Lifestyle

តើ​​ក្បាច់​គុន​​បាន​ផ្លាស់​ប្ដូរ​​ជីវិត​របស់​ John Shink​ ដោយ​វិធី​ណា

John Shink ​កំពុង​ត្រៀម​ខ្លួន​​យ៉ាង​ល្អ​ដើម្បី​​​ឡើង​សង្វៀន​​​លំដាប់​អន្តរជាតិ​ ONE Championship។ ​​​​នៅ​ថ្ងៃ​សុក្រ​​ ១៤​ សីហា ​​នេះ​ ​កីឡាករ​វ័យ​ ៣១ ​ឆ្នាំ​​ មក​ពី​ក្លិប​ ​Tiger Muay Thai ​​ដែល​​បង្ហាញ​ខ្លួន​លើក​ដំបូង​នៅ​សង្វៀន​​​ ONE ​ ​ដោយ​តតាំង​ជា​មួយ​កីឡាករ​​​ចំណូល​ថ្មី​ដូច​គ្នា​ Yodkaikaew “Y2K” Fairtex ​នៅ​ព្រឹត្តិការណ៍​ ONE: NO SURRENDER II ​​ឯ​​រាជធានី​បាងកក ​ប្រទេស​ថៃ។

មុន​ពេល​ Shink ​ចេញ​ដំណើរ​​បន្ត​អាជីព​ក្បាច់​គុន​​​ ​​​​ ​ជីវិត​កាល​វ័យ​កុមារ​របស់​​កីឡាករ​រូប​​នេះ​​ធ្លាប់​ទៅ​រស់​នៅ​ប្រទេស​វេល​ , អង់គ្លេស​​ និង​ ឆ្លង​កាត់​ព្យុះ​បក់​បោក​​ជា​ច្រើន​​​មុន​​​​ឈាន​ដល់​កម្រិត​នេះ។

ដំណើរ​ដើម​ទង​នៃ​ជីវិត

Shink ​​ ​កើត​នៅ​នីហ្សេរីយ៉ា ក្នុង​ចំណោម​បង​ប្អូន​​ ៣ ​នាក់ ​ដែល​មាន​ប្អូន​ប្រុស​ម្នាក់​ និង ស្រី​ម្នាក់។ ​គេ​ជា​​កូន​ប្រុស​ច្បង​នៅ​ក្នុង​គ្រួសារ​​មួយ។

គ្រួសារ​របស់​គេ​មាន​ជីវភាព​ប្រសើរ​​បើ​ប្រៀបធៀប​ទៅ​នឹង​គ្រួសារ​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន។ ​​​​គ្រួសារ​របស់​គេ​អាច​បង់​ថ្លៃ​ឲ្យ​កូន​រៀន​ត្រឹមត្រូវ​ បើ​សិន​រូប​គេ​ចង់​បន្ត​​ការ​សិក្សា។

Shink ​បាន​រៀបរាប់​បែប​នេះ​ ៖«​នៅ​អាហ្រ្វិក​ ​អ្នក​ត្រូវ​តែ​​​បង់​ថ្លៃ​ដើម្បី​ចូល​រៀន។ ​អ្នក​ត្រូវ​ទៅ​រៀន​សាលា​ឯកជន​ដើម្បី​ទទួល​បាន​​ការ​សិក្សា​ល្អ​​ប្រសើរ​​ ព្រោះ​សាលា​រដ្ឋ​មិន​ដំណើរ​ការ​រលូន​នោះ​ទេ»។

