Lifestyle

ការ​​ហាត់​ឃីក​បុកសីង​មាន​អត្ថប្រយោជន៍​សំខាន់​៥ដល់ជីវិតលោកអ្នក

លោក​អ្នក​ប្រហែល​ជា​គិត​ថា ការ​ហាត់កីឡាឃីកបុកសីង គ្រាន់​​តែ​សម្រាប់​ឡើង​សង្វៀន​ប្រកួត​ដូច​ជា​​កម្មវិធី ONE Super Series ជា​ដើម​ ប៉ុន្តែ​ការ​ពិត​ត្រូវ​បាន​បង្ហាញ​ថា ការ​ហាត់​ឃីកបុកសីង និង​វិន័យ​កីឡា​នេះ​អាច​ជួយ​ឲ្យ​លោក​អ្នក​ក្លាយ​ជា​មនុស្ស​​​ដែល​កែប្រែ​ជីវិត​បាន​យ៉ាង​ល្អ​ប្រសើរ។

រាប់​ចាប់តាំង​ពីស្មារតី​រហូត​ដល់​សាច់​ដុំ​រាង​កាយ លោក​អ្នក​នឹង​​មាន​កាយ​សម្បទាមាំ​មួន សុខភាព​ល្អ​​ និង​ចិត្ត​គំនិតម៉ត់​ចត់​ល្អ បន្ទាប់​ពី​លោក​អ្នក​ចំណាយ​ពេល​ហ្វឹក​ហាត់កីឡា​ឃីកបុកសីង។

គ្រាន់​តែ​បញ្ជាក់​ខ្លី​ខាង​លើ​ដូច​មិន​ច្បាស់​ ដូច្នេះ​សូម​​លើក​ហេតុ​ផល​​សំខាន់​៥​យ៉ាង​ពី​ការ​ហាត់​ឃីកបុកសីង​ជួយ​ធ្វើ​ឲ្យ​លោក​អ្នក​ផ្លាស់​ប្តូរ​កាន់​តែ​ល្អ​ប្រសើរ។

ទី១៖ ជួយ​សម្រួល​ចល័តរាងកាយ

ប្រសិន​បើ​លោក​អ្នក​អង្គុយ​លើកៅអី​ធ្វើ​ការពេញ​មួយ​ថ្ងៃ​ដោយ​មិន​បាន​សម្រាក​ញឹក​ញាប់​ ឬ​ក្រោក​ដើរ​​បាន​តែ​ម្តង​ម្កាល​នោះ លោក​អ្នក​ប្រហែល​ជាមានចលនា​រាង​កាយ​មិនស្រណុក​ស្រួល​ឡើយ។

​បន្ត​អង្គុយ​កាន់​តែ​យូរ​ ហើយ​នៅ​ពេល​លោក​អ្នក​ចូល​នីវត្តរ៍ ខ្លួន​ប្រាណ​របស់​លោក​​​អ្នក​អាច​នឹង​ប្រែ​ប្រួល​ទៅ​ជា​រាង​អក្សរ “S” ដូចដែល​លោក​អ្នក​ធ្លាប់​ឃើញ​មនុស្ស​ចាស់​​ដែល​ធ្វើ​ការ​អង្គុយ​​យូរ​ពេញ​មួយ​អាជីពការងារ។

ប៉ុន្តែ​នៅ​ពេល​លោក​អ្នក​​ហាត់​កីឡា​ឃីកបុកសីង​ដែល​​ធ្វើ​ឲ្យ​មាន​ចលនា​ចល័ត និង​​ប្រែ​ប្រួល​តាម​រយៈ​ការ​ទាត់ និង​បញ្ចេញ​កណ្តាប់​ដៃ ចលនា​រាង​កាយ​របស់​លោក​អ្នក​នឹង​ដើរ​បាន​ស្រួល និង​កាន់​តែ​​ល្អ​​ជា​បន្ត​បន្ទាប់។

វា​ប្រហែល​ជា​ត្រូវ​ការពេល​វេលា​យូរ​បន្តិច​ដើម្បី​ទទួល​បាន​ផល​ល្អ​ដូច​ជាកីឡាករ​ថៃរហស្សនាម “រន្ទះ​ជើង​ម៉ាស៊ីន” Superlek Kiatmoo9 ​ដែល​ដក់​ជាប់​នឹង​មួយ​ថៃ ប៉ុន្តែ​ពេល​វេលាបាន​ធ្វើ​ឲ្យ​គាត់​​មាន​ចលនា​វិវត្ត​យ៉ាង​លឿន​រហូត​ដល់​ទទួល​បាន​ឱកាស​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ឃីកបុកសីង​ពិភព​លោក ONE Flyweight ជា​មួយ​កីឡាករ Elias Ennahachi នៅ​ព្រឹត្តិការណ៍ ONE: FISTS OF FURY

