Kun Khmer

កីឡាករ​-កីឡាការិនី​​ បី​រូប​បង្ហាញ​ទស្សនៈ​ពេល​សង្វៀន​ ONE ​ត្រលប់​មក​វិញ

ONE Championship ​​​​​គ្រោង​ដំណើរ​ការ​កម្មវិធី​ប្រកួត​របស់​ខ្លួន​ឡើងវិញនា​​ថ្ងៃ​ទី ៣១​ ​កក្កដា ខាង​មុខ​នៅ​ក្រុង​បាងកក​ប្រទេស​ថៃ​​​ ដែល​គេ​ដាក់​ឈ្មោះ​ថា ​ONE: NO SURRENDER។ ​នេះ​ជា​កម្មវិធី​ដំបូង​​​គិត​ចាប់​តាំង​ពីវិបត្តិ​ Covid-19 ​ វាយ​លុក​ខ្លាំងក្លា​តាំង​ពី​ខែ​ ​​​មីនា​ មក។ ​ជា​មួយ​គ្នា​​​​នេះ​ កីឡាករ​ជាប់​កិច្ច​សន្យា​ដូច​ជា​​ ​​ចាន់ រតនា,​ ខុន ស៊ីចាន់ ​និង ​កីឡាការិនី​ ​អែម សុវណ្ណារី ​​បាន​បង្ហាញ​ទស្សនៈ​វិជ្ជមាន​នៃ​ការ​វិល​ត្រលប់​មក​​វិញ​របស់​សង្វៀន​ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​អាស៊ី​​ ​​មួយ​នេះ​​ដូច​ខាង​ក្រោម។ ​

«​ខ្ញុំ​ពិត​ជា​ត្រេក​អរ​ពេល​សង្វៀន ONE ​ត្រលប់​មក​វិញ​ក្នុង​​អំឡុង​វិបត្តិ​ Covid-19 ​នេះ។ ​ទោះ​មិន​ទាន់​​​ដល់​វេន​​ខ្ញុំ​វ៉ៃ​ ក៏​គង់​តែ​ដល់​នៅ​ពេល​ឆាប់​ដែរ​ៗ។ ​ទោះ​មិន​ទាន់​បាន​​ប្រកួត​ក៏​ខ្ញុំ​មាន​ឱកាស​​រៀប​​ចំ​ខ្លួន​បាន​ល្អ​ប្រសើរ​និងរង់ចាំ​ជា​និច្ច​ប្រកួត​តំណាង​ឲ្យ​កម្ពុជា»។ កំពូល​អ្នក​លេង​គុន​ចម្រុះ​ប្រចាំ​កម្ពុជា ​​ចាន់ រតនា​ ​បាន​បញ្ចេញ​ទស្សនៈ​​យ៉ាង​​ដូច្នេះ។ រតនា​ ខក​ខាន​ការ​ប្រកួត​នៅ​សង្វៀន ONE តាំង​ពី​ខែ​ សីហា​ ឆ្នាំ ២០១៩ ក្រោយ​ឈ្នះ​​​កីឡាករ​ខ្លាំង​ចំបាប់​មក​ពី​គុយបា Gustavo Balart ​នៅ​កម្មវិធី​ ONE:DREAM OF GOLDS។

