Kickboxing

វិធី​ទស្សនា​ ONE: REVOLUTION ​នៅ​ថ្ងៃ​ទី ២៤ ​កញ្ញា

កម្មវិធី Revolution ​​របស់​ ONE Championship កាន់​តែ​ខិត​ជិត​មក​ដល់​ហើយ។

​នៅ​ថ្ងៃ​សុក្រ​ទី ២៤​ ​ក​ញ្ញា  ស្ថាប័ន​រៀប​ចំ​​ព្រឹត្តិការណ៍​ក្បាច់​គុន​លំដាប់​ពិភព​លោក​​នឹង​ផ្សាយ​​ផ្ទាល់​កម្មវិធី ONE: REVOLUTION ​នៅ​កីឡដ្ឋាន Singapore Indoor Stadium ប្រទេស​សិង្ហបុរី ​ហើយ​ក្នុង​នោះ ​​គូ​ប្រកួត​រហូត​ដល់ ១១ គូ​ប្រជុំ​ដោយ​អ្នក​មាន​ទេពកោសល្យ​ត្រូវ​បង្ហាញ​ខ្លួន​នៅ​​លើ​សង្វៀន។

​គូ​ឯក​នៃ​កម្មវិធី​​តម្រូវ​លើ​ម្ចាស់​ខ្សែ​ក្រវាត់​គុន​ចម្រុះ​​ ONE Lightweight World Champion ​កីឡាករ Christian “The Warrior” Lee  ឡើង​ការពារ​ខ្សែ​ក្រវាត់​​របស់​ខ្លួន​ទល់​នឹង​​​ជើង​ខ្លាំង កូវ៉េខាងត្បូង Ok Rae Yoon

​ជា​មួយ​គ្នា​ក៏​មាន​​គូ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​ចំនួន​ ពីរ​គូ​ទៀត​ផង​ដែរ​ ​ដូច​ជា​ម្ចាស់​ខ្សែ​​ក្រវាត់​​ឃីកបុកសីង ONE Bantamweight Kickboxing World Champion កីឡាករ Capitan ​ឡើង​ការពារ​ខ្សែ​ក្រវាត់​ទល់​នឹង​ Mehdi “Diamond Heart” Zatout ​ហើយ​ ​ម្ចាស់​ខ្សែ​ក្រវាត់​​​គុន​ចម្រុះ​ ONE Strawweight World Champion  កីឡាករ Joshua “The Passion” Pacio  ឡើង​ការពារ​ខ្សែ​ក្រវាត់​ទល់​នឹង​ Yosuke “The Ninja” Saruta ​ក្នុង​ជំនួប​លើក​ទី​៣​របស់​​​ពួក​គេ។

​ខាង​ក្រោម​​នេះ​សូម​ស្វែង​រក​វិធី​ទស្សនា​ទូទាំង​ពិភព​លោក​​របស់​កម្មវិធី​ ONE: REVOLUTION ​តាម​​តំបន់​របស់​អ្នក ៖

Christian Lee defends the ONE Lightweight World Title against Ok Rae Yoon at ONE: REVOLUTION

ទស្សនា​ទូទាំង​ពិភព​លោក​

ONE: REVOLUTION នឹង​​ត្រូវ​ផ្សាយ​​​ទូទាំង​ពិភព​លោក​លើស​ពី​១៥០ ​ប្រទេស​ ហើយ​​​អ្នក​គាំទ្រ​អាច​ទស្សនា​ការ​ផ្សាយ​បន្ត​ផ្ទាល់​​តាម​ទូរទស្សន៍, ថេបប្លេត, ​កុំព្យូទ័រ, ​ឬ​ ​ឧបករណ៍​ចល័ត​ផ្សេង​ៗ​​ទៀត។

​ព្រឹត្តិការណ៍​ទាំង​មូល​នឹង​ផ្សាយ​​តាម​ឆាណែល​ ​YouTube ​ របស់​ ​ONE​​ និង​ នៅ​លើ​ ONE Super App  ចាប់​ពី​ម៉ោង ៦:៣០ តទៅ ម៉ោង​ស្ដង់​ដារ​នៅ​សិង្ហបុរី ។ ​​​លើស​ពី​នេះ​ទៅ​ទៀត​​ ​គូ​ដំបូង (Lead Card) ​នឹង​​​ផ្សាយ​តាម​​ផេក​ Facebook  ​ផ្លូវ​ការ​របស់ ​ONE ។

