Features

Xiong Vs. Nicolini: ៤​​ចំណុច​ដើម្បី​ទទួល​ជ័យជម្នះ​រៀងៗ​ខ្លួន​​ក្នុង​​ការ​ដណ្ដើម​ខ្សែ​ក្រវាត់​

​នេះ​ជា​ជំនួប​​ខ្លាំង​រវាង  “The Panda” Xiong Jing Nan និង Michelle Nicolini  គឺ​ជា​​ការ​ប៉ះ​គ្នា​របស់​អ្នក​ប្រយុទ្ធ ​​តទល់​នឹង​អ្នក​ខ្លាំង​ចំបាប់ ដែល​នឹង​បង្ហាញ​ស្នៀត​ឲ្យ​អស់​ពី​ចិត្ត​នា​ថ្ងៃ​សុក្រ​​នេះ។ 

ក្នុង​​ការ​ឡើង​ដណ្ដើម​ខ្សែ​ក្រវាត់​ ONE Women’s Strawweight World Title ​នៅ​ក្នុង​ព្រឹត្តិការណ៍  ONE: EMPOWER ​នា​ថ្ងៃ​សុក្រ​ទី ៣ ​ខែ កញ្ញា​ នេះ  ម្ចាស់​ខ្សែ​ក្រវាត់​ Xiong ​នឹង​ប្រើ​ជំនាញ​​ប្រដាល់​កម្រិត​កំពូល​ទល់​នឹង​ជើង​ឯក​ជឺជីតស៊ូ​ពិភពលោក​ Nicolini។ 

​ខាង​ក្រោម​ជា​​ចំណុច​​សំខាន់ ៤ ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ជោគជ័យ​ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍​នារី​សុទ្ធ​​នៅ​ ONE ជា​ប្រវត្តិសាស្ត្រ។ 

#1 Nicolini មាន​ស្នៀត​ប្រកួត​ដ៏​កាច​សាវា​​លឿន​ៗ​

Eight-time Brazilian Jiu-Jitsu World Champion Michelle Nicolini gets the armbar

Nicolini ​នឹង​ចូល​ចាប់​ “The Panda” ​ឲ្យ​លឿន​តាម​តែ​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ស្វែង​​រក​ជ័យជម្នះ​ល្អ​បំផុត។

គេ​ធ្វើ​បែប​នេះ​ធ្លាប់​ឈ្នះ​ម្ចាស់​ខ្សែ​ក្រវាត់  atomweight  ​កីឡាការិនី “Unstoppable” Angela Lee រួច​ទៅ។ ម្ចាស់​​ជើង​ឯក​ BJJ World Champion ១៣ សម័យ​កាល​​ត្រូវ​តែ​​រក​ក្បាច់​ទប់​ឲ្យ​លឿន និង​ ប្រើ​ជំហរ​កៀក​ក្នុង​ប្រើ​ក្បាច់​ដើម្បី​បំបាក់​យក​ឈ្នះ។ 

ការ​ឈ្នះ ៤​ក្នុង​ការ​ប្រកួត​ ៥ លើក​ គឺ​​​ឈ្នះ​​ត្រឹម​ទឹក​ទី១ ដូច្នេះ គេ​ពិតជា​គ្រោះ​ថ្នាក់​​ណាស់។  គេ​អាច​ធ្វើ​ឲ្យ​ដៃ​គូ​​ពិបាក​ទប់​ទល់ និង​ដាក់​សម្ពាធ​​យ៉ាង​ខ្លាំង។   បើ​សិន​គេ​អាច​គាប​ជើង​ ១ ឬ ​​​ជើង​ទាំង ២​​លឿន​ៗ  ​កីឡាការិនី​វ័យ​​ ៣៩ ឆ្នាំ​អាច​បញ្ចប់​គូ​ប្រកួត​​បាន។

