"Largest sports media property in Asia’s history."
"Asia's largest global sports media company."
"Asia's largest martial arts organization."
"Asia's largest sports media company."
"Premier martial arts organization in Asia."

នាំ​​​​យក​​ក្បាច់គុន​​គ្រប់ប្រភេទ​​មកកាន់​​​​ទ្វីបអាស៊ី

ការ៉ាតេ, មួយថៃ, ​កុងហ្វូ, យូដូ​, កាលី,​ សួយចាវ(Shuai Jiao), ​តេក្វាន់ដូ, ​សាំបូ,​ សីឡាត, ​អៃគីដូ គឺជាក្បាច់គុន​​ដែលរីកចម្រើនល្បីខ្ទរខ្ទារ​​នៅតំបន់អាស៊ីក្នុងរយៈពេល៥០០០ឆ្នាំ​​មុន ​​​ពួកគេជាក្បាច់គុនសម្រាប់ប្រទេសនៅតំបន់អាស៊ីដែលទទួលនូវ​​ក្ដីស្រលាញ់យ៉ាងស្មោះស្ម័គ្រ​​ និងអបអរសាទរ​​ក្នុង​​ផ្នែកមួយនៃប្រវត្តិសាស្ត្រនិង​ ​ប្រពៃណី។ ​​ស្ថិតក្រោមច្បាប់ប្រកួតជាសកលរបស់​ ONE Championship ​អត្តពលិកចូលរួមប្រកួតកីឡាប្រយុទ្ធបានពេញលេញដែលអាចប្រើទាំងក្បាច់ប្រយុទ្ធ និង​ ​បច្ចេកទេស​​ចាប់​​ពីប្រភេទ​​កីឡាផ្សេងជាច្រើន។យើងបាន​​​​ធ្វើ​​សមាហរណកម្ម​​​ដើម្បីឲ្យមានភាពរំភើបញាប់ញ័រ​​, ការផ្សាយបន្តផ្ទាល់ការប្រកួតទាំងគូមិនទាន់មានបទពិសោធន៍ និងគូមាន​​ពិសោធន៍កម្រិតអូឡាំពិក,​ ​តំណាងឲ្យការប្រកួតក្បាច់គុនដ៏មានកិត្តិយស, ​និង​ ​ជាការប្រកួតល្អឥតខ្ចោះបីដូចការប្រគំតន្ត្រី​​រ៉ក់។

ប្រភេទទម្ងន់

Heavyweight
១០២,២ គ.ក – ១២០, ២ គ.ក ​
Light Heavyweight
៩៣,១ គ.ក – ១០២,១ គ.ក
Middleweight
៨៤ គ.ក – ៩៣ គ.ក
Welterweight
៧៧,២ គ.ក – ៨៣,៩ គ.ក
Lightweight
៧០,៤ គ.ក– ៧៧,១ គ.ក
Featherweight
៦៥,៩ គ.ក-៧០,៣ គ.ក
Bantamweight
៦១,៣ គ.ក – ៦៥,៨ គ.ក
Flyweight
៥៦,៨ គ.ក– ៦១,២ គ.ក
Strawweight
៥២,៣ គ.ក – ៥៦,៧ គ.ក
Atomweight
៤៧,៧ គ.ក – ៥២,២ គ.ក

ប្រភេទ​ទម្ងន់​​នៅ​ ONE Championship ​ទំនង​ជា​មិន​ដូច​ទៅ​​​នឹង​ស្ថាប័ន​រៀប​ចំ​ការ​ប្រកួត​ដទៃ​​នៅ​ក្នុង​លោក។​ ONE​ នាំ​មុខ​គេ​ក្នុង​ឧស្សាហកម្ម​​​ក្បាច់​គុន​លំដាប់​ពិភព​លោក​​ដែល​​តម្រឹម​​ទម្ងន់​ខ្លះ​ដោយ​ការ​តេស្ត​ហ៊ីដ្រូសែន​​ដើម្បី​អនុវត្តន៍​​​គោលការណ៍​មួយ​​ធានា​ឲ្យ​បាន​ថា​អត្តពលិក​មាន​​កម្លាំង​ពេញ​ និង​ ​មាន​សុខភាព​ល្អ​​​ក្នុង​ការ​ប្រកួត​របស់​ពួក​គេ។