*** ចំណាំ: អ្នក​រស់​នៅ​សហរដ្ឋ​អាមេរិក, ឥណ្ឌា, ជប៉ុន, នូវែលហ្សេឡង់ ​​​ អាមេនី, បេឡារូស, កាហ្សាក់ស្ដង់, កៀហ្ស៊ីស៊ីស្ថាន ,​តាជីគីស្ថាន , អ៊ុយក្រែន, និង អ៊ូបេគីស្ថាន ​មិន​អាច​ទស្សនា​​តាម​កម្មវិធី​ខាង​លើ​បាន​ទេ។

កម្ពុជា

ទស្សនា​​ការ​ផ្សាយ​ផ្ទាល់ ONE: REVOLUTION ​តាម​រយៈ​ឆាណែល​ YouTube ​របស់​ ONE ​ ឬ​ ​ ONE Super App ​ចាប់​ពី​គូ​ដំបូង (Lead Card) ​​ចាប់​ពី​វេលា​ម៉ោង​​  ៥:៣០ ​ល្ងាច​​តទៅ​ម៉ោង​នៅ​ឥណ្ឌូចិន (ICT) នៅ​ថ្ងៃ សុក្រ ​ទី ​២៤ ​កញ្ញា។

អាមេរិក

ទស្សនា​ការ​ផ្សាយ​​​ផ្ទាល់​ពី​ព្រឹត្តិការណ៍​ទាំង​មូល​​នៅ​លើ​​  Bleacher Report, B/R App ឬ B/R Youtube ​ចាប់​ពី​ម៉ោង​ ៦:៣០ ​ព្រឹក​តទៅម៉ោង​ស្ដង់​ដារ​​លោក​ខាង​កើត​ (EST)/ម៉ោង​ស្ដង់ដារ​​អាស៊ីប៉ាស៊ីហ្វិក​(PST) ​ចាប់​ពី​ ៣:៣០​ព្រឹក នៅ​ថ្ងៃ​ សុក្រ ២៤ កញ្ញា។

បន្ទាប់​ពី​ការ​ផ្សាយ​​នៃ​ព្រឹត្តិការណ៍ ONE: REVOLUTION  ការ​ប្រកួត​ទាំង​មូល​ភ្លាម​ៗ​​អាច​ទស្សនា​បាន​លើ​ YouTube របស់ B/R ។

ចិន

ទស្សន​ព្រឹត្តិការណ៍​​ផ្សាយ​ផ្ទាល់​គូ​ដំបូង​​តាម  iQiYi ចាប់​ពី​ម៉ោង ៦:៣០ យប់​តទៅ​​ម៉ោង​ស្ដង់​ដារ​ប្រទេស​ចិន​នៅ​ថ្ងៃ​សុក្រ​ទី ២៤ ​កញ្ញា​។ 

BTV និង Great Sports  នឹង​ផ្សាយ​ឡើង​វិញ​គូ​សំខាន (Main Card) ចាប់​ពី​ម៉ោង​ ៨:៣០ ល្ងាច​ម៉ោង​ស្ដង់​ដ្ដារ​ប្រទេស​ចិន​  នៅ​ថ្ងៃ​សុក្រ​ទី ២៤ ​កញ្ញា​។

 ដូច​គ្នា​នេះ QHTV ​នឹង​ផ្សាយ​ឡើង​វិញ​​​​នៃ​កម្មវិធី ONE: REVOLUTION ចាប់​ពី​ម៉ោង​ ១០:៣០​​ ​ម៉ោង​ស្ដង់​ដារ​នៅ​ប្រទេស​ចិន​នា​ថ្ងៃ​សុក្រ​ទី ២៤ កញ្ញា។

