Features

គូ​ប្រកួត​ដែល​ធ្វើ​ឲ្យ​​​​ព្រឹត្តិការណ៍​ ONE: REIGN OF DYNASTIES II​ រំភើប​ញាប់ញ័រ

ONE Championship ​ត្រៀម​រួច​រាល់​ហើយ​ដើម្បី​​​​​រៀប​ចំ​ព្រឹត្តិការណ៍​ REIGN OF DYNASTIES ​ជា​​ស៊េរី​ជា​លើក​ទី២។ ​​នៅ​ថ្ងៃ​សុក្រ​​ទី ១៦ ​​នេះ​​ ​ព្រឹត្តិការណ៍​ ONE: REIGN OF DYNASTIES II​ នឹង​ផ្សាយ​ចេញ​ពី​​សង្វៀន​ ​Singapore Indoor Stadium​ ​ប្រទេស​សិង្ហបុរី។
​ព្រឹត្តិការណ៍​នេះ​មិន​ត្រឹម​តែ​​មាន​ជើង​​ឯក​​ពិភព​លោក​រហូត​ដល់​ ៦ ​រូប​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​​ គ្រប់​ការ​ប្រកួត​ទាំង​អស់​គឺ​មាន​​កីឡាករ​​ចិន​​ដែល​សុទ្ធ​សឹង​តែ​ដាក់​ក្ដី​​​រំពឹង​នាំ​យក​ជ័យជម្នះ​ទៅ​ស្រុក​របស់​ខ្លួន​វិញ។
សូម​តាម​ដាន​គូ​ប្រកួត​នីមួយៗ​​​​មុន​ឈាន​ដល់​កម្មវិធី​​នា​យប់​ថ្ងៃ​សុក្រ​នេះ។ ​

Hiroki Akimoto & Zhang Chenglong

នេះ​ជា​ជំនួប​ជា​ប្រវត្តិសាស្ត្រ​​រវាង​​គូប្រជែង​កីឡា​ករ​​​ចិន​ និង​ ​ជប៉ុន​​ ​នៅ​ពេល​  “Muay Thai Boy” Zhang Chenglong ​នឹង​ជួប​ Hiroki Akimoto ​នៅ​ថ្ងៃ​សុក្រ​​នេះ​ក្នុង​នាម​ជា​គូ​ឯក។ ​
Zhang ​កំពុង​ដាក់​គោល​ដៅ​​ដើម្បី​​​​ស្វែង​រក​ជ័យជម្នះ​ដ៏​ធំ​ធេង​ត្រលប់​ទៅ​ស្រុក​វិញ។ ​​កីឡាករ​វ័យ​ ២២ ឆ្នាំ​សញ្ជាតិ​ចិន​​នឹង​​បង្ហាញ​ «​កម្លាំង​ស្មារតី​​​ក្នុង​នាម​កីឡាករ​ចិន​»​ ទៅ​កាន់​ពិភព​លោក​​ក្នុង​ការ​ប្រកួត​ឃីកបុកសីង​​ទម្ងន់​ bantamweight។ ​បើ​សិន​ទទួល​ជ័យជម្នះ​​​ រូប​គេ​អាច​​នឹង​ឈាន​ជើង​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​ពិភព​លោក​នៅ​ថ្ងៃ​​ខាង​មុខ។

Zhang ​បាន​ឈ្នះ​​ ៣​​ ប្រកួត​ជាប់​គ្នា​នៅ​សង្វៀន​លំដាប់​ពិភព​លោក​​មុន​ពេល​​ចាញ់​ Alaverdi “Babyface Killer” Ramazanov ​ដែល​គ្រង​ខ្សែ​ក្រវាត់​ឃីកបុក​សីង​ពិភព​លោក​ ONE Bantamweight ​កាល​ខែ​ធ្នូ។
យ៉ាង​​ណា​ក្ដី​ “Muay Thai Boy” ​ដែល​ជា​គូ​ប្រជែង​​ស្ថិត​នៅ​លំដាប់​លេខ​៣​នៃ​ប្រភេទ​ទម្ងន់​ខាង​លើ​​​កំពុង​ធ្វើ​ការងារ​ខ្លាំងក្លា​ដើម្បី​សងសឹក​​​​ជា​មួយ​ម្ចាស់​ខ្សែ​ក្រវាត់​​សញ្ជាតិ​រុស្សី​ម្ដង​ទៀត។
ពេល​នេះ​គេ​ជួប​​ជើង​ខ្លាំង​ជប៉ុន​ Akimoto ​ដែល​ជា​ម្ចាស់​​ជើង​ឯក​ WFKO Karate World Champion ​ហើយ​ជា​ការ​ប្រកួត​មិន​ងាយ​ស្រួល​​មួយ​។

