Muay Thai

ចាន់ រតនា ​បញ្ចេញ​ទស្សនៈ​​លើ​គូ​​ឯក​ ONE :NO SURRENDER III

នៅ​ថ្ងៃ​សុក្រ​ទី​​ ២១​ ​​សីហា​ ​ស្អែក​នេះ​ ​ជើង​ខ្លាំង​ថៃ​​“The Million Dollar Baby” Sangmanee Klong SuanPluResort នឹង​​​​​ជួប​​​មិត្ត​រួម​ជាតិ​​  “Left Meteorite” Kulabdam Sor. Jor. Piek Uthai ​​​ក្នុង​លំដាប់​គូ​ឯក​​​នៃ​កម្មវិធី​ ​ ONE: NO SURRENDER III ​នា​ក្រុង​បាងកក​ប្រទេស​ថៃ។

​ជំនួប​នេះ​​ជា​គូ​​ទី​២​​នៃ​ការ​ប្រកួត​វគ្គ​ពាក់​កណ្ដាល​​ផ្ដាច់ព្រ័ត្រ​​​ក្នុង​កម្មវិធី​ ONE Bantamweight Muay Thai Tournament។ ​​បើ​កីឡាករ​​​រូប​​ណា​ឈ្នះ​ ​គេ​​នឹង​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ ​​ហើយ​អាច​កក់​​កៅ​អី​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​​​មួយ​ថៃ​ពិភព​លោក​ ONE Bantamweight​ ពី​ Nong-O Gaiyanghadao ​នៅ​ថ្ងៃ​ខាង​មុខ​ទៀត​ផង។

មុន​ការ​ប្រកួត​​​កើត​ឡើង​ ចាន់ រតនា ​ដែល​ជា​តារា​​គុន​ចម្រុះ​​កំពូល​ម្នាក់​​ប្រចាំ​​ប្រទេស​កម្ពុជា​​បាន​​បញ្ចេញ​ទស្សនៈ​​​​ចំពោះ​គូ​ឯក​​​​នេះ​​ថា​ ៖« ​ខ្ញុំ​មិន​បាន​​មើល​ច្រើន​ទេ​​ចំពោះ​​ការ​ប្រកួត​របស់​កីឡាករ​ថៃ​​ Sangmanee ​និង Kulabdam។​ ខ្ញុំ​គិត​ថា​ Sangmanee អាច​មាន​ប្រៀប​សម្រាប់​ការ​ប្រកួត។​ Sangmanee​ ​មាន​ជំនាញ​​ទាត់​បាន​ល្អ ​​កែង​ និង​ កណ្ដាប់​​ដៃ​រហ័ស​ដែរ។ ​ក្រៅ​ពី​នេះ​ គេ​មាន​ភាព​វៃ​ឆ្លាត ។​ ដូច្នេះ​ ​​នា​យប់​ថ្ងៃ​សុក្រ​នេះ​ ខ្ញុំ​ជ្រើស​រើស​ Sangmanee​ ​​​ឈ្នះ​ហើយ»។

​ថ្មីៗ​ នេះ​​ Sangmanee​ ​​បាន​បង្ហើប​ថា​ ៖​ ​​«​ខ្សែ​ក្រវាត់​ពិត​ជា​ស្រស់​ស្អាត​ ហើយ​ខ្ញុំ​បាន​ឃើញ​​​​កីឡាករ​ផ្សេង​ទៀត​ពាក់​វា។ ​​មើល​ទៅ​ពិត​ជា​គួរ​អបអរ​សាទរ [​ពី​មនុស្ស​​​​ម្នា​​យ៉ាង​ច្រើន]។ ​​ខ្ញុំ​ពេញ​ចិត្ត​​នឹង​​​​សកម្មភាព​ទាំង​នោះ​​ហើយ​ខ្ញុំ​ចង់​ឈាន​ដល់​កម្រិត​​កំពូល​​នេះ​ដែរ។ ​ខ្ញុំ​ត្រូវ​តែ​អភិវឌ្ឍ​ខ្លួន​​ឲ្យ​ដល់​កម្រិត​កំពូល។ ​ខ្ញុំ​​បន្ត​ភាព​រីក​ចម្រើន​ខ្លួន​ឲ្យ​ល្អ​បំផុត​ និង​ ​​ប្រជែង​យក​ជើង​ឯក»។ ​ ​