អំឡុង​ពេល​​សិក្សា​ ​Shink ​ក៏​ស្រលាញ់​វប្បធម៌​ខ្លាំង​ដែរ​​​ ដែល​​​គេ​មិន​អាច​​ជួប​ប្រទះ​ឡើយ​នៅ​​នីហ្សេរីយ៉ា​ ​ហើយ​រូប​គេ​​បាន​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង​នៅ​​​​ពេល​ទំនេរ​ដើម្បី​ស្រូប​យក​វប្បធម៌​​ជា​ច្រើន​តាម​រយៈ​ទូរទស្សន៍។
Shink​ បាន​រំលឹក​ថា ៖«​ខ្ញុំ​ធ្លាប់​​តាម​ដាន​​ខ្សែ​ភាព​យន្ត​​របស់​លោក​​ខាង​លិច។​ ​​​នោះ​ហើយ​ជា​កន្លែង​ដែល​រូប​គេ​មើល​ឃើញ​ និង ​​ឈ្វេង​យល់​អំពី​ប្រជាជន​ស្បែក​ស»។

ការ​ផ្លាស់​ប្ដូរ​ដ៏​លំបាក

កាល​ខែ​ សីហា​ ឆ្នាំ ១៩៩៨ ​​​បន្ទាប់​ពី​​ថ្ងៃ​ខួប​កំណើត​លើក​ទី​៩​របស់​គេ​ ​Shink ​និង​ ​ក្រុម​គ្រួសារ​ ​បាន​ផ្លាស់​ទៅ​រស់​នៅ​​ប្រភេទ​អឺរ៉ុប​ គឺ​ ប្រទេស​វេល។​ ​បន្ទាប់​ពី​ការ​ផ្លាស់​ប្ដូរ​​នេះ ​​​កុមារា​​​សញ្ជាតិ​នីហ្សេរីយ៉ា​​​មិន​បាន​តាម​ដាន​វប្បធម៌​លោក​ខាង​លិច​ទៀត​ទេ​។ ផ្ទុយ​ទៅ​វិញ​ វប្បធម៌​​​លោក​ខាង​លិច​​តាម​ដាន​​​អង្កេត​រូប​គេ​​វិញ​ម្ដង។
«​នៅ​​​អាកាសយានដ្ឋាន​ [​ប្រទេស​វេល]​ ​ខ្ញុំ​បាន​​ឡើង​ជណ្ដើរ​យន្ត​​ជា​លើក​ដំបូង​​ក្នុង​ជីវិត​របស់​ខ្ញុំ។​​​ នៅ​ពេល​យើង​ទៅ​ដល់​ទី​ណា ​មនុស្ស​តែង​តែ​​​ក្រឡេក​មើល​ពួក​យើង​គ្រប់​គ្នា​ ​ហើយ​​យើង​តែង​តែ​បន្ទន់​ឥរិយាបថ​ និង ​មាន​ទំនាក់ទំនង​ល្អ​ជា​មួយ​មនុស្ស​​​ស្បែក​ខ្មៅ​​​នៅ​ក្នុង​ភូមិ»។ ​ Shink ​រំលឹក​​​​ផង​​សើច​ផង​យ៉ាង​ដូច្នេះ។
​​​​ប្រទេស​វេល​​​​ជា​កន្លែង​រស់​​នៅ​ថ្មី​របស់​​គ្រួសារ។ ​​​ក្រៅ​ពី​​មិត្តភ័ក្ដិ​​​​នីហ្សេរីយ៉ា​នៅ​​ក្នុង​ប្រទេស​​នេះ​ ​គ្រួសារ​​របស់​ខ្លួន​បាន​ពុះពារ​គ្រប់​ឧបសគ្គ​​ដើម្បី​រស់​នៅ​ប្រទេស​ចក្រភព​អង់គ្លេស​មួយ​នេះ។ Shink ​ក៏​បាន​​​លើក​សរសើរ​​ជនជាតិ​ស្បែក​ស​ដូច​អ្វី​ដែល​រូប​គេ​​​បាន​មើល​​តាម​​កញ្ចក់​ទូរទស្សន៍​អីចឹង។