បន្ទាប់​ពី​ទទួល​ជ័យជម្នះ​ ២ ​លើក​ក្នុង​ទម្ងន់​ flyweight ​ កីឡាករ​វ័យ​ ២៨ ​ឆ្នាំ​សញ្ជាតិ​ជប៉ុន​​​​ដំឡើង​​ទម្ងន់​​មួយ​កាំ​​បន្ថែម​ និង ​ចង់​ក្លាយ​ជា​កីឡាករ​​ល្អ​បំផុត​មួយ​នៅ​ទម្ងន់​ bantamweight។ ​

​បើ​សិន​ Akimoto ​អាច​ផ្ដួល​ Zhang ​​ដូច​តាម​ការ​សន្យា ​គេ​នឹង​​កើន​ចំណាត់​ថ្នាក់​​ផ្លូវ​ការ​នៅ​ ONE’s Athlete Rankings ជាក់​ជា​មិន​ខាន។

Sagetdao Petpayathai & Zhang Chunyu

នេះ​ជា​ការ​ប្រកួត​​មួយ​ថៃ​ពិភព​លោក​ ជួប ​​ជើង​ឯក​មួយ​ថៃ​​ពិភព​លោក​​ក្នុង​នាម​ជា​គូ​ឯក​រង​ប្រចាំ​ព្រឹត្តិការណ៍​ ​លើ​ប្រភេទ​​ទម្ងន់​ featherweight។​ អ្នក​ទាំង​ពីរ​សុទ្ធ​តែ​បង្ហាញ​ខ្លួន​ដំបូង​នៅ​​កម្មវិធី​ ONE Super Series ​ប៉ុន្តែ​ ពួក​គេ​​​កំពុង​ពុះកញ្ជ្រោល​មុន​ការ​​ប្រឈម​មុខ​ដាក់​គ្នា។
“Bamboo Sword” Zhang Chunya ​ ដែល​ជា​ម្ចាស់​ជើង​ឯក​ WPMF World Champion​ គឺ​ជា​បង​ប្រុស​របស់​ “Muay Thai Boy” ​ហើយ​រូប​គេ​តែង​តែ​ឈរ​ឲ្យ​ទឹក​​ប្អូន​ប្រុស​ពេល​ឡើង​ប្រកួត​​ឃីកបុកសីង​​នៅ​កម្មវិធី​ ONE Super Series ​ម្ដងៗ។

ពេល​នេះ​បង​ប្រុស​របស់​ខ្លួន​បាន​ឈាន​ជើង​ចូល​​សង្វៀន​ដើម្បី​ស្វែង​រក​លទ្ធផល​​ល្អ​បំផុត​​ដើម្បី​​ឈាន​​ទៅ​ដណ្ដើម​ខ្សែ​ក្រវាត់​​មួយ​ថៃ​ពិភព​លោក​ ONE Featherweight ។ ​​យ៉ាង​ណា​​ក្ដី​ រូប​​គេ​ត្រូវ​តែ​ផ្ដួល​​អ្នក​លេង​មួយ​ថៃ​​នៅ​ចំពោះ​មុខ​នា​ថ្ងៃ​សុក្រ​នេះ​សិន។ ​ Sagetdao “Deadly Star” Petpayathai គឺ​ជា​ជើង​ឯក​​​​មួយ​ថៃ​ពិភព​លោក​ប្រចាំ​សង្វៀន​ Lumpinee Stadium ​រហូត​ដល់ ៤ ​ដង ​ដែល​បាន​ចូល​និវត្តន៍​​​កាល​ឆ្នាំ​​ ២០១៤​ និង ​បាន​ចំណាយ​ពេល​ខ្លី​ទៅ​ក្រេប​ជញ្ជក់​​​ក្បាច់​គុន​ចម្រុះ។

