Kun Khmer

ខុន ស៊ីចាន់ កំណត់ខ្លួនឯងវ៉ៃគុនខ្មែរ១ដងក្នុង១ខែ

16/07/2020

ស្រប​ពេល​ដែល​អ្នក​លេង​គុន​ខ្មែរ​មួយ​ចំនួន​កំពុង​មមាញឹកឡើង​វ៉ៃ​គុន​ខ្មែរ​ក្នុង​ប្រទេស ហើយ​អ្នក​ខ្លះ​វ៉ៃ​៣​ទៅ​៤​ដង​ក្នុង​មួយ​ខែ​ដើម្បី​រក​ប្រាក់​ចំណូល ប៉ុន្តែ​​កីឡាករប្រដាល់គុនខ្មែរ និងគុនចម្រុះ ONE Championship ខុន ស៊ីចាន់ បែរ​ជា​មិនហ៊ានឡើងវ៉ៃញឹកញាប់ទេ ដោយគិតពីសុខភាពជាចម្បងដោយមិនឡើងវ៉ៃញឹកញាប់ទេ។

អ្នកលេងគុនខ្មែរដែលចូលប្រឡូកក្នុងអាជីពប្រដាល់ជិត២០ឆ្នាំរូបនេះបាននិយាយថា ៖«សព្វថ្ងៃនេះ ខ្ញុំវ៉ៃគុនខ្មែរ។ យូរៗវ៉ៃម្តង ខ្ញុំអត់វ៉ៃញាប់ទេគឺ មួយខែវ៉ៃម្តង។ ខ្ញុំអត់ចង់វ៉ៃញឹកញាប់ទេ ព្រោះឈឺខ្លួនណាស់។ វ៉ៃញឹកញាប់ពេកគឺទក់សាច់ណាស់។ អ្នកខ្លះគិតរកលុយឲ្យបានច្រើន គេឡើងវ៉ៃស្ទើរតែមិនសម្រាក តែខ្ញុំអត់ទេ គឺគិតសុខភាព»។

ខុន ស៊ីចាន់ (ឆ្វេង)​ វ៉ៃ​ជាមួយ Riski Umar (ស្តាំ)

បើទោះជារូបគេមិនបានឡើងប្រកួតញឹកញាប់ក៏ដោយ ក៏កីឡាកររូបនេះមិនសូវព្រួយបារម្ភខ្លាំងរឿងប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារឡើយ។ កីឡាករដែលមានដើមកំណើតនៅអន្លងវែងបានប្រាប់ថា ៖«លុយខ្ញុំអាចរកក្រៅទប់ទល់បាន។ ខ្ញុំរកស៊ីតិចតួចដែរ គឺរកស៊ីចងការគេ លុយរាប់ដើម្បីគ្រាន់បានចំណូលសម្រាប់ការចំណាយប្រចាំថ្ងៃ»។

រហូតដល់ពេលនេះ ខុន ស៊ីចាន់ ដែល​មាន​អាយុ​៣២​ឆ្នាំ​បានចូលប្រឡូកក្នុងអាជីពប្រដាល់ជិត២០ឆ្នាំហើយ។ ក្នុងរយៈពេលជិត២០ឆ្នាំនេះថ្វីបើមិនទាន់ល្បីល្បាញខ្លាំង ឬលេចធ្លោដូចអ្នកប្រដាល់ជួរមុខ ប៉ុន្តែរូបគេនៅតែពេញចិត្តចំពោះអាជីពប្រដាល់។ ក្នុងជីវិតប្រដាល់ដ៏វែងឆ្ងាយនេះ រូបគេធ្លាប់ឈ្នះខ្សែក្រវាត់ប្រកួតគុនចម្រុះម្តងគឺ KWC កាលពីឆ្នាំ២០១៣នៅសង្វៀន CTN។

កីឡាករ ខុន ស៊ីចាន់

ជាមួយកំណត់ត្រាប្រកួតគុនចម្រុះ៩ដង (ឈ្នះ៣ និងចាញ់៦) ខុន ស៊ីចាន់ បានសាងប្រវត្តិជ័យជម្នះលើកទី១នៅសង្វៀន ONE Championship នៅពេលដែលរូបគេបានយកឈ្នះកីឡាករឥណ្ឌូណេស៊ី Riski Umar កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៨ នៅប្រទេសម៉ាឡេស៊ី ក្នុងព្រឹត្តិការណ៍ ONE Championship: Visions of Victory

មើល​​បន្ថែម

Stay in the know

Take ONE Championship wherever you go! Sign up now to gain access to latest news, unlock special offers and get first access to the best seats to our live events.
By submitting this form, you are agreeing to our collection, use and disclosure of your information under our Privacy Policy. You may unsubscribe from these communications at any time.