Kickboxing

ឡៅ ចិត្រា​ ត្រូវ​បាន​កោះ​ហៅ​ចូល​​ជម្រើស​ជាតិ​

22/07/2020

កីឡាករ​ប្រដាល់​គុន​ខ្មែរ​ និង​ ONE Championship ឡៅ ចិត្រា​ ដែល​​បាន​របួស​ស្រាំ​​ម្រាម​ដៃ​ប៉ុន្មាន​ខែ​កន្លង​ទៅ​ហើយ​ត្រូវ​បាន​កោះ​ហៅ​ចូល​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ដើម្បី​ប្រមូល​ម្តុំ​ហ្វឹកហាត់​ត្រៀម​ការ​ប្រកួត​ព្រឹត្តិការណ៍​អន្តរជាតិ។

ឡៅ ចិត្រា (ស្តាំ) ចាញ់ Superlek

ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០២១​នឹង​រៀប​ចំ​នៅ​ប្រទេស​វៀតណាម​ដែល​ជា​ម្ចាស់​ផ្ទះ​ ខណៈ​ប្រទេស​នីមួយ​ៗ​នៅ​អាស៊ាន​ក៏​កំពុង​ត្រៀម​ខ្លួន​ដើម្បី​ចូល​រួម​ប្រកួត​ ក្នុង​នោះ​កម្ពុជា​ក៏​ជា​ប្រទេស​មួយ​ដែល​បាន​កោះ​ហៅ​កីឡាករ កីឡា​ការិនី​ហ្វឹកហាត់​ផង​ដែរ​ក្នុង​អន្តរកាល​នៃ​ជំងឺ​ខូវិត-១៩។

ក្នុង​ការ​កោះ​ហៅ​ប្រភេទ​កីឡា​សំខាន់​ និង​មាន​សក្កានុពល​ឲ្យ​ប្រមូល​​ផ្ដុំត្រៀម​ស៊ីហ្គេម​នា​ពេល​ខាង​មុខ​នេះ​ក៏​មាន​កីឡា​ប្រដាល់​គុន​ខ្មែរ​ដែរ។  ដូច្នេះ​ហើយ​ទើប​បាន​ជា​អ្នក​លេង​គុន​ខ្មែរ ឡៅ ចិត្រា ត្រូវ​បាន​កោះ​ហៅ​ចូល​ហ្វឹកហាត់​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​ផង​ដែរ។

លោក​ ឡៅ​ ស៊ីណាត​ បង​ប្រុង​បង្កើត​របស់​ ឡៅ ចិត្រា​ បាន​ឲ្យ​ដឹង​ថា ប្អូន​ប្រុស​របស់​លោក​បាន​ទៅ​ហ្វឹកហាត់​ជា​មួយ​ក្រុមជម្រើស​ជាតិ​​ប្រដាល់​គុន​ខ្មែរ​មួយ​រយៈ​ពេល​ហើយ។  ការ​ហ្វឹកហាត់​នេះ​នៅ​មិន​ទាន់​​ខំ​ប្រឹង​ខ្លាំង​ពេញលេញ​ទេ​​ ពី​ព្រោះ​​របួសស្រាំ​ម្រាម​ដៃ​របស់​គេ​នៅ​មិន​ទាន់​ជា​សះ​ស្បើយ​១០០​%​ឡើយ។

ឡៅ ចិត្រា (ស្តាំ) និង Superlek (ឆ្វេង)

«របួស​ស្រាំ​ម្រាម​ដៃ​​របស់​ ចិត្រា​ មិន​ទាន់ជា​សះ​ស្បើយ​១០០​%​ទេ។ គេ​នៅ​ថ្នម​ដៃ​ក្នុង​ការ​ហ្វឹក​ហាត់ ហើយ​រឿង​​ឡើង​វ៉ៃ​គុន​ខ្មែរ​វិញ​គឺ​យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​ចំណាយ​ពេល​១​ខែ​ទៀត​ដែរ​ទើប​អាច​វ៉ៃ​បាន»។ នេះ​ការ​បញ្ជាក់​របស់​លោក​ ឡៅ ស៊ីណាត។
________________________________________________________________________________

________________________________________________________________________________
ឡៅ ចិត្រា បាន​​របួស​ស្រាំ​ម្រាម​ដៃ​​កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​មេសា ឆ្នាំ​២០២០​នៅ​ពេល​ប្រកួត​ជា​មួយ​ មឿន សុខហ៊ុច។ បន្ទាប់​ពី​ព្យាបាល​ប្រហែល​ជា​៣​ខែ​ រូប​គេ​ត្រូវ​មាន​ឈ្មោះ​ឡើង​ប្រកួត​ ប៉ុន្តែ​ការ​ហ្វឹកហាត់​បាន​ធ្វើ​ឲ្យ​របួស​ស្រាំ​ម្រាម​ដៃ​​​រើស​ហើម​ឈឺ​ឡើង​វិញ​ដែល​ធ្វើ​ឲ្យ​រូប​គេ​លុប​ចោល​ការ​ប្រកួត​នោះ។

អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​ជា​កីឡាករ​ប្រដាល់​គុន​ខ្មែរ​កម្ពុជា​ម្នាក់​ក្នុង​ចំណោម​កីឡាករ​គុន​ខ្មែរ​៣​នាក់​​ដែល​បាន​វ៉ៃ​​គុន​ខ្មែរ​នៅ​ស្ថាប័ន​ ONE Championship ប៉ុន្តែ​ការ​ប្រកួត​លើក​ទី​១​នោះ​រូបបាន​ចាញ់​ពិន្ទុ​កីឡាករ​ថៃ​ Superlek ក្នុង​ព្រឹត្តិការណ៍ ONE : Clash OF​Legends នៅ​ប្រទេស​ថៃ។ រូប​គេ​នៅ​តែ​ចិញ្ចឹម​ចិត្ត​ទៅ​ប្រកួត​នៅ​សង្វៀន​កំពូល​លំដាប់​ពិភព​លោក​នេះ​ទៀត​ដើម្បី​សាង​កំណត់​ត្រា​ជ័យជម្នះ។

ឡៅ​ ចិត្រា​ ជា​ជើង​ឯក​គុន​ខ្មែរពិភព​លោក​​កម្រិត​មាស​នៅ​សង្វៀន​ PNN​ កាល​ពី​ឆ្នាំ​២០១៩​ និង​ឈ្នះ​មេដាយ​សំរឹទ្ធ​ក្នុង​ប្រភេទ​កីឡា​ឃីកបុកសីង​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ​២០១៩​នៅ​ប្រទេស​ហ្វីលីពីន៕

មើល​​បន្ថែម

Stay in the know

Take ONE Championship wherever you go! Sign up now to gain access to latest news, unlock special offers and get first access to the best seats to our live events.
By submitting this form, you are agreeing to our collection, use and disclosure of your information under our Privacy Policy. You may unsubscribe from these communications at any time.