Kun Khmer

ចាន់ រតនា​ និងតារា​គុន​ចម្រុះ​មីយ៉ាន់ម៉ា​​ Phoe Thaw​ ជា​ទំនាក់ទំនង​មិន​ងាក​រេ​

ទោះ​ Covid-19 បាន​រំខាន​ជំនួប​រវាង​ម្ចាស់​ក្លិប​ប្រដាល់ «​​សិល្បៈ»​ ចាន់ ​រតនា និង​ វីរបុរស​គុន​ចម្រុះ​របស់​ ​មីយ៉ាន់ម៉ា​ Phoe Thaw  ក្ដី​ ​​ប៉ុន្តែ​ទំនាក់ទំនង​របស់​គេ​ទាំង​ពីរ​មិន​បែក​ឆ្វេង​ទៅ​​ណា​​នោះ​ឡើយ​ពោល​​នៅ​ស្និទ្ធស្នាល​ដូច​ដើម​តាម​រយៈ​ការ​ឆាតជជែកគ្នា​​តាម​បណ្ដាញ​សង្គម​​។​

ចាន់ រតនា ជា​មិត្ត​​ជិត​ស្និទ្ធ​ជា​មួយ​​​តារា​​គុន​ចម្រុះ​​ដ៏​លេច​ធ្លោ​ Phoe Thaw ឬ ​រហស្សនាម​ “Bushido” របស់​ក្លិប​ Myaing Ka LayA Phyu Yaung Thway ​​នៃ​ប្រទេស​ មីយ៉ាន់ម៉ា។​ ​​មួយ​រយៈ​ចុង​ក្រោយ​នេះ​​​ Phoe Thaw ​​បាន​មក​ទស្សនកិច្ច​នៅ​ស្រុក​ខ្មែរ​​ និង ​សាកសួរ​សុខទុក្ខ​ ចាន់ រតនា​ ​ជា​ច្រើន​​ដង​ ​ហើយ​ការ​មក​សួរសុខទុក្ខ​ចុង​ក្រោយ​​បាន​កើត​ឡើង​កាល​ពាក់​កណ្ដាល​ ​ខែ​ មីនា ឆ្នាំ​ ២០១៩​។

ចុចអាន ជ័យជម្នះ​​​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​​​៣​លើក​របស់​ ចាន់ រតនា​ ​​នៅ​សង្វៀន​ ONE

​កីឡាករ​​កំពូល​កម្ពុជាប្រចាំ ONE Championship ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​៖«​ ​មួយ​រយៈ​នេះ​ Covid-19 បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​មិន​​សូវ​បាន​ជួប​គ្នា​​ព្រោះ​អត់​បាន​ចេញ​ទៅ​​ប្រកួត​​ ឬ ជួប​ Phoe Thaw ឯ មីយ៉ាន់ម៉ា ឬ គេអត់​បាន​មក​លេងនៅខ្មែរ។ ​ប៉ុន្តែ​ ​យើង​មិន​មែន​ដាច់​តែ​ម្ដង​ទេ ​ព្រោះ​យើង​បាន​ជជែក​គ្នា​តាម​ឆាត​ដែល​មាន​ Group ជា​មួយ​គ្នា។ ​ Phoe Thaw ​និងខ្ញុំ​មាន​ទំនាក់​ទំនង​​ប្រហែល​ ៣​ឆ្នាំ​ ​និង​ធ្លាប់​ហ្វឹកហាត់​ជា​មួយ​គ្នា,​ ឡាំ​គ្នា និង  ​​ខ្ញុំ​ធ្លាប់​ឲ្យ​ទឹក​គាត់​ទៀត​ផង​ពេល​ឡើង​វ៉ៃ»។

ក្រោយ​ចាប់​ដៃ​គូ​ជាមួយ​ក្លិប​កីឡា​អន្តរជាតិ​ Fight For Good ​(FFG) ​និងក្លិប​ សិល្បៈ​ ​កាល​ដើម​ឆ្នាំ ២០១៩​ ​ក្លិប​ទាំង​ពីរ​​​នៅ​តែ​មាន​ទំនាក់ទំនង​ល្អ​​ហើយ​ការ​ឧបត្ថម្ភ​គាំទ្រ​​ផ្នែក​​សម្ភារ​ដល់​ក្លិប​​តំណាង​ឲ្យ​កម្ពុជា​​អាច​នឹង​កើត​មានឡើងទៀត​​​ពេល​​ស្រុក​ទេស​ និង​ពិភព​លោក​ស្ងប់ស្ងាត់​ពីមេរោគ​ Covid-19។  ​តាម​រយៈ​ Phoe Thaw ​កីឡាករ​ ចាន់ ​រតនា​ ​ក៏​មាន​ឈ្មោះ​ជា​កូន​សិស្ស និង​ជា​ក្រុម​ការងារ​គ្រូ​បង្វឹក​​នៅ​ក្លិប​គុន​ FFG ​នេះ​ដែរ។​