«​ដោយ​ធំ​ធាត់​នៅ​​ជា​មួយ​អ្នក​ស្បែក​ស​ជុំ​វិញ​ខ្លួន​ ​​ក្នុង​នោះ​ក៏​មាន​​ការ​រើសអើង​ជាតិ​សាសន៍​​មួយ​ចំនួន​ធំ​ដែរ។ ​ខ្ញុំ​បាន​តស៊ូ​​​ភាព​អំណត់​​ខ្លួន​ឯង។ ​​រឿង​នេះ​ក៏​រួម​ចំណែក​ឲ្យ​ខ្ញុំ​អភិវឌ្ឍ​ខ្លួន​កាន់​តែ​ខ្លាំង​ និង​ ​មាន​ភាព​រឹងមាំ។ ​ខ្ញុំ​មាន​អារម្មណ៍​ថា​ ខ្ញុំ​អាច​ធ្វើ​រឿង​​ជា​ច្រើន​ដោយ​ខ្លួន​ឯង»។

ក្នុង​រយៈ​ពេល​ពីរ​បី​ឆ្នាំ​បន្ទាប់​​ ​គ្រួសារ​របស់​ Shink ​​បាន​ចាក​ចេញ​ពី​វេល​​​ ប៉ុន្តែ​ ​បន្ត​ដំណើរ​​ទៅ​ចក្រភព​អង់គ្លេស​​ដដែល។ ​«​​ពេល​ខ្ញុំ​អាយុ​ប្រហែល​ ១២ ឬ ​១៣​ ឆ្នាំ ​យើង​បាន​ចាក​ចេញ​ទៅ​​ក្រុង​ Luton ប្រទេស​អង់គ្លេស​។ ​​ ​​ការ​​រស់​នៅ​​​ Luton ​​សម្បូរ​​​​មនុស្ស​មក​ពី​អាស៊ី ​សម្បុរ​ស​ ​និង​ ​ខ្មៅ​ចម្រុះ​គ្នា​នៅ​សាលា​រៀន»។ ​Shink​ ​បាន​គាស់​កកាយ​បែប​នេះ។ ​
ការ​ផ្លាស់​ទៅ​​អង់គ្លេស ​គឺ​ជា​រឿងរ៉ាវ​ដ៏​មាន​សារសំខាន់​មួយ​​សម្រាប់​ ​John Shink ។ ​ Luton ​ជា​ទី​ដែល​​រូប​គេ​​​ចាប់​ផ្ដើម​ទំនាក់ទំនង​​​ទៅ​នឹង​​ការ​ហាត់​ក្បាច់​​គុន។​


ក្ដី​ស្រលាញ់​​ថ្មី

Shink ​​​​បាន​ចូល​​ហ្វឹកហាត់​ក្បាច់​គុន​​ពេល​​កំពុង​សិក្សា​​សិក្សា​មុខ​វិជ្ជា «​ពេទ្យ​ព្យាបាល​ដោយ​ចលនា​» នៅ​​សាកល​វិទ្យាល័យ​មួយ។ ​​​​ដូច​ទៅ​​អ្នក​ដទៃ​ដែរ​​ ​គេ​បាន​ចូល​ហាត់​ក្បាច់​គុន​ដើម្បី​ការពារ​ខ្លួន​ឯង​និង​​តតាំង​នឹង​មនុស្ស​​​ធំៗ​ជា​ច្រើន។
Shink ​បាន​លើក​​ឡើង​ទៀត​ថា ៖«​​​រាល់​ពេល​​ [​មិត្ត​របស់​​ខ្ញុំ​និង​ខ្ញុំ​] ​​បាន​ចេញ​ដើរ​លេង​ខាង​ក្រោយ​ ​​​និង​មាន​បញ្ហា​ ​​អ្នក​ខ្លះ​​ព្យាយាម​ហក់​​វ៉ៃ​ខ្ញុំ​ ​ព្រោះ​​ឃើញ​ខ្ញុំ​​មាឌ​តូច​ជាង​គេ។ ​​​​នេះ​ជា​​មុខសញ្ញា​​ងាយ​​ស្រួល​សម្រាប់​​ពួក​គេ។ ​​នោះ​ជា​ហេតុ​ផល​ដែល​ខ្ញុំ​ត្រូវ​រៀន​ក្បាច់​គុន​​ដើម្បី​​ការពារ​ខ្លួន»។