ចុង​ក្រោយ ! SZTV5  នឹ​ង​ផ្សាយ​ឡើង​វិញ​ពី​ម៉ោង ១០:៤៥ ដល់ ១១:៤៥ យប់ ម៉ោង​ស្ដង់​ដារ​​ប្រទេស​​ចិន​នា​ថ្ងៃ​សៅរ៍​ទី ២ តុលា និង ​អាទិត្យ​ទី ៣ តុលា។ 

ឥណ្ឌា 

ទស្សនា​ការ​ផ្សាយ​​​​​គូ​ដំបូង (Lead Card ) តាម​រយៈ​​ទូរទស្សន៍​ Disney + Hotstar ឬ Star Sports 2 ​ចាប់​ពី​ម៉ោង​ ៦​:០០ ​ល្ងាច​​តទៅ​​ម៉ោង​​​នៅ​ឥណ្ឌា​ (IST) នៅ​ថ្ងៃ​សុក្រ​ទី ២៤ ​កញ្ញា​។

ឥណ្ឌូណេស៊ី
ទស្សនា​ការ​ផ្សាយ​​​​ផ្ទាល់​គូ​ដំបូង (Lead card) ​នៅ​លើ​ Vidio.com , MAXStream ​ឬ Kaskus TV ​ចាប់​ពី​ម៉ោង​ ៥:៣០​ ម៉ោង​​ឥណ្ឌូណេស៊ី​ភាគ​ខាង​លិច​ (WIB) នៅ​ថ្ងៃ​សុក្រ​ទី ២៤ ​កញ្ញា​។ ។

ដូច​គ្នា​នោះ ​SCTV ​នឹង​ផ្សាយ​ឡើង​វិញ​នៅ​ថ្ងៃ​​ដដែល​ចាប់​ពី​វេលា​ម៉ោង​ ​១១:៣០ ​ម៉ោង​​​នៅ​ឥណ្ឌូណេស៊ី​ភាគ​ខាង​លិច​ (WIB) នៅ​ថ្ងៃ​សុក្រ​ទី ១ តុលា។

ជប៉ុន 

ទស្សនា​ការ​ផ្សាយ​ផ្ទាល់​គូ​ដំបូង​​​តាម​រយៈ​​ទូរទស្សន៍​ ​Abema TV ​ចាប់​ពី​ម៉ោង​​ ៧:៣០ ​​​យប់​តទៅ​ម៉ោង​នៅ​ជប៉ុន ​(JST) នៅ​ថ្ងៃ​សុក្រ​ទី ២៤ ​កញ្ញា​។

កូរ៉េ

ទស្សនា​ការ​ផ្សាយ​ផ្ទាល់​នៅ​លើ IB Sports ​សម្រាប់​គូ​ដំបូង​ចាប់​ពី​ម៉ោង​ ៧:៣០ ​ល្ងាច​តទៅ​ម៉ោង​ស្ដង់​ដារ​ប្រទេស​កូរ៉េ (KST) នៅ​ថ្ងៃ​សុក្រ​ទី ២៤ ​កញ្ញា​។

មីយ៉ាន់ម៉ា

ទស្សនា​ការ​ផ្សាយ​ផ្ទាល់គូ​សំខាន់​​របស់​​​​​ ONE: REVOLUTION នៅ​លើ​​ Skynet ​ចាប់​ពី​ម៉ោង​ ៧:០០​ ​តទៅ​​ម៉ោង​មីយ៉ាន់ម៉ា​ (MMT) នៅ​ថ្ងៃ​សុក្រ​ទី ២៤ ​កញ្ញា​។

ហ្វីលីពីន

ទស្សនា​ផ្សាយ​ផ្ទាល់​នៅ​លើ​ One Sports ឬ One Sports+  តាំង​ពី​គូ​ដំបូង​ (lead card)  ​ចាប់​ពី​ម៉ោង​ ៦:៣០ ​ល្ងាច​តទៅ​​ម៉ោង​​ស្ដង់ដារ​នៅ​ហ្វីលីពីន  (PHT) នៅ​ថ្ងៃ​សុក្រ​ទី ២៤ ​កញ្ញា​។

