Features

ហេតុ​បាន​ជាង Demetrious Johnson ពិសេស? មិត្ត​រួម​ក្រុម​របស់​គេ​​លាត​ត្រដាង

មាន​មនុស្ស​មិនច្រើន​ទេ​ដែល​ដឹង​រឿង​ច្រើន​អំពី​​វីរបុរស​គុន​ចម្រុះ ​ប៉ុន្តែ​ ដៃ​គូ​ហ្វឹកហាត់​របស់​ Demetrious “Mighty Mouse” Johnson  ​​កីឡាករ James Yang  បាន​លាត​​ត្រដាង​រឿង​អាថ៌​កំបាំង​​យ៉ាង​លម្អិត​ដូច​ខាង​ក្រោម។

 


មិត្ត​រួម​​ក្រុម​​ដ៏​គួ​រឲ្យ​ទុក​ចិត្ត​របស់​ម្ចាស់​​ជើង​ឯក​ ONE Flyweight World Grand Prix Champion ​កីឡាករ Yang ​បាន​ដឹង​​រឿង​ស៊ីជម្រៅ​អំពី Johnson ​​និង​ជា​សក្សី​អំពី​ការ​ហ្វឹកហាត់ និង​ប្រកួត​រយៈ​ពេល​ច្រើន​ឆ្នាំ​មក​នេះ។ 

​​ការ​ហ្វឹកហាត់​នោះ​ក៏​​ជា​ការ​ត្រៀម​ខ្លួន​របស់​ DJ ​ក្នុង​ការ​ប្រជែង​ខ្សែ​ក្រវាត់​ ONE Flyweight World Champion ពី​ Adriano “Mikinho” Moraes ​នៅ​ព្រឹត្តិការណ៍  “ONE on TNT I” ​នា​ថ្ងៃ​ពុធ ទី ៧ ខែ មេសា ខាង​មុខ​នេះ។ 

ជា​មួយ​គ្នា​នេះ  Yang ​ក៏​ត្រូវ​បាន​លើក​ទឹក​ចិត្ត​មិន​ស្ទើរ​ទេ​ពី​សំណាក់​ “Mighty Mouse”។  Yang ​បាន​លាត​ត្រដាង​ឲ្យ​ដឹង​ដូច្នេះ ៖«​យើង​បាន​ហ្វឹកហាត់​ជា​មួយ​គ្នា​​រហូត​ដល់​ពេល​នេះ​​ប្រមាណ​ជា ៦ ឬ ៧ ឆ្នាំ​មក​ហើយ​។ ​ការ​ហ្វឹកហាត់​ជា​មួយ DJ  គឺ​ចាត់ទុក​ថា​​រឿង​ដ៏​បំផុត​មួយ។ បើ​មិន​ល្អ​បំផុត ​ក៏​វា​ជា​រឿង​គួ​រឲ្យ​រីករាយ​មួយ​ផង​ដែរ។  វា​ជា​កិត្តិយស​មួយ​។ ​វា​ក៏​ដូច​ជា​ការ​រៀន​សូត្រ​ជា​មួយ​​គេ​ផង​ដែរ។  ​ហើយ​មាន​មិត្តភ័ក្ដិ​ពីរ​បី​នាក់​បាន​ព្យាយាម​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ដូច​​គេ»។

 

 

Yang ចាប់​ផ្ដើម​ហ្វឹកហាត់​ក្បាច់​គុន ក្នុង​នោះ​​​ក៏​ធ្លាប់​ហ្វឹកហាត់​នៅ​វិហារ​សៅលិញ​ផង​ដែរ មុន​ពេល​ចូល​ហ្វឹកហាត់​ក្បាច់​គុន​ចម្រុះនៅ​ក្លិប​ AMC Pankration ​នា​ក្រុង​ Washington ដែល​ជា​ក្លិប​គេ​ទទួល​ស្គាល់​ទូទាំង​ពិភព​លោក។ ​