Shink ​តែង​តែ​ដើរ​មើល​កន្លែង​​ហ្វឹកហាត់​​នៅ​ ​Luton ​​និង​ ​​ចាប់​ផ្ដើម​ហាត់​​នៅ​ក្លិប​ MoreFire Icon ​​ក្រោម​ការ​បង្ហាត់​របស់​​​លោក​គ្រូ​ Delroy McDowell។ ​McDowell ​​​មាន​កម្រិត​ខ្សែ​ក្រវាត់​​ពណ៌​ស្វាយ​ផ្នែក​គុន​ចម្រុះ​ ​​ហើយ​​លោក​ក៏​ជា​អ្នក​​​បង្វឹក​ក្បាច់​គុន​ចម្រុះ​ផង​ដែរ

ដើម្បី​បង្កើត​ការ​ប្រយុទ្ធ​ក្នុង​ជំហរ​ដេក​លើ​​ក្ដារ​រេញ​ Shink ​​​​​បាន​ធ្វើ​ដំណើរ​ចម្ងាយ​ ៩​ ម៉ាយ​ទៅ​ហ្វឹកហាត់​នៅ​ក្លិប​ Kaang Raang Muay Thai ​នៅ​តំបន់​​​​​ Dunstable។ ​ ​គេ​​បាន​រៀប​​ចំ​ហ្វឹកហាត់​ក្លិប​​ពីរ​ផ្សេង​គ្នា​ ​ដែល​ជួយ​រួម​ចំណែក​​ពង្រឹង​​គុន​ចម្រុះ​របស់​គេ​ឲ្យ​កាន់​តែ​ប្រសើរ​​ឡើង។

​​បន្ថែម​លើស​​នេះ​ទៀត​ Shink ​​ហ្វឹកហាត់​កាន់​តែ​ច្រើន​ ​គេ​កាន់​តែ​​រឹង​មាំ​ដើម្បី​ការពារ​​ខ្លួន​ ពេល​ចេញ​ទៅ​ក្រៅ​ជា​មួយ​​មិត្តភ័ក្ដិ​ម្ដងៗ​ក្រែង​មាន​បញ្ហា​ជម្លោះ។​
​​ការ​​ហ្វឹកហាត់​​ក្បាច់​គុន​​​ធ្វើ​​​ឲ្យ​គេ​កាន់​តែ​រឹង​មាំ​ និង ចាស់​ទុំ​ជាង​​មុន។​ ​ប៉ុន្តែ ​រូប​គេ​មិន​បាន​គិត​អំពី​ការ​​​​ឡើង​ទៅ​ប្រកួត​អាជីព​នោះ​ឡើយ។
​បន្ទាប់​មក​ Shink ​បាន​ឡើង​ប្រកួត​ស្ម័គ្រ​​ចិត្ត​នៅ​ឆ្នាំ ​២០១៦​។​ ​​​រយៈ​ពេល​​បី​ឆ្នាំ​​ក្រោយ​មក​ ​គេ​ឈ្នះ​ ៣ លើក​ ក្នុង​នោះ​​ផ្ដួល​គូ​ប្រកួត​​ឲ្យ​សន្លប់​​ដោយ​បច្ចេកទេស​ ២ ​ដង​ ​និង​​​ ផ្ដួល​ឲ្យ​សន្លប់​ម្ដង ​ហើយ​គេ​ក៏​បាន​ប្រកួត​ក្នុង​ក្បាច់​គុន​មួយ​ថៃ​ដែរ

ពេល​ទទួល​ជ័យជម្នះ​ខាង​លើ​ ​ ទើប​​​កីឡាករ​រូប​នេះ​ត្រូវ​បាន​​គេ​​ផ្ដល់​យោបល់​​ឲ្យ​​​ទុក​ការ​សិក្សា​នៅ​​មួយ​​ឡែក​ ហើយ​ចាប់​យក​ការ​ប្រកួត​​ក្បាច់​គុន​អាជីព​តែ​ម្ដង។

