Kickboxing

កូនខ្មែរនៅអាមេរិក អែម សុវណ្ណារី ប្រាប់ពីរឿង​រ៉ាវ​ប៉ះ Northcutt នៅអាមេរិក

កីឡាការិនីខ្មែរ-អាមេរិក អែម សុវណ្ណារី បានឱកាសឡើងសង្វៀនអន្តរជាតិទៀតហើយ បន្ទាប់ពីប្រកួតឈ្នះកាលពីខែមករា កន្លងទៅនៅប្រទេសសិង្ហបុរី។

នៅព្រឹត្តិការណ៍ប្រកួត ONE: Unbreakable II កីឡាការិនីខ្មែរ-អាមេរិក អែម សុវណ្ណារី បានផ្តួលកីឡាការិនីកូរ៉េខាងត្បូង Choi Jeong Yun នៅក្នុងទឹកទី២ដើម្បីបង្កើនជ័យជម្នះលើកទី២ក្នុងការប្រកួត៣ដងនៅស្ថាប័ន ONE Championship។

ក្រោយចប់ការប្រកួត អែម សុវណ្ណារី បានប្រាប់ក្រុមការងារ ONE ថា នាងចង់បានឱកាសឡើងប្រកួតឲ្យបានញឹកញាប់ចាប់ពីឆ្នាំ២០២១នេះ បន្ទាប់ពីចាប់តាំងពីការចូលប្រឡូកក្នុងអាជីពគុនចម្រុះឆ្នាំ២០១៦មក គេបានឡើងប្រកួត១ដងក្នុងមួយឆ្នាំប៉ុណ្ណោះ។

ទីបំផុត ស្ថាប័ន ONE បានផ្តល់ឱកាសឲ្យនាងទៀតហើយដែលមានន័យថា ឆ្នាំ២០២១នេះគឺជាឆ្នាំដែលបានត្រូវឡើងប្រកួតចាប់ពីពីរដង។

ក្នុង​ឱកាសលើកនេះ អែម សុវណ្ណារី ត្រូវជួបដៃគូដែលនៅក្នុងប្រទេសជាមួយគ្នាគឺកីឡាការិនីអាមេរិក Colbey Northcutt នៅព្រឹត្តិការណ៍ ONE: TNT IV នាថ្ងៃទី២៨ ខែមេសា ខាងមុខនេះ។

កីឡាការិនីអាមេរិក Colbey Northcutt ជាកីឡាការិនីចាស់វស្សាម្នាក់ ប៉ុន្តែមានប្រវត្តិឡើងប្រកួតមិនលើ សុវណ្ណារី ប៉ុន្មានឡើយ។ កីឡាការិនី​រូប​នេះ​មានអាយុ២៧ឆ្នាំ ធ្លាប់ប្រកួតបាន៧ដងគឺឈ្នះ៥ដង និងចាញ់២ដង។

សម្រាប់នៅស្ថាប័ន ONE Championship វិញ កីឡាការិនី Northcutt ទើបប្រកួតបាន១ដងប៉ុណ្ណោះគឺឈ្នះកីឡាការិនីឥណ្ឌូណេស៊ី Putri Padmi ដោយពិន្ទុ។

សម្រាប់ការទទួលបានឱកាសប្រកួតលើកទី២ក្នុងឆ្នាំ២០២១នេះគឺមានន័យថា អាជីពរបស់ អែម សុវណ្ណារី កំពុងដើរនៅលើផ្លូវឆ្ពោះទៅរកគោលដៅរបស់ខ្លួនហើយ។  កីឡាការិនី​វ័យ ២៨ ឆ្នាំធ្លាប់បានប្រាប់ថា គោលបំណងរបស់នាងគឺធ្វើយ៉ាងណាបានប្រកួតចាប់ពីពីរដងក្នុងមួយឆ្នាំ។

ជាពិសេសទៀតនោះ អែម សុវណ្ណារី ចង់ក្លាយជាកីឡាការិនីទី១ដែលបានក្លាយជាជើងឯកគុនចម្រុះពិភពលោកក្នងប្រភេទទម្ងន់ Flyweight ប្រចាំស្ថាប័នប្រដាល់ ONE Championship។

កើតនៅអាមេរិកដែលមានឪពុកម្តាយជាខ្មែរ អែម សុវណ្ណារី បានកំពុងរៀននិយាយភាសាខ្មែរ និងជារឿយនាងបានផុតពីរបៀបរៀននិយាយភាសាខ្មែរនៅលើ Facebook របស់នាង។ បន្ទាប់មកនាងចង់មកលេងប្រទេសកម្ពុជាដែលស្រុកកំណើតរបស់អ្នកមានគុណ។

រហូតដល់ពេលនេះ សុវណ្ណារី មានប្រវត្តិប្រកួត៥លើកហើយគឺឈ្នះ៤ និងចាញ់១ ហើយប្រកួតខាងមុខនេះនឹងក្លាយជាការប្រកួតលើកទី៦ក្នុងអាជីពរបស់នាង៕

 

 

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។