អតីត​កូន​សិស្ស​មក​ពី​សៅលិញ ​បាន​គូ​បញ្ចប់​ថា៖ «​ខ្ញុំ​មិន​មែន​ជា​កីឡាករ​ MMA  ខ្ញុំ​គ្រាន់​តែ​ប្រកួត​ក្បាច់​គុន​តាម​កម្មវិធី​មួយ​ចំនួន តាំង​ពី​អាយុ ១១ ឆ្នាំ​ម៉្លេះ ។ កា​ប្រកួត​ភាគ​ច្រើន​ គឺ កីឡា​ប្រយុទ្ធ។  បន្ទាប់​មក​ខ្ញុំ​គិត​ថា  មាន​រឿង​អី​កើត​ឡើង​ បើ​សិន​ខ្ញុំ​ប្រកួត​នៅ​លើ​​ក្ដារ​រេញ (MMA)។  ដូច្នេះ ​ខ្ញុំ​​​ឈ្វេង​យល់​ចង់​​ចេះ។  ហើយ​វា​នាំ​ឲ្យ​ខ្ញុំ​ទៅ​ហ្វឹកហាត់​នៅ​ AMC និង​ធ្វើ​កា​រជា​មួយ DJ។ ​គេ​ជួយ​ខ្ញុំ ឲ្យ​ក្លាយ​ជា​កីឡាករ​អាជីព​កាន់​តែ​ល្អ និង ជួយ​ឲ្យ​ខ្ញុំ​ទទួល​បាន​ការ​ប្រកួត។ ​ វា​មិនត្រឹម​ជួយ​ផ្នែក​កាយសម្បទា ប៉ុន្តែ ​ផ្នែក​ស្មារតី​ផង​ដែរ— ផ្នែ​ក​អាហារ​រូបត្ថម្ភ និង ​ជួយ​​​មើល​ថែ​រាង​កាយ​របស់​ខ្ញុំ»។

 



ក្នុង​ការ​ប្រកួត​គ្រប់​ទឹក​ក្នុង​ពិភព​​គុន​ចម្រុះ  Yang  បាន​មើល​ឃើញ​អំពី​ចំណុច​គំរូ​​​រាប់​ភ្លេច។  “Mighty Mouse” ​ទទួល​កេរ្តិ៍​ឈ្មោះ​ជា​វីរបុរស​ ព្រោះ​គេ​មាន​ថាម​ពល​ខ្លាំង​ក្លា និង អាច​សម្រប​គ្រប់​ស្ថានការណ៍។ 

Johnson លះបង់​ច្រើន​ចំពោះ​ក្បាច់​គុន និង​ធ្វើ​ការ​ឥត​ឈប់​ឈរ។  Yang ពន្យល់​ថា ៖«​គេបាន​ដឹង​អំពី​សមត្ថភាព​ប្ដូរ​ស្នៀត​លឿនៗ។  ​វា​សុទ្ធ​តែ​​មក​ពី​ការ​​ហ្វឹកហាត់​ទាំង​អស់ ប៉ុន្តែ កា​រ​ហ្វឹកហាត់​របស់​គេ​នាំ​ឲ្យ​មាន​ភាព​ខុស​​ប្លែក។  ​គេ​មាន​កាយ​សម្បទា​រឹង​​មាំ, ល្បឿន​លឿន, ប្រកួត​ពី​ចម្ងាយ​ក៏​បាន, និង​មាន​ភ្នែក​មុត​សម្លឹង​គូ​ប្រកួត។  ​ ​ដូច្នេះ​​ការ​ច្របាច់​បញ្ចូល​គ្នា បាន​ធ្វើ​ឲ្យ​គេ​​កាន់​​តែ​​មាន​ការ​ប្រកួត​ខុស​ប្លែក»។ 

«​អ្វី​ដែល​ធ្វើ​ឲ្យ​គេ​កាន់​តែ​ពិសេស​ គឺ  ភាព​រឹង​ប៉ឹង។ ​គេ​មិន​ដែល​បោះ​បង់។  មនុស្ស​ជា​ច្រើន​និយាយ​ថា ​​គេ​បន្ត​ខំ​​ប្រឹង​រហូត​ដល់​ចំណុច​កំពូល និងបន្ត​ជំរុញ​ឲ្យ​ដល់​គោល​ដៅ»។ 

 

Yang បាន​ចំណាយ​ពេល​រាប់​ពាន់​ម៉ោង​ជា​មួយ​​​មិត្ត​រួម​ក្រុម និង បាន​ឃើញ​​ DJ  ជា​ស្ដេច​ត្រាញ់​ក្នុង​ទម្ងន់ flyweight ​ជា​ច្រើន​សម័យ​នៅ​អាមេរិក​ខាង​ជើង។ 