ទី​២៖ បង្កើន​ការសម្រួល​

លោក​អ្នក​ប្រហែល​ជា​ឆ្ងល់​ហើយ​ថា ការ​សម្រប​សម្រួល​ហេតុ​អ្វី​បាន​ជា​ស្ថិត​ក្នុង​បញ្ជី​អត្ថប្រយោជន៍​​នៃ​ការ​ហ្វឹក​ហាត់​ឃីកបុកសីង ជា​ពិសេស​លោក​អ្នក​ប្រហែល​​យល់​ថា ល្អ​​នៅ​ពេល​​ក្មេង​ៗ​ប៉ុណ្ណោះ។

ទោះ​បី​ជា​យ៉ាង​ណា ការ​បង្កើន​នៃ​ការ​សម្រប​សម្រួល​នៅ​​ពេល​ធំ​ពេញ​វ័យ​​គឺ​ពិត​ជា​មាន​អត្ថប្រយោជន៍​ខ្ពស់។ ប្រសិន​បើ​លោកអ្នក​ធ្វើ​ការ​ដោយ​ប្រើ​កម្លាំង​កាយ ការ​សម្រប​សម្រួល​សាច់​ដុំ​ពិត​ជា​ជួយ​ដល់​រាង​កាយ​របស់​លោក​អ្នក​ច្រើន​ណាស់​ដែល​​ត្រូវ​​ធ្វើ​ចលនា​ដោយ​កម្លាំង​ ប៉ុន្តែ​គ្មាន​ការ​ឈឺ​ចាប់​ឡើយ។

លោក​អ្នក​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពី​ការ​បង្កើន​​ការ​​សម្រួល ប្រសិន​បើលោក​អ្នក​ធ្វើ​ការ​នៅ​ការិយាល័យ។  អ្វី​ម្យ៉ាង​ដូចជា​សាមញ្ញនៅ​ពេល​លោក​អ្នក​​ប្រែ​ប្រួល​​កាយវិការ​​ដើម្បី​​បើក​ទូ​ឯក​សារ​ពី​កៅអី​​អង្គុយ​​កាន់​តែ​ពិបាក​ជាង​អ្វី​ដែល​​លោក​អ្នក​ដឹង​ថែម​ទៀត ហើយប្រសិន​បើ​​ចំណុច​ស្នូល​របស់​លោក​អ្នក​ខ្សោយ វា​អាច​ទាញ​សាច់​ដុំ​បាន។

នៅ​ពេល​លោក​អ្នក​ហ្វឹក​ហាត់ឃីកបុកសីង វា​នឹង​ជួយ​សាច់​ដុំ​របស់​លោក​អ្នក​ពីរ​បៀប​វា​ធ្វើ​ការ​រួម​គ្នា​ ដូច្នេះ​ពួក​វា​អាច​ជួយ​ និង​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​មិន​ឲ្យ​មាន​ការ​ឈឺ​ចាប់​កើត​មាន។



ទី​៣៖ ធុញ​ថប​ទាបបំផុត​

ខូវិត-១៩ បាន​ធ្វើ​ឲ្យ​ពិភព​លោក​ប្រែ​ប្រួល ហើយ​មនុស្ស​ច្រើន​ណាស់​មាន​សម្ពាធ​ផ្លូវ​ចិត្ត។

ប្រសិន​បើ​លោក​​អ្នក​មិន​អាច​ដោះ​ស្រាយ​នឹង​សម្ពាធ​បាន​ល្អ​ទេ​ វា​នឹង​កាន់​តែ​ធ្វើ​ឲ្យ​សុខភាព​របស់​លោក​អ្នក​ទ្រុឌ​ទ្រោម​ និង​អាចនាំ​ឲ្យ​មាន​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ​ជំងឺ​គាំងបេះ​ដូង ដាច់​សរសៃ​ឈាម និង​រឿង​អាក្រក់​ផ្សេង​ៗ​ទៀត។

ទោះ​បី​ជា​យ៉ាង​ណា ឃីកបុកសីង​អាច​​ជួយ​កាត់​បន្ថយ​សម្ពាធ​ផ្លូវ​ចិត្ត​របស់​លោក​អ្នកក​បាន​ ពី​ព្រោះ​នៅ​​ពេល​លោក​អ្នក​ហាត់ ​លោក​អ្នក​បាន​ជម្រុះ​ចេញ​ស្ត្រេស​ ឬ​សម្ពាធ​ពី​ខ្លួន​ដែល​ធ្វើ​ឲ្យ​កាយ​សម្បទាមាន​អារម្មណ៍​ស្រស់​ថ្លា។

តើ​លោក​អ្នក​មិន​ជឿ​មែន​ទេ? ក្រឡេក​មើល​ជើង​ឯក​មួយ​ថៃ​ពិភព​លោក Rodtang “The Iron Man” Jitmuangnon ដែល​នឹង​ត្រូវ​ឡើង​ប្រកួត​ឃីកបុកសីង​​លើក​ដំបូង​ទល់​នឹង​កីឡាករ Alejandro “El Puma” Rivas នា​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ។

