Kun Khmer

ចាន់ រតនា​ ​​ក្ដោប​បាន​ការ​​ថត​​ស្ពត​ពាណិជ្ជ​​ឲ្យ​ក្រុម​ហ៊ុន​​​បី​ធំៗ​​មួយ​រយៈ​នេះ

អ្នក​លេង​គុន​ចម្រុះ​កំពូល​របស់​កម្ពុជា ​ចាន់ រតនា​ ​​ទទួល​បានការថត​ស្ពត​ពាណិជ្ជកម្ម​ជា​ហូរហែ​​តាំង​ពី​ឆ្នាំ ២០១៩ រហូត​ដល់​ដើម​ឆ្នាំ ២០២០​នេះ។ ​ នេះ​ជា​ការ​​រួមចំណែក​ជួយទ្រទ្រង់​ដល់​ប្រាក់​ចំណូល​ក្រៅ​ពី​ការ​បង្ហាត់​សិស្ស​ និង​ការ​ឡើង​សង្វៀន​អន្តរជាតិ ONE Championship។​

​កីឡាករ​ជំនាញ​​គុន​​ខ្មែរ​ និង​យុទ្ធគុនខម​ បាន​​បង្ហើប​ឈ្មោះ​ក្រុម​ហ៊ុន​ចំនួន​​​​បី​ដូច​​ជាក្រុម​ហ៊ុនទូរសព្ទ​ Cellcard, ​ក្រុម​ហ៊ុន​រថយន្ត​ ​MG, ​និង​ភេសជ្ជៈ​​ប៉ូវ​កម្លាំង​ Red Bull។ ​«​ខ្ញុំ​បាន​ថតស្ពត​ឲ្យ​ក្រុម​ហ៊ុន​ Cellcard ​នៅ​ឆ្នាំ ២០១៩​​ ​ដែល​​គេ​ឲ្យ​ដើរ​តួ​​អំពី​ការ​ផ្សព្វផ្សាយ​​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត។ ​ចំណែក​ក្រុម​ឡាន​ MG ​ខ្ញុំ​បាន​ថត​ស្ពត​​ប្រមាណ​​៥​ខែ​មុន​ នា​ដើម​​ឆ្នាំ​នេះ។ ​ហើយ​ក្រុមហ៊ុន​ Red Bull ​ខ្ញុំ​ទើប​ថត​ប្រហែល​ពីរ​​បី​ខែ​មុន​ដែរ»។ ​​ម្ចាស់​ក្លិប​ប្រដាល់​ «សិល្បៈ» បាន​​រៀបរាប់​ឲ្យ​ដឹង​បែប​នេះ។

Cambodian flyweight Chan Rothana heads to the Circle

​​ទោះ​ជា​​ទទួល​បាន​ការ​​ជ្រើសរើស​ថត​ស្ពត​រហូត​ដល់​ ៣ ក្រុម​ហ៊ុន​ធំៗ​ ប៉ុន្តែ រតនា ​មិន​បង្ហើប​អំពី​តម្លៃ​ខ្លួន​​​ថា​បាន​ប៉ុន្មាន​នោះ​ទេ។ ​​យ៉ាង​ណា​​ក៏ដោយ​ ​អ្នក​លេង​គុន​ចម្រុះ​ប្រចាំ​សង្វៀន ONE Championship ​រូប​នេះ​​ បន្ត​ថា​ ​​ការងារ​ទាំង​នេះ​បាន​រួម​ចំណែក​បន្ថែម​ចំណូល​​​សម្រាប់​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​​ខណៈ​ដែល​ ​រូប​​គេ​មិន​ទាន់​បាន​ឡើង​​សង្វៀន​​ទាល់តែ​សោះ​តាំង​ពី​ខែ សីហា ឆ្នាំ ២០១៩​ មក។​ ​​