កីឡាករ​ដែល​ហាត់​នៅ​សិង្ហបុរី​រូប​នេះ​បាន​បង្ហាញ​ខ្លួន​ដំបូង​នៅ​ ONE Championship​ និង​ ​​​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​​រហូត​ដល់​ ៣ ​ដង​ជាប់​គ្នា​ត្រឹម​ទឹក​ទី១​ក្នុង​ក្បាច់​គុន​ចម្រុះ​មុន​ពេល​សម្រាក​​មួយ​រយៈ។ ​

ឥឡូវ​ Sagetdao ​បាន​ត្រលប់​មក​វិញ​ ​ប៉ុន្តែ​​​ជា​ការ​ប្រកួត​មួយ​ថៃ​វិញ​ម្ដង។​ ​​គេ​មិន​ដែល​ប្រកួត​​ក្បាច់​គុន​ដើម​របស់​ខ្លួន​ ​៦ ​ឆ្នាំ​​មក​ហើយ​ ប៉ុន្តែ​ ​ស្នៀត​របស់​គេ​នៅ​តែ​គ្រោះ​ថ្នាក់​ និង​​ដាក់​ផែន​ការ​បង្ហាញ​ខ្លួន​ដំបូង​នៅ​ថ្ងៃ​សុក្រ​នេះ​នៅ​កម្មវិធី​ ONE Super Series ។ ​

Keanu Subba & Tang Kai

អ្នក​គាំទ្រ​​នឹង​បាន​ឃើញ​​អ្នក​លេង​គុន​ចម្រុះ​​ទម្ងន់​ featherweight ​រវាង​ Keanu Subba និង​ Tang Kai។ ​​វា​​​​ជា​មនោសញ្ចេតនា​​ជ្រាលជ្រៅ​របស់​ Subba។ ​
កាល​ខែ​ឧសភា​ ឆ្នាំ​​ ២០១៩​ ​កីឡាករ​ម៉ាឡេស៊ី​បាក់​ស្មង​​ជើង​​ត្រឹម​ ៩០​ វិនាទី​ កាល​​ប៉ះ​ Ryogo Takahashi។ ​​របួស​នេះ​​នាំ​ឲ្យ​រូប​គេ​​សម្រាក​ជាង​មួយ​ឆ្នាំ​មិន​បាន​​ឡើង​ប្រកួត។ ​

​ប្រមាណ​ ១​ ឆ្នាំ​កន្លះ​ក្រោយ​មក​ ទើប​ Subba ​​​​អាច​​ត្រលប់​មក​វិញ។ ​​គេ​រំពឹង​ថា​​ស្នៀត​ប្រកួត​របស់​ខ្លួន​​នៅ​​តែ​ល្អ និង​ បញ្ចប់​គូ​ប្រកួត​បាន​ ១០០%។ ​

ចំណែក​ Tang ​ទទួល​ជ័យជម្នះ​សឹង​មិន​គួរ​​ឲ្យ​ជឿ។​ ​​កីឡាករ​ចិន​ឈ្នះ​ ​៥ លើក​ជាប់​គ្នា​​ក្នុង​​​​ក៏​មាន​​ជ័យជម្នះ​​លើ​ ​ Edward “The Ferocious” Kelly ​និង​ ​ផ្ដួល​ Sung Jong Lee​ ឲ្យ​សន្លប់​ផង​ដែរ។ ​

​កីឡាករ​ចិន​​​មាន​អត្រា​រហូត​ដល់​ ៩០ ​% ​ដែល​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់។ ​ Tang ​ជា​ឱកាស​មាស​​ដើម្បី​​​បន្ថែម​ជ័យជម្នះ​​ និង ​កើន​​​ចំណាត់​ថ្នាក់​ផ្លូវ​ការ​នៅ​សង្វៀន​ ONE ឬ ONE’s Athlete Rankings។ ​



