Kun Khmer

កីឡាការិនី​ជម្រើស​ជាតិ​ វី ស្រីខួច​ ដាក់​គោល​ដៅ​​ទៅ​ថ្ងៃ​អនាគត​

វី ​ស្រីខួច​ ​ដែល​ជា​​ម្ចាស់​មេដាយ​សំរឹទ្ធ​​ផ្នែក​​​ប្រដាល់​សកល​​​នៅ​ស៊ីហ្គេម​ឆ្នាំ​២០១៩​​​មិន​ទាន់​គិតគូរ​រឿង​លាចាក​ពី​​អាជីព​ប្រដាល់​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​មុខ​ទោះ​ជា​ខ្លួន​កំពុង​ពពោះ​កូន​​ដំបូង​រយៈ​ពេល​៥​ ​ខែ​ បន្ទាប់​ពី​រៀបការ​​ហើយ​ក៏​ដោយ។

​យ៉ាង​​​ណា​​ក្ដី​ ​កីឡាការិនី​ដែល​​​មាន​បទ​ពិសោធន៍​​​នៅ​សង្វៀន ​ONE Championship ​រូប​នេះ​​​​​នឹង​ពិភាក្សា​ជា​មួយ​ស្វាមី​បន្ទាប់​ពី​សម្រាល​បុត្រ​​រួច​ និង ​កូន​ធំ​ល្មម​អាច​ចូល​មក​ប្រឡូក​នៅ​សង្វៀន​សាជាថ្មី។​ ស្រីខួច ​​ធ្លាប់​​ចុះ​កុង​ត្រា​ប្រកួត​នៅ​​​ធំ​បំផុត​​ក្នុង​ប្រវត្តិ​សាស្ត្រ​អាស៊ី​ ONE ​បាន​ចំនួន​ ​៣​ដង​ ​(ចាញ់​២​ឈ្នះ​១)។ ​​ក្រៅ​ពី​នោះ​គេ​​​​ធ្លាប់​ចេញ​ទៅ​​ប្រកួត​គុន​ចម្រុះ​​​នៅ​​ប្រទេស​​ថៃ​បាន​ម្ដង​​​ដែល​​ស្ពាយ​ជ័យជម្នះ​​មក​ផ្ទះ​វិញ​ពី​កីឡាការិនី​ថៃ​ Khadja Aiyada Verpoest។ ​

កីឡាការិនី​​ជើង​ឯក​គុនខ្មែរទម្ងន់ Flyweight ​​​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ៖«​ខ្ញុំ​នឹង​ពិគ្រោះ​យោបល់​ជា​មួយ​ប្ដី​របស់​ខ្ញុំ​​​បន្ទាប់​ពី​​សម្រាល​កូន​​រួចរាល់​​​​ដែល​ខ្ញុំ​អាច​វិល​មក​ការ​ប្រកួត​​វិញ​បាន​។ ​ព្រោះ​​ចិត្ត​របស់​ខ្ញុំ​នៅ​តែ​​ដក់​ស្រលាញ់​ និង​ ចង់​​​ឡើង​ប្រកួត​ដូច​មុន​ មិន​ថា​​ក្នុង​​ស្រុក​ ឬ​ ​អន្តរជាតិ​នោះ​ទេ»។

ចុចអាន កីឡាការិនី​ពហុ​ជំនាញ​ នៅ​ ស្រីពៅ​ ជម្នះ​សំដី​​អ្នក​ដទៃ​ រហូត​ទទួល​បានការ​កោត​សរសើរ

ការ​តាំង​ចិត្ត​​​ដ៏​​អង់អាច​​​​មួយ​​នេះ​​​​ព្រោះ​ពេល​ធំ​ដឹង​ក្តី​ក្នុង​វ័យ​ជាង​១០​ឆ្នាំ ​វី ស្រីខួច ​បាន​សម្រេច​ចិត្ត​ចូល​ហាត់​​ក្បាច់​គុន​​ជាមួយ​បង​ប្រុស​បង្កើត​ វី សាវុធ ​​អតីត​កីឡាករ​ប្រដាល់​​សកល​ល្បី​ឈ្មោះ​​នៅ​ក្លិប​ឥន្ទ្រី​កីឡា ​ដែល​មាន​គ្រូ​បង្វឹក​​លោក​ ​ដួង​ បូរី ​ មុន​ពេល​ផ្លាស់​ក្លិប​ និង​បន្ត​មក​​ហាត់​នៅ​ក្រុម​ជម្រើស​ជាតិ។​ ​​កាល​ហាត់​ដំបូង​ ក្លិប​ឥន្ទ្រី​កីឡា​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​ជួល​របស់​គ្រួសារ​ ស្រីខួច ​​ស្ថិត​​នៅ​ ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ​ក្រុង​តាខ្មៅ ​ខេត្ត​កណ្តាល។ ​ការ​ឆ្លង​កាត់​ឧបសគ្គ​រាប់រយ​បែប​នេះ​ទើប​ធ្វើ​ឲ្យ​រូប​គេ​នៅ​ក្រាញននៀល​​មិន​​ចង់​ឲ្យ​បាត់បង់​ងាយៗ​ទេ។ ​​​​​



