Features

ចាន់ រតនា វិភាគជំនួបដណ្តើមខ្សែក្រវាត់រវាង Ang La ប៉ះ Reinnier ព្រឹកស្អែក

28/04/2021

ចាប់​ពី​វេលា​ម៉ោង​​៧:៣០​នាទី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍​ ទី​២៩​ ខែ​មេសា នេះ វីរបុរស​មីយ៉ាន់ម៉ា Aung La “The Burmese Python” N Sang ត្រូវ​ឡើង​ការ​ពារ​ខ្សែ​ក្រវាត់​ពិភព​លោក ONE Light Heavyweight​ របស់​ខ្លួន​ទល់​នឹង​ជើង​ឯក​ពិភព​លោក​ ONE Middleweight កីឡាករ​ Reinier “The Dutch Knight” de Ridder ​នៅ​ព្រឹត្តិការណ៍​ផ្សាយ​ផ្ទាល់“ONE on TNT IV”។

Aung La N Sang fights Reinier de Ridder at "ONE on TNT IV" on 28 April

នេះ​ជា​ការ​ជួប​គ្នា​លើក​ទី​២​សម្រាប់​ជើង​ឯក​ពិភព​លោក​ទាំង​ពីរ​នាក់។ កាល​ជួប​លើក​ទី​១ កីឡាករ​មីយ៉ាន់ម៉ា Aung La N Sang បាន​របូត​ខ្សែ​ក្រវាត់​គុន​ចម្រុះ​ពិភព​លោក​របស់​ខ្លួន​ បន្ទាប់​ពី​ត្រូវ​បាន​កីឡាករ​ហុល្លង់ Reinier de Ridder ឃ្លេ​ឲ្យ​ចុះ​ចាញ់​​ដើម​ទឹក​ទី​១​កាល​ពី​ខែ​តុលា។

លើក​​នេះ រូប​គេ​មាន​ភារកិច្ច​​​សំខាន់​ពីរ​គឺ​ទី​១​ឡើង​ការពារ​ខ្សែ​ក្រវាត់​ពិភព​លោក និង​ទី​២​ដើម្បី​សង​សឹក​។ មុន​ការ​ប្រកួត​មក​ដល់ មាន​អ្នក​ជំនាញ​កីឡាគុន​ចម្រុះ ក៏​ដូច​ជា​កីឡាករ​ល្បី​ៗ​ជុំ​វិញ​ពិភព​លោក​បាន​ធ្វើ​ការ​វិភាគ​ពី​ជំនួប​របស់​ពួក​គេ​លើក​ទី​២។

ជា​មួយ​គ្នានេះ ជើង​ខ្លាំង​លេខ​១​គុន​ចម្រុះ​កម្ពុជា ចាន់ រតនា ក៏​មាន​ចំណាប់​អារម្មណ៍​ចំពោះ​អ្នក​ទាំង​ពីរ​ដែរ។ អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​បាន​ស្គាល់​យ៉ាង​ច្បាស់​ពី​សមត្ថភាព​របស់​កីឡាករ​ទាំង​ពីរ។

តារា​​ទូតសុច្ឆន្ទៈ​របស់​សែលកាត​បាន​និយាយ​ថា ៖«ពួកគាត់​ទាំង​​ពីរ​ល្អ​ដូច​គ្នា តែ​មាន​ជំនាញល្អ​​ម្យ៉ាង​ម្នាក់​។ កីឡាករ Reinier ពូកែ​ជំនាញ​ក្រោម​ណាស់ ហើយ​ Aung La N Sang​ ពូកែ​វ៉ៃ​ក្បាច់​ឈរ។ កាល​ពី​មុន​កីឡាករ​ភូមា​​ធ្វេស​ប្រហែស​ចូល​ឃ្លេ​របស់​​ Reinier ធ្វើ​ឲ្យ​មាន​ឱកាស​​រឹត-កយ៉ាង​លឿន»។