ការ​ចាប់​ផ្ដើម​មិន​​ងាយ​ស្រួល​នោះ​ទេ​​សម្រាប់​ Shink ។​ ​​ គេ​ត្រូវ​ការ​សន្សំ​លុយ​ដើម្បី​​បន្ត​​ការ​ហ្វឹកហាត់​ឲ្យ​ខ្លាំងក្លា។​ «​ខ្ញុំ​ដឹង​ថា​ ​ខ្ញុំ​ចង់​​ទៅ​បាន​ខ្ពស់​ក្នុង​ជំនាញ​គុន​ចម្រុះ​បន្ត​ទៀត​ ដូច្នេះ​ ​ទើប​ខ្ញុំ​​ខំ​សន្សំ​លុយ​ដើម្បី​បន្ត​ក្ដី​ស្រមៃ»។

ការ​ផ្លាស់​ប្ដូរ​ដ៏​ធំ​

 

នៅ​ខែ​ កុម្ភៈ​ ឆ្នាំ ​២០១៩​ Shink ​បាន​សន្សំ​លុយ​គ្រប់គ្រាន់​ដើម្បី​ហក់​ឲ្យ​កាន់​តែ​ជ្រៅ​ថែម​ទៀត។
កីឡាករ​ដដែល​បាន​ពិពណ៌នា​ថា ៖«​ខ្ញុំ​ប្រាប់​​ម៉ាក់​របស់​ខ្ញុំ​​ថា​ត្រូវ​​ទៅ​រស់​នៅ​​ប្រទេស​ថៃ។ ​ ​ដំបូង !​​ ​​គាត់​មិន​ជឿ​ខ្ញុំ​ទេ​ ​ព្រោះ​ភ្លាម​ៗ​​ពេក​។ ​គាត់​អត់​ចង់​ឲ្យ​ខ្ញុំ​ទៅ​​ទេ។ ​តែ​គាត់​ដឹង​អ្វី​ដែល​ខ្ញុំ​ចង់​ធ្វើ។ ​គាត់​ដឹង​ថា​​ខ្ញុំ​បាន​ហាត់​ក្បាច់​គុន​ប្រហែល​ ៧ ឬ ​៨ ឆ្នាំ​មក​ហើយ។ ​ខ្ញុំ​មិន​ចង់​​​ឲ្យ​រឿង​ស្ដាយ​ក្រោយ​​ក្នុង​ជីវិត​ទេ។​ ខ្ញុំចង់​ធ្វើ​អ្វី​ដែល​ខ្ញុំ​​ត្រូវ​ការ​វា»។ ​

បែប​ណា​ក្ដី​ ​ម្ដាយ​របស់​គេ​បាន​ជូនពរ​​ដល់​កូន​​​ចំពោះ​បំណង​ប្រាថ្នា​​មួយ​នេះ។ ​ Shink ​ក៏​បាន​លះបង់​គ្រប់យ៉ាង​ដើម្បី​​​​បន្ត​ក្បាច់​គុន​ចម្រុះ​ និង​ ​បាន​ហ្វឹកហាត់​​រយៈ​ជាង​មួយ​ឆ្នាំ​​​នៅ​ Tiger Muay Thai ​ដើម្បី​សម្រួច​ក្បាច់​​​វិជ្ជា​គុន​ និង​ ប្រកួត​នៅ​សង្វៀន​​​​​ក្នុង​តំបន់​​ភូកេត​​។ ​