ប្អូន​ស្រី​របស់​ វី សាវុធ ​បាន​គូស​បញ្ជាក់​​ទៀត​ថា​ ៖«​វា​ជា​គំនិត​របស់​ខ្ញុំ​នៃ​​ការ​ចង់​​បន្ត​ ប៉ុន្តែ​គ្រួសារ​របស់​​ខ្ញុំ ​ផ្ដល់​យោបល់​ថា​ ​មិន​ដឹង​ជា​បន្ត​​អាជីព​ប្រដាល់​ធ្វើ​អី​ទៀត។ ​​​ទោះ​មិន​ទាន់​ច្បាស់​ ១០០%​ ​ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ចង់​ឡើង​រេញ​វិញ។ ​មួយ​ទៀត​ ​បើ​សិន​មិន​​អាច​មាន​លទ្ធភាព​​ឡើង​រេញ​ ​​ក៏​ខ្ញុំ​​ស្រលាញ់​ការងារ​ជា​​មន្ត្រី​អាជ្ញា​កណ្ដាល ឬ ​ចៅ​ក្រម​ដែរ។ ​បើ​សិន​មាន​វគ្គ​បណ្ដុះបណ្ដាល​មន្ត្រី​អាជ្ញា​កណ្ដាល​ ឬ ​ចៅ​ក្រម​ ​នៅ​ក្រោម​​សហព័ន្ធ​ ​ខ្ញុំ​ចង់​ចូល​រៀន​និង​​មាន​បំណង​​ធ្វើ​ការងារ​ទាក់ទង​ប្រដាល់​ត​ទៅ​ទៀត»។

ស្រីខួច​ ​បន្ថែម​ទៀត​ថា​​ បើ​សិន​រូប​គេ​ចូល​ហ្វឹកហាត់​វិញ​នា​ថ្ងៃ​ខាង​មុខ​​ ​គឺ​នឹង​ហ្វឹកហាត់​ជា​មួយ​គ្រូ​បង្វឹក​ជម្រើស​ជាតិ​​​លោក​ វ៉ែន សុផល ​ឬ ​​លោក​ ជ័យ ណារ៉ា​ ​តែ​ម្ដង។ ​ ​



​វី ស្រីខួច​ ដែល​​មាន​វ័យ​​ ២៩ ​ឆ្នាំ​​ នា​ពេល​បច្ចុប្បន្ន​​នេះ​អាច​ប្រកួត​បាន​ទាំង​គុន​ចម្រុះ​, ​ប្រដាល់​សកល​ និង ​គុន​ខ្មែរ។ ​ស្រី​ខួច​​មាន​កំណត់​ត្រា​គុន​ចម្រុះ​៤ដង​​​ក្នុង​នោះ​​ឈ្នះ​២​ដង​ និង​ចាញ់​២​ដង។ ​ចំណែក​ ​ប្រដាល់​សកល​វិញ​​ប្រកួត​បាន​​ ៨​ដង​ ​ពោល​ ឈ្នះ​ ៧​ដង និង​ចាញ់​ ១​ដង។ រី​ឯ​គុន​ខ្មែរ​ ស្រីខួច ​ប្រកួត​បាន​ ១៨​ ដង​​​ដែល​ទទួល​បាន​​ជ័យជម្នះ​រហូត​ដល់​ ១៦ ដង​ និង​ ចាញ់​ ២ដង ប៉ុណ្ណោះ៕

ចុចអាន ខ្សែ​ជីវិត​របស់​កូន​ខ្មែរ​នៅ​អាមេរិក​​ អែម សុវណ្ណារី​ ឆ្លង​កាត់​រឿងរ៉ាវ​ជូរចត់​ក្នុង​

 

ព័ត៌មានផ្សេងៗ​​​អំពី​ ONE Championship​ សូមចូលទៅកាន់​ www.onefc.com/about-us, follow ​លើ​ Twitter​ និង​ Instagram @ONEChampionship ​និង ​​ហ្វេសប៊ុកONEChampionship

មើល​​បន្ថែម

Stay in the know

Take ONE Championship wherever you go! Sign up now to gain access to latest news, unlock special offers and get first access to the best seats to our live events.
By submitting this form, you are agreeing to our collection, use and disclosure of your information under our Privacy Policy. You may unsubscribe from these communications at any time.