News

៥​ហេតុ​ផល​ដែល​ Samy Sana អាច​ឈ្នះ​ជើង​ឯក​ Grand Prix

​មិន​​​មែន​​អ្នក​ណា​សុទ្ធ​តែ​មាន​ឱកាស​លើក​ទី២​ទេ Samy “AK47” Sana  ​នឹង​ឡើង​សង្វៀន​ ONE: FIRST STRIKE ​​នៅ​ថ្ងៃ​សុក្រ​ទី ១៥ ខែ តុលា ​នេះ​ពេល​​ឡើង​ប្រកួត​ជើង​ឯក​ ONE Featherweight Kickboxing World Grand Prix។

Sana ​នឹង​ជួប​ Chingiz “Chinga” Allazov ​នៅ​វគ្គ ៨ នាក់​ចុង​ក្រោយ​ និង ​​រូប​គេ​​ត្រូវ​បាន​​គេ​​គិត​ថា​មាន​ភាគ​រយ​ខ្ពស់​ក្នុង​ការ​ឈ្នះ​ជើង​ឯក Grand Prix បន្ទាប់​ពី​​ឡើង​វគ្គ – where he ultimately succumbed to Giorgio “The Doctor” Petrosyan

អ្នក​គាំទ្រ​​មួយ​ចំនួន​រំពឹង​ថា Sana អាច​ឈ្នះ​​ជើង​ឯក​លើក​នេះ ​ទោះ​ជួប​ Marat GrigorianAndy “Souwer Power” Souwer, និង Sitthichai “Killer Kid” Sitsongpeenong

#1 ធ្លាប់​ឡើង​ផ្ដាច់​ព្រ័ត្រ​កាល​ឆ្នាំ ២០១៩

Samy Sana rocks Dzhabar Askerov with an uppercut

Sana ​បញ្ចប់​ការ​ប្រកួត 2019 Grand Prix ដោយ​ជួប​ជើង​ខ្លាំង ៧ រូប​ផ្សេង​ទៀត​​ដូច​ជា Petrosyan, Petchmorakot Petchyindee Academy, Sasha Moisa, Smokin’ Jo Nattawut“The Boxing Computer” Yodsanklai IWE Fairtex, Dzhabar Askerov, និង Enriko “The Hurricane” Kehl។

ទោះ​ពូកែ​ខាង​ឃីកបុកសីង​ Sana ​​ក៏​នៅ​មាន​ជំនាញ​មួយ​ថៃ​ផង​ដែរ។

យ៉ាង​ណា​ក្ដី កីឡាករ​បារាំង-អាល់ហ្សេរី ​បាន​យក​ឈ្នះ​ជើង​ខ្លាំង​ពីរ​រូប​​នៅ​កម្មវិធី​ ONE Featherweight Kickboxing World Grand Prix Championship ។

#2 ផ្ដួល​វីរបុរស​ឃីកបុកសីង​

French-Algerian fighter Samy Sana knocks down Yodsanklai IWE Fairtex

​នៅ​វគ្គ ៨នាក់​ចុង​ក្រោយ​នៅ​ឆ្នាំ ២០១៩ “AK47” បាន​ជួប​វីរបុរស​ Yodsanklai ​​ដែល​យក​ឈ្នះ​នៅ​ទឹក​ទី​២ បន្ទាប់​ពី​ឈ្នះ Souwer ។ ចំណែក​ថ្មីៗ​នេះ Sana Nattawut ។

“The Boxing Computer” ​ជា​អ្នក​មាន​ភាគ​រយ​ឈ្នះ ប៉ុន្តែ​ Sana បាន​ធ្វើឲ្យពិភពលោក​​ភ្ញាក់​ផ្អើល​ដោយ​ផ្ដួល​វីរបុរស​ថៃ។

ក្នុង​រយៈ​ពេល ៣ ខែ​ក្រោយ​មក “AK47” ​បាន​ប្រកួត​៣​ទឹក​យ៉ាង​លំបាក ពេល​ឈ្នះ​ Askerov ដោយពិន្ទុ​ជា​ឯកច្ឆន្ទ។

Sana បាន​ឈ្នះ​ Yodsanklai និង Askerov ​បាន​យក​ឈ្នះ ៣​​នាក់​ក្នុង​ចំណោម​ ៧​នាក់​ដែល​ប្រកួត​នៅ​ Grand Prix ឆ្នាំ​នេះ​ដូច​ជា Souwer, Grigorian, និង Kehl។



