Lifestyle
ព្រឹទ្ធាចារ្យគ្រូតា៣រូបនេះមានឥទ្ធិពលបំផុតដល់អនាគតជើងឯកពិភពលោក
ប្រសិនបើលោកអ្នកបានកំពុងតាមដាននៅ ONE Championship ជាប្រចាំ លោកអ្នកដឹងពីអ្នកដែលកំពុងល្បីល្បាញខ្លាំងជុំវិញកីឡាគុនចម្រុះ។
មិនថា ប្រដាល់មួយថៃ ឃីកបុកសីង ជឺជីតស៊ូ ការ៉ាតេ វូសូ ឬកីឡាអ្វីផ្សេងទេ លោកអ្នកនឹងស្គាល់កីឡាករ កីឡាការិនីដែលបង្ហាញក្បាច់គុនដ៏អស្ចារ្យដែលធ្វើឲ្យលោកអ្នកពេញចិត្តខ្លាំង។ ប៉ុន្តែសមត្ថភាពរបស់ពួកគេរឹតតែមានឥទ្ធិពលខ្លាំងបំផុតនៅ ONE World Champions។
ខាងក្រោមនជាព្រឹទ្ធាចារ្យគ្រូតា៣រូបដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ និងឥទ្ធិពលខ្លាំងបំផុតដល់ក្មេងជំនាន់ក្រោយ។
ព្រឹទ្ធាចារ្យគ្រូតា Helio Gracie
គ្មានអ្នកជំនាញកីឡាជឺជីតស៊ូណាម្នាក់ដែលមានឥទ្ធិពលខ្លាំងជាងលោកគ្រូតា Helio Gracie ដែលមានខ្សែក្រវាត់ក្រហមកម្រិតទី១០។
លោកគ្រូតាបានចាប់ហ្វឹកហាត់កីឡានៅពេលលោកមានអាយុ១៦ឆ្នាំ។ មុនដំបូងលោកហ្វឹកហាត់កីឡាយូដូ និងចំបាប់ដែលជាមូលដ្ឋានមុនពេលអភិវឌ្ឍខ្លួនក្លាយជាអ្នកជំនាញជឺជីតស៊ូ។
កំឡុងពេលវេលាប្រកួត លោក Gracie បានចូលរួមប្រកួតមិនច្រើនប៉ុន្មានទេគឺជាង២០ប្រកួតប៉ុណ្ណោះ ប៉ុន្តែអាជីពបង្ហាត់របស់លោកបានឈានដល់កម្រិតពិភពលោក ជាពិសេសតាមរយៈការបង្ហាត់កូនប្រុសរបស់លោក។ ទស្សនៈវិស័យនៃការពង្រីកកីឡាជឺជីតស៊ូនៃត្រកូល Gracie។ លោកបានទទួលមរណភាពក្នុងឆ្នាំ២០០៩ក្នុងវ័យ៩៥ឆ្នាំ។
ជាក់ស្តែង សមត្ថភាពរបស់ជើងឯកពិភពលោក ONE Bantamweight World Champion កីឡាករ Bibiano “The Flash” Fernandesគឺជឺជីតស៊ូ។ រយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ តារាប្រដាល់ប្រេស៊ីលបានឈ្នះជើងឯកពិភពលោកចំនួន៥។
សូម្បីតែកីឡាករដូចជា Yodkaikaew “Y2K” Fairtex ដែលកំពុងមានសមត្ថភាពលេចធ្លោ ក៏ទទួលបានការបណ្តុះបណ្តាលពីជំនាញជឺជីតស៊ូរបស់ Gracie នៅពេលកីឡាកររូបនេះបានផ្លាស់ចូលអាជីពគុនចម្រុះ។
- The 5 Most Popular Muay Thai Styles In ONE Championship
- How Wushu Helped Define Philippine Martial Arts
- 5 Lessons BJJ Can Teach You About Life
ព្រឹទ្ធាចារ្យគ្រូតា Ajarn Yodtong Senanan
លោកគ្រូ Ajarn Yodtong Senanan បានហ្វឹកហាត់ជាមួយកំពូលកីឡាករប្រដាល់ និងជើងឯកមួយថៃពិភពលោកជាច្រើននៅក្នុងប្រទេសថៃ ប៉ុន្តែសមិទ្ធផលដ៏អស្ចារ្យបំផុតរបស់លោកគឺនៅក្នុងយុគសម័យមាសនៃប្រដាល់មួយថៃក្នុងទសវត្សរ៍ឆ្នាំ១៩៩០។