បន្ទាប់​ពី​ចុះ​កិច្ច​សន្យា​​នៅ​សង្វៀន​​​​ធំ​បំផុត​លំដាប់​ពិភព​លោក​ ​​​តារា​​មាន​ទេព​កោសល្យ​ទើប​រះ​រូប​នេះ​​នឹង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​សប្បាយ​រីករាយ​ជាក់​ជា​មិន​ខាន​ឡើយ។​ ​​​«​​ឥឡូវ​នេះ​​ខ្ញុំ​​ចូល​រួម​ប្រកួត​នៅ​ ONE Championship ដែល​ជា​ជំហាន​ធំ​​មួយ​ទៀត។ ខ្ញុំ​កាន់​​​ខិត​ចូល​គោល​ដៅ​មួយ​កម្រិត​ទៀត ​​និង​​ដើម្បី​សម្រេច​គោល​បំណង​របស់​ខ្ញុំ»។

Shink ​សង្កត់​ធ្ងន់​ទៀត​ថា ​៖«​​នេះ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​បាន។ ​ខ្ញុំ​​​មិន​ខ្វល់​អំពី​រឿង​​ល្បី​ទេ។ ​ប៉ុន្តែ​ ​​ខ្ញុំ​នឹង​ធ្វើ​ឲ្យ​បាន​ល្អ ​ហើយ​ខ្ញុំ​​​ចង់​ដឹង​ថា​ ចាំ​មើល​ខ្ញុំ​អាច​ធ្វើ​ដំណើរ​បាន​ល្អ​កម្រិត​ណា។​ ​ខ្ញុំ​​ចង់​រស់​នៅ​​ក្នុង​ភាព​រីករាយ​ និង ជីវិត​ធម្មតា»។

ជា​ការ​ពិត​ណាស់​​ ​​​​ជីវិត​ គឺ​ជា​រឿង​មួយ​​ត្រូវ​ស្វែង​រក​ឱកាស​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង ប៉ុន្តែ​ត្រូវ​តែ​ស្វែង​រក​​​​អ្វី​ដែល​ខ្លួន​ស្រលាញ់​​ដូច​ដែល​ Shink ​បង្កើត​ក្ដី​ស្រលាញ់​​ចំពោះ​គុន​ចម្រុះ​អីចឹង។

កីឡាករ​សញ្ជាតិ​នីហ្សេរីយ៉ា​ ​រៀប​រាប់​បន្ថែម​ដូច្នេះ ៖«​ខ្ញុំ​​តែង​តែ​និយាយ​ថា​អ្វីៗ​​​​​កើត​ឡើង​ គឺ​ មាន​ហេតុ​ផល​មួយ។​ ​ដូច្នេះ​​អ្វីៗ​​កើត​ឡើង​ចំពោះ​ខ្ញុំ​ និង ​បន្ត​រហូត​ដល់​ចំណុច​នេះ​ក៏​ដូច​គ្នា»។

អ្នក​លេង​គុន​ចម្រុះ​មក​ពី​​ទ្វីបអាហ្រ្វិក​តាំង​ចិត្ត​យ៉ាង​មុតមាំ​​​​​៖​«​​ខ្ញុំ​មិន​សោកស្ដាយ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​សម្រាប់​ខ្ញុំ​នោះ​ទេ។ ​​ប៉ុន្តែ​ ​ការ​ធ្វើ​ដំណើរ​ទៅ​ជុំ​វិញ​ពិភព​លោក​​ ជា​​​ដំណើរ​ដ៏​ជោគជ័យ​មួយ។​ ​​ខ្ញុំ​​ឃើញ​​កន្លែង​ដ៏​អស្ចារ្យ​ និង កន្លែង​ដ៏​​ស្រស់​ស្អាត​ជា​ច្រើន»។

ចុចអាន : The Best Performances From The Stars Of ONE: NO SURRENDER II

វិភាគ ៤នាក់​នេះ នរណា​​ជា​ជើង​ខ្លាំង​​​ឡើង​​វគ្គ​ផ្តាច់​ព្រ័ត្រ ONE Bantamweight?

Saemapetch Fairtex ​នឹង​ប្រើ​ផែន​ការ​​ថ្មី​ទល់​ Rodlek