Azwan Che Wil & Wang Wenfeng

នេះ​​ជា​ជំនួប​ទី​២​រវាង​​កីឡាករ​ម៉ាឡេស៊ី​ ​​​និង​ ​ចិន​ ពេល​ Azwan Che Wil ​និង​ “Metal Storm” Wang Wenfeng។ ​ពី​មុន​អ្នក​គាំទ្រ​​បាន​ឃើញ​ Wang ​តតាំង​នឹង​ម្ចាស់​ខ្សែ​ក្រវាត់​​ឃីកបុក​សីង​ពិភព​លោក​ ONE Flyweight ​កីឡាករ​ Ilias “Tweety” Ennahachi ​ដែល​ជា​ជំនួប​លើក​ទី​៣​កាល​ខែ វិច្ឆិកា។ ​ប៉ុន្តែ កីឡាករ​ចិន​ចាញ់​​ដោយ​ពិន្ទុ​​​មិន​ឯកច្ឆន្ទ។

បច្ចុប្បន្ន​ “Metal Storm” ​​ដែល​ជា​គូ​ប្រជែង​​នៅ​លំដាប់​លេខ​៤​ក្នុង​ប្រភេទ​ទម្ងន់​ខាង​លើ​​ ក៏​មាន​គោល​បំណង​ទៅ​សងសឹក​​កីឡាករ​ហូឡង់​​ម្ដង​ទៀត​ដែរ។ ​​ការ​​សងសឹក​អាច​​កើត​ឡើង​​បាន​ គឺ ​ត្រូវ​​តែ​ឈ្នះ​ថ្ងៃ​សុក្រ​នេះ​សិន។ ​
ដូចគ្នា​នេះ​ Azwan ​ចាប់​ផ្ដើម​​មិន​បាន​ល្អ​ទេ​នៅ​សង្វៀន​លំដាប់​ពិភព​លោក​ ពេល​ចាញ់​​កីឡាករ​វៀតណាម​  “No.1” Nguyen Tran Duy Nhat ​និង​ចាញ់​អតីត​​គូ​ប្រជែង​ខ្សែ​ក្រវាត់​មួយ​ថៃ​ពិភព​លោក​​ ONE Bantamweight ​កីឡាករ​  Han Zi Hao

ឥឡូវ​ ​កីឡាករ​ម៉ាឡេស៊ី​ចង់​បង្ហាញ​​អំពី​សមត្ថភាព​កំពូល​របស់​ខ្លួន​ពេល​ត្រលប់​មក​វិញ​ និង ​គិត​ថា​អាច​ផ្ដួល​គូ​ប្រជែង​បាន​ក្នុង​ជំនួប​ទម្ងន់​ flyweight ​នា​ថ្ងៃ​សុក្រ​នេះ។ ​

Ryuto Sawada & Miao Li Tao

នេះ​ជា​គូ​ចិន​ ប៉ះ​ជប៉ុន​​ផ្សេង​ទៀត​​ហើយ​អ្នក​ឈ្នះ​​នឹង​​​ទទួល​​ចំណាត់​ថ្នាក់​ល្អ​​ក្នុង​ទម្ងន់​strawweight ​ក្នុង​​ការ​ប្រកួត​​ក្បាច់​គុន​ចម្រុះ។ ​ Miao Li Tao ​កាន់​កំណត់​ត្រា​ឈ្នះ ​១២ ​ដង​ និង ​ចាញ់​ ៤​​ ដង​។ គេ​ចូល​សង្វៀន​ The Home Of Martial Arts ​លើក​ដំបូង​កាល​ខែ​វិច្ឆិកា​ ឆ្នាំ ២០១៧។ ​​កីឡាករ​ចិន​មាន​​ជំនាញ​ចំបាប់​ និង​ ​ប្រដាល់​សកល​ ដែល​នាំ​ឲ្យ​ឈ្នះ​ ៣ ​លើក​ជាប់​គ្នា​នៅ​សង្វៀន​​ ONE ​ក្នុង​នោះ​​ក៏​បាន​ផ្ដួល​ Dejdamrong Sor Amnuaysirichoke ​​អតីត​​​​ម្ចាស់​ខ្សែ​ក្រវាត់​ ONE Strawweight ​ ឲ្យ​សន្លប់​ដែរ។​