#2 Xiong មាន​ភាព​អំណត់ និង​បទ​ពិសោធន៍​​ជើង​ឯក

“The Panda” ​មាន​ភាព​អំណត់​ខ្លាំង​ទោះ​ជួប​​គូ​ប្រកួត​ណា​ក៏​ដោយ​ជា​ពិសេស​ការ​ប្រកួត​​ក្នុង​ចម្ងាយ​ឆ្ងាយ​ដែល​ធ្វើ​បាន​ល្អ​ ៥ ដង​​​ចុង​ក្រោយ​កន្លង​ទៅ​រួច​ហើយ។  កីឡាការិនី​ចិន វ័យ ៣៣ ឆ្នាំ ​នឹង​អាច​ធ្វើ​ឲ្យ​ Nicolini ​ពិបាក​ចាប់​អុក និង ចាប់​ផ្ដួល​មិន​ខាន។

យ៉ាង​ណា​ក្ដី   កីឡាការិនី​ប្រេស៊ីល​​បាន​ចាប់​ផ្ដើម​ល្អ​ទល់​នឹង​  Tiffany “No Chill” Teo  ប៉ុន្តែ វា​ជា​ការ​ប្រកួត ៣ ទឹក​ប៉ុណ្ណោះ។ ​ ​ក្នុង​ការ​ប្រកួត ២៥ នាទី   Xiong ​មាន​កម្លាំង​ខ្លាំង​​ដើម្បី​រើ។  ប៉ុន្តែ ​វា​នឹង​មាន​ហានិភ័យ​តិច​ពេល​រូប​គេ​ចាប់​ Nicolini ឲ្យ​ដួល។ 

“The Panda” តែង​តែ​ប្រកួត​ស្វាហាប់  ​ហើយ​គេ​នឹង​ធ្វើ​ឲ្យ​ដៃ​គូ​ប្រើ​កម្លាំង​ខ្លាំង​ដើម្បី​ចាប់​ផ្ដួល​ខ្លួន​ពី​ចម្ងាយ។  ហើយ​នេះ​ជា​ឱកាស​​ធ្វើ​ឲ្យ​រូប​គេ​មាន​​ផល​ចំណេញ​នៅ​ទឹក​ចុង​ក្រោយ។

 



#3 Nicolini ​មាន​ក្បាច់​ការពារ​រុញ​ចេញ​ល្អ

Nicolini ​នឹង​ប្រើ​កម្លាំង​ខ្លាំង​ដើម្បី​កុំ​ឲ្យ​​ម្ចាស់​ជើង​ឯក​​ចាប់​បាន។ 

មាន​ន័យ​ថា គេ​នឹង​ស្វែង​រក​ទី​តាំង​នៅ​ពី​ខាង​លើ ដែល​អាច​ប្រើ​ស្នៀត​ការពារ​ពី​ក្រោម​រុញ​ឲ្យ​នៅ​ពី​លើ​បាន​យ៉ាង​ងាយ។  យ៉ាង​ណា​ ក៏​វា​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​កីឡាការិនី​មក​ពី​ Beijing ក្នុង​ការ​ប្រកួត​ឈរ​ផង​ដែរ។ 

កីឡាការិនី​ប្រេស៊ីល​មិន​ខ្លាច​ក្នុង​ការ​ប្រើ​ស្នៀត​រុញ​​ចេញ​ដើម្បី​គ្រប់គ្រង​សកម្មភាព​នោះ​ឡើយ។  គេ​ធ្លាប់​ធ្វើ​ទល់​នឹង​ Lee ​ម្ដង​រួច​ហើយ ​នៅ​ពេល​ជាប់​ឃ្លេ​ជើង និង ​ការពារ​បាន​យ៉ាង​ជោគជ័យ។ 

ដោយ​មាន​ក្បាច់​ចំបាប់​កម្រិត​កំពូល  Nicolini ​បាន​ផ្ដួល​អ្នក​ជំនាញ​​ប៊ីជេជេ​ឲ្យ​ចុះ​ចាញ់​ជា​រឿយៗ។ និង ​ប្រើ​ដៃ​គាប​ចេញ​ពី​ក្រោយ​មក​វិញ។ ដូច្នេះ​គ្រប់​​ពេល​វេលា គេ​អាច​គំរាម​កំហែង​ដល់​​ម្ចាស់​ខ្សែ​ក្រវាត់​គ្រប់​ពេល។ 