#3 ចង់​ឡើង​ប៉ះ​ Petrosyan

ការ​ឈ្នះ​​ជើង​ឯក 2021 ONE Featherweight Kickboxing World Grand Prix អាច​នាំ​ឲ្យ​​​គេ​កាន់​តែ​មាន​មុខ​មាត់ ហើយ​ហេតុ​ផល​មួយ​ទៀ់ត Sana កំពុង​ធ្វើ​បាន​ល្អ។ គេង​ចង់​ប្រកួត​ Petrosyan ជា​ថ្មី​ម្ដង​ទៀត។

អ្នក​ទាំង​ពីរ​ធ្លាប់​ជួប​ 2019 ONE Featherweight Kickboxing World Grand Prix Championship ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​នៅ​សង្វៀន ONE: CENTURY PART II ​យ៉ាង​ល្អ​មើល ​ពេល​ Petrosyan ​ឈ្នះ​ដោយ​ពិន្ទុ និង​ឈ្នះ​​ប្រាក់​រង្វាន់ ១ លាន​ដុល្លារ។

“The Doctor” គឺ​ជា​​កីឡាករ​លំដាប់​លេខ​១ ​នឹង​ត្រូវ​ជួប​​កីឡាករ​លំដាប់​លេខ​២ Superbon ​ក្នុង​ការ​ដណ្ដើម​ខ្សែ​ក្រវាត់ ONE Featherweight Kickboxing World Title ​នៅ​កម្មវិធី ONE: FIRST STRIKE។

បើ​សិន Sana ឈ្នះ Grand Prix ហើយ​ Petrosyan ​ឈ្នះ​ Superbon ​​​នោះ “AK47” ​នឹង​មាន​ឱកាស​ឡើង​សងសឹក​មិន​ខាន។

#4 ​ដឹង​អំពី​​អ្វី​ដែល​រំពឹង​ទុក

Sana នឹង​រៀប​ចំ​ខ្លួន​បាន​ល្អ ព្រោះ​គេ​ធ្លាប់​ជួប​បុរស ៧ នាក់​ផ្សេង​​ទៀត​នៅ​កម្មវិធី​នេះ។

​នោះ​ជា​បទ​ពិសោធន៍​របស់​គេ​​យក​មក​ជួប​ Allazov ​ដែល​បាន​គំរាម​កំហែង​ខ្ពស់​ ក្រោយ​ឈ្នះ 2017 K-1 World Grand Prix Championship ទម្ងន់ ៧០ គីឡូក្រាម។

លើស​ពី​នេះ​ទៀត “AK47” ក៏​បាន​ត្រៀម​ខ្លួន​រួចរាល់ និង​ព្យាយាម​មិន​ឲ្យ​ខ្ទាត​ចេញ​ពី​ការ​ប្រកួត។

#5 ​លើក​ទឹក​ចិត្ត​​ដើម្បី​ជ័យជម្នះ

Exclusive photos from Russian fighter Jamal Yusupov and French star Samy Sana’s Muay Thai fight at ONE: COLLISION COURSE II on 25 December

ក្រោយ​ជោគជ័យ​នៅ​វគ្គ​ ៨​​នាក់ និង​ ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ​​នៅ​កម្មវិធី ONE Featherweight Kickboxing World Grand Prix ​ជើង​ខ្លាំង Sana ​ចាញ់​ Petrosyan​ នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ ។

ទោះ​ចាញ់​ Jamal “Kherow” Yusupov  ក្នុង​ការ​ប្រកួត​មួយ​ថៃ​កាល​ខែ ធ្នូ។

កូន​កាត់​​បារាំង-អាល់ហ្សេរី ​ដាក់​ផែន​ការ​ដើម្បី​កែ​កំហុស​ឲ្យ​ល្អ​បំផុត។ ដោយ​ការ​​ចាញ់​​ក្នុង​ការ​ប្រកួត​ជាប់​គ្នា​ ONE, “AK47” ​នៅ​តែ​ខ្លាំង និង​មាន​ឱកាស​ម្ដង​ទៀត​​តាម​រយៈ​ភាព​ខ្លាំង​របស់​គេ។

ចុចអាន : Meet The 2021 ONE Featherweight Kickboxing World GP Contenders

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។