ថៃ

ទស្សនា​ការ​ផ្សាយផ្ទាល់​តាំង​ពី​គូ​ដំបូង​នៅ​ AIS Play ​ចាប់​ពី​ម៉ោង ៥:៣០ ​ម៉ោង​នៅ​ឥណ្ឌូ​ចិន (ICT) ​នៅ​ថ្ងៃ​សុក្រ​ទី ២៤ ​កញ្ញា។

Thairath ​នឹង​ផ្សាយ​គូ​ដំបូង​នៅ​តាម​បណ្ដាញ​សង្គម​ Thairath TV Facebook, Thairath Sports Facebook, និង Thairath YouTube ​ ចាប់​ពី​ម៉ោង ៥:៣០ ​​នាទី​ល្ងាច​ ម៉ោង​​នៅ​ឥណ្ឌូចិន (ICT) នៅ​ថ្ងៃ​សុក្រ​ទី ២៤ ​កញ្ញា។

​​ដូច​គ្នា​នេះ ទូរទស្សន៍​ Thairath TV32 ​នឹង​​ផ្សាយ​ឡើង​វិញ​​​ចាប់​ពី​ម៉ោង ៩:៣០ យប់​ម៉ោង​នៅ​​ឥណ្ឌូចិន ​(ICT) នៅ​ថ្ងៃ​សុក្រ​ទី ២៤ ​កញ្ញា។

វៀតណាម

ទស្សនា​ព្រឹត្តិការណ៍​ផ្សាយ​ផ្ទាល់​​​តាំង​ពី​ដំបូង​​​តាម​ទូរទស្សន៍ VieON ​ចាប់​ពី​ម៉ោង ៥:៣០ ល្ងាច ម៉ោង​នៅ​ឥណ្ឌូ​ចិន នា​ថ្ងៃ​ សុក្រ ទី ២៤ ​កញ្ញា។

ទស្សនា​​​​ព្រឹត្តិការណ៍​​ផ្សាយ​ផ្ទាល់​នេះ​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​ HTV The Thao ​ ឬ VieON ចាប់​ពី​ម៉ោង​​  ៧ :៣០​ ល្ងាច​តទៅ​​​ម៉ោង​នៅ​ឥណ្ឌូចិន​(ICT) នា​ថ្ងៃសុក្រ​ទី ​២៤ ​កញ្ញា។

 

Joshua Pacio defends the ONE Strawweight World Title against Yosuke Saruta at ONE: REVOLUTION

គូសំខាន់ៗរបស់​ ONE: REVOLUTION

  • (c) Christian Lee vs. Ok Rae Yoon (ដណ្ដើម​ខ្សែ​ក្រវាត់ ONE Lightweight World Title)
  • (c) Capitan vs. Mehdi Zatout (ដណ្ដើម​ខ្សែ​ក្រវាត់ ONE Bantamweight Kickboxing World Title)
  • (c) Joshua Pacio vs. Yosuke Saruta (ដណ្ដើមខ្សែក្រវាត់ ONE Strawweight World Title)
  • Martin Nguyen vs. Kim Jae Woong (ទម្ងន់ featherweight – គុនចម្រុះ)
  • Amir Aliakbari vs. Anatoly Malykhin ( ទម្ងន់ heavyweight – គុនចម្រុះ)
  • Victoria Lee vs. Victoria Souza (ទម្ងន់ atomweight – គុនចម្រុះ)

គូប្រកួតដំបូងរបស់​ ONE: REVOLUTION

  • Lito Adiwang vs. Hexigetu (ទម្ងន់ strawweight – គុន​ចម្រុះ)
  • Petchdam vs. Taiki Naito (ទម្ងន់ flyweight – មួយ​ថៃ)
  • Marcus Almeida vs. Anderson Silva (ទម្ងន់ heavyweight – គុន​ចម្រុះ)
  • Petchtanong Petchfergus vs. Zhang Chenglong (ទម្ងន់ bantamweight – ឃីកបុកសីង)
  • James Yang vs. Roel Rosauro ( ទម្ងន់ featherweight – គុនចម្រុះ)

ចុចអាន : 5 Stunning Knockouts From The Stars Of ONE: REVOLUTION

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។