Kickboxing

ញាក់សាច់​ Ozcan ដកខ្លួន សិស្សច្បង​ Sitthichai ប៉ះ​សិស្ស​ប្អូន​ប្រុសស្អាត Tawanchai

ជើង​ខ្លាំង​ប្រដាល់​ហុល្លង់ Tayfun Ozcan ត្រូវ​​ប្រកួត​លើក​ដំបូង​របស់​ខ្លួន​នៅ ONE ដែល​នឹង​ត្រូវ​ជួប​ជើង​ខ្លាំង​ថៃ Sithichai Sitsongpeenong នៅ​ព្រឹត្តិការណ៍​ប្រកួត ONE: BATTLEGROUND នា​ថ្ងៃ​សុក្រ ទី​៣០ ខែ​កក្កដា​នេះ។

Turkish-Dutch kickboxer Tayfun Ozcan

ប៉ុន្តែ​ជា​អកុសល រូប​គេ​បានរបួស​បាក់​ឆ្អឹង​ដៃ​នៅ​ពេល​ហ្វឹក​ហាត់​ ដូច្នេះ​មិន​អាច​ធ្វើ​ដំណើរ​មក​ប្រកួត​នៅ​ប្រទេស​សិង្ហបុរី​បាន​ទេ។

នៅ​លើ Instagram កីឡាករ​ហុល្លង់​បាន​សរសេរ​ថា ៖«ឥឡូវ​នេះ ខ្ញុំ​មិន​អាច​ប្រកួត​បាន​ទេ។ ពេល​ហ្វឹក​ហាត់ ខ្ញុំ​​បាន​របួស​បាក់​ឆ្អឹង​ដៃ​។ ខ្ញុំ​ភ្លាម​ៗ​នោះ​បាន​ឈឺ​ចុក​ចាប់ ទើប​ដឹង​ថា គ្រោះ​ថ្នាក់​ទៅ​ហើយ។ ខ្ញុំ​ស្ទើរ​តែ​មិន​ជឿ​ថា វា​កើត​មាន​ឡើង»។

Sitthichai នឹង​ត្រូវ​ជួប​មិត្ត​រួម​ជាតិ Tawanchai នៅ​ព្រឹត្តិការណ៍ ONE: BATTLEGROUND III នា​ថ្ងៃ​ទី​២៧ ខែ​សីហា ឆ្នាំ​២០២១ បន្ទាប់​ពី​កីឡាករ Saemapetch  មិន​អាច​ប្រកួត​ជា​មួយ Tawanchai បាន​ដោយ​សារ​បញ្ហាកូវីដ។

តាម​ពិត​ទៅ​ប្រុស​ស្អាត Tawanchai និង Saemapetch ត្រូវ​ប្រកួត​គ្នា​ដើម្បី​យក​ឈ្នះ​ឡើង​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ជា​មួយ​ Nong-O

តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ដៃ​គូ​រៀង​ៗ​ខ្លួន​​នេះ Sitthichai និង Tawanchai បាន​យល់​ព្រម​ប្រកួត​លក្ខណៈ​មួយ​ថៃ​វិញ បន្ទាប់ពី Sitthichai ត្រូវ​ប្រកួត​លក្ខណៈ​ឃីក​បុក​សីង​ជា​មួយ Tayfun Ozcan

ដូច្នេះ​នេះ​ជា​លើក​ដំបូង​សម្រាប់ Sitthichai ត្រូវ​ប្រកួត​ពាក់​ស្រោម​ដៃ​គុន​ចម្រុះ​៤​អោន។ ប្រសិន​បើ​រូប​គេ​ទទួល​បាន​ជ័យជម្នះ​លើ Tawanchai រូប​គេ​នឹង​ឡើង​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ជា​មួយPetchmoraako

ប៉ុន្តែ​ប្រសិន​បើ​ប្រុស​ស្អាត Tawanchai ទទួល​បាន​ជ័យជម្នះ នោះ​រូប​គេ​នឹង​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ជា​មួយ Nong-O ដដែល។

Pictures from the Muay Thai bout between Tawanchai PK.Saenchai Muaythaigym and Sean Clancy at ONE: DANGAL on 15 May

ដូច្នេះ​ក្តី​សង្ឃឹម​របស់​កីឡាករ​ថៃ Sitthichai ដែល​ចង់​ប្រកួត​ជា​មួយ​កីឡាករ​ប្រទេស​ម្រាប់​ការ​ប្រកួត​លើក​ទី​២​នៅ​សង្វៀន ONE របស់​ខ្លួន​ត្រូវ​បាន​រលាយ​សូន្យ។ ​យ៉ាង​ណា រូប​គេ​នៅ​តែ​អាច​ប្រកួត​ដដែល​ដោយ​ត្រូវ​ជួប​ដៃ​គូ​ថ្មី​​ដែល​ជា​មិត្ត​រួម​ជាតិ​របស់​ខ្លួន។

សម្រាប់​ការ​ប្រកួត​នៅ ONE លើក​ទី​១ Sitthichai​ បាន​ចាញ់​មិត្ត​រួម​ជាតិ Superbon ដូច្នេះ​នៅ​ពេល​ជួប​មិត្ត​រួម​ជាតិ​ Tawanchai អាច​នឹង​ធ្វើ​ឲ្យ​រូប​គេ​ពិបាក​រក​ជ័យជម្នះ​លើ​សង្វៀន​អន្តរជាតិ​ចុង​ក្រោយ​របស់​គេ៕

Read more: How Sam-A Went From Retirement To ONE World Champion

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។