​ខ្លួន។ យ៉ាង​ណា​តាម​ការ​ឲ្យ​ដឹង​ពី​លោក សាន់ សៅយ៉ាន់ គ្រូ​បង្វឹក​របស់​ សុខ ធី ប្រាប់​ថា ឥឡូវ​នេះ​កូន​សិស្ស​របស់​កំពុង​ហ្វឹកហាត់​ពេញ​លេញ​ហើយ​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​មិត្តភាព​នៅ​ប្រទេស​ថៃ។កាល​ពី​សប្តាហ៍​កន្លង​ទៅ​មិត្ត​រួម​ក្លឹប​របស់​ សុខ ធី​ ទើប​ឈ្នះ​ការ​ប្រកួត​ ដូច្នេះ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​រូប​គេ​នឹង​​ឡើង​ប្រកួត។

លោក​គ្រូ សាន់ សៅយ៉ាន់​បញ្ជាក់​ថា ៖«​អត់​អី​ទេ ទោះ​ជា​ សុខ ធី​ អត់​បាន​ឡើង​វ៉ៃ​ច្រើន​ខែ​ ក៏​សមត្ថភាព​មិន​ធ្លាក់​ចុះ​ដែរ ពី​ព្រោះ​គេ​ហ្វឹកហាត់​ជា​ប្រចាំ​។ ឥឡូវ​នេះ​រឹត​តែ​ប្រឹង​ហាត់ ព្រោះ​ត្រូវ​ប្រកួត​ចុង​ខែ​នេះ»។

សុខ ធី (ស្តាំ) ពេលប្រកួត​ជាមួយ Rodtang

តាម​ការ​​ប្រកាស​របស់​គ្រូ​បង្វឹក​ សុខ ធី ពី​ប្រទេស​ថៃ​ ដែល​បាន​​ Live លើ​ Facebook ថា​ កីឡាករ​កម្ពុជា​​សុខ ធី ​នឹង​ប្រកួត​មិត្តភាព​​ នៅ​ប្រទេស​ថៃ​ នា​ថ្ងៃ​ទី​៣១ ខែ​កក្កដា ឆ្នាំ​២០២០​នេះ ប៉ុន្តែ​មិន​មែន​នៅ​សង្វៀន ONE ឡើយ។

សុខ ធី បាន​ក្លាយ​ជា​កីឡាករ​សំខាន់​ម្នាក់​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ស្ថាប័ន​ប្រដាល់​អន្តរជាតិ ONE Championship និង​គ្រោង​រៀប​ចំ​ឲ្យ​រូប​គេ​ឡើង​ប្រកួត​លក្ខណៈ​អន្តរជាតិ​​បន្ត​ទៀត បន្ទាប់​ពី​ធ្លាប់​ប្រកួត​នៅ​សង្វៀន​មួយ​នេះ​៣​ដង​ដោយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​ទស្សនា​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស។ សូម​បញ្ជាក់​ថា សុខ ធី ធ្លាប់​ប្រកួត​ចាញ់​កីឡាករ​ថៃ​​ទាំង​៣​ដង​ក្នុង​នោះ​ចាញ់​ពិន្ទុ​ខ្លា​ចាស់ Lerdsila ២​ដង និង​ចាញ់​បោះ​បង់​ចោល​ការ​ប្រកួត​ក្រោម​រន្ទះ​ជើងធ្ងន់​​​​ៗ​របស់​ Rodtang។

มาครับ เเจกเสื้อfc กดไลค์กดแชร์????????????

Posted by แป๊ะ มีนบุรี on Sunday, July 5, 2020

ស្ថាប័ន​ប្រដាល់​ធំ​លំដាប់​ពិភព​លោក ​ONE Championship គ្រោង​នឹង​បើក​ការ​ប្រកួត​វិញ​នា​​​ពេល​​ខាង​មុខ​នេះ​នៅ​ទី​ក្រុង​បាងកក ប្រទេស​​ថៃ​ក្នុង​ព្រឹត្តិការណ៍ ONE: NO SURRENDER ដែល​នឹង​ប្រជុំ​ដោយ​ជើង​ខ្លាំង​​ថៃ​លំដាប់​អន្តរជាតិ និង​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក។ ជា​ពិសេស​ទៀត​នោះ ​គ្រោង​នឹង​រៀប​ចំ​ការ​ប្រកួត​ជា​ច្រើន​ទៀត​បន្ត​បន្ទាប់​នា​ពេល​ខាង​មុខ៕

មើល​​បន្ថែម

Stay in the know

Take ONE Championship wherever you go! Sign up now to gain access to latest news, unlock special offers and get first access to the best seats to our live events.
By submitting this form, you are agreeing to our collection, use and disclosure of your information under our Privacy Policy. You may unsubscribe from these communications at any time.