ជើង​ខ្លាំង​មក​ពី​ចិន​​ ត្រូវ​ប្រឈម​កីឡាករ​ជប៉ុន​ Ryuto “Dragon Boy” Sawada ​ដែល​ទើប​មាន​វ័យ​ ២៤ ​ឆ្នាំ​ និង​ ​​ជា​កីឡាករ​​ទទួល​ការ​គោរព​ខ្ពស់។ ​កីឡាករ​រូប​នេះ​​​ន​ជា​​មិត្ត​រួម​ក្រុម​របស់​ Dejdamrong​ មក​ពី​ក្លិប​ Evolve។ ​ “Dragon Boy” មាន​កំណត់​ត្រា​​ឈ្នះ​ ១២ ដង​ ​​ចាញ់​ ​៥ ដង​ និង​ ​ស្មើ ១ ​ដង ហើយ​ការ​ចាប់​ផ្ដើម​នៅ​ ONE ​គឺ​​ឈ្នះ ៣ លើក​ជាប់​គ្នា​ និង​ ​ត្រូវ​បាន​ដំឡើង​ពី​កម្មវិធី​ ONE Warrior Series។ ​​រឿង​គួរ​ចាប់​អារម្មណ៍​ ​​កីឡាករ​ជប៉ុន​​បាន​បញ្ចប់​​​កីឡាករ​ Aziz Calim ​ត្រឹម ៦៩ ​វិនាទី​កាល​ខែ​សីហា ឆ្នាំ ​២០១៩។ ​ នៅ​ថ្ងៃ​សុក្រ​នេះ ​តើ​នរណា​ជា​​​អ្នក​ទទួល​ជ័យជម្នះ​តំណាង​ឲ្យ​ប្រទេស​របស់​ខ្លួន? ​

Mohammed Bin Mahmoud & Han Zi Hao


វា​ជា​ការ​ប្រកួត​រវាង​កីឡាករ​ម៉ាឡេស៊ី​លើក​ដំបូង​ ជួប​កីឡាករ​ចិន​ ពោល​ Mohammed “Jordan Boy” Bin Mahmoud ​​​ប៉ះ​ Han Zi Hao ដែល​ជា​អតីត​គូ​ប្រជែង​ខ្សែ​ក្រវាត់​ពិភព​លោក។ ​Mohammed ដែល​ជា​ម្ចាស់​ជើង​ឯក​ MuayFight Featherweight Champion ​មាន​បទ​ពិសោធន៍​មួយ​ចំនួន​​នៅ​​កម្មវិធី​ ONE Super Series ​ហើយ​ក៏​បាន​បញ្ចប់​គូ​ប្រជែង​​យ៉ាង​ល្អ​ផង​ដែរ។
មិន​ខុស​ប៉ុន្មាន​ពី​ Han ដែល​ជា​ម្ចាស់​​ជើង​ឯក​ Top King Muay Thai World Champion ​ដែល​បាន​ផ្ដួល​ដៃ​គូ​ឲ្យ​សន្លប់​​៣​ដង​នៅ​កម្មវិធី​ ONE Super Series ​និង​ ​​ធ្លាប់​​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់​​ONE Bantamweight Muay Thai World Title ​ពី​​ Nong-O Gaiyanghadao ​​ទៀត​ផង។ ​​
អ្នក​​ណា​ក៏​ដោយ​ ​បើ​សិន​​ទទួល​ជ័យជម្នះ​ នោះ​ច្បាស់​ជា​កើន​ចំណាត់​ថ្នាក់​ល្អ​​ទម្ងន់​ bantamweight នៃ​ការ​ប្រកួត​មួយ​ថៃ​មិន​ខាន។ ​

ចុចអាន: ចាន់ រតនា​ អាច​​ជួប​ម្នាក់​ក្នុង​ចំណោម​អ្នក​ឈ្នះ​នៅ​​ ONE: REIGN OF DYNASTIES