Cambodian flyweight Chan Rothana heads to the Circle

​​ក្លិប​អន្តរជាតិ​ ​ FFG មាន​ដៃ​គូ​សហការ​​​ដូច​ជា​ Phoe Thaw មក​ពី​មីយ៉ាន់ម៉ា​, ​ចាន់ ​រតនា​ ​របស់​កម្ពុជា, ​​​ជប៉ុន, និង អាមេរិក​ជា​ដើម។ ​​​​ការ​ដែល​ Phoe Thaw ​ឧស្សាហ៍​មក​លេង​ស្រុក​ខ្មែរ និង​មាន​ទំនាក់​ទំនង​​ល្អ​ជា​មួយ​ រតនា ថែម​ទាំង​នាំ​ដៃ​គូ​អន្តរជាតិ​មក​ទៀត​នោះ​ដោយ​សារ​​ជា​មិត្ត​​​​​រួម​អាជីព​​គុន​ចម្រុះ, មិត្ត​ស្និទ្ធស្នាល,​ ​​ស្រុក​ខ្មែរ​ស្រដៀង​មីយ៉ាន់ម៉ា​​ទាំង​ការ​រស់​​នៅ និង​ ការ​ញុំា​អាហារ​ មិន​ខុស​គ្នា​ប៉ុន្មាន។ ​នេះ​ជា​ទំនាក់ទំនាក់​មិន​អាច​ដោះដៃ​បាន និង​ ​​អាច​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​គ្នា​ជា​រឿយៗ​ កាល​មិន​ទាន់​ Covid-19 លុក​លុយដល់ពិភពលោក​​ពោល រតនា អាច​ទៅ​ហាត់​ជា​មួយ Phoe Thaw ​នៅ​មីយ៉ាន់ម៉ា ហើយ​ ​កីឡាករ​មីយ៉ាន់ម៉ា ក៏​អាច​​មក​ដកស្រង់បច្ចេកទេសហាត់​នៅ​ក្លិប​សិល្បៈ​របស់​កម្ពុជា​ដែរ។

ចុចអាន គ្រូ​​ជម្រើស​ជាតិ​​លោក​​ ជា​ រិទ្ធ ​​​​បង្ហាញ​​ក្ដី​ស្រលាញ់​​ចំពោះ​​សង្វៀន​លំដាប់​ពិភព​លោក

​​ពេល​ផ្ដល់​បទសម្ភាសន៍​កាល​ឆ្នាំ ២០១៩​ ​កីឡាករ​​​គុន​ចម្រុះ​មីយ៉ានម៉ា​​ដដែល​នេះ​ ​​បាន​ចាត់​ទុក​ ​កម្ពុជា​ជា​ផ្ទះ​ទី២​របស់​គេ​ និង ​ចង់​ពង្រីក​ទំនាក់ទំនង​បន្ថែម​ទៀត​ក្នុង​​វិស័យ​គុន​ចម្រុះ​នៅ​កម្ពុជា។​


​​​​មិន​ត្រឹម​​​តែស្គាល់​​​​ ចាន់ រតនា ​​ក្នុង​ទំនាក់​ទំនង​ការងារ​​ ប៉ុន្តែ​ Phoe Thaw ​បាន​​មក​ទស្សនៈ​កិច្ច​និង​ឈ្វេង​​យល់​អំពី​​ការ​រស់​នៅ​ និង​វប្បធម៌​របស់​កម្ពុជា​ ៣​​ លើក​រួចមក​ហើយ។

​យ៉ាង​ណា​ក្ដី​ ​ទោះ​មិន​ទាន់​​ឈាន​ដល់​​ការ​ផ្លាស់​ប្ដូរ​សិស្ស​ទៅ​ហ្វឹកហាត់​រវាង​ក្លិប​ទាំង​ពីរ ​ប៉ុន្តែ​​កន្លង​មក​ Phoe Tham ​សន្យា​ជួយ​​ជ្រោមជ្រែង​​ក្លិប​ «សិល្បៈ» ​​ទៅ​តាម​លទ្ធភាព​​ផ្ទាល់​ខ្លួន​ និង រក្សា​ទំនាក់ទំនង​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​​ ក្រោយចាប់គ្នារយៈពេលជាង២​ឆ្នាំ​មក​នេះ​ និង​បន្ត​ដំណើរ​រួម​គ្នា​តទៅ​ទៀត។

ចុចអាន  ខុន ស៊ីចាន់ នៅតែពេញចិត្តចំពោះអាជីពប្រដាល់ជិត២០ឆ្នាំ ទោះមិនល្បីខ្លាំង