Kun Khmer

នៅ ស្រីពៅ ប្រាប់ពីការហ្វឹកហាត់អំឡុងពេលបិទខ្ទប់រាជធានី

ស្រពេលដែលរាជធានីភ្នំពេញ និងក្រុងតាខ្មៅត្រូវបានបិទខ្ទប់និងបងរហូតដល់ថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២១ នោះ កីឡាការិនី នៅ ស្រីពៅ បានបង្ហើបរឿងរ៉ាវហ្វឹកហាត់ខ្លះៗក្នុងអំឡុងពេលដ៏លំបាកនេះ ខណៈដែលប្រភេទកីឡាមួយចំនួនត្រូវបានផ្អាកទាំងស្រុង។

កីឡាការិនីដែលឡើងសង្វៀន ONE Championship បាន៣ដងថ្លែងថា ៖«បង! ដ្បិតគេបិទខ្ទប់មែន ប៉ុន្តែ ខ្ញុំបោះជំរំហ្វឹកហាត់នៅស្ដាតចាស់រយៈពេលប្រហែល៣ខែមកហើយ។ ដូច្នេះ ខ្ញុំអត់ប៉ះពាល់អីទេ ខ្ញុំហាត់ជាមួយលោកគ្រូ និងកូនសិស្សមួយចំនួនផ្សេងទៀតផង។ ខ្ញុំហាត់នៅស្ដាតចាស់រហូតដល់ស៊ីហ្គេមតែម្ដង»។

ស្រីពៅ ស្ថិតនៅក្នុងចំណោមកីឡាករ-កីឡាការិនីមួយចំនួនទៀតដែលត្រូវទៅប្រកួតក្នុងវិញ្ញាសាថ្មីឃីកបុកសីង បន្ទាប់ពីសហព័ន្ធកីឡាឃីកបុកសីង ត្រូវបានលេចរូបរាងឡើងនៅដើមឆ្នាំ២០២១នេះ។

កីឡាការិនីវ័យ ២៥ ឆ្នាំរូបនេះកំពុងហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ក្រោមការបង្វឹករបស់លោក ជា រិទ្ធ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២១នៅវៀតណានាខែវិច្ឆិកា ខាងមុខ។

នៅ ស្រីពៅ បានប្រាប់កន្លងទៅថា គេចាប់យកអាជីពប្រដាល់ឃីកបុកសីងមែនដោយសារជំនាញនេះមានសក្តានុពល និងមានទីផ្សារអន្តរជាតិច្រើន ប៉ុន្តែ មិនមែនមានន័យថា ចាកចេញពីការឡើងប្រកួតគុនចម្រុះនោះ ឬ សកលទាំងស្រុងនោះទេ។

ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម ២០១៩ បានគូសបញ្ជាក់ទៀតថា ៖«តាមការហាត់ប្រមាណ ៣ខែមកនេះ ខ្ញុំមានភាពសុំាជាងមុន និងទម្លាប់បានល្អ ព្រោះមានការសមរាល់សប្ដាហ៍ ហើយមិនប្រឡំវ៉ៃក្បាច់គុនខ្មែរទេ។ ក្តីស្រមៃរបស់ខ្ញុំគឺឈ្នះមេដាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម។ ដូច្នេះ ខ្ញុំត្រូវសំងំហ្វឹកហាត់ឲ្យខ្លាំងក្លាតាមតែអាចទៅរួច» ។

គួរដឹងថា កាលឆ្នាំ២០១៩ នៅ ស្រីពៅ បានចេញទៅហ្វឹកហាត់នៅជប៉ុន មុនពេលរូបគេចូលរួមប្រកួតស៊ីហ្គេមនៅហ្វីលីពីនក្នុងវិញ្ញសាប្រដាល់សកលលតំណាងឲ្យជាតិលើកដំបូងនៅស៊ីហ្គេមក្នុងចំណោមកីឡាករមួយចំនួនដូចជា ណាត សៀកនិន (ពេជ្រ ម្ទេសខ្មាំង) និង វី ស្រីខួច ជាដើម៕

ចុចអាន  ឆ្នាំថ្មី២០២១ ក្តីស្រមៃធំ នៅ ស្រីពៅ កាត់បន្ថយ​ផ្តោតលើកីឡាគុនចម្រុះ

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។