កណ្ដាប់​ដៃ​ល្អ​រ​សម្រាប់​ Xiong

Xiong Jing Nan fights Tiffany Teo in a ONE Women’s Strawweight World Title rematch at ONE: INSIDE THE MATRIX on Friday, 30 October

ក្បាច់​គ្រោះ​ថ្នាក់​បំផុត​របស់  “The Panda”  ​គឺ​កណ្ដាប់​ដៃ​ខ្លាំង​ ហើយ​មាន​ភាព​វ័យ​ឆ្លាត​ដើម្បី​ប្រើ​វា​បាន​គ្រប់​ការ​ប្រកួត។ 

​បើ​សិន​មាន​ការ​ទាត់​ជើង​ពី​សំណាក់​ Nicolini  នោះ​ជា​ឱកាស​ល្អ​របស់​ Xiong ​ដើម្បី​ប្រើ​កណ្ដាប់​ដៃ​ឲ្យ​ដៃ​គូ​ទៅ​ក្បែរ​រេញ​មិន​ខាន។ 

​អ្នក​ជំនាញ​កណ្ដាប់​ដៃ​រូប​​នេះ​ផ្ដោត​អារម្មណ៍​ខ្លាំង​ដើម្បី​បញ្ជូន​ដៃ​គូ​ទៅ​ក្បែរ​សង្វៀន, ​ប្រើ​កណ្ដាប់​ដៃ​ខ្លាំង​ពី​ខាង​ក្រៅ,  និងប្រើ​ស្នៀត​​ល្អ​ៗ​ផ្សេង​ទៀត។ 

បើ​សិន​គេ​អាច​ធ្វើ​ឲ្យ​គូ​ប្រកួត​​ត្រូវ​កណ្ដាប់​ដៃ​​​ខ្លាំង  Nicolini ​ពិបាក​ក្នុង​ការ​​ប្រើ​ក្បាច់​ចូល​ចាប់។  មិន​យូរ​ទេ “The Panda” ​ប្រើ​កណ្ដាប់​ដៃ​មហាសាល​​​ចេញ​ផ្ទួន​ៗ​គ្នា​រួម​ទាំង​ខាវ និង​ ការ​វ៉ៃ​កាត់។ 

បើ​សិន​គូ​ប្រជែង​ថមថយ​កម្លាំង  Xiong អាច​ប្រើ​កម្លាំង​ដើម្បីយក​ឈ្នះ​នៅ​ទឹក​ទី ៥ មិន​ខាន។

ចុចអាន : 5 Brilliant Finishes From The Female Stars Competing At ONE: EMPOWER

មើល​​បន្ថែម

បន្តទទួល​បាន​ជា​ប្រចាំ

អាច​ចូល ONE Championship បាន​គ្រប់​ទី​កន្លែង​ដែល​អ្នក​ទៅ​ដល់។ ចុះ​ឈ្មោះ​ចូល​ឥឡូវ​នេះ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មី​ៗ ការ​ផ្តល់​ជូន​ជា​ពិសេស និង​ទទួល​បាន​កៅអីពិសេស​​ពី​ព្រឹត្តិការណ៍ផ្សាយ​ផ្ទាល់​របស់​យើង​ខ្ញុំ។
ដាក់​ស្នើ​ទម្រង់​នេះ អ្នកនឹង​យល់​ព្រម​តាមលក្ខខណ្ឌ​នៃ​ការ​ប្រមូល​ ការ​ប្រើ​ប្រាស់ និង​ការ​បញ្ចេញ​ព័ត៌មាន​របស់​អ្នក​ស្ថិត​ក្រោម គោលការណ៍​ឯកជន​ភាព​របស់​យើង​ខ្ញុំ។ អ្នក​អាច​ផ្តាច់​ទំនាក់​ទំនង​វិញ​នៅ​ពេល​អ្នក​ចង់។