លោកគ្រូតាបានចាប់ហាត់ប្រដាល់នៅពេលអាយុ១៤ឆ្នាំ និងក្លាយជាកីឡាករប្រដាល់លេចធ្លោបំផុតនៅក្នុងសម័យកាលរបស់លោក។ លោកបានឈប់ប្រដាល់ត្រឹមអាយុ២១ឆ្នាំ និងបានក្លាយជាគ្រូបង្វឹកឆ្នើមរហូតដល់លោកទទួលមរណភាពនៅឆ្នាំ២០១៣ក្នុងវ័យ៧៥ឆ្នាំ។
លះបង់ពេញមួយជីវិតក្នុងកីឡា លោកគ្រូតា Senanan បានបង្ហាត់ប្រដាល់កីឡាករ កីឡាការិនីច្រើនរាប់មិនអស់រហូតលោកបានបើកក្លឹបប្រដាល់ Sityodtong Gym នៅខេត្តឈុនបូរី នាឆ្នាំ១៩៥៩ ដែលជាកន្លែងលោកបណ្តុះបណ្តាលជើងខ្លាំងជាច្រើនរូបដូចជាបងប្អូន Samart និង Kongtoranee Payakaroon ជាដើម។
សូម្បីតែកំពូលកីឡាករនៅបស្ចឹមប្រទេសដូចជា Ramon Dekkers ដែលជាអតីតគ្រូបង្វឹក កីឡាករ Nieky “The Natural” Holzken និង Ernesto Hoost ដែលហាត់ជាមួយ Santino Verbeek ក៏បានសិក្សារៀនសូត្រពី Senanan សម្រាប់ជំនាញមួយថៃរបស់ពួកគេដែរ។ លើសពីនាយកប្រតិបត្តិ និងជាប្រធាន ONE Championship លោក Chatri Sityodtong បានហ្វឹកហាត់ប្រដាល់ដំបូងស្ថិតក្រោមលោកតាជាវីរបុសថៃនេះដែរ។
និយាយទៅ លោកគ្រូតាមានកូនសិស្សទូទាំងពិភពលោកពោលគឺអ្នកប្រដាល់មួយថៃសុទ្ធតែមានទំនាក់ទំនងជាមួយ Senanan។
ព្រឹទ្ធាចារ្យគ្រូតា Wangzi Yuan Wen Qing
វីរបុសចិននេះបានចាប់ផ្តើមហាត់កីឡានៅពេលអាយុទើប៩ឆ្នាំ និងនៅតែសកម្មក្នុងកីឡាវូសូរហូតដល់សព្វថ្ងៃ។ លោកកំពុងបង្ហាត់កីឡាវូសូដល់ក្រុមវូសូជម្រើសជាតិចិន។
ឆ្លងកាត់ពេលវេលាប្រកួត លោកគ្រូតា Yuan បានឈ្នះមេដាយមាសពីកីឡាទ្វីបអាស៊ី២ដង គឺនៅឆ្នាំ១៩៩០នៅទីក្រុងបេកាំង ប្រទេសចិន និងឆ្នាំ១៩៩៤នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន។ លោកក៏ឈ្នះមេដាយមាសពិភពលោកពីការប្រកួតជើងឯកវូសូពិភពលោកនៅទីក្រុងកូឡាឡាំពួរ ឆ្នាំ១៩៩៣ និងមេដាយមាសឆ្នាំ១៩៩៧ នៅទីក្រុងរ៉ូម។
សព្វថ្ងៃនេះ ការបង្ហាត់របស់លោកបានល្បីសុះសាយពេញទាំងប្រទេសចិន និងពិភពលោកមានដូចជាប្រទេសហ្វីលីពីនគឺក្លឹប Team Lakay ដែលមមានកីឡាករឆ្នើមដូចជា Eduard “Landslide” Folayang, ម្ចាស់ខ្សែក្រវាត់ពិភពលោក ONE Strawweight World Champion កីឡាករ Joshua “The Passion” Pacio និងអតីតជើងឯកពិភពលោក Kevin “The Silencer” Belingon ដែលទាំងអស់នេះសុទ្ធតែមានជំនាញវូសូជាមូលដ្ឋានចូលទៅកាន់គុនចម្រុះ៕
Read more: 5 Ways To Safely Practice Martial Arts Outdoors