 

 

Sangmanee សង្កត់​ធ្ងន់​ថា​ ៖«​ខ្ញុំ​អាច​យក​ឈ្នះ​ ​Kulabdam ​បាន​ ​និង​ដាក់​សម្ពាធ​​ឲ្យ​​ខ្លាំង​ក្នុង​ការ​ប្រកួត​​នេះ»។ ​

គួរ​ដឹង​ថា​ Sangmanee ​ជា​ម្ចាស់​ជើង​​​ឯក​មួយ​ថៃ​ពិភព​លោក​ ​៧​សម័យ​​ ​និង​​ ​​បាន​កាន់​​កំណត់​ត្រា​ប្រកួត​​​ទទួល​ជ័យជម្នះ​​ ១៨២​ ​ដង​​ ចាញ់​២៧​ដង​ និង ​ស្មើ ​៥ ​ដង​​ក្នុង​អាជីព​​របស់​ខ្លួន​ ​បន្ទាប់​ពី​ប្រឡូក​​នៅ​សង្វៀន​ល្បី​ៗ​​របស់​​ប្រទេស​ថៃ។ ​
បុរស​​វ័យ ​២៣ ​ឆ្នាំ​មក​ពី​បាងកក​​​ធ្វើ​បាន​ល្អ​នៅ​សង្វៀន​​ ​ONE Championship​ តាម​រយៈ​ការ​ប្រើ​​​ជើង​ឆ្វេង​​ដ៏​ជំនាញ​ និង​ ​កណ្ដាប់​ដៃ​​ផ្ដួល​​កីឡាករ​កូន​កាត់​​ម៉ារ៉ុក​-​បារាំង ​Azize Hlali​​ ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​កាល​ខែ​វិច្ឆិកា​ ​និង​ ​ឈ្នះ​កីឡាករ​ជប៉ុន​ Kenta Yamada ​កាល​ខែ​ ​មករា​ ដើម​ឆ្នាំ​នេះ។

ជ័យជម្នះ​​​ទាំង​នេះ​បាន​​ជួយ​​ឲ្យ​​ Sangmanee ​ក្លាយ​ជា​គូ​ប្រជែង​​​ចំណាត់​ថ្នាក់​លេខ​១​​​ក្នុង​ប្រភេទ​ទម្ងន់ ​bantamweight ​​នៃ​​ចំណាត់​ថ្នាក់​​ ONE’s Athlete Rankings។​ ​​ ​

Muay Thai fighter Kulabdam rocks Bobo Sacko

ចំណែក​គូ​ប្រជែង​ Kulabdam​ ​​មាន​កំណត់​ត្រា​តិច​ជាង​ប៉ុន្តែ​ ​រូប​ក៏​មិន​ធម្មតា​ដែរ​ជា​ពិសេស​ភាព​រហ័សរហួន។ ​ Kulabdam ​ជា​ជើង​ឯក​​​​​មួយ​ថៃ​ពិភព​លោក​​ប្រចាំ​សង្វៀន​​ Lumpinee Stadium ​ពីរ​សម័យ​កាល​ ​ហើយ​ ​មាន​កំណត់​ត្រា​ឈ្នះ​ ៦១ ​ដង​ ចាញ់ ​១០​ដង​ និង​ ស្មើ ៥ ​ដង។ ​

​បែប​ណា​ក្ដី​ “The Million Dollar Baby” ​​​​​​ជឿជាក់​ថា​ធ្វើ​បាន​ល្អ​បំផុត​តាម​រយៈ​បម្លាស់ទី​​លឿន,​ រក្សា​កុំឲ្យ​គូ​ប្រកួត​វ៉ៃ​ចូល​ និង​ ​​​រក​​​ចំណុច​ប្រើ​ស្នៀត​​យក​ឈ្នះ​​នៅ​ថ្ងៃ​សុក្រ​​នេះ​៕

ចុចអាន Kulabdam ​ដាក់​ផែន​ការ​ផ្ដួល​​ Sangmanee​ ឲ្យ​សន្លប់​តាម​រយៈ​កណ្ដាប់​ដៃ​

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។