​រី​ឯ​កីឡាករ​មក​ពី​បន្ទាយ​មាន​ជ័យ ​ខុន ស៊ីចាន់ ​​បាន​សម្ដែង​អារម្មណ៍​ថា​​ ៖«​ខ្ញុំ​សប្បាយ​ចិត្ត​មែន​ទែន ​ព្រោះ​ខ្ញុំ​អាច​​​ឡើង​ប្រកួត​ម្ដង​ ឬ ​ពីរ​ដង​ទៀត​នា​ពេល​ខាង​មុខ។ ​យ៉ាង​ណា​ពេល​នេះ​ គ្រូ​អត់​ទាន់​ប្រាប់​ទេ ​ប៉ុន្តែ​ខ្ញុំ​នៅ​ហ្វឹកហាត់​កម្លាំង​ ​​និង​បច្ចេកទេស​ខ្លះៗ​នៅ​ស្រុក​ដោយ​សារ​​​ខ្ញុំ​មាន​ការ​ប្រកួត​មួយៗ​ដែរ​នៅ​​សង្វៀន​ឯ​ភ្នំពេញ»។ ​ម្ចាស់​ខ្សែ​ក្រវាត់​ Khmer Warrior Challenge វគ្គ​ទី​១​ឆ្នាំ​២០១៣​ រូប​នេះ​​ឡើង​ប្រកួត​ចុង​ក្រោយ​ចាញ់​កីឡាករ​ ឥណ្ឌូណេស៊ី​ Eko Roni Saputra នៅ​កម្មវិធី ONE: Warrior’s Code ​កាល​ដើម​ខែ​​កុម្ភៈ ឆ្នាំ ២០២០។ ​

ចំណែក អែម ​សុវណ្ណារី ​​កូន​ខ្មែរ​កើត​នៅ​អាមេរិក​ ​និង​ជា​​កីឡាការិនី​ជាប់​កិច្ច​សន្យា​ផង​នោះ​​បាន​​​បង្ហើប​ទស្សនៈ​របស់​ខ្លួន​​ដូច្នេះ​ ៖«​ខ្ញុំ​អបអរ​សាទរ​ដែល ONE ​ត្រលប់​មក​វិញ។ ​តែ​​​នៅ​អាមេរិក​មិន​ទាន់​ធូរ​ស្រាល​ទេ ដូច្នេះ​ខ្ញុំ​​មិន​អាច​ចេញ​ទៅ​ណា ឬ ទៅ​ប្រកួត​កើត​ទេ​។ ​ប៉ុន្តែ​ ​ខ្ញុំ​​ឃើញថា​ ONE ​ប្រើ​កីឡាករ​ក្នុង​ស្រុក​ច្រើន​ជាង​បរទេស។  ខ្ញុំទន្ទឹងរង់ចាំទៅប្រកួត​តំណាង​ឲ្យ​ខ្មែរ​ជា​និច្ច​»។ ​ “The Sweet Savage”​ ​បាន​បញ្ជាក់​ថា​ អ្វី​ដែល​​ត្រូវ​ធ្វើ​​ចាំ​បាច់​​បំផុត​នា​ពេល​​នេះ​ គឺ​បន្ត​ការ​ហ្វឹកហាត់​​ដដែល​ និង​ ​​រៀន​ភាសា​ខ្មែរ​​តាម​អនឡាញ ​ហើយ​រង់ចាំ​​ការ​ហោះហើរ​ទៅ​ប្រកួត​នៅ​សង្វៀន​ ONE ជា​ថ្មី​នា​ពេល​ឆាប់ៗ​ខាង​មុខ។

ចុចអាន ខ្សែ​ជីវិត​របស់​កូន​ខ្មែរ​នៅ​អាមេរិក​​ អែម សុវណ្ណារី​ ឆ្លង​កាត់​រឿងរ៉ាវ​ជូរចត់​ក្នុង​ពិភព​ក្បាច់គុន



ចុចអាន ចាន់ សំអាត មាន ឬក្រ ក៏មិនបន្ទោសគុនខ្មែរ

ព័ត៌មាន​ផ្សេងៗ​​​អំពី​ ONE Championship​ សូម​ចូល​ទៅ​កាន់​ www.onefc.com/about-us, ​follow ​លើ​ Twitter​ និង​ Instagram @ONEChampionshipនិង​ ​​ហ្វេសប៊ុក​ONEChampionship

មើល​​បន្ថែម

Stay in the know

Take ONE Championship wherever you go! Sign up now to gain access to latest news, unlock special offers and get first access to the best seats to our live events.
By submitting this form, you are agreeing to our collection, use and disclosure of your information under our Privacy Policy. You may unsubscribe from these communications at any time.