កម្មវិធី​​​ថ្មី​​ដំបូង​​ដែល​ផ្ដោត​លើ​​កីឡា​ប្រយុទ្ធ ​គឺ​​ធ្វើ​​​​នាំ​ឲ្យ​​អត្តពលិក​មាន​សុវត្ថិភាព​​ដោយ​​​ណែនាំ​​ការ​ថ្លឹង​​ទម្ងន់​ថ្មី ​“walking-weight” ​ដែល​តម្រូវ​ឲ្យ​ថ្លឹង​គីឡូ និង​ ធ្វើ​តេស្ត​មុន ​និង ​​អំឡុង​ពេល​​នៃ​សប្ដាហ៍​ប្រកួត​ រួម​បញ្ចូល​ទាំង​៣​ម៉ោង​មុន​ពេល​​ព្រឹត្តិការណ៍​ប្រកួត​ចាប់​ផ្ដើម​ផង​ដែរ។

កម្មវិធី​​ថ្លឹង​ទម្ងន់​ “walking-weight” ​​នឹង​កំណត់​ដោយ​ប្រព័ន្ធ​ល្អ​បំផុត​មួយ​ដែល​តាម​ដាន​​ទម្ងន់​​គោល​​​​របស់​អត្តពលិក​​ជាប់​​កិច្ច​សន្យា​​នៅ​​សង្វៀន​ ONE ​ជា​ប្រចាំ។​ ​

ការវិវឌ្ឍន៍​​​ថ្មី​​ប្លែក​​នៃ​ការ​ថ្លឹង​គឺ​ឡូ​នេះ​​ត្រូវ​បាន​បង្កើត​ឡើង​បន្ទាប់​ពី​​កិច្ច​​ពិភាក្សា​ និង​ អនុសាសន៍​​ពី​សំណាក់​​​ក្រុម​គ្រូ​ពេទ្យ​ប្រចាំ​ ​និង​ ​​គណៈកម្មការ​ប្រកួត​​របស់​ ONE Championship ​មាន​ដូច​ជា​ ​ប្រធាន​​សេវាកម្ម​សុខាភិបាល​លោក​វេជ្ជបណ្ឌិត​ Warren Wang, ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់​លោក​វេជ្ជ​បណ្ឌិត​ James Okamoto, ​អនុប្រធាន​​ ONE Championship ​លោក​ Rich Franklin, ​និង​ និង​ ​អនុប្រធាន​​ប្រតិបត្តិការ​​និង​​កម្មវិធី​​ប្រកួត ​លោក Matt Hume។

