Features

Yosuke Saruta ត្រូវ​បាន​លើក​ទឹក​ចិត្ត​​ចង់​​ប្រកួត​ក្នុង​​ក្ដី​សុបិន​​​ទល់​នឹង​​និមិត្ត​រូប​​ Demetrious Johnson

ក្នុង​ការ​ចូល​​ប្រឡូក​​​ក្បាច់​គុន​ចម្រុះ​  Yosuke “The Ninja” Saruta ​បាន​ឃើញ​បុរស​​​ម្នាក់​ដែល​ធ្វើឲ្យ​រូប​គេ​បង្កើត​ការ​ជឿ​ជាក់​លើ​រឿង​ដ៏​អស្ចារ្យ។ 

បុរស​ម្នាក់​នោះ​ គឺ Demetrious “Mighty Mouse” Johnson ​ហើយ Saruta ​ដែល​ត្រូវ​ឡើង​​ដណ្ដើម​ខ្សែ​ក្រវាត់​ពិភព​លោក ONE Strawweight World Title ​ពី​ Joshua “The Passion” Pacio នៅ​សង្វៀន​ ONE: REVOLUTION ​នា​ថ្ងៃ​សុក្រ​ទី ២៤​ ​កញ្ញា​ ខាង​មុខ​ ​បាន​​ចេញ​មុខ​រំលឹក​អំពី​តារា​អាមេរិក​រូប​នេះ។ 

តារា​ជប៉ុន​រំលឹក​ថា ៖«​ពេល​ខ្ញុំ​ចាប់​ផ្ដើម​ការប្រកួត​ក្នុង​គុន​ចម្រុះ ​ខ្ញុំ​​​សរសើរ​ដល់ DJ។  គេ​មាន​រាង​កាយ និង ទម្ងន់​ដូច​ខ្ញុំ​ដែរ។ គាត់​បាន​​យក​ឈ្នះ​លើ​កីឡាករ​ធំៗ​ជា​ច្រើន និង​បញ្ចប់​ពួក​គេ​ឲ្យ​ចុះ​ចាញ់។  វា​ពិត​ជា​អស្ចារ្យ​ណាស់ ហើយ​ ​ខ្ញុំ​គិត​ថា ខ្ញុំ​ចង់​​ក្លាយ​ជា​​កីឡាករ​ម្នាក់​ដូច​រូប​គេ។  ​គាត់​​ផ្ដល់​ក្ដី​សង្ឃឹម​ដល់​ខ្ញុំ​ ថា​​​កីឡាករ​​មាឌ​តូចៗ​​អាច​យ​ក​ឈ្នះ​កីឡាករ​មាឌ​ធំៗ​បាន»។ 

ការ​ជំរុញ​ទឹក​ចិត្ត​នេះ ​នាំ​ឲ្យបុរស​វ័យ ៣៤ ឆ្នាំ  Saruta  ​​មាន​កំណត់​ត្រា​ឈ្នះ ២១ ដង ​ចាញ់ ៩ ដង និង​ស្មើ ៣ ដង។  ​គេ​ក៏​ធ្លាប់ ឈ្នះ​ជើង​ខ្សែ​ក្រវាត់​  ONE’s strawweight  ហើយ​បច្ចុប្បន្ន​​ជា​គូ​ប្រជែង​លំដាប់​ទី១។

ចំណែក Johnson ​​ជា​វីរបុរស​មក​ពី​អាមេរិក​ខាង​ជើង និង​ ​ជា​វីរបរុស​លដាប់​ពិភព​លោក​ ដោយ​​កាន់​កំណត់​ត្រា​​​​ជើង​ឯក​​ពិភព​លោក​ Flyweight World Title ១២ សម័យ​កាល​ជាប់​គ្នា។

ក្នុង​នាម​ជា​អ្នក​គាំទ្រ​គុន​ចម្រុះ​យូរ​អង្វែង​នៅ​អាស៊ី  “Mighty Mouse” ​បាន​ផ្លាស់​មក​ប្រកួត​នៅ​ ONE Championship ​នា​ឆ្នាំ ២០១៩។ 

​​ក្នុង​នោះ​មាន​កីឡាករ​ដូច​ជា Saruta ​ដែល​សសើរ​​សិស្ស​គុន​ AMC Pankration ​មិន​ដាច់​ពីមាត់​នោះ​ អាច​មើល​ឃើញ​ DJ ​ប្រកួត​កាន់​តែ​ជិត​ និង អាច​នឹង​មាន​ឱកាស​ជួប​គ្នា​នៅ​សង្វៀន​​នេះ​ទៀត​ផង។ 

 “The Ninja” អាច​ដំឡើង​គីឡូ និង​​ជួប​អាដល​របស់​ខ្លួន មុន​ពេល​ការ​បញ្ចប់​អាជីព​របស់​គេ។ 

យ៉ាង​ណា​ក្ដី  ​គេ​ជឿ​ថា ​​​ត្រូវ​តែ​​ដណ្ដើ​ម​ខ្សែ​ក្រវាត់​ strawweight ​​មុន​ពេល​ឈាន​ទៅ​ជួប​វីរបុរស​មក​ពី​អាមេរិក។ 

