Kun Khmer

ក្រោយព្យាបាលជិត៣ខែ ឡៅ ចិត្រា របួសរើឡើងវិញត្រូវការពេលយូរទៀត

04/07/2020

អ្នកលេងគុនខ្មែរល្បីឈ្មោះ ឡៅ ចិត្រា ត្រូវបន្តព្យាបាលរបួសស្រាំម្រាមដៃយូរទៀត បន្ទាប់ពីសម្រាកព្យាបាលប្រហែលជា៣ខែហើយ ប៉ុន្តែរបួសនេះបានរើសឡើងវិញដោយសារហ្វឹកហាត់។ របួសប្រេះស្រាំម្រាមដៃ​បាន​កើត​មាន​ឡើង​នៅពេល​រូបគេប្រកួតចាញ់ពិន្ទុជើងខ្លាំង មឿន សុខហ៊ុច កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០។  របួសនោះបានធ្វើឲ្យរូបគេចំណាយពេលព្យាបាលជិត៣ខែមកហើយ។

ឡៅ ស៊ីណាត ដែលជាបងប្រុសបង្កើតរបស់ ឡៅ ចិត្រា បានប្រាប់ក្រុមការងារ ONE Championship ថា ប្អូនប្រុសរបស់លោកមិនអាចវិលចូលសង្វៀនបានឆាប់ៗទេ បន្ទាប់ពីរបួសបានរើសឡើងវិញ។

កីឡាករ ឡៅ ចិត្រា

«ចិត្រាប្រហែលជាត្រូវចំណាយពេលហោចណាស់ក៏២ខែទៀតដែរដើម្បីព្យាបាលរបួសស្រាំម្រាមឲ្យជាសះស្បើយពេញលេញ។ មែនទែនទៅរបួសនេះជាសះស្បើយហើយ ហើយគ្រោងឡើងប្រកួតគុនខ្មែរវិញ។ ប្អូនខ្ញុំក៏ខិតខំហ្វឹកហាត់ ហាត់វ៉ៃចេញកណ្តាប់ដៃ ធ្វើឲ្យរបួសហ្នឹងក៏រើឡើងវិញ»។ នេះជាការបញ្ជាក់របស់ ឡៅ ស៊ីណាត។

ឡៅ ចិត្រា (ស្តាំ) ប្រកួត​ជាមួយ Superlek (ឆ្វេង)

ឡៅ ស៊ីណាត បន្ថែមថា ក្នុងរយៈពេលព្យាបាលរបួសប្រហែលជាពីរបីខែកន្លងទៅនេះបានធ្វើឲ្យអ្នកលេងគុនខ្មែរ ឡៅ ចិត្រា បានឡើងទម្ងន់រហូតដល់៦៥គីឡូក្រាមហើយ។ យ៉ាងណាបងប្រុសរបស់កីឡាករគុនខ្មែរដែលធ្លាប់ជួបជើងខ្លាំងថៃ Superlek ក្នុងព្រឹត្តិការណ៍ ONE Championship: Clash OF Legends នៅប្រទេសថៃក៏បានកំពុងហ្វឹកហាត់ផ្សេងៗទៀតដើម្បីរក្សាកម្លាំងស៊ុហ្វឲ្យបានល្អ។

ឡៅ ចិត្រា ជាជើងឯកគុនខ្មែរអន្តរជាតិកម្រិតមាសនៅសង្វៀន PNN កាលពីឆ្នាំ២០១៩ និងឈ្នះមេដាយសំរឹទ្ធក្នុងប្រភេទកីឡាឃីកបុកសីងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០១៩នៅប្រទេសហ្វីលីពីន។

ជាពិសេសទៀតនោះ កេរ្តិ៍ឈ្មោះរបស់គេកាន់តែទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងប្រទេស និងក្រៅប្រទេសនៅពេលដែលរូបគេបានបោះជំហានចូលសង្វៀនអន្តរជាតិធំលំដាប់ពិភពលោក ONE Championship កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩នៅទីក្រុងបាងកក ប្រទេសថៃដែលពេលនោះចាញ់ពិន្ទុជើងខ្លាំងថៃ Superlek Katmuu9

ឡៅ ចិត្រា (ស្តាំ)​ប្រកួត​ជាមួយ Superlek (ឆ្វេង)

រូបគេជាកីឡាករគុនខ្មែរវ័យក្មេងដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងល្បីល្បាញក្នុងពិភពប្រដាល់ខ្មែរ។ បានហ្វឹកហាត់ប្រដាល់គុនខ្មែរតាំងពីអាយុ៨ឆ្នាំ កីឡាករកើតក្នុងត្រកូនអ្នកប្រដាល់រូបនេះបានប្រឡូកក្នុងអាជីពប្រដាល់ជិត១០ឆ្នាំហើយគឺឡើងសង្វៀនឈ្នះ១២០ដង ចាញ់២២ដង និងស្មើ៥ដង៕

អាន​អត្ថបទ​ផ្សេង​ៗ

ព័ត៌មានផ្សេងៗ​​​អំពី​ ONE Championship​ សូមចូលទៅកាន់​ www.onefc.com/about-us, follow ​លើ​ Twitter​ និង​ Instagram @ONEChampionship ​និង ​​ហ្វេសប៊ុកONEChampionship

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។