​បទបញ្ញត្តិ​​ &​ គោល​ការណ៍​ទូទៅ​​ពាក់ព័ន្ធ​នឹង​ការ​​ថ្លឹង​ទម្ងន់​របស់​អត្តពលិក​

១. ​អត្តពលិក​ត្រូវ​តែ​ផ្ញើ​ទម្ងន់​បច្ចុប្បន្ន​ និង​ទម្ងន់​ពេល​ហ្វឹកហាត់​ឲ្យ​បាន​ទៀងទាត់។​ អត្តពលិក​ត្រូវ​​ដាក់​បញ្ចូល​ និង តាម​ដាន​​ទម្ងន់​ប្រចាំ​ថ្ងៃ​តាម​រយៈ​​វិបសាយ​ដែល​បាន​ផ្ដល់​ជូន។
២.​ ​​អត្តពលិក​​នឹង​ត្រូវ​​ដាក់​កំហិត​​លើ​ប្រភេទ​ទម្ងន់​របស់​ពួក​គេ​​​ដែល​បាន​ព្រមព្រៀង​គ្នា​ និង​ ​​​ត្រួត​ពិនិត្យ​ទម្ងន់​ជា​ប្រចាំ។ ​អត្តពលិក​​មិន​អនុញ្ញាត​​ឲ្យ​​ទម្លាក់​​​ប្រភេទ​​​ទម្ងន់​មុន​ការ​ប្រកួត​ចាប់​ផ្ដើម​រយៈ​ពេល​៨​សប្ដាហ៍។ ​​​
៣.​​ អំឡុង​ពេល​សប្ដាហ៍​​នៃ​ការ​​ប្រកួត​ ​ទម្ងន់​​ត្រូវ​​ត្រួត​ពិនិត្យ​ជា​រៀងរាល់​ថ្ងៃ។ ​ការ​តេស្ត​​​ទឹក​នោម​ក៏​ត្រូវ​​បាន​​ពិនិត្យ​ផង​ដែរ​​ពេល​មក​ដល់​មុន​​ការ​ប្រកួត​មួយ​ថ្ងៃ​ និង​ ​ពិនិត្យ​​​រយៈ​ពេល​៣​ម៉ោង​មុន​ការ​ប្រកួត​ចាប់​ផ្ដើម។​ ​អត្តពលិក​​ត្រូវ​តែ​ស្ថិត​នៅ​ទម្ងន់​ប្រកួត​របស់​ខ្លួន​ និង​​ជាប់​​​តេស្ដ​ហ៊ីដ្រូហ្សែន​រៀងរាល់​សប្ដាហ៍​ និង​ ​​​រយៈ​ពេល​បី​ម៉ោង​មុន​ការ​ប្រកួត។ ​បើ​សិន​អត្តពលិក​​​​ធ្លាក់​​គីឡូ​ក្នុង​កិច្ច​សន្យា​ ឬ ​​តេស្ត​មិន​ជោគជ័យ​ ពួក​គេ​មិន​អនុញ្ញាត​ឲ្យ​ប្រកួត​ទេ។ ​​វេជ្ជបណ្ឌិត​អាច​ស្នើ​​​សុំ​ការ​​ធ្វើ​តេស្ត​បន្ថែម​ដោយ​មាន​ការ​ប្រុង​ប្រយ័ត្ន​ផង​ដែរ។ 
​​
៤.​​ ​គូ​ប្រកួត​ទម្ងន់​ Catchweight​ ​ត្រូវ​បាន​អនុញ្ញាត។ ​បែប​ណា​ក្ដី​ ​អត្តពលិក​​​មិន​ត្រូវ​ឲ្យ​​មាន​ទម្ងន់​លើស​ ​​៥ ​ភាគរយ​នៃ​​​ទម្ងន់​គូ​បដិបក្ខ​របស់​ខ្លួន​នោះ​ទេ។ 

៥.​ONE ​​​នឹង​រៀប​ចំ​​ការ​​ត្រួត​ពិនិត្យ​ទម្ងន់​ដោយ​​ចៃដន្យ​ណា​មួយ​លើ​អត្តពលិក​ដោយ​មាន​ការ​ប្រុង​ប្រយ័ត្ន​។
៦.​អត្តពលិក​​អាច​​ស្នើ​ប្ដូរ​​ប្រភេទ​ទម្ងន់​​ឡើង​ប្រកួត​​​មុន​រយៈ​ពេល​៨​សប្ដាហ៍​នៃ​ការ​ប្រកួត​ និង រក្សា​ទម្ងន់​ឲ្យ​បាន​​ថេរ​​ក្នុង​ប្រភេទ​ទម្ងន់​ថ្មី​ដែល​ខ្លួន​ចង់​បាន។ ​លើស​ពី​នេះ​ទៅ​ទៀត​ ​អត្តពលិក​​ត្រូវ​តែ​​ជាប់​តេស្ត​ទឹក​នោម​ដោយ​ជោគជ័យ​ក្នុង​​កម្រិត​ទម្ងន់​​ថ្មី​ដែល​ខ្លួន​បាន​ទាមទារ​ប្រកួត​​នោះ។ ​វេជ្ជបណ្ឌិត​​ប្រចាំ ​សង្វៀន​ ​ONE ​ អាច​ស្នើ​សុំ​ធ្វើ​​តេស្ត​បន្ថែម​​ដោយ​កំណត់​ឲ្យ​បាន​ជាក់លាក់​​សម្រាប់​ការ​ទម្លាក់​​​​គីឡូ​​ដែល​អនុញ្ញាត​ឲ្យ​ប្រកួត។

៧. ការ​ប្រើ​ប្រាស់ Ivs ​ក្នុង​គោល​បំណង​​​បង្កើន​​ជាតិ​ទឹក​ក្នុង​ខ្លួន​​មិន​ត្រូវ​អនុញ្ញាត​ទេ។