ទោះ​ជា​យ៉ាង​ណា ចាន់ រតនា សង្ឃឹម​លើ​ម្ចាស់​ខ្សែ​ក្រវាត់​អាច​ទទួល​បាន​ជ័យជម្នះ ប្រសិន​បើ​គាត់​ប្រុង​ប្រយ័ត្ន​ខ្ពស់។

រតនា ប្រាប់​ថា ៖«សម្រាប់​ការ​ប្រកួត​នេះ បើ​ Aung La N Sang ទប់​ទល់​ក្បាច់ក្រោម​របស់​កីឡាករ​ហុល្លង់​បាន ខ្ញុំ​គិត​ថា គាត់​អាច​ឈ្នះ​។ តែ​បើ ដូច​យើង​ឃើញ​អីចឹង​ គេ​ពូកែ​ឃ្លេ បើ​យើង​មិន​ពូកែ​ដោះ​ទេ នោះ​អាច​ពិបាក​របស់​គេ​ទៀត»។

«និយាយ​រួម ​សម្រាប់​​​ការ​ប្រកួត​​នេះ ខ្ញុំ​គិត​ថា មាន​ឱកាស​ឈ្នះ​​​ទៅ​វិញ​ទៅ​មក​៥០លើ​៥០​ដូច​គ្នា»។ កីឡាករ តារា​​ទូតសុច្ឆន្ទៈ​របស់​សែលកាត​បាន​បញ្ជាក់។

មុន​ពេល​ការ​ប្រកួត​មក​ដល់ កីឡាករហុល្លង់​បាន​និយាយ​ទុក​មុន​ថា កីឡាករ​ភូមា​នឹង​ត្រូវ​បាន​គាត់​ឃ្លេ​-កទៀត។

De Ridder អះ​អាង​ថា ៖«ខ្ញុំ​នឹង​ឈ្នះ​គាត់​ទៀត។ ខ្ញុំ​គិតថា ការ​ប្រកួត​លើក​នេះ ខុស​ពី​លើក​មុន​ទាំង​ស្រុង។ លើក​នេះរឹត​តែ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ទំនុក​ចិត្ត។ ខ្ញុំ​នឹង​ដាក់​សម្ពាធ​គាត់​ឲ្យ​ព្យាយាម​រត់​ថយ​ក្រោយ  ហើយ​ចេញ​អាវុធ​របស់​ខ្ញុំ​ដើម្បី​ផ្តួល​ រួច​រឹត-កទៀត។ វា​នឹង​កាន់​តែ​អស្ចារ្យ ប្រសិន​បើ​ខ្ញុំ​អាច​បញ្ឈប់​គាត់​ឲ្យ​បាន​លឿន​ជាង​លើក​មុន តែ​ខ្ញុំ​មិន​ហ៊ាន​សន្យា​ទេ»។

ចំណែក​ម្ចាស់​ខ្សែ​ក្រវាត់​ពិភព​លោក​​មាន​ជំនឿ​ចិត្ត​ថា គាត់​អាច​សង​សឹក​កីឡាករ​ហុល្លង់​បាន​ជោគជ័យ។

Aung La N Sang និយាយ​ថា ៖«គាត់​ (Ridder)អាច​គិត​អ្វី​តាម​គាត់​ចង់។ វា​មិន​មាន​អ្វី​​ធ្វើ​ឲ្យ​ខុស​ប្លែក​ទេ។ ខ្ញុំបាន​​កែ​ហើយ​ចាប់​តាំង​ពី​ប្រកួត​លើក​មុន​មក ហើយ​ខ្ញុំ​ដឹង​ថា ខ្ញុំ​អាច​យក​ឈ្នះ​គាត់​បាន។ ខ្ញុំ​បាន​កំពុង​ត្រៀម​ខ្លួន​យ៉ាង​ល្អ​បំផុត និងឈាន​ដល់​ចំណុច​ល្អ​ដែល​អាចយក​ឈ្នះ​នរណាក៏​បាន​ក្នុង​លោក​នេះ​»៕

អាន​បន្ថែមDe Ridder ប្រាប់​ទុក​មុនថា Aung La N Sang នឹង​សន្លប់ម្តង​ទៀត

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។