News

Angela Lee ជ្រើស​រើស​​​កីឡាការិនី​សម្រាប់​​​វគ្គ​ផ្ដាច់​ព្រ័ត្រ​ Atomweight GP

“Unstoppable” Angela Lee កំពុង​យក​ចិត្ត​​ទុក​ដាក់​ខ្ពស់​នៅ​កម្មវិធី​ ONE Women’s Atomweight World Grand Prix។

Lee ​​​បាន​ទស្សនា​វគ្គ ៨ ក្រុម​ចុង​ក្រោយ​​នៅ​សង្វៀន​ ONE: EMPOWER ​កាល​ខែ មុន និង ​ផ្ដោត​លើ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នា​សង្វៀន​ ONE: NEXTGEN ​នៅ​ថ្ងៃ​​សុក្រ ទី ២៩ ខែ តុលា។

អ្នក​ទទួល​បាន​ជើង​ឯក​នឹង​មាន​ឱកាស​ឡើង​ទៅ​​ដណ្ដើម​ខ្សែ​ក្រវាត់​ ONE Women’s Atomweight World Championship ពេល​កីឡាការិនី​សិង្ហបុរី-​អាមេរិក​ត្រលប់​មក​សង្វៀន​វិញ​នា​ឆ្នាំ ២០២២ ខាង​មុខ។ ដូច្នេះ ​គេ​ចាប់​អារម្មណ៍​លើ​កីឡាការិនី ៤ រូប​ដូច​ខាង​ក្រោម។

«​ខ្ញុំ​តែង​តែ​យក​ចិត្ត​ទុក​ដាក់​​ខ្ពស់​រាល់​ការ​ប្រកួត ថា​តើ​នរណា​ឡើង​​ទៅ​ជុំ​​បន្ទាប់។ ខ្ញុំ​មើល​លើ​កីឡាការិនី​​គ្រប់​រូប។ ​​​ខ្ញុំ​កំពុ​ង​គិត​ថា​ នរណា​នឹង​ឡើ​មក​ជួប ខ្ញុំ​ពេល​ចប់​ការ​ប្រកួត។ ​ខ្ញុំ​មាន​ផែន​ការ​ចំពោះ​ពួក​គេ»។ Lee បាន​បង្ហាញ​បែប​នេះ។

Pictures from the bout between Itsuki Hirata and Alyse Anderson at ONE: EMPOWER

​៤គូ​​នៅ​ atomweight ​សុទ្ធ​តែ​​ធ្វើ​ឲ្យ​ភ្ញាក់​ផ្អើល។

«​ខ្ញុំ​គិត​ថា ​ការ​ប្រកួត​​​នៅ Grand Prix សុទ្ធ​តែ​​​ចាប់​អារម្មណ៍​ខ្លាំង។ ​វា​ពិត​ជា​រំភើប​ដែល​បាន​ឃើញ​អ្នក​ខ្លាំងៗ។ ​អ្នក​ដែល​មើល​ទៅ​មិន​ទំនង​បែរ​​ជា​ឈ្នះ​ទៅ​វិញ។ ហើយ​មាន​រឿង​ចម្រូង​ចម្រាស់​ជា​​ច្រើន​ផង​ដែរ។



Lee ​ចាប់​អារម្មណ៍​ខ្លាំង​លើ​ Ritu “The Indian Tigress” Phogat ដែល​ឈ្នះ​លើ​ Meng Bo ​ក៏​ដូច​ជា Stamp Fairtex ​បាន​ស្ដារ​មុខ​មាត់​​យក​ឈ្នះ Alyona Rassohyna

កីឡាការិនី​​សិង្ហបុរី-អាមេរិក ៖« ការ​ប្រកួត​របស់ Ritu ​ធ្វើ​ឲ្យ​​ខ្ញុំ​យក​ចិត្ត​ទុក​ដាក់។ ​គេបាន​​ធ្វើ​ព្យុះ​ភ្លៀង។ Meng Bo ​ចង់​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់ ​ហើយ Ritu អាច​គ្រប់គ្រង​ការ​ប្រកួត​បាន​​ល្អ​ហើយ​ចូល​ចាប់​ឲ្យ​ដួល និង ​ឈ្នះ​ការ​ប្រកួត​​នោះ។ ​ហើយការ​​ធ្វើ​ឲ្យ​​ខ្ញុំ​ចាប់​អារម្មណ៍​ថែម​ទៀត គឺ Stamp ​​ប៉ះ Rassohyna។ ​​ខ្ញុំ​គិត​ថា ការ​ប្រកួត​គួរ​ចាប់​​អារម្មណ៍ និង​ប្រកួត​ល្អ​មើល​ណាស់»។

Pictures from the match between Julie Mezabarba and Mei Yamaguchi from ONE: EMPOWER