ចុចអាន មិន​ធម្មតា​ប៊ូខាវ​វៀតណាម​ Duy​ Nhat​ ឈ្នះ​មេដាយ​មាស​អាស៊ី​៤​គ្រឿង

រតនា ​ តែង​តែ​លើក​ទឹក​ចិត្ត​​​ដោយ​ខ្លួន​ឯង​ដើម្បី​ឈាន​ដល់​កម្រិត​កំពូលថែម​ទៀត ​និង ​ប្រកួត​​តំណាង​ឲ្យ​កម្ពុជា​នៅ​សង្វៀន​លំដាប់​ពិភព​លោក​ ONE Championship ​បន្ទាប់​ពី​ទទួល​ជ័យជម្នះ​​​៣​លើក​ចុង​​ក្រោយ​ដ៏​អស្ចារ្យ។ ​រតនា ​​ត្រូវ​បាន​គេ​ព្រលយ​ពាក្យ​ថា​​អាច​ជួប​​​​កីឡាករ​ជើង​ខ្លាំង​​​​សញ្ជាតិ​ជប៉ុន​ Yuya Wakamatsu ឬ ​រហស្ស​នាម​ថា​ “Little Piranha” នា​ពេល​ខាង​មុខ។ ​គួរ​ដឹង​ថា ​កីឡាករ​ជប៉ុន​រូប​នេះ​​បាន​បង្ហាញ​​ខ្លួន​​ដ៏​កក្រើក​នា​ពេល​កន្លង​មក​​​​ និង ​ជា​បេក្ខភាព​ដណ្ដើម​ខ្សែ​ក្រវាត់​ទៀត​ផង​នៅ​ឆ្នាំ​២០១៩។

ចាន់ ​រតនា​​ ​បាន​ថ្លែង​អំណរគុណ​ដល់​បណ្ដា​ក្រុម​ហ៊ុនដែល​រូប​គេ​​បាន​​ដើរ​តួ​ថត​​ស្ពតពាណិជ្ជកម្ម​ផ្សព្វផ្សាយ​ម៉ាកយីហោ​កន្លង​មក​ថា​ ៖«ខ្ញុំ​ពិត​ជា​រំភើប​ចិត្ត​​ណាស់​ដែល​​ពួក​គាត់​បាន​​​ជ្រើសរើស​ខ្ញុំ​ជា​​អ្នក​ផ្សព្វផ្សាយ​ផលិតផល​ទាំង​នោះ។​ វា​​បាន​ជួយ​​​​​បន្ថែម​ចំណូល​ដល់​កិច្ច​ការ​បើក​ក្លិប​ប្រចាំ​ថ្ងៃ​ និង​សម្រួល​ដល់​ជីវភាពរស់នៅរបស់​​ខ្ញុំនិងគ្រួសារ​​ក្រៅ​ពី​ការ​ឡើង​រេញ​ប្រកួត»។

ចុចអាន ចាន់ ​រតនា ​​ប៉ង​ជួប​​​​ Yuya Wakamatsu​ ​​ដើម្បី​​​បង្កើន​សមត្ថភាព​ដល់​​កម្រិត​ខ្ពស់

​​
កីឡាករ​វ័យ​ ៣៤​ឆ្នាំ​បាន​បាន​ឲ្យ​ដឹង​ទៀត​ថា​ បើ​សិន​មាន​ក្រុម​ហ៊ុនណា​ចង់​​ផ្សព្វផ្សាយ​​ម៉ាក​យីហោ​ និង​ត្រូវ​ការ​រូប​គេ​ ឬ​​ ការ​សម្ដែង​ជា​តួ​វាយ​ដំ​ទាត់​ធាក់ ដើម្បី​ធ្វើ​ឲ្យ​ផលិតផល​កាន់​ល្បី​ល្បាញ ​គឺ​អាច​ទាក់ទង​រូប​គេ​បាន។

ចុចអាន Petchmorakot ​រំពឹង​ថា​​អាច​ផ្ដួល​វីរបុរស​ Yodsanklai ឲ្យសន្លប់

ចុចអាន ជ័យជម្នះ​​​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​​​៣​លើក​របស់​ ចាន់ រតនា​ ​​នៅ​សង្វៀន​ ONE