Saruta គូស​បញ្ជាក់​ថា ៖«​ខ្ញុំ​មាន​អារម្មណ៍​ថា ​​វា​ត្រូវ​តែ​ឈ្នះ ​លើ Pacio ​នា​ពេល​នេះ។  ​បើ​សិន ខ្ញុំ​ផ្ដួល​រូប​គេ​បាន។ បន្ទាប់​មក​ខ្ញុំ​អាច​​ដំឡើង​ [​​គីឡូ​បានហើយ]។  ​ខ្ញុំ​គោរព​ដល់  Demetrious Johnson។ ​ខ្ញុំ​មាន​គោល​ដៅ​ប្រកួត​​ជា​មួយ​គាត់ មុន​ពេល​ខ្ញុំ​ចូល​និវត្តន៍។  ​បើ​សិន​​ ខ្ញុំ​អាច​សម្រេច​​ក្ដី​សុបិន​ប្រកួត​ជា​មួយ​គាត់ ​ខ្ញុំ​គួរ​តែ​មាន​ខ្សែ​ក្រវាត់​ ONE ។  ​នោះ​ជា​ហេតុ​​ផល​សម្រាប់​គាត់។ ​ ខ្ញុំ​មាន​អារម្មណ៍​បែប​នេះ។ ​ដូច្នេះ  ​ដើម្បី​សម្រេច​ផល ខ្ញុំ​ត្រូវ​តែ​ឈ្នះ​ Pacio»។ 

«​ក្នុង​​គោល​ដៅ​មួយ​ក្នុង​ចំណោម​គោល​ដៅ​ទាំង​ឡាយ ​នៃ​អាជីព​គុន​ចម្រុះ គឺ ​ត្រូវ​ប្រកយត និង​ឈ្នះ​​ទល់​នឹង​ DJ។  ​ដើម្បី​ឆ្ពោះ​ទៅ​កាន់​ក្ដី​សុបិន​  ​ខ្ញុំ​នឹង​ឈ្នះ​ការ​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់ និង ​ផ្ដល់​ចំណាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ទៅ​គាត់»។


វា​ជា​ក្ដី​ស្រលាញ់​ពី​  “The Ninja” ដែល​ចង់​ឡើង​សង្វៀន​ជា​មួយ​វីរបុរស​របស់​ខ្លួន ហើយ​មាន​ឱកាស​ប្រាប់ DJ ថា ​ការប្រកួត​នេះ​ជា​ការ​​ ប្រកាស​លើបណ្ដាញសង្គម កាល​ឆ្នាំ​មុន។  

Saruta បញ្ចេញ​ទស្សនៈ​ទៀត​ថា ៖«​ខ្ញុំ​មាន​ឱកាស​ជជែក​​ជា​មួយ​គាត់​តាម​​អនឡាញ​កាល​រដូវ​ក្ដៅ​មុន។ ​​ខ្ញុំ​ប្រាប់​គាត់​ថា ​យើង​នឹង​​ប្រកួត​គ្នា​នៅ​ថ្ងៃ​ណា​មួយ។  ​ខ្ញុំនឹង​ចង​ចាំ​ក្នុង​ចិត្ត​ជា​និច្ច ហើយ ​ចាំ​ការ​សន្ទនា​ជា​មួយ​គាត់។ ​ខ្ញុំ​ចង់​សម្រេច​ក្ដី​សុបិន ព្រោះ​ពេល​​វេលា​មិន​ទាន់​ដល់​ឆាប់ៗ​នេះ​ទេ។ ​​ខ្ញុំ​រង់​ចាំ​ការ​ប្រកួត​នេះ។

​លើស​ពី​នេះ​ “The Ninja” ​នឹង​រង់​ចាំ​ឱកាស​ណា​មួយ​ដើម្បី​ប៉ះ​ Johnson ដែល​ត្រូវ​ឡើង​​ប្រកួត​ជា​មួយ​ម្ចាស់​ខ្សែ​ក្រវាត់​មួយ​ថៃ​​ ONE Flyweight ​កីឡាករ Rodtang “The Iron Man” Jitmuangnon  ទើបត្រូវគេប្រកាស  ​ក្នុង​កម្មវិធី​​ខួប​អនុស្សាវរីយ៍ ១០ ឆ្នាំ ​របស់​ ONE Championship ក្នុង​ព្រឹត្តិការណ៍​ ONE X ​នៅ​ខែ ធ្នូ ខាង​មុខ។

កីឡាករ​ជប៉ុន​រូប​នេះ បានត្រៀមរួចជា​ស្រេច ដើម្បី​ដណ្ដើមខ្សែក្រវាត់ពី Pacio មក​វិញ​ក្នុង​ការ​ជួប​គ្នា​លើក​ទី​៣។  ការ​ចាញ់​ដោយ​សន្លប់​​ក្នុង​ជំនួប​លើក​ទី​២ ​អាច​ជា​ការ​ខំ​ប្រឹង​ស្ដារ​មុខ​មាត់​ឡើង​វិញ។ 

យ៉ាង​ណា​ក្ដី​ រូប​គេ​​​ដាក់​ក្ដី​រំពឹង​ថា ​នឹង​អាច​ត្រូវ​ជួប​វីរបុរស​ម្នាក់​ក្នុង​ក្ដី​សុបិន  ​នា​ប្រកួត​លើក​ក្រោយ។  “The Ninja” សង្កត់​ធ្ងន់​ថា ៖«​ការ​ប្រកួត​បន្ទាប់​​នេះ​នឹង​ទទួល​បាន​​ចំណាប់​អារម្មណ៍​ខ្លាំង​ណាស់។  ​ខ្ញុំ​ចង់​ឲ្យ​​មនុស្ស​​ជា​ច្រើន​ទទួល​បាន​​ការ​ជំរុញ​ទឹក​ចិត្ត​​សម្រាប់​ការ​ប្រកួត និង​ផ្ដល់​ឲ្យ​ពួក​គេ​នូវ​ក្ដី​សង្ឃឹម​ឆ្ពោះ​ទៅ​មុខ»។ ​

ចុចអាន : Yosuke Saruta Wants To Drown Joshua Pacio In World Title Trilogy

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។