នៅ​ឆ្នាំ២០១៩ ​គេ​បាន​ទស្សនា  Johnson ​​ផ្ដួល​គូ​ប្រជែង​កំពូលៗ​ចំនួន ៣ រូប​​​និង​ឈាន​ទៅ​ឈ្នះ​ជើង​ឯក World Grand Prix។  ​ពេល​នេះ Yang អន្ទះសា​​រ​ចង់​មើល​មិត្ត​ភ័ក្ដិ​ប៉ះ Moraes ដើម្បី​ដណ្ដើម​ខ្សែ​ក្រវាត់​ ONE Flyweight World Championship។ 

វា​ជា​រឿង​សំខាន់​ដែល​អាច​ឃើញ​  Johnson ​ធ្វើ​បាន​ល្អ​បំផុត​ក្នុង​ទម្ងន់​ flyweight ជា​ប្រវត្តិសាស្ត្រ ។ ក្នុង​នោះ តារា​ប្រេស៊ី​ក៏​បង្ហាញ​ការ​គោរព​ដល់ “Mighty Mouse” ​យ៉ាង​ខ្លាំង​ផង​ដែរ។  Yang ​​គិត​ថា​​វា​ជា​​ជំនួប​ដ៏​តានតឹង​មួយ​​នា​ថ្ងៃ​ទី ៧ ខែ មេសា ប៉ុន្តែ  គេ​ដឹង​ថា  Johnson មិន​ដែល​ចាក​ចេញ​ដោយ​គ្មាន​ជ័យជម្នះ​នោះ​ឡើយ។ 

 

«Adriano Moraes  ជា​កីឡាករ​ដ៏​គ្រោះ​ថ្នាក់​ម្នាក់។ ​គេ​ជា​ជើ​ង​ឯក ហើយ​គេ​នឹង​ខំ​ប្រឹង​​ដើម្បី​កាន់​ខ្សែ​ក្រវាត់​បន្ត​ទៀត។  ​គេ​មាន​រាង​កាយ​​ល្អ​ខុស​ពី​អ្នក​​ដទៃ​សម្រាប់​ប្រភេទ​ទម្ងន់​របស់​គេ។  គេ​មាន​កម្ពស់​ខ្ពស់​ជាង,  មើល​ទៅ​មាំ​ជាង និង ​មាន​ផល​​ចំណេញ​លើ​កីឡាករ​នានា។  គេ​មាន​កម្រិត​ខ្សែ​ក្រវាត់​ខ្មៅ ជឺជិតស៊ូ  ​ប៉ុន្តែ DJ ​​ក៏​​អាច​ទទួល​ជ័យជម្នះ​បាន»។  បាន​សង្កត់​​ធ្ងន់​ដូច្នេះ។​

«យើង​ច្បាស់​ណាស់​ថា DJ មាន​សុខភាព​ល្អ​ណាស់ និង​ហ្វឹកហាត់​ខ្លាំង ហើយ​​​ត្រៀម​ធ្វើ​ទៅ​តាម​ផែន​ការ ឲ្យ​ល្អ​បំផុតតាម​តែ​អាច​ធ្វើ​ទៅ​បាន។ ​​សូមសំណាង​ល្អ​ចំពោះ​ Adriano Moraes ប៉ុន្តែ យើង​​នឹង​ប្រកួត​ឲ្យ​ល្អ​បំផុត​សម្រាប់​ជំនួប​នេះ។  បើ​អ្នក​ជា​អ្នក​គាំទ្រ​ម្នាក់  សូម​រង់ចាំ​ទស្សនា ព្រោះ នេះ​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ​បំផុត​មួយ។  ​​វា​នឹង​មាន​សកម្មភាព​អស្ចារ្យ, ការ​គ្រប់គ្រង, ល្បឿន, និង​បច្ចេកទេស​ល្អ​ខ្លាំង។ ​វា​ស្ដែង​ឲ្យ​ឃើញ​ក្នុង​ប្រកួត​នេះ»។ 

ចុចអាន: ‘He Doesn’t Take Shortcuts’: DJ’s Friend Reveals What Makes Him Great

មើល​​បន្ថែម

Stay in the know

Take ONE Championship wherever you go! Sign up now to gain access to latest news, unlock special offers and get first access to the best seats to our live events.