Rodtang ជា​កីឡាករ​ម្នាក់​ដែល​មាន​កាយ​សម្បទា​ធន់​រឹង​មាំ​ណាស់​នៅ​ពេល​ឡើង​សង្វៀន ប៉ុន្តែ​នៅ​ក្រៅ​សង្វៀន រូប​គេ​ជា​កីឡាករ​សំណាង​ម្នាក់​នៅ ONE។ ដូច្នេះ​​គ្មាន​អ្វី​ឆ្ងល់​ទេ​ដែល​ការ​ហាត់ឃីកបុកសីង​ជួយ​ជម្រុះ​ចេញ​នូវ​ភាព​ស្ត្រេសពី​ខ្លួន។

ទី​៤៖ បង្កើន​កម្រិត​ថាមពល​

ប្រសិន​បើ​លោកអ្នក​រស់​នៅ​ដោយ​ពឹង​លើ​ពិសា​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ នោះ​ជា​សញ្ញា​ដ៏​ធំ​មួយ​ដែល​បញ្ជាក់​ថា ​រាង​កាយ​របស់​លោកខ្វះ​ថាម​ពល​ធម្មជាតិ។​

បន្តការ​មិន​ប្រើ​ប្រាស់​​នូវ​​អ្វី​ដែល​មិន​មែន​ជា​​ធម្មជាតិចូល​ទៅ​ក្នុង​ប្រព័ន្ធ​រាង​កាយ​​ ដូច្នេះ​លោក​អ្នក​នឹង​មាន​បញ្ហា​ដេក​មិន​លក់ ឡើង​ទម្ងន់ និងប្រហែល​ជា​ឈឺ​ធ្មេញ សក់​ស្កូវ​ថែម​ទៀត​ផង។

ជំនួស​ឲ្យការ​កាត់់​បន្ថយ​នៃ​ការ​ពិសា​ភេសជ្ជៈ​ប៉ូវ​កម្លាំង លោក​អ្នក​ចំណាយ​ពេល​វេលា​ហាត់​ឃីកបុកសីងនៅ​ពេល​មាន​ពេល​វេលា និង​មុន​ ឬ​ក្រោយ​​ការងារ។

ទី​៥៖ បង្កើន​សាច់​ដុំ

ប្រសិន​បើ​លោក​អ្នក​រស់​នៅ​មិន​ស្រណុក​ស្រួល វា​ជាសញ្ញា​បង្ហាញ​ថា រាង​កាយ​របស់​លោក​អ្នក​មិន​មាន​ចលនាសុខ​ស្រួល​ទេ។ ក្នុង​ករណី​ជា​ច្រើន មនុស្សដែល​មិន​ហាត់​ប្រាណជា​រឿយ​ៗ​កើត​មាន​បញ្ហា​សាច់ដុំ ឬ​ឈឺ​សន្លាក់​ដៃ​ជើង។

ចំណាយ​ពេលរាប់​ទសវត្ស​ដោយ​មិន​បានបង្កើន​សាច់​ដុំ​ឲ្យ​សម​ស្រប​តាម​ជំនាញ ហើយ​រាង​កាយ​​​នឹង​មើល​ទៅ​មិន​ស្លីម​​ស្អាត​ ឬ​សង្ហា​ទាល់​តែ​សោះ។

ទោះ​ជា​យ៉ាង​ណា ការ​ហ្វឹក​ហាត់​ឃីកបុកសីង​ឲ្យ​បាន​ទៀង​ទាត់ វា​នឹង​បង្កើន​ឲ្យ​សាច់​ដុំ​របស់​លោក​អ្នក​កាន់​តែ​មាំមួន ឡើង​ធំ និង​តឹង​ណែន រាង​កាយ​មាំ​មួន​ ដែល​ជា​​ពេល​វេលា​​នៃ​ជីវិត​ដ៏​សំខាន់។

យ៉ាង​ណា វា​ប្រហែល​ជា​ត្រូវ​ការពេល​វេលា​ដូច​ជា​​ជើង​ឯក​ឃីកបុកសីង​ពិភព​លោក ONE Featherweight Kickboxing World Grand Prix កីឡាករGiorgio “The Doctor” Petrosyan ដែលត្រូវ​ប្រកួត​ជា​មួយ​អ្នក​ថ្មី​ Davit Kiria នៅ ONE: FISTS OF FURY ប៉ុន្តែ​បន្ទាប់​ពី​ពីរ​បី​ខែ​ក្រោយ​មក លោក​អ្នក​​នឹង​កត់​សំគាល់​អ្វី​ដែល​ប្លែក​ពី​អ្នក​ថ្មី៕

Read more: How To Return To The Gym After COVID-19

 

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។