ជ័យជម្នះ​ខាង​លើ​​នាំ​ឲ្យ​ឡើង​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ។ Phogat ​ជួប Itsuki “Android 18” Hirata, ដែល​បាន​យក​ឈ្នះ​ Alyse “Lil’ Savage” Anderson, ខណៈ Stamp ​ប៉ះ​តារា​ប្រេស៊ីល​ Julie Mezabarba

Ham Seo Hee ដែល​​​យក​ឈ្នះ​ Denice “Lycan Queen” Zamboanga ដោយពិន្ទុមិនឯកច្ឆន្ទ មិន​អាច​ចូល​រួម​ប្រកួត​​ក្នុង​កម្មវិធី​ទេ​ទេ​ដោយ​សារ​រង​របួស។

រឿង​នេះ​ធ្វើ​ឲ្យ​ Mezabarba ​ឡើង​ទៅ​ផ្ដួល​ Mei “V.V” Yamaguchi ​អតីត​កីឡាការិនី​ឡើង​ផ្ដួល​គូ​ប្រជែង ២​ សម័យ​កាល។

«វា​គួរ​ឲ្យ​សើច​បន្តិច​ដែល​ Denice និង Ham Seo Hee ​មើល​ទៅ​មាន​ភាគ​រយ​ខ្ពស់​ក្នុង​ការ​​ឈ្នះ​​ពី​កម្មវិធី​នេះ និង​ឈាន​ទៅ​វគ្គ​បន្ទាប់​បែរ​​ជា​អត់​មាន​ឈ្មោះ​ទៅ​វិញ។ ពួក​គេ​​ត្រូវ​បាន​ខ្ទាត​ចេញ»។ Lee បន្ថែម​បែប​នេះ។

Pictures from the fight between Ritu Phogat and Meng Bo from ONE: EMPOWER

Lee ​កំពុង​រង់​ចាំ​ទស្សនា​ការ​ប្រកួត​នៅ​សង្វៀន​ ONE: NEXTGEN ដែល​មាន​រឿង​រ៉ាវ​ដ៏​រំភើប។

​ក្នុង​នោះ​​​កីឡាការិនី​​​កូន​កាត់​សិង្ហបុរី-អាមេរិក ​​ជ្រើស​រើស​អ្នក​ត្រូវ​វគ្គ​ផ្ដាច់​ព្រ័ត្រ ONE Women’s Atomweight World Grand Prix Championship។

ម្ចាស់​ខ្សែ​ក្រវាត់ atomweight ៖«Itsuki ជួប Ritu ហើយ Stamp ជួប Julie ​គឺ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់ ​និង​​រំភើប​ទៀត​ផង។ ​ខ្ញុំ​​គិត​ថា វា​ជា​ឱកាស​សម្រាប់ Stamp ​ប៉ះ Ritu ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ។ ​ពួក​គេ​ជា​​កីឡាការនី​ល្អ។ យ៉ាង​ណា ក៏​នៅ​មាន​ចំណុច​ខ្លាំង​ និង​ខ្សោយ តែ ​អ្នក​គាំទ្រ​នឹង​បាន​ឃើញ​អ្នក​ជំនាញ​ប្រយុទ្ធ​ជួប​​អ្នក​ប្រយុទ្ធ »។

Pictures from the fight between Stamp Fairtex and Alyona Rassohyna from ONE: EMPOWER

ការ​មើល​គូ​ប្រជែង​ពេល​ Lee ​ត្រៀម​ឡើង​សង្វៀន​ជា​ថ្មី។

​បច្ចុប្បន្ន​គេ​ត្រលប់​ទៅហ្វឹកហាត់​នៅ​ United MMA ​ក្រោយ​ផ្ដល់​កំណើត​ដល់​កូន​ស្រី​របស់​ខ្ញុំ​ Ava Marie។ ម្ចាស់​ខ្សែ​ក្រវាត់​ atomweight ​​ទន្ទឹង​រង​ចាំ​យ៉ា​ង​អន្ទះសា​នៅ​ឆ្នាំ ២០២២។

ម្ចាស់​ខ្សែ​ក្រវាត់​សង្កត់​ធ្ងន់​ថា ៖«​ការ​ហ្វឹកហាត់​របស់​ខ្ញុំ​​​ល្អណាស់។ ​​ខ្ញុំ​ពិត​ជា​មាន​អារម្មណ៍​ដូច​កាល​មុន ហើយ ពិត​ជា​សំណាង​ណាស់​ដែល​​អាច​ហ្វឹកហាត់​ពេញ​ម៉ោង​ជា​មួយ​ប្អូន​ស្រី​របស់​ខ្ញុំ​ Victoria [Lee] ។ ​ ខ្ញុំ​ពិត​ជា​ទន្ទឹង​រង់​ចាំ​​ខ្លាំង​ណាស់​នៅ​ឆ្នាំ ២០២២»។

Angela Lee celebrates her win against Xiong Jing Nan at ONE CENTURY

ចុចអាន : 8 Of Stamp Fairtex’s Most Entertaining Social Media Videos

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។