Kickboxing

ធ្វើ​បាន​ល្អ​នៅ​ទឹក​ទី១តែ នៅ ស្រីពៅ ​ចាញ់ Ritu ត្រឹម​ទឹក​ទី២

មុន​នេះ​បន្តិច នៅ ​ស្រីពៅ ​​សន្លប់​ក្រោម​​ថ្វី​ដៃ​​ម្ចាស់​មេដាយ​មាស​ផ្នែក​ចំបាប់​​មក​ពី​ឥណ្ឌា Ritu Phogat ​ត្រឹម​​ដើម​ទឹក​ទី២​​​ក្នុង​ការ​ប្រកួត​គុន​ចម្រុះ​​ប្រភេទ​ទម្ងន់​ Atomweight​ ​នៅ​ព្រឹត្តិការណ៍​ ONE: INSIDE THE MATRIX​​ ដែល​ជា​ព្រឹត្តិការណ៍​ធំ​ប្រចាំ​​ឆ្នាំ​របស់ ONE Championship ​​ក្នុង​វិបត្តិ​កូវីដ-១៩។

នៅ​ទឹក​ទី១​ ស្រីពៅ ការពារ​​បាន​ល្អ ទោះ​នៅ​ពី​ក្រោម​​​ជា​ហូរហែ។ ​ ស្រីពៅ  ដែល​ត្រៀម​ខ្លួន​មិន​សូវ​​បាន​យូរ​ប៉ុន្មាន​មាន​ឱកាស​​ក្ដោប​ក​របស់​ Ritu និង ​​ឱប​ក​​​អុក​ទៅ​ក្ដា​រ​រេញទៅ​ទាំង​ព្រម​នៅ​ពាក់​កណ្ដាល​ទឹក​ដំបូង​។ យ៉ាង​ណា​ក្ដី ​ជើង​ខ្លាំង​ ឥណ្ឌា​​មាន​ឱកាស​​នៅ​ពី​លើ​​រហូត។

​កីឡាការិនី​ឥណ្ឌា​វ័យ​២៦​ឆ្នាំ កើន​កំណត់​ត្រា​ល្អ​ឥតខ្ចោះ​ដោយ​ឈ្នះ​ទាំង៣ លើក​នៅ សង្វៀន ONE។ ​ពីរ​លើ​កន្លង​មក​ គេ​​ផ្ដួល Nam Hee Kim ​ឲ្យ​សន្លប់​នៅ​ទឹក​ទី១​​ដោយ​កណ្ដាប់​ដៃ​នៅ​កម្មវិធី​ ONE:AGE of DRAGONS ​កាល​ខែ​វិច្ឆិកា​ ​ឆ្នាំ​ ២០១៩ មុន​ពេល​​ឈ្នះ​​ពិន្ទុ​ជា​ឯកច្ឆន្ទ​​លើ ​Chiao Chen Wu ​កាល​ខែ​កុម្ភៈ​ឆ្នាំ​ ២០២០​ នៅ​ព្រឹត្តិការណ៍ KING OF JUNGLE។

ចំណែក​ ស្រីពៅ ឈ្នះ​ពិន្ទុ ​​Rika Ishige ជា​ឯកច្ឆន្ទ​​​កាល​​កុម្ភៈ​​ ឆ្នាំ ២០១៩ នៅ​កម្មវិធី ​ONE:CLASH of LEGEND ​មុន​ចាញ់​ពិន្ទុ​​​យ៉ាង​ល្អ​មើល​​ដោយ​ថ្វី​ដៃ​ Priscilla Hertati Lumban Gaol ​នៅ​ព្រឹត្តិការណ៍​ ONE:FOR HONOR ​កាល​ខែ​​ឧសភា​ ​ឆ្នាំ​​ដដែល​នោះ ហើយ ចាញ់ Ritu ​មុន​